Home ព័ត៌មានអន្តរជាតិ តម្លៃស្លឹកម្រេះព្រៅធ្លាក់ចុះពាក់កណ្តាលនៅប្រទេសថៃ

តម្លៃស្លឹកម្រេះព្រៅធ្លាក់ចុះពាក់កណ្តាលនៅប្រទេសថៃ

141
0

ប្រទេសថៃ ៖ ភ្លៀងធ្លាក់ញឹកញាប់នៅស្រុកមឿង ខេត្តខនគែន ប្រទេសថៃ បានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែតម្លៃរបស់វាបានធ្លាក់ចុះខ្លាំងនាពេលបច្ចុប្បន្ន ។ កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុនេះ កសិករបានងាកមកដាំននោងវិញ ប៉ុន្តែពួកគេបារម្ភថា ខ្លាចមានគ្រោះទឹកជំនន់ដូចនៅឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-y6wiWwL8Z3zqJ2g5-kDIw-ouylkMai5l1jBlgYEvAFofVzL6SDLQVQt9divWEBLumJts8tBfo3H97vdbQTsZgvQScb4p3RDuRCb--pOCJT7sKpQ06ulExhoHPqkV-JomDCdfC6lo127X_8VUelYdwpVw3IEWGOm0yvaDw8rhKvtJxftJc4EGudBnoB8/s1280/photo_2023-07-10_11-24-20.jpg

ស្រុកមឿង គឺជាស្រុកដាំដុះបន្លែជាច្រើនប្រភេទនៅក្នុងខេត្តខនគែន ។ នៅដើមខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់នៅខេត្តខនគែន ជាពិសេស នៅស្រុកមឿង ហើយបានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែបែរជាតម្លៃធ្លាក់ចុះខ្លាំងទៅវិញ ។

អ៊ំស្រី រ៉ាក់បល ដេតផែង អាយុ៦៨ឆ្នាំ ជាកសិករដាំម្រេះព្រៅនៅស្រុកមឿង និយាយថា ការដាំដំណាំនេះមិនពិបាកទេ ហើយពេលភ្លៀងធ្លាក់កន្លងមក វាបានដុះលូតលាស់ល្អ ប៉ុន្តែធ្វើឱ្យតម្លៃធ្លាក់ចុះដល់ពាក់កណ្តាល ។ អ៊ំស្រីបន្តថា កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុផលធ្វើឱ្យតម្លៃធ្លាក់ចុះនាពេលនេះ ដោយសារសម្បូរម្រេះព្រៅលក់នៅលើទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHOA1Vh0aRi4bh5yy46x4ewtKudXKag0ZTJ0HYIZGPUUFPxPXBCLlUPSI_6tNNGRFYu2ZbljqKn5Vcd8LcbmMvPXZBc8MSLdYOQtAddvdQ0jp9PLe9pTHwXy1jzcOBIv6uEoW7l1mcasAFt4sGK6UWwreBB5dgysYfsi8vxuVhyWqwGbOW57ISTQ7IBc/s1280/photo_2023-07-10_11-24-24.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង រៀបរាប់ថា ៖ «ម្រេះព្រៅមានតម្លៃខ្ពស់ចាប់ពីខែមីនា ដល់ខែឧសភា ព្រោះមានទិន្នផលផលិតតិច ប៉ុន្តែតម្រូវការស្មើដើម ។ ដូច្នេះ ធ្វើឱ្យតម្លៃម្រេះព្រៅពេលនោះលក់បានថ្លៃ ហើយដាំលក់មិនទាន់ ព្រោះវាជាបន្លែដែលហាងលក់ម្ហូបទាំងអស់ទិញយកទៅធ្វើម្ហូបជាចម្បង ។ កសិករមើលឃើញថា ម្រេះព្រៅជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ក្នុងខេត្តភាគឦសានដែលមិនអាចខ្វះបាន» ។

អ៊ំស្រីបន្តថា ៖ «ក្នុងចម្ការរបស់ខ្ញុំតែងមានអាជីវករបោះដុំបន្លែធំៗក្នុងខេត្តភាគឦសានមកទទួលទិញម្រេះព្រៅជាប្រចាំ និងមានការបញ្ជាទិញបន្លែតាមរដូវកាលផងដែរ ។ ដូច្នេះ គ្រួសារខ្ញុំបានត្រៀមផ្ទៃដីដាំដុះបន្លែតាមរដូវកាលពេញមួយឆ្នាំតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLPDmAXn8mCKsVQS6rsKybOOrOAhLfdN6okMAWzzWq6jGXpmNSY2xX0mGZ_os-gN_Vj77DDBzl7ZV7hjSP1KwiBt91jjauRDMau25KoolMrv2FCPfr6xR0HG0_GywRDKI-mk2tVCQhObXCdZHuJYoqy3sJV4f2vppMzN10jNbEpS8VZXuRM-M7rKAdog/s1080/photo_2023-07-10_11-24-32.jpg

ចំណែកលោក ប៊ុនកែវ សួនជិក អាយុ៦២ឆ្នាំ ជាកសិកររស់នៅស្រុកមឿង រៀបរាប់ថា នៅឆ្នាំ២០២៣ ផ្លែម្ទេសលក់បានថ្លៃជាងឆ្នាំ២០២២ ហើយពេលនេះ លោកបានត្រៀមផ្ទៃដីដាំដុះននោង ប៉ុន្តែលោកបារម្ភថា ខ្លាចមានទឹកជំនន់ដូចឆ្នាំ២០២២ ។ ទោះយ៉ាងណា លោកមិនអាចធ្វើអ្វីបានទេ គឺអាស្រ័យលើទឹកភ្លៀង និងការបង្ហូរទឹកពីខេត្តជ័យភូមិ និងខេត្តណងបួឡាំភូ ។

លោកបន្តថា ភូមិរបស់យើងជាតំបន់ទទួលទឹក ហើយសព្វថ្ងៃនេះ អ្នកភូមិបានធ្វើស្រែចម្ការទាំងប្រថុយ ព្រោះពេលខ្លះ យើងដាំដំណាំរួច ស្រាប់តែមានទឹកជំនន់ភ្លាមៗ ។ ប៉ុន្តែការដាំបន្លែ គឺជាមុខរបរសម្រាប់ចិញ្ចឹមគ្រួសារ មិនថាទទួលបានផលល្អ ឬមិនល្អ មានទឹកលិច ឬគ្មានទឹកលិច ក៏ពួកយើងត្រូវតែប្រកបមុខរបរនេះដូចដើម ។ បើទោះជាមិនទទួលបានប្រាក់ចំណេញ ខណៈយើងបានចំណាយដើមទុនច្រើនក្តី ប៉ុន្តែវាប្រសើរជាងមិនទទួលបានអ្វីមកវិញ ។ ចំណែកការឧបត្ថម្ភប្រាក់ជំនួយផ្សេងៗអាស្រ័យលើរដ្ឋាភិបាល ៕ ប្រភព ៖ Thairath