Home Blog Page 162

Cha Eun Woo ចេញសូមទោសជាសាធារណៈនិងអះអាងថាចូលបម្រើក្នុងជួរកងទ័ពមិនមែនជាលេសគេចវេស

0

នៅទីបំផុតតារាចម្រៀងនិងសម្តែងដ៏ល្បីឈ្មោះ Cha Eun Woo បានចេញមុខសូមទោសជាសាធារណៈនៅលើគណនី Instagram ជុំវិញរឿងក្តៅគគុកអំពីការចោទប្រកាន់គេចពន្ធនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ ជាមួយនឹងការសូមទោសនេះ អ្នកជំនាញពន្ធដារម្នាក់ដែលធ្លាប់ជាអ្នកស៊ើបអង្កេតនៅសេវាពន្ធជាតិកូរ៉េបានបង្ហាញថាគោលដៅដំបូងរបស់ភ្នាក់ងារពន្ធដារគឺ Fantagio Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាប្រុសរូបនេះមិនមែនជា Cha Eun Woo ផ្ទាល់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2h2igw_VAvrMX5pWXtXpdTJwMSW4xkSd33_5Be3fQ5pALMNRwSdosM5TrJ_GtEsjkL2KwIqavdsxuJLz31OvTDm2jKzma-KpceG73AqMPo1WVmLMJ8LZy7utzN7pruYRXfeZAJnFa7hR3cBL1-aF8X49KekBWwabEwmENBq7ea6gGQqY5Gsi1Q0E9vv0F/s1280/image_2026-01-22_10-57-46.png

នៅយប់ថ្ងៃទី២៦ ខែមករា Cha Eun Woo បាននិយាយជាផ្លូវការអំពីការចោទប្រកាន់ពីបទគេចពន្ធ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងមតិសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅដើមអត្ថបទនេះ Cha Eun Woo បានសូមទោសដល់ទស្សនិកជនចំពោះឧប្បត្តិហេតុជាច្រើនដែលទាក់ទងនឹងលោក ដែលបានធ្វើឱ្យមនុស្សជាច្រើនមានការព្រួយបារម្ភ និងខកចិត្ត។ តារាសម្តែងរូបនេះ បានចែករំលែកថា «តាមរយៈឧប្បត្តិហេតុនេះ ខ្ញុំកំពុងឆ្លុះបញ្ចាំងខ្លួនឯង និងពិនិត្យយ៉ាងស៊ីជម្រៅថាតើ ក្នុងនាមជាពលរដ្ឋកូរ៉េ អាកប្បកិរិយារបស់ខ្ញុំចំពោះកាតព្វកិច្ចពន្ធរបស់ខ្ញុំមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ឬអត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE-gQcZp2ybEoN4mIpXlPyPDwE09qZqTv8_VEZ1RzFkKtM7rpvFptYFlZ5of6q4eqAoBKAyg6qcFwQFcIknd2TEQ9dzMELq7ztK548jM80CkyhODQakHOcWbdNraA_WqEUzh9NhChrJkYuvBTSYqsxeOBdoq2BqW6sNYefpjnQ0QeksaMM4Mv6colEg5jc/s713/image_2026-01-22_10-57-47%20(2).png

