Home Blog Page 1650

តើជំងឺ “ក្រិនថ្លើម” មានរោគសញ្ញាអ្វីខ្លះ?

0

ថ្លើម គឺជាសរីរាង្គដែលជួយបំផ្លាញជាតិពុលនៅក្នុងកោសិកា និងផលិតកាកសំណល់ពីឈាម បង្កើតភាពស៊ាំប្រឆាំងនឹងមេរោគ ផលិតទឹកប្រមាត់សម្រាប់ការរំលាយអាហារ និងស្រូបយកវីតាមីនរលាយក្នុងប្រេង…ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើថ្លើមខូច ឬក្រិន នៅពេលដែលវាដំណើរការខុសប្រក្រតី រាងកាយរបស់អ្នកពិតជាចុះខ្សោយខ្លាំងណាស់។ ដូច្នេះហើយខាងក្រោមនេះគឺជារោគសញ្ញានៃជំងឺក្រិនថ្លើម៖Liver Cirrhosis - Dr Ram Chandra Soni

ជំងឺក្រិនថ្លើមចែកចេញជា ២ ដំណាក់កាលគឺ ៖
ដំណាក់កាលទីមួយ ៖ ជាដំណាក់កាលស្ងាត់ស្ងៀម ទោះបីជាថ្លើមចាប់ផ្ដើមរឹងក៏ដោយក៏មិនទាន់មានផលវិបាក នឹងមិនមានរោគសញ្ញានោះទេ។ អ្នកជម្ងឺនៅប្រកបការងារបានធម្មតា ហើយជួនកាលមិនដឹងខ្លួនថាមានជំងឺក្រិនថ្លើមទៀតផង។

ដំណាក់កាលទីពីរ ៖ ជាដំណាក់កាលធ្ងន់ធ្ងរ ដែលអ្នកជំងឺមានលេចចេញជាអាការៈហើមដៃ ហើមជើង លឿងភ្នែក មានទាចទឹក ចេញឈាមតាមប្រព័ន្ធរំលាយអាហារ ជួនកាលអាចបណ្ដាលឱ្យអ្នកជំងឺសន្លប់ទៀតផង។Liver Cancer Treatment: Complication of Cirrhosis - Joseph Galati, M.D.

មូលហេតុដែលបង្កឱ្យមានជំងឺក្រិនថ្លើមមានដូចជា៖
១.ការប្រើគ្រឿងប្រាស់គ្រឿងស្រវឹងច្រើនពេក
២.មានផ្ទុកជំងឺរលាកថ្លើមប្រភេទ B, C និង D
៣.ការប៉ះពាល់រយៈពេលយូរទៅនឹងថ្នាំមួយចំនួន
៤.ការប៉ះពាល់នឹងជាតិពុលរយៈពេលយូរ
៥.ការជក់បារីលើសកំណត់
៦.មានផ្ទុកជំងឺខ្សោយបេះដូងដែលកើតម្តងហើយម្តងទៀត៕ ប្រភព៖sanook

ស៊ុយអែតនឹងក្លាយជាប្រទេសហាមជក់បារីដំបូងគេនៅអឺរ៉ុប

0

ប្រទេសស៊ុយអែត ៖ ស៊ុយអែតជាប្រទេសមួយដែលមានអត្រាការជក់បារីទាបបំផុតនៅតំបន់អឺរ៉ុប ខណៈពលរដ្ឋរស់នៅក្នុងប្រទេសនេះបានជក់បារីតិចជាង៥% ។ បើតាមមន្ត្រីជំនាញជំងឺមហារីកប្រចាំប្រទេសនេះលើកឡើងថា ប្រទេសស៊ុយអែតនឹងរឹតបន្តឹងការលក់បារីនៅតាមទីផ្សារនានា និងដំឡើងពន្ធបារីសម្រាប់ក្រុមហ៊ុនអាជីវកម្មផងដែរ ។

លោកស្រី Ulrika Arehed អគ្គលេខាធិការនៃសមាគមជំងឺមហារីកប្រចាំប្រទេសស៊ុយអែតលើកឡើងថា ៖ «យើងចាប់ផ្តើមដាក់កំណត់លើការជក់បារីនៅតាមកន្លែងសាធារណៈនានា ដូចជា កន្លែងក្មេងលេងតាមសាលារៀន ភោជនីយដ្ឋាន ហាងកាហ្វេ និងស្ថានីយដឹកជញ្ជូនអ្នកដំណើរផ្សេងៗ» ។ លោកស្រីបន្តថា ជាមួយគ្នានេះ ការយកពន្ធបារី និងការរឹតបន្តឹងខ្លាំងនៅលើទីផ្សារសម្រាប់ផលិតផលទាំងនេះមានតួនាទីសំខាន់ផងដែរ ។Sweden close to becoming first 'smoke free' country in Europe as daily use  of cigarettes dwindles : The Tribune India

ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសស៊ុយអែតបានហាមឃាត់ការជក់បារីនៅតាមកន្លែងអង្គុយលេងសាធារណៈ ។ លោកស្រី Tove Marina Sohlberg អ្នកស្រាវជ្រាវមកពីនាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យ Stockholm លើកឡើងថា គោលនយោបាយប្រឆាំងនឹងការជក់បារីរបស់ប្រទេសស៊ុយអែត គឺក្នុងគោលបំណងជំរុញឱ្យអ្នកជក់បារីទាំងអស់ចាកចេញពីកន្លែងសាធារណៈទៅកាន់បរិវេណខាងក្រោយផ្ទះ និងទៅកន្លែងជក់បារីដែលគេបានកំណត់ប៉ុណ្ណោះ ។

លោកស្រី Tove Marina Sohlberg អ្នកស្រាវជ្រាវមកពីនាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាលសាធារណៈបន្ថែមថា ៖ «យើងកំពុងតែបង្ហាញទៅកាន់អ្នកជក់បារីថា សង្គមរបស់យើងពុំបានទទួលស្គាល់ការជក់បារីរបស់ពួកគេទេ» ៕Sweden close to becoming first 'smoke free' country in Europe as daily use  of cigarettes dwindles - ABC News

អត់ការងារធ្វើដើរប្រមា.ថជីវិ.តគេ សមត្ថកិច្ចហៅវាស់កម្ពស់បានសម្រេច

0

ទីបំផុតក្មេងស្រីអាយុទើប១៤ឆ្នាំ ដែលជាម្ចាស់គណនីមួយបានប្រើពាក្យប្រមាថជីវិត អ៊ែលលី ត្រូវសមត្ថកិច្ចហៅវាស់កម្ពស់បានសម្រេចចិត្តហើយ។ នេះបើតាមការឱ្យដឹងពីអ្នកនាង ផន សុផារី នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។May be a closeup of 1 person, standing and jewelry

អ្នកនាង ផន សុផារី បានភ្ជាប់រូបភាពក្មេងស្រីត្រូវវាស់កម្ពស់ព្រមទាំងសរសេរយ៉ាងដូច្នេះថា «បើខ្ញុំនិយាយហើយ ខ្ញុំត្រូវតែធ្វើឲ្យបាន !!! ផេកដទៃក៏ដូចគ្នា បើចង់សុខ កុំប៉ះពាល់គ្រួសារខ្ញុំ»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែមិថុនា អ្នកនាង ផន សុផារី បានប្រកាសយ៉ាងដាច់អហង្ការថា មិនព្រមទទួលពាក្យសុំទោសពីជន បង្កើតពាក្យចចាមអារ៉ាមថា អ៊ែលលី ស្លាប់ហើយជាដាច់ខាត ខណៈអ្នកនាងបានចំណាយលុយរាប់ពាន់ដុល្លារដើម្បីស្រាវជ្រាវរកម្ចាស់គណនីក្លែងក្លាយដែលបង្កហេតុមកទទួលទោសតាមផ្លូវច្បាប់។ បើតាមវីដេអូដែល អ្នកនាង ផន សុផារី បានបង្ហោះ មូលហេតុដែលក្មេងស្រីនោះបង្កើតពាក្យចចាមអារ៉ាម ប្រមាថជីវិតអ្នកដទៃនោះដោយសារតែ «មិនចូលចិត្តមនុស្សម្នាក់» ទើបឈានដល់យករូប អ៊ែលលី ទៅពាក់ព័ន្ធ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgevPP99JldguTqYLtlQn1dwv8XX0MjHPqhF44U6SONmmjQLz_EFFIrLVyE8qHq27MNXaCrqa-FCShGn0r0F0rJBdnKBZ8a7socE4dltqKiFQjpA3HAVbDpISq0hYO4EcyK5DKhmZf_rspGRr3s71jSrkLv3a0uXk6u-uCVWx0Kp1npmhqaHL9VaXKe/s2048/image_2023-06-02_16-18-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz9XJ6IPA-Y86gn8E6WNdj7WoXn8sVNv4HzlJJDnlQdIAn_ESG2eQC1Kw_fNSYwUfKfqyXfCMYe_n_CGTQl4el46mmtMZsIQpW8DCzYY1wY1Z4LmjbzPxGl0yeVoSHLG09HGWZanQ8p9V2kQO_FqPzEIM7p7BTU35-IdGxCWOKorjcCo_Ss0UxUtxK/s2048/image_2023-06-02_16-18-57.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3s68cRTXMO54MG-YLDtg24S3mWrUo8LcpkL7_aoEJNmLjiKrQADNFFJ0fVjrDMUemu-EEUS9Icr92Z5EGUtqPN8FCDeLmVV1u55PUDaeKUc02IHZRY_dr35RcMdDecen_fdacA_h6DgaK_z5jGY7By3rOzDQg_Ukgq00Ua61jqvNcL7ckG25BEJRu/s2048/image_2023-06-02_16-18-58.png

