ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងមក ស្ពាននៅតំបន់ Lat Krabang ទីក្រុងបាងកក ដែលគេកំពុងសាងសង់នៅឡើយបានបាក់ក្នុងប្រវែងជាង៣០០ម៉ែត្រ ធ្លាក់ចុះមកក្រោមបណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ។ ជាមួយគ្នានេះ ការធ្វើចរាចរណ៍នៅបរិវេណនេះបានកកស្ទះយ៉ាងខ្លាំង ព្រោះជាពេលដែលពលរដ្ឋចេញពីធ្វើការ និងធ្វើដំណើរត្រឡប់ទៅផ្ទះ។ ភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យការខូចខាត និងជួយសង្គ្រោះអ្នករងគ្រោះចេញពីគំនរបាក់បែក ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - The Pattaya News

គម្រោងស្ពានមានឈ្មោះជាផ្លូវការថា «គម្រោងសាងសង់ស្ពានពីផ្លូវ On Nut ទៅកាន់តំបន់ Lat Krabang» ។ គម្រោងនេះមានគោលដៅឱ្យការធ្វើចរាចរនៅលើផ្លូវឆាប់រហ័ស, គាំទ្រការរីកចម្រើនរបស់ទីប្រជុំជន និងអាកាសយានដ្ឋានសុវណ្ណភូមិ ក៏ដូចជាដោះស្រាយបញ្ហាការស្ទះចរាចរណ៍នៅតាមដងផ្លូវ ដើម្បីបង្កើនប្រសិទ្ធភាពបណ្តាញផ្លូវដឹកជញ្ជូនក្នុងតំបន់ Lat Krabang ហើយចម្ងាយផ្លូវរបស់គម្រោងនេះមានប្រវែងប្រមាណ៣.៣៦០ម៉ែត្រ ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - TPN National News

គេបានកំណត់រយៈពេលសាងសង់ស្ពានចំនួន៩០០ថ្ងៃ ហើយសង្ឃឹមថា នៅពេលគម្រោងនេះរួចរាល់ វានឹងជួយសម្រួលការធ្វើចរាចរណ៍នៅតាមដងផ្លូវ On Nut ទៅកាន់តំបន់ Lat Krabang ដោយសារមានការពង្រីកទីប្រជុំជននៅបរិវេណនេះ ។ ក្រៅពីនេះ វាក៏ជាផ្លូវមួយសម្រាប់ឱ្យរថយន្តធំៗដឹកទំនិញផងដែរ ។Bangkok Governor Says The Bridge Girder That Fatally Collapsed Is Not Force  Majeure

តាមការត្រួតពិនិត្យដំបូងឃើញថា គ្រោងដែកស្ពានដែលបាក់ធ្លាក់មកបានសង្កត់លើកម្មករនៅខាងក្រោម រួមទាំងកម្មករនៅខាងលើស្ពានដែលកំពុងធ្វើការ ក៏បានធ្លាក់ចុះមកក្រោមដែរ ។ លើសពីនេះ ស្ពានក៏បានបាក់សង្កត់លើអគារស្ថិតនៅក្បែរនោះ ព្រមទាំងសង្កត់លើរថយន្តជាច្រើនគ្រឿងទៀត ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - The Pattaya News

គេសង្កេតការណ៍ថា ហេតុការណ៍នេះបណ្តាលឱ្យមនុស្សចំនួន៤នាក់ស្លា.ប់នៅក្នុងរថយន្ត ចំណែកអ្នករងរបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។ អាជ្ញាធរបានត្រួតពិនិត្យនៅចំណុចកើតហេតុដើម្បីឱ្យដឹងថា តើតួស្ពាននឹងអាចបន្តបាក់ទៀតដែរឬអត់ ។ គួរបញ្ជាក់ថា ស្ពានដែលបាក់នេះចាប់ផ្តើមពីបរិវេណនៅមុខស្ថានីយចាក់ប្រេង រហូតដល់មុខហាងលក់ទំនិញ Lotus ៕ ប្រភព ៖ sanook