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានចំណាយពេលគិតពិចារណា និងឆ្ងល់ថាតើត្រូវចាប់ផ្តើមបង្ហាញការសូមទោសដោយស្មោះស្ម័គ្ររបស់ខ្ញុំពីណាចំពោះអ្នកដែលបានធ្វើឱ្យខ្ញុំឈឺចាប់។ តារាសម្ដែងរូបនេះបានសង្កត់ធ្ងន់ថា ការចូលបម្រើក្នុងជួរកងទ័ពខណៈកំពុងស្ថិតក្រោមការស៊ើបអង្កេតពន្ធ «ពិតជាមិនមែនជាជម្រើសមួយដើម្បីជៀសវាង ឬគេចពីភាពចម្រូងចម្រាសនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZb-ExkFaCfxykxJNamwqYovVeRI2WuUJGIS6yDnso-dIWusUTSGm6ej1t4Jon5pC7gsENzXXJKojb0XhE6ca5RaszvdqQwXRrDTuHiYfOuazSN_gDzlPMXYtQaLybqnhH4TOjfeM91KFqgUNbdVnx_McFrzc0Ty3m2S9SYA1NGb6K5IKiVjk8AzwybjVJ/s2048/image_2026-01-22_10-57-47%20(3).png
Cha Eun Woo បាននិយាយថា «ដោយសារតែខ្ញុំមិនអាចពន្យារពេលចូលបម្រើកងទ័ពបានទៀតទេ ខ្ញុំត្រូវបានបង្ខំឱ្យចូលបម្រើកងទ័ព ទោះបីជាការស៊ើបអង្កេតពន្ធមិនទាន់បានបញ្ចប់ក៏ដោយ»។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំយល់ថានេះគឺជាផលវិបាកនៃចំណុចខ្វះខាតរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរចំពោះការយល់ច្រឡំដែលបានកើតឡើង។ ប្រសិនបើខ្ញុំមិនមែនជាទាហានទេ ខ្ញុំនឹងស្វែងរកមនុស្សម្នាក់ៗដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុនេះដើម្បីសូមទោស។ ខ្ញុំសរសេរពាក្យទាំងនេះដោយស្មោះអស់ពីចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQhB7zBNk1oPFxDke5VrVc_d6A9YtVo41HXnzzISM9j7Vzl8naju74K6bAs3dU0ms68np4Op4CjDdOjv6oAnejry26mhrFl_EGYq7tr0ZmYwDh-gop18CAgCqwK9-Z2vtPyd9FX2v2_5D2oEwZi-gSqUgTvYxN1CKQhD_-WYEjDs9eAUu6aIIwLgdkrwI9/s1575/image_2026-01-22_10-57-47.png

Cha Eun Woo បានសន្យាថា នៅពេលខាងមុខលោកនឹងសហការយ៉ាងម៉ឺងម៉ាត់ និងបំពេញនីតិវិធីទាំងអស់ដែលទាក់ទងនឹងពន្ធដារ។ ក្នុងពេលជាមួយគ្នានេះលោកនឹងទទួលយកការសន្និដ្ឋានចុងក្រោយពីអាជ្ញាធរដោយរាបសារ ហើយបំពេញការទទួលខុសត្រូវទាំងអស់ដែលទាក់ទងនឹងលទ្ធផលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7uK_iP91ohnuz2arQcjAkG_wEF1mQrYuhvyIptchKZ8Q5rco0fcGKcuNYslWBdecR6rIfi0tK9T2BEF4mv60f56qgWrlXuKv5mDNFX2ZfUXbOSX_nOaa2R87RLB02q36MiI1clxCKSnwtf8v1fyKNgOg3NGgzsxyRshBYmzlZ3KCuofEDAIGg0P2cpUD/s2048/image_2026-01-22_10-57-50.png