យុវវ័យអាមេរិកកើតជំងឺធាត់ជ្រើសយកវិធីវះកាត់សម្រកទម្ងន់

0

សហរដ្ឋអាមេរិក ៖ តាមការស្រាវជ្រាវថ្មីបង្ហាញថា មានយុវវ័យរាប់លាននាក់នៅអាមេរិកកើតជំងឺធាត់ ហើយពួកគេបានជ្រើសយកវិធីវះកាត់ដើម្បីសម្រកទម្ងន់កាន់តែច្រើន ។ ការវះកាត់ព្យាបាលជំងឺធាត់ក្នុងចំណោមយុវវ័យអាមេរិកមានអាយុចាប់ពី១០ឆ្នាំ ទៅ១៩ឆ្នាំ បានកើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៦ ហើយការវះកាត់របស់យុវវ័យបានកើនកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ជាអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ស្មើនឹង១៩% ខណៈការវះកាត់សម្រកទម្ងន់របស់ពលរដ្ឋវ័យកណ្តាលធ្លាក់ចុះ ។Americans More Obese Than Ever, Study Finds | US News | Sky News

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិកបញ្ជាក់ថា ជំងឺធាត់របស់កុមារ និងយុវវ័យ គឺជាបញ្ហាធ្ងន់ធ្ងរមួយនៅអាមេរិក ពីព្រោះកុមារ និងយុវវ័យមានជំងឺធាត់កាន់តែច្រើន ដោយគេសង្កេតឃើញថា មានយុវវ័យម្នាក់កើតជំងឺធាត់ក្នុងចំណោម៥នាក់ ។ បើគិតពីចំនួនពលរដ្ឋមានអាយុចន្លោះពី២ឆ្នាំ ដល់១៩ឆ្នាំ គឺមានអ្នកកើតជំងឺធាត់ចំនួន១៥លាននាក់ រីឯចំនួនអ្នកកើតជំងឺធាត់ខ្លាំង ក៏កំពុងកើនឡើងផងដែរ ។

ការវះកាត់សម្រកទម្ងន់ គឺជាការវះកាត់ផ្លាស់ប្តូរអវយវៈក្នុងខ្លួនមនុស្ស ដូចជា ក្រពះ និងពោះវៀន ហើយវាប៉ះពាល់ដល់ការស្រូបយកអាហាររបស់រាងកាយ ។ ហេតុនេះ វានឹងធ្វើឱ្យការបរិភោគអាហារផ្លាស់ប្តូរ ដូចជា ធ្វើឱ្យអ្នកដែលត្រូវគេវះកាត់មិនសូវឃ្លានចំណីអាហារ និងឆ្អែតជាងមុន ។Bariatric Surgery in Kids With Obesity Becoming More Common | MedPage Today

កាលពីមុន នៅអាមេរិកមិនសូវនិយមវះកាត់សម្រកទម្ងន់ទេ ប៉ុន្តែនៅដើមឆ្នាំ២០២៣ វិទ្យាស្ថានកុមារអាមេរិកបានផ្សព្វផ្សាយពីគោលការណ៍ថ្មីសម្រាប់ការព្យាបាលជំងឺធាត់ ហើយវាជាការផ្លាស់ប្តូរលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ។ គោលការណ៍ថ្មីនេះបានណែនាំឱ្យពលរដ្ឋព្យាបាលដោយចលនា និងការផ្លាស់ប្តូររបៀបរស់នៅ ព្រមទាំងណែនាំថា ឱ្យវះកាត់ និងប្រើថ្នាំសម្រាប់កុមារមួយចំនួន ជាពិសេស អ្នកមានជំងឺធាត់ខ្លាំង ។ ទោះយ៉ាងណា កុមារទាំងនេះត្រូវធ្វើរោគវិនិច្ឆ័យ និងមានការយល់ព្រមពីគ្រូពេទ្យជាមុន ។

ក្រុមអ្នកស្រាវជ្រាវជំងឺធាត់ចំពោះកុមារ និងយុវវ័យ លើកឡើងថា ៖ «ទិន្នន័យទាំងនេះបង្ហាញឱ្យយើងឃើញថា យុវវ័យ និងគ្រួសារពួកគេចាប់អារម្មណ៍នឹងការវះកាត់សម្រកទម្ងន់ បើពួកគេមានលទ្ធភាព» ។ ក្រុមអ្នកស្រាវជ្រាវបន្តថា ការសិក្សាជាច្រើនបង្ហាញថា កត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូងចាប់ផ្តើមកើតតាំងពីវ័យកុមារ រហូតដល់មនុស្សចាស់ ។ ដូច្នេះ ការវះកាត់ជាវិធីព្យាបាលមួយក្នុងចំណោមវិធីព្យាបាលមានសុវត្ថិភាព និងប្រសិទ្ធភាព ដែលជួយឱ្យវ័យជំទង់ក្លាយជាមនុស្សពេញវ័យមានសុខភាពល្អ ៕ ប្រភព ៖ TNN World

