ប្រទេសថៃ ៖ ការិយាល័យឱសថប្រទេសថៃបានផ្សព្វផ្សាយព័ត៌មានមួយ ដែលដកស្រង់ពីការិយាល័យស្ថិតិជាតិ ឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋថៃមានអាយុចាប់ពី១៥ឆ្នាំឡើងទៅបានជក់បារីរហូតដល់៩,៩លាននាក់ និងបណ្តាលឱ្យស្លា.ប់ដោយសារជំងឺផ្សេងៗដូចជា ជំងឺមហារីកសួត មហារីកបំពង់អាហារ ស្ទះសួត និងជំងឺបេះដូង ជាដើម ។

បច្ចុប្បន្ន ប្រទេសថៃមានថ្នាំចំនួន៥ប្រភេទសម្រាប់ផ្តាច់បារី ដូចជា ថ្នាំគ្រាប់ Varenicline, ថ្នាំគ្រាប់ Bupropion, Nicotine replacement therapy, ថ្នាំគ្រាប់ nortriptyline និងឱសថបុរាណផលិតពីស្មៅពណ៌ស ហើយក្នុងចំណោមថ្នាំទាំងនេះ គឺមានតែថ្នាំគ្រាប់ nortriptyline និងឱសថបុរាណផលិតពីស្មៅពណ៌សប៉ុណ្ណោះ ដែលបានចុះឈ្មោះក្នុងបញ្ជីឱសថសំខាន់ៗ ។How to Quit Smoking

ហេតុនេះ ដើម្បីជួយអ្នកញៀនបារីអាចប្រើប្រាស់ថ្នាំផ្តាច់បារីប្រកបដោយប្រសិទ្ធភាព ការិយាល័យឱសថប្រទេសថៃ សហការជាមួយសាកលវិទ្យាល័យឱសថ Srinakharinwirot បានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាំផ្តាច់បារីប្រភេទថ្មីមួយឈ្មោះ «ថ្នាំគ្រាប់ Zytisin GPO» ជាលើកដំបូងនៅប្រទេសថៃ ។ តាមលទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ថ្នាំផ្តាច់បារីប្រភេទថ្មីនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ ហើយបច្ចុប្បន្ន ថ្នាំផ្តាច់បារីថ្មីនេះកំពុងស្នើសុំការអនុម័តយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ ។ គេចាត់ទុកថា វាជាថ្នាំពិសេសមួយ និងអាចរកបានពីតាមមន្ទីរពេទ្យប៉ុណ្ណោះ ។

បើគេផ្លាស់ប្តូរមកប្រើប្រាស់ «ថ្នាំគ្រាប់ Zytisin GPO» ជំនួសការប្រើថ្នាំគ្រាប់ Varenicline គឺនឹងអាចជួយសន្សំសំចៃថវិកាលើការព្យាបាល និងកាត់បន្ថយពេលវេលាក្នុងការព្យាបាលពី៣ដង ទៅ៤ដងឯណោះ ។ លើសពីនេះ ប្រទេសថៃនឹងអាចកាត់បន្ថយការនាំចូលថ្នាំពីក្រៅប្រទេសទៀតផង ខណៈថៃបានចំណាយប្រាក់ទិញថ្នាំប្រមាណ១២លានបាតក្នុង១ឆ្នាំៗ ។ ប្រទេសថៃរំពឹងថា នឹងចាប់ផ្តើមផលិត និងចែកចាយថ្នាំផ្តាច់បារីប្រភេទថ្មីនេះ នៅខែមករា ឆ្នាំ២០២៤ ខាងមុខ ។

ហេតុនេះ ការផលិតថ្នាំផ្តាច់បារីលើកនេះ គឺជាការបោះជំហានទៅមុខមួយយ៉ាងសំខាន់សម្រាប់ពលរដ្ឋថៃដែលមានបំណងផ្តាច់បារី ព្រមទាំងជួយឱ្យពលរដ្ឋមានសុខភាពល្អផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJNYt1lh4LbZGot2C8SJjZJCtf_5SR9ESbsdQFSgiWZnzByG7N3LIyyYU2meKitXvL4AIZn4Lpo_A2CRAZ8dY9Tf-xE4DHx3XXsxiWcrRuMiE5UfPRTkfme9DS7yjY_hwjNA4YwxFe1mRjRSgi2yrb1mb9P6hGlqLu569rOA7Vd8SFm61wwTXtf3F/s640/photo_2023-06-03_09-40-24.jpg ប្រភព ៖ Bangkok Future