ការិយាល័យពន្ធដារទីក្រុងសេអ៊ូលបានធ្វើការស៊ើបអង្កេតពន្ធលើ Cha Eun Woo សូម្បីតែមុនពេលលោកចូលបម្រើកងទ័ពក្នុងខែកក្កដា ឆ្នាំ២០២៥។ តារាសម្តែងរូបនេះត្រូវបានសង្ស័យ ថាបានគេចវេសពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន តាមរយៈ «ក្រុមហ៊ុនក្រដាស»ដែលបង្កើតឡើងដោយម្តាយរបស់គាត់ ដោយចំនួនទឹកប្រាក់ដែលទាមទារឱ្យទទួលបានមកវិញឈានដល់ ២០ពាន់លានវ៉ុន (ប្រហែល ១៣.៦លានដុល្លារអាម៉េរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu07Garnx0hAjVJKjdmzwjgjjAfTevrd0iH_GRSrZEF4XB8jo7G6ZBEl28BoZYQ0h150PaxNCuDYup0lLPi06mRqyVp9Os3gbxjZNMnl1-fwwbhxFvCektYxPMV5wKWYzzfRdTNIc8SzKfCwQcOZ8PEYkfNSbeFVWTMXCg5JY164ihEUybSnxQjWoVKcV-/s960/image_2026-01-22_10-57-51%20(2).png
តួលេខនេះត្រូវបានចាត់ទុកថាជាតួលេខច្រើនបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង ហើយក៏ស្ថិតក្នុងចំណោមតួលេខខ្ពស់បំផុតនៅលើពិភពលោកសម្រាប់ការគេចវេសពន្ធរបស់តារាល្បីៗផងដែរ។ យោងតាមច្បាប់នេះ ប្រសិនបើចំនួនទឹកប្រាក់ដែលគេចវេសពន្ធមានចំនួន ១០ ពាន់លានវ៉ុន ឬច្រើនជាងនេះ ជនល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងហោចណាស់ ៥ ឆ្នាំ ។ រឿងនេះកើតឡើងនៅពេលដែលអ្នកស៊ើបអង្កេតបង្ហាញថាតារាប្រុសរូបនេះ «បោកប្រាស់រដ្ឋដោយចេតនា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS5A9XY9sY-m65G4Mlplb8nKjs1RPLgYOLxIAmYDn4i2Q-RnEHt4Cvp6kk4B3Un9qB07L9JzQbvKWpp8G4OoCLmXy56eaBB9e-uLfXFkjb9s_DNzCX4pRLx8qL5JDxVkD1Yb95QoicLsEtVddDy14pT_7_9M6UtFMMhogKNsr-vfZNQh1l26Y2UZrtPe3U/s771/image_2026-01-26_11-09-16.png

នៅក្នុងបរិបទនេះ អ្នកជំនាញពន្ធដារម្នាក់ដែលធ្លាប់ជាអ្នកស៊ើបអង្កេតនៅសេវាពន្ធជាតិកូរ៉េបានបង្ហាញព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយថាគោលដៅដំបូងរបស់ភ្នាក់ងារពន្ធដារគឺ Fantagio Entertainment (ក្រុមហ៊ុនគ្រប់គ្រងក្រុមចម្រៀង Astro) មិនមែន Cha Eun Woo ផ្ទាល់នោះទេ។ យ៉ាងណាមិញ រឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ៕

ពេលទិញសម្លៀកបំពាក់ថ្មីមក តើគួរតែស្លៀកពាក់តែម្តង ឬបោកគក់ជាមុន?