ព្រះអើយ! ចាប់បានស្លាបមាន់ខូចគុណភាពនាំចូលពីវៀតណាមជាង១តោនកន្លះ

0

ស្លាបមាន់ខូចគុណភាពនាំចូលពីប្រទេសវៀតណាមជាង១តោនកន្លះត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់បាន និងដុតកម្ទេចចោល នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ការចុះបង្ក្រាបនេះធ្វើឡើងរវាងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តដោយមានការសម្របសម្រួលនិតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIJ5yLejQ3bdJic3J1p5BBCmo364J-yl00YLP5TI8PiuucE1VE87FuTJIcqWaNGfevEnzA42-V1oC6b8N-xoChU_MfNyDyT8kPba3HLpZzDk7dKUkowQWmu4iakXPXlU3grWHyc2GuMVISe1uQrazlEjH03VHPm6u2AC4LP1f4N13WLGyshdOWacWy/s1152/350961116_1236678703513869_8140309467425749960_n.jpg

ករណីចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ:2BH-9510 ដឹកស្លាបមាន់បង្កក នៅចំណុចគល់ស្ពានក្រវាត់ក្រុងទី២
ដោយសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស២នាក់ អ្នកបើកបរ ឈ្មោះ ឡុញ សម្បត្តិ អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំបូសឹម ស្រុករំដួល ខេត្តស្វាយរៀង និងម្នាក់ទៀតព្រូឡាន ឈ្មោះ ស វុទ្ធី អាយុ២៨ឆ្នាំ នៅភូមិសម៉រ ឃុំបូសម៉ូន ស្រុករំដួល ខេត្តស្វាយរៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMNAN3zpxQee4ex12y6ISzDLb84bkRIxrFQKdK_JJXcMhaHPA9vFY1y3emAWc71pFWX9fEfy8Eww_slB1nWNC0cOAK7-U0XBklrnK7yLENz-VoUQjMpZJlsByGpO8QxOtdh_Ff1ieAgr_cQ7AUbC6fgSqU5l4jH4XTO3muCiNzlvd4cm8woaBx59_o/s1280/350328800_914252283212316_2613086175025340228_n.jpg

ក្រោយពីយកសំណាកធ្វើការវិភាគនៅមន្ទីរពិសោធន៍រកមេរោគឆ្លង និងសារធាតុគីមីហាមឃាត់លទ្ធផលវិភាគបញ្ជាក់ថា ស្លាប់មាន់ទាំងនេះមិនមានសារធាតុគីមីហាមឃាត់ និងមិនមានមេរោគឆ្លងអ្វីទេ ប៉ុន្តែដោយគ្មានឯកសារច្បាប់នាំចូល និងការដឹកជញ្ជូនមិនមានលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវធ្វើទំនិញត្រូវខូចគុណភាព (ស្លាបមាន់ខូចគុណភាព) ដូច្នោះព្រះរាជអាជ្ញា បានសម្រេចឱ្យក្រុមការងារដឹកជញ្ជូនវត្ថុតាងយកទៅបំផ្លាញចោលចំណែកឯអ្នកតំណាងម្ចាស់ទំនិញ បានយល់ព្រមបង់ប្រាក់ពិន័យតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាមាត្រា៦២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1SO6TY6eXhEv8GN598zZwr3SjwgP55UZL5n4ZwiZvC9yic5oTI89E_WVBmFYTtFjdcV7_JxqPaDrj9F_DF9gin270R8v1Lhbb6kDkWCNVWLi7dbn3EHl8JESlsHWKC2ZIr9BIRD6uv1RuOK-AMDyMq15cz51cNmw5WozSJQ44852Yz1x9XaEx5ppR/s1280/350960897_1374710343376987_3073260845402496145_n.jpg

បារាំង ចង់ឲ្យអ៊ុយក្រែនធ្វើឲ្យប្រាកដប្រជា នៅក្នុងកិច្ចប្រជុំអង្គការណាតូ

0

រដ្ឋធានីជីស៊ីណូ(Chișinău)៖ ស្របពេលមេដឹកនាំក្រុងកៀវ កំពុងតែបន្ដអំពាវនាវជាថ្មី ស្នើសុំឲ្យបណ្ដាប្រទេសមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី ក្លាយជាសមាជិកពេញលេញរបស់អង្គការណាតូ និង សហភាពអឺរ៉ុបនោះមក ប្រធានាធិបតីបតីបារាំង ក៏បានជំរុញឲ្យមានការធានា កាន់តែខ្លាំងក្លា នៅក្នុងកិច្ចប្រជុំកកំពូលរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ។Emmanuel Macron | Biography, Political Party, Age, Presidency, & Facts |  Britannica