0

ពេលទិញសម្លៀកបំពាក់ថ្មីពីហាងមក តើគួរតែស្លៀកពាក់តែម្តង ឬបោកគក់ជាមុនសិន? ជាទូទៅ មនុស្សភាគច្រើនតែងតែស្លៀកពាក់តែម្តង ពីព្រោះគ្មានស្នាមប្រឡាក់ ហើយក្លិនវិញក៏ក្រអូប ដែលខុសគ្នាពីសម្លៀកបំពាក់ជជុះ ត្រូវតែបោកគុកជាមុនដើម្បីការពារការចម្លងមេរោគសើស្បែក ។ ប៉ុន្តែបើតាមអ្នកជំនាញនានាព្រមានថា នេះជាការគិតខុស និងណែនាំឱ្យផ្លាស់ប្តូរទម្លាប់ជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvEt98hOI5F7EKj4AmoRD92mjlVed1Sg3qpl0rb4YvH75vtjpu179L8JKbSk4ZKU73Vi5HL-RzTDXJYE9xcnysP52qtb6YA0M0DEf_pknmyUMETwQlHKMkpF6VkYGWdCinuxcUNKr_HB1Jw0IhCifInEt9WpqjnNs-h-FD9B5Xxf6ZsukCIL5TodKE4Bwt/s976/photo_2026-01-28_10-35-30.jpg
សម្លៀកបំពាក់ថ្មីត្រូវបានរចនាម៉ូដដើម្បីតម្រូវចិត្តអតិថិជន ព្រមជាមួយក្លិនសម្លៀកបំពាក់ថ្មីៗដែលមិនធ្លាប់ប្រើប្រាស់ពីមុន រីឯសាច់ក្រណាត់ក៏ស្អាតដែរ មានសភាពថ្មី មិនហើរពណ៌ ។ មនុស្សភាគច្រើនបានស្លៀកពាក់តែម្តងដោយគ្មានភាពស្ទាក់ស្ទើរ ជាពិសេស ពេលប្រញាប់ទៅខាងក្រៅ ឬមានការណាត់ជួបសំខាន់ ប៉ុន្តែអ្នកជំនាញសើស្បែក និងអ្នកជំនាញឧស្សាហកម្មវាយនភណ្ឌ និយាយថា ការបោកគក់សម្លៀកបំពាក់ថ្មីមុនស្លៀកពាក់ គឺជាជម្រើសល្អជាង ទោះជាមិនសូវប្រឈមនឹងឆ្លងមេរោគពីសម្លៀកបំពាក់ថ្មី ប៉ុន្តែវាមានផលប៉ះពាល់ផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIx_wawFYg8Ea37R2KAk-FeKXlX9T4lBLSTW1Jz0lFdEhiToHA80J5qa-xF0aveyXPoefyg4kv1t2nvimd6WGAUZhNOWcD7IqNvlCH4hiSZ3Gg6HoKIvLFqLbXE8NBGTMFRlJ7gCSOfEvsL_8Sx5968rypYHcdI1oUk4biWMBmvZnb3mGoJbVCZwoTkiJT/s1201/photo_2026-01-28_10-35-31%20(2).jpg

លោកវេជ្ជបណ្ឌិត Jamie L. Miller និងជាសាស្ត្រាចារ្យផ្នែកសើស្បែកមកពី Vanderbilt Health សហរដ្ឋអាមេរិកថា សម្លៀកបំពាក់ថ្មី ឬកម្រាលពូកថ្មី ក៏អាចចម្លងមេរោគមករាងកាយដែរ ប៉ុន្តែវាតិចតួច ខណៈលោកវេជ្ជបណ្ឌិត David C. Gaston ក៏និយាយបែបនេះ ។ ការឆ្លងមេរោគតិចតួចពីសម្លៀកបំពាក់ថ្មី មិនមែនមានន័យថា វាមិនឆ្លងនោះទេ វិធីល្អដើម្បីការពារសុខភាពស្បែក គួរបោកគក់ជាមុនសិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlP5H7PKOBafNsb6yK0YkBGzMyUn8rsC5H8zl_esOu9F8wTGoddu6euaOgXnqF13nSSXS-MGBXXLOwUiedJGe6vyO-N_X3jiGyFK72_oBpmSHxAJPg1n2Yx92DBStQ5KVgHZMu0EAFpyv4e2b6dp30W0YiXWC_FX11RqN9MH8wm6BPyT2FM3vS1DlB7bAm/s870/photo_2026-01-28_10-35-31%20(4).jpg
ហេតុអ្វីគួរបោកគក់សម្លៀកបំពាក់ថ្មីមុនពេលស្លៀកពាក់?