សារព័ត៌មាន U.S.News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែមិថុនា ថា លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា អ៊ុយក្រែន ត្រូវតែធ្វើឲ្យប្រាកដ និង ធានាដល់សន្ដិសុខឲ្យបានមាំមួន នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នាខែកក្កដា នៅក្នុងរដ្ឋធានីវីលនីស (Vilnius) ប្រទេសលីទុយអានី (Lithuania)។

លោកប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់ ថា «រដ្ឋាភិបាលវីលនីស ត្រូវតែផ្ញើសារមួយឲ្យច្បាស់លាស់ ទៅកាន់ប្រទេសអ៊ុយក្រែន និង ប្រជាជនអ៊ុយក្រែន។ ខ្ញុំពេញចិត្ត នឹងធានាដល់សន្តិសុខឲ្យកាន់តែរឹងមាំ និង ច្បាស់លាស់»។Behind Macron's scramble to get Zelenskyy to Paris – POLITICO

លោក ម៉ាក្រុង បានថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកកាសែត ក្រោយកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប ចំនួន៤៧ប្រទេស នៅក្នុងប្រទេសម៉ូលដាវី។ លោកប្រធានាធិបតី បានបន្ថែម ថា គាត់នឹងជួបពិភាក្សាគ្នា លើបញ្ហានេះ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) នៅទីក្រុងផតស្ដាំ (Potsdam) ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៧ ខែមិថុនា។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់ក្រុមអ្នកកាសែត នៅមុននេះ ថា គាត់ចង់ឲ្យមានការធានាឲ្យបានច្បាស់លាស់ ប្រសិនបើក្រុងកៀវ មិនត្រូវបានផ្ដល់ ជាសមាជិកភាពរបស់អង្គការណាតូ នៅក្នុងលក្ខខណ្ឌភ្លាមៗ។ យើងត្រូវតែផ្តល់ទស្សនវិស័យ រយៈពេលវែង ដល់អ៊ុយក្រែន។ វាជាការចាំបាច់ដែលកិច្ចប្រជុំកំពូល នៅទីក្រុងវីលនីស ត្រូវផ្ដល់នូវការធានាទាំងនេះភ្លាមៗ៕Ukraine's President Zelensky urges world leaders to tone down rhetoric on  threat of war with Russia | CNN

ទាយបុគ្គលិកលក្ខណៈតាមរយៈប្រភេទឈាម

0

ពិតណាស់អ្វីៗដែលយើងមាន ឬរបស់អ្វីដែលយើងចូលចិត្តសុទ្ធតែអាចទាយដឹងអំពីអត្តចរិតរបស់អ្នក ជាពិសេសគឺប្រភេទឈាមតែម្តង ដែលប្រភេទឈាមនីមួយៗមានទាំងគុណសម្បត្តិ និង គុណវិបត្តិ។ ដូច្នេះហើយថ្ងៃនេះ KBN សូមលើកយកគុណសម្បត្តិ និង គុណវិបត្តិ នៃប្រភេទឈាមនីមួយៗ ដូចខាងក្រោម៖

១.ប្រភេទឈាម A៖
គុណសម្បត្តិៈ អ្នកជាមនុស្សមានភាពវ័យឆ្លាត មានស្មារតីសមភាពពិតប្រាកដ នឹងចុះចំណោមនិងគេឯង។
គុណវិបត្តិៈ ជាមនុស្សដែលមានភាពម៉ឺងម៉ាត់ម៉ត់ចត់ខ្លាំងពេក រហូតដល់អ្នកផ្សេងមានអារម្មណ៍ថាមានសម្ពាធនៅពេលដែលពួកគេនូវក្បែរអ្នក។ ហើយអ្នកក៏ចូលចិត្តធ្វើជាអ្នកដឹកនាំ មានរបបផ្តាច់ការ ចូលចិត្តគ្រប់គ្រងអ្វីៗគ្រប់យ៉ាង មានចរិតឆេវឆាវ នឹងមិនចូលចិត្តឱ្យអ្នកដទៃនិយាយផ្ទុយ ឬប្រកែក ហើយគិតអ្វីដែលខុសពីខ្លួនអ្នកនោះទេ។

២.ប្រភេទឈាម B៖
គុណសម្បត្តិៈ ជាមនុស្សដែលតែងតែរីករាយ មានជីវិតស្រស់បំព្រង ចិត្តល្អ ចេះជួយយកអាសារអ្នកដ៏ទៃ មានភាពរួសរាយរាក់ទាក់ មនុស្សគ្រប់គ្នាតែងតែចូលចិត្តអ្នក។
គុណវិបត្តិៈ អ្នកចូលចិត្តបង្ហាញពីអារម្មណ៍របស់ខ្លួនជ្រុលពេក ធ្វើអ្វីដោយមិនបានគិតទុកមុន ផ្តោតលើអារម្មណ៍ខ្លាំងពេក ហើយក៏ជាមនុស្សដែលខ្វះការប្រុងប្រយ័ត្នផងដែរ។

៣.ប្រភេទឈាម AB៖
គុណសម្បត្តិៈ អ្នកជាមនុស្សដែលមានថាមពល មិនចេះរើសអើង ចិត្តទូលាយ មានភាពទាក់ទាញ នឹងស្មោះត្រង់។
គុណវិបត្តិៈ ជាមនុស្សដែលស្ងៀមស្ងាត់ ចូលចិត្តធ្វើអ្វីប្លែកៗ មិនសូវទុកចិត្តអ្នកដទៃ ធ្វើឱ្យអ្នកដទៃឆ្ងល់និងមិនចង់ចូលទៅជិតអ្នក ចូលចិត្តជីវិតសាមញ្ញ នឹងជាមនុស្សដែលស្រឡាញ់សេរីភាពខ្លាំង។

៤.ប្រភេទឈាម O៖
គុណសម្បត្តិៈ ជាមនុស្សដែលមានសម្រស់ស្រស់ស្អាត លេចធ្លោ ស្លូតបូត ហើយក៏ជាមនុស្សចិត្តត្រជាក់ផងដែរ។
គុណវិបត្តិៈ តែងតែព្រងើយកន្តើយចំពោះពិភពលោក ស្រឡាញ់ខ្លួនឯងជ្រុល មិនសូវខ្វល់ខ្វាយចំពោះមនុស្សជុំវិញខ្លួន នឹងជាមនុស្សម្នាក់ដែលឯករាជបំផុត៕What Is Your Blood Type? What to Know About A, B, AB, and O - GoodRxប្រភព៖sanook

បណ្តាញសង្គមរបស់ចិនកាន់តែមានប្រជាប្រិយភាពនៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកបានព្យាយាមប្រឆាំងនឹងឥទ្ធិពលរបស់បណ្តាញសង្គមចិន ដែលនាំមុខដោយកម្មវិធី TikTok ដោយសារខ្លាចបណ្តាញសង្គមទាំងនេះបញ្ជូនព័ត៌មានអ្នកប្រើប្រាស់នៅអាមេរិកទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ។ ប៉ុន្តែការប្រើប្រាស់បណ្តាញសង្គមចិនរបស់ពលរដ្ឋអាមេរិកកាន់តែខ្លាំងក្លាឡើង និងគ្មានការធ្លាក់ចុះទេ ។

សារព័ត៌មាន CNBC រាយការណ៍ថា បើទោះជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សមាជិកសភា និងមន្ត្រីផ្នែកប្រមូលព័ត៌មានអាមេរិកបានព្យាយាមទប់ស្កាត់ការប្រើប្រាស់បណ្តាញសង្គមចិន ដូចជា TikTok របស់ក្រុមហ៊ុន ByteDance ដោយសារបារម្ភថា រដ្ឋាភិបាលចិននឹងស៊ើបអង្កេតពលរដ្ឋអាមេរិកតាមរយៈកម្មវិធីនេះ ប៉ុន្តែបណ្តាញសង្គមផ្សេងទៀតរបស់ចិនដែលអាមេរិកសង្ស័យថា បញ្ជូនព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិនដែរនោះ នៅតែមានប្រជាប្រិយភាពនៅអាមេរិក ។Introducing more ways to create and connect with TikTok Now | TikTok  Newsroom

មន្ត្រីផ្នែកប្រមូលព័ត៌មាន និងក្រុមសមាជិកសភាអាមេរិកបារម្ភថា រដ្ឋាភិបាលចិននឹងយកព័ត៌មានអ្នកប្រើប្រាស់ជាពលរដ្ឋអាមេរិក ដែលបានប្រើប្រាស់បណ្តាញសង្គមចិន ដូចជា អ៊ីម៉ែល, ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ និងព័ត៌មានប័ណ្ណបើកបររថយន្ត ។ ប្រទេសចិនមានច្បាប់សន្តិសុខជាតិ ដែលផ្តល់អំណាចដល់រដ្ឋាភិបាលអាចទទួលបានទិន្នន័យអាជីវកម្ម ប៉ុន្តែពលរដ្ឋអាមេរិកជាច្រើននាក់ដែលប្រើប្រាស់បណ្តាញសង្គមចិនមិនចាប់អារម្មណ៍រឿងនេះទេ ហើយបណ្តាញសង្គមចិននៅតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅអាមេរិក ។

Insider Intelligence បញ្ជាក់ថា Temu ជាកម្មវិធីរបស់ក្រុមហ៊ុន PDD Holdings របស់ប្រទេសចិន គឺជាកម្មវិធីមិនគិតថ្លៃ និងត្រូវបានគេដោនឡូតច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ នៅលើ Apple Store កាលពីចុងខែឧសភា ឆ្នាំ២០២៣ និងស្ថិតក្នុងលំដាប់ទី១២ របស់ក្រុមអ្នកលក់រាយឌីជីថលក្នុងពេលវិស្សមកាលឆ្នាំ២០២២ ។ លើសពីនេះ ពលរដ្ឋអាមេរិកជាច្រើននាក់ចូលចិត្តប្រើកម្មវិធី Temu ហើយកម្មវិធីនេះបានវ៉ាដាច់ហាងនានា ដូចជា Kohl’s, Wayfair និង Nordstrom ។ ចំណែកកម្មវិធី CapCut និង TikTok របស់ក្រុមហ៊ុន ByteDance ស្ថិតក្នុងលំដាប់ទី៤ និងទី៥ នៅលើ Apple Store ។ រីឯកម្មវិធី Shein មកប្រទេសចិនដែរនោះ ស្ថិតក្នុងលំដាប់ទី១៤ ។Get Temu, the popular shopping app, off your phone now

ក្រៅពីនេះ ចាប់ពីចុងខែមីនា រហូតដល់ដើមខែមេសា ឆ្នាំ២០២៣ ក្រោយពីនាយកប្រតិបត្តិរបស់ TikTok បានមកស្រាយបំភ្លឺនៅចំពោះមុខសភាអាមេរិក ស្រាប់តែមានអ្នកចូលដោនឡូតកម្មវិធី Lemon8 របស់ក្រុមហ៊ុន ByteDance ជិត១លាននាក់ ជាពិសេស នៅអាមេរិក ។ កម្មវិធីនេះស្រដៀងគ្នានឹងកម្មវិធី Pinterest និង Instagram របស់ក្រុមហ៊ុន Meta ដែរ ៕ ប្រភព ៖ Bangkok biznews

អួ គីមសាល ថ្លែងអំណរគុណដល់សប្បុរសជនបានជួយឧបត្ថម្ភ ខណៈសុខភាពបានធូរស្បើយពីជំងឺរលា.កស្រោ.មខួ.រក្បា.ល

0

លោក អួ គីមសាល អតីតបេក្ខជន Cambodian Idol រដូវកាលទី៣ បានថ្លែងប្រាប់ KBN News តាមសារអេឡិចត្រូនិច បញ្ជាក់ពីសុខភាពរបស់ខ្លួនថាពេលនេះលោកបានធូរស្បើយពីជំងឺរលាកស្រោមខួរក្បាលហើយក្រោយពីព្យាបាលមួយរយៈ។ ការព្យាបាលជំងឺនេះគឺលោកអរគុណជាពិសេសដល់សប្បុរសជននានាដែលបានជួយឧបត្ថម្ភលោកកន្លងមកពេលដឹងថាលោកធ្លាក់ខ្លួនឈឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhtN1-MSM0KMdk6glsjWXEgBdJav1WWK3FtUyKTHahqMOgqHMbF3kgkcFqcmiRMf6jWcZPXGZmZwzSR-Nmo1gRhrHOFLJF7TaZ8hQs6NwcZpaUBdX0Q0ITuXuHbY1kkKIfEXWKtNVRrVV1DAiyCggvTrG9owcM4KNCHz3ab5cUxLfvtiiZtg_jO3c/s2015/image_2023-06-02_14-22-42.png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា កាលពីខែមេសា ឆ្នាំ២០២៣ អតីតបេក្ខជន Cambodian Idol រដូវកាលទី៣ អួ គីមសាល ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបង្ហាញក្តីអាណិតអាសូរយ៉ាងខ្លាំងក្រោយពីបងស្រីរបស់លោកទម្លាយវីដេអូ និងរូបភាព លោកធ្លាក់ខ្លួនឈឺធ្ងន់មានជំងឺ depression រឿងការងារ រហូតវិវត្តន៍ទៅជាជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ខណៈគ្រួសារអស់លទ្ធភាពព្យាបាលទើបដាច់ចិត្តសុំជំនួយពីសប្បុរសជន។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងនេះមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគឱ្យលោកគ្រាន់មានថវិកាខ្លះជួយព្យាបាលជំងឺ។ បន្ទាប់ពីមានប្រាក់ ហើយសម្រាកព្យាបាលជំងឺបានមួយរយៈពេលនេះស្ថានភាពជំងឺ អួ គីមសាល បានធូរស្បើយច្រើនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuNP9ZbnaD0fA26aW2T2i5bvPhOW7X5fHzLQh1V3ZtvlI6sFjlMycT7sEB4Uu-c3ivdEVsXOCZ1IcFxKkckJJwCCIaFJF8u28qoASrAHWK91a2kPjKIEA_kUL5oBrhp5AUWepjRobicpM-1JXevSt9F8jbNWpSk-aweQ2X3O_LxldATv8hHl8cj-Da/s2048/image_2023-06-02_14-22-37.png

ថ្លែងប្រាប់ KBN News ដោយក្តីសប្បាយចិត្ត តាមសារអេឡិចត្រូនិចកាលពីពេលថ្មីៗនេះ អួ គីមសាល បានឱ្យដឹងថាជំងឺរបស់លោកបានធូរស្បើយច្រើនហើយ ប៉ុន្តែមិនទាន់អាចបំពេញការងាររកប្រាក់មកផ្គត់ផ្គង់គ្រួសារនៅឡើយទេ។ ជាមួយគ្នានេះ អួ គីមសាល មិនភ្លេចអរគុណដល់សប្បុរសជនដែលបានជួយលោកកន្លងមក ដែលបានបរិច្ចាគឱ្យលោកទើបលោកមានថវិកាទៅមន្ទីរពេទ្យព្យាបាល។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អួ គីមសាល កំពុងរស់នៅស្រុកកំណើតនាខេត្តបាត់ដំបងជាមួយគ្រួសារ។ បន្ទាប់ពីស្ថានភាពធូរស្បើយ អតីតបេក្ខជន Cambodian Idol រូបនេះក៏បានបង្ហើរសំឡេងបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJKgm9Fc_VkS3-krJ9_ILtBp_KDL4mYcxYOi6Q_qOTytovjfLJQD6M_LhlaAWeGcJixB9YqtGdIkS29u1cKmes1dqxGPoET4qw7puVUgvklAVOaK00u3tgAMiZClCxcwZOgb7lmySZ0qMBCg78YgS3Gq4T-qYkCqnghrXfBEtFmRASWd0D3zf2TJKM/s1280/image_2023-06-02_14-22-36.png

Air New Zealand ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត

0

គេហទំព័រ AirlineRatings.com បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៣នេះ ក្រុមហ៊ុនសុវត្ថិភាពអាកាសចរណ៍ និងការវាយតម្លៃផលិតផលនៅប្រទេសអូស្ត្រាលី បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុន Air New Zealand របស់ប្រទេសនូវែលសេឡង់ គឺជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២៣ និងបានវ៉ាដាច់ក្រុមហ៊ុន Qatar Airways ជាម្ចាស់ជើងឯកចាស់ ។Air New Zealand Flight Information - SeatGuru

ក្រៅពីភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ក្រុមហ៊ុននេះក៏បានបំពាក់គ្រែគេងប្រណីតៗក្នុងយន្តហោះរបស់ខ្លួនផងដែរ ហើយគ្រោងផ្តល់សេវាកម្មដល់អ្នកដំណើរនៅឆ្នាំ២០២៤ ខាងមុខ ។ ចំណុចនេះហើយ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ទទួលបានចំណាត់ថ្នាក់ទី១ ។Revealed: Air New Zealand Boeing 787 Business Premier Luxe suites -  Executive Traveller

គណៈកម្មការចំនួន៥រូបមកពីក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងវិស័យអាកាសចរណ៍អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងភ្នាក់ងារសុវត្ថិភាព និងនាយកដ្ឋានត្រួតពិនិត្យរបស់រដ្ឋាភិបាលនឹងប្រកាសពានរង្វាន់ «Airline Excellence Awards » តាមរយៈការវាយតម្លៃពីគេហទំព័រ AirlineRatings.com ។ គេបានវាយតម្លៃលើចំណុចសំខាន់ៗចំនួន១២ចំណុច ដូចជា រយៈពេលការហោះហើរ, មតិយោបល់របស់អ្នកដំណើរ, សមត្ថភាពរកប្រាក់ចំណេញ, ការវិនិយោគទុន, ការបង្ហាញផលិតផល និងទំនាក់ទំនងជាមួយបុគ្គលិក ជាដើម ។Skynest: Air New Zealand reveals price of new economy class sleep pods | CNN

ខាងក្រោមនេះ គឺជាឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលទទួលបានចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ២០២៣ រួមមាន ៖
1-Air New Zealand
2-Qatar Airways
3-Etihad Airways
4-Korean Air
5-Singapore Airlines
6-Qantas
7-Virgin Australia/Virgin Atlantic
8-EVA Air
9-Cathay Pacific Airways
10-Emirates
11-Lufthansa/SWISS
12-SAS
13-TAP Air Portugal
14-All Nippon Airways
15-Delta Air Lines
16-Air Canada
17-British Airways
18-JetBlue
19-Japan Airlines
20-Vietnam Airlines
21-Turkish Airlines
22-Hawaiian Airlines
23-KLM
24-Alaska Airlines
25-United Airlines

ប្រភព ៖ The standard life