១-ថ្នាំជ្រលក់ក្រណាត់ ៖ ថ្នាំជ្រលក់ក្រណាត់អាចមិនស្អិតជាប់ជាមួយសម្លៀកបំពាក់បានល្អនោះទេ ថ្នាំជ្រលក់នេះនឹងចេញមកក្រៅប៉ះពាល់ស្បែករបស់យើង ឬប្រឡាក់សម្លៀកបំពាក់ផ្សេងទៀត ដែលបណ្តាលឱ្យមានបញ្ហាស្បែក ឬរមាស់ ពិបាកនឹងព្យាបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVyrEdw7USf3FRFSahRW5V-I6ZQ0WmWHkI72BNeRg7xuyPR_e4QWBRk3_jOlnA0VIAp10rV9zXiUEIORUB7m5AHkaWkzIBa3ogqmd_WTNX3tboucFj1jVgVDZDq8EdhyvYjxbzbWFhWV4370w92GNV9I3mkDF9W-61p6bNIzWff1Im_wXWm11TJuQ6GUF/s1280/photo_2026-01-28_10-35-33.jpg
២-សារធាតុគីមី ៖ សារធាតុគីមីជាប់សម្លៀកបំពាក់ថ្មី ជាពិសេស សារធាតុផូលីអេសស្ទ័រ និងនីឡុង មានតួនាទីរក្សាពណ៌សម្លៀកបំពាក់ ជួយឱ្យសម្លៀកបំពាក់ទន់ ឬការពារស្នាមជ្រីវជ្រួញ ប៉ុន្តែសម្រាប់អ្នកងាយប្រតិកម្មស្បែក សារធាតុគីមីទាំងនេះនឹងបណ្តាលឱ្យរមាស់ ស្បែកឡើងក្រហម ស្បែកស្ងួត ឬរលាកស្បែក ដោយសារមិនបានបោកគក់ ។

៣-មេរោគ ៖ មូលហេតុមួយទៀតដែលអ្នកជំនាញណែនាំឱ្យបោកសម្លៀកបំពាក់ថ្មី គឺមេរោគ ពីព្រោះមុនពេលមកដល់ដៃយើង សម្លៀកបំពាក់ថ្មីត្រូវឆ្លងកាត់ការដឹកជញ្ជូនច្រើនដំណាក់កាល ចាប់ពីរោងចក្រ ឃ្លាំងស្តុកទំនិញ ទូរកុងទឺន័រ ហាងលក់សម្លៀកបំពាក់ និងឆ្លងកាត់ការប៉ះពាល់ ឬលរសម្លៀកបំពាក់ពីអតិថិជនជាច្រើននាក់ ។ ហេតុនេះ សម្លៀកបំពាក់ថ្មីអាចមានមេរោគ ធូលីកខ្វក់ ឬសត្វល្អិត ដែលតម្រូវឱ្យបោកជាមុនដើម្បីកម្ចាត់ភាពកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0LS-Qy6jl3tX44y5XxX6yeegKrYy3OHAXxd_xuRbpPU6Y21wZunvJmXSHXljR-E3n493soc48oV3KMX-Nzjk7RsfZhcBXt1cz4gonOmYL2fUiXIhppSm6b6WvFXqk8JFHB2-tlGlJtbmHw31aWZvePgRBWB5s2CrQSG8WTMBNzTPVr0OQlWFc7owFPLez/s1280/photo_2026-01-28_10-35-32%20(2).jpg

ក្រៅពីនេះ សម្លៀកបំពាក់ថ្មីជាច្រើនបានដឹកជញ្ជូនតាមផ្លូវឆ្ងាយ និងដាក់ក្នុងទូរកុងទឹន័រជាច្រើនសប្តាហ៍ ឬច្រើនខែ ជាមួយអាកាសធាតុក្តៅខ្លាំង ។ នេះជាមូលហេតុធ្វើឱ្យមេរោគធំធាត់លើសម្លៀកបំពាក់ថ្មី និងពុំអាចមើលឃើញដោយភ្នែកទទេ ។

ហាងមួយចំនួនមិនអនុញ្ញាតឱ្យអតិថិជនលរសម្លៀកបំពាក់ថ្មី ពីព្រោះនាំមកនូវមេរោគតាមរយៈស្បែក ច្រមុះ ឬផ្លូវដង្ហើម ហើយមេរោគនឹងចម្លងទៅអតិថិជនផ្សេងទៀត ។ យើងគួរបោកសម្លៀកបំពាក់ថ្មីជានិច្ចមុនពេលស្លៀកពាក់ដើម្បីការពារផលប៉ះពាល់ស្បែក និងមានអនាម័យ ពីព្រោះការបោកអាចកម្ចាត់សារធាតុគីមី និងមេរោគ ដែលមនុស្សភាគច្រើនពុំបានគិតដល់បញ្ហានេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG1LzuyAgN0ZW85d08lmXRS9bDC_1JeeZWMhMyr8Lf5umz_4KYcnY4QdoO0-YOp81vJej83Em0cMjHVEEPCT8ITzsgIwAyFb02gPTykKKj9mT6LAJXL0tN2KmyNUVVhpJTeD-Cv9W3Meu6F3sjp7ytQ6dJ81zviQAYR9kemUCeJVwtfLsXVPd0aKySwZrw/s1000/photo_2026-01-28_10-35-32%20(3).jpg

តារាចម្រៀង ម៉េង កែវពេជ្ជតា សរសើរតារាចម្រៀង សុគន្ធ និសា

0

តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសើរតារាចម្រៀង សុគន្ធ និសា ថាច្រៀងពីរោះណាស់មានសម្លេងស្រទន់គួរឱ្យស្រលាញ់។ ការសរសើរនេះគឺបន្ទាប់ពីតារាចម្រៀងទាំងពីរដួងមានឱកាសបកស្រាយចម្រៀងជាមួយគ្នានៅលើឆាកតន្រ្តីក្នុងកម្មវិធីឡើងភូមិគ្រឹះថ្មីនិងខួបអាពាហ៍ពិពាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlFarVJ1JA1gGx8jbaRgHfzJM7VTGIt6eemByekMrYv7O8CwN9h0Q_6gZ62MxqRsqoqlOhp4GcHiND0hvkYPNe4UOwSb8J7druZWTrNt9zk_xpW9oQTKg45rS4usn2HgapqkMPN4fxEJ_kLR-6QUSus1JmGe7Q41S2LOLlCCHVkGYRWQ7AP4La-GTNwDEX/s2048/image_2026-01-10_10-05-01.png

រយៈពេលចុងក្រោយនេះមានកម្មវិធីជាច្រើនបានជំរុញឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា មានឱកាសបកស្រាយជាមួយនឹងតារាចម្រៀងជើងចាស់ដូចជាលោកជំទាវ ហ៊ឹម ស៊ីវន លោក ណូយ វ៉ាន់ណេត ហើយពេលកន្លងមកក៏ធ្លាប់មានឱកាសចាប់ដៃគូចាស់ជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ។ មិនត្រឹមតែសិល្បករជំនាន់មុនប៉ុន្តែតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាចម្រៀងជំនាន់ក្រោយមួយចំនួនមានឱកាសសហការគ្នាជាក់ស្តែងដូចជា ព្រីន អាយរីស ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwNwpzSCQa51kS5aN5EUBR1heJeL1NwNPLp712CrAOXzhexPtkoQo2QyQNNa2NbkpvMrz1_bC8LwNqlJPZD3hT6Un1aLvEOU1eWCYJIXnklp8Knz3CXm7piMUVbO5nK2QhSF_0Ab5iyOsQqg2x3I_GV7Mj8uR5FMVj-q5EQdAdkO8Emt0-BCwjiUmdt-Ze/s2048/image_2026-01-10_10-05-02.png

ថ្មីៗនេះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានពោលសរសើរតារាចម្រៀង សុគន្ធ និសា បន្ទាប់ពីអ្នកទាំងពីរមានឱកាសចូលរួមកម្មវិធីតែម្តង។ បើតាមតារាចម្រៀង ម៉េង កែវពេជ្ជតា រូបអ្នកនាងនិងតារាចម្រៀង សុគន្ធ និសា គឺបានជួបគ្នាជាញឹកញាប់តាមកម្មវិធីប៉ុន្តែពេលនេះទើបមានឱកាសបកស្រាយជាមួយគ្នាតាមរយៈបទ «ស្នេហ៍ប្រុសង៉ក់ងរ»។ តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញនេះបញ្ជាក់ថា បទល្បីនេះជាស្នាដៃនិពន្ធទំនុកច្រៀងនិងសំនៀងដើមដោយរូបអ្នកនាងផ្ទាល់ស្ថិតក្នុងផលិតកម្ម ឆ្លងដែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcwU5uYIEuq6TdWSkZJxCmkTaEDiKsGL4vl-nPOPoEDVchWX3JW54XUTXJtNRr0TKfW75t5_1AXweAbYWlh4ASofuM3-ybQT1oDYYCIfbf-xHjiLwTz9Sy0q3LUVOwYDrwR59fcRi_VyILwBUP-vkhy8nlEuQUlvjV-CxUn9_maCJKpz8DpzDfIDL0qQ_/s2048/image_2026-01-27_15-09-07.png

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ដ្បិតថាតារាចម្រៀង ម៉េង កែវពេជ្ជតា មានទឹកដមសំឡេងពីរោះរណ្តំក្តីប៉ុន្តែរៀមច្បងបានសរសើរមកកាន់តារាចម្រៀង សុគន្ធ និសា ថាច្រៀងពីរោះមានសម្លេងស្រទន់គួរឱ្យស្រលាញ់៕

MPJ ហៅ Xing ថាជាប្អូនថ្លៃក្រោយមានទំនាក់ទំនងជិតស្និទ្ធជាមួយ Jasmine

0

ក្រោយពីមានទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងៗរវាងអ្នកបង្កើតមាតិកា Xing និង Jasmine ស្រាប់តែ MPJ ឬ Monny បានហៅ Xing ថាជាប្អូនថ្លៃពេញៗមាត់។ នេះនាំឱ្យទស្សនិកជនកាន់តែរំពឹងខ្ពស់ថា Jasmine និង Xing កំពុងមានទំនាក់ទំនងជាមួយគ្នាពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXpdN9bKb9HT6BlRBwVzq3UXV9RDUXhRbi7fTsl0-ZyzHGmuuj9nFlpyCuqrQXS7SvIJCczhvWLf0svIehqgi9KgjR_nS7pkT9wFb9SWSdt-7Hc5ktjShSlOyUVGYBPDXyhll3cq7556vfaw6Exa2kAZ8yESo_mPlbYxjO3vko3oVhqDWkIyN9pJOMzZXF/s2048/518349250_1303964911091616_8088883161452652613_n.jpg

ប្រិយមិត្តអ្នកតាមដានវីដេអូរបស់ Jasmine និង Xing ប្រាកដជាជ្រាបមកហើយថាអ្នកទាំងពីរតែងតែថតវីដេអូជាមួយគ្នាជាញឹកញាប់រហូតមានការសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងលើសពីមិត្តរួមអាជីព។ លើសពីការថតវីដេអូ ថ្មីៗនេះ Jasmine និង Xing ស្រាប់តែមានបង្ហោះរូបស្និទ្ធស្នាលគូជាមួយគ្នាទៀតផងទោះបីជារូបភាពនោះជាការថតផលិតផលក្តីប៉ុន្តែអ្នកគាំទ្រមើលឃើញវារូបថតនៃក្តីស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2k6_vHrUwZY0mMhc09Hb9jijoSiPORPwi_z4cjW0J3ydeS8CZ_bhBlB6fi75Ws27avYAWM_b_VuTBXmn9RByj7qvpIM_pPfCZnE5KYz5vmjvATl5rsljMh4qLWSmHe90kdIo8JMjyqkSUgUo1Wp8_24VJD2tVyVxNJ-MfLzUWl6jncGyxxncB4AxJe7xM/s2048/image_2026-01-27_09-53-02%20(2).png
មិនទាន់ចប់នោះទេ ការផ្គូផ្គរអ្នកទាំងពីរកាន់តែខ្លាំងឡើងទ្វេដងនៅពេល MPJ ដែលជាបងស្រី Jasmine បានហៅអ្នកបង្កើតមាតិកា Xing ថាជាប្អូនថ្លៃទៀតផង។ MPJ ថែមទាំងពេញចិត្តចំពោះទំនាក់ទំនង Jasmine និង Xing ដោយចាប់ផ្សំផ្គុំមិនខុសពីហ្វេនៗប៉ុន្មានឡើយ។ ចំណែកឯ Xing វិញបានបង្ហោះរូប Jasmine ភ្ជាប់មកជាមួយនឹងពាក្យថា «ជាអ្វី?» ដែលធ្វើឱ្យហ្វេនៗរបស់ពួកគេចូលខម្មិនគាំទ្រជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRVntEOG3YyU4bJZmA-vElY3uiF0FuB6oOaf8Vxdu_dv-vJALHAMzH0gnC03CZKu2DFRXQAUeuJFGPj352b30cOev-VLHElbLSYtGDxpxCadaK7DMXyd9aLHhThyphenhyphenDmPVMuAudMz4e-3noEBl4UcML13ZMd_f5-kLPTskTcHy5KoYXUKA05zDrkUKvmHuX/s1818/image_2026-01-27_10-09-35.png
គួរបញ្ជាក់ផងដែរថាកន្លងមក អ្នកគាំទ្របានសមតាមបំណងជាច្រើនគូមកហើយសម្រាប់ការ Ship របស់ពួកគេក្នុងទំនាក់ទំនងស្នេហា ដូចជា ហេង វិសាល និង ជា ស្រីនា លីន និង រ៉ូ ជាដើមដែលសព្វថ្ងៃពីរគូនេះក៏ក្លាយជាប្តីប្រពន្ធគ្នាស្របច្បាប់ផងដែរ។ ចំពោះទំនាក់ទំនង Jasmine និងXing បច្ចុប្បន្នអ្នកគាំទ្រក៏សង្ឃឹមថាពួកគេនឹងជោគជ័យមួយគូទៀតប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរត្រឹមតែជាមិត្តរួមការងារឬលើសពីនេះមានតែរង់ចាំតាមដានបន្តទៀត៕

តើ«ក្រុមប្រឹក្សាសន្តិភាព»នឹងទៅជាយ៉ាងណា ប្រសិនបើលោក Trump ផុតអាណត្តិ ឬបាត់បង់ជីវិត?

0

ស្របពេលដែល «ក្រុមប្រឹក្សាសន្តិភាព» ឬ The Board of Peace របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការរក្សាសន្តិភាពជាសកល ជាពិសេសទាក់ទងនឹងផែនការបញ្ចប់សង្រ្គា.មនៅតំបន់ កាហ្សា សំណួរជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងលើក្រុមប្រឹក្សានេះក៏បានលេចឡើងមកដោយចង់ដឹងថា តើវានឹងនៅរក្សាដូចដើមឬទេប្រសិនបើគ្មានវត្តមានលោក ត្រាំ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy-bD5-iAWnP0IZGWlM6gV1_KfqAvH_dX5m9-Md8GRswgX7igt7hP-LCbobU9e7piODfpdgFr1WIUOkVuF9DFF_bx_xzSLE4fJFn9Vjtbfwu0TksbR-3wdJVUKJtWDFRctoR9gooJmGqPALIyvPbi7jSv0EhTSnjOkyJnj-SqA-ol7J-niTRU7mMLX2wOe/s1280/photo_2026-01-28_09-18-04.jpg
ជាការពិត «ក្រុមប្រឹក្សាសន្តិភាព» គឺជាអង្គការមួយ ដែលបានស្ថាបនាឡើងដោយប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ, ដូច្នេះរាល់គោលការណ៍ និងការសម្រេចផ្សេងៗគឺសុទ្ធតែស្ថិតក្រោមអំណាចរបស់លោក ត្រាំ និងរដ្ឋបាលរបស់គាត់។ ក៏ប៉ុន្តែចុះប្រសិនបើគាត់ផុតអាណត្តជាប្រធានាធិបតីសហរដ្ឋអាមេរិក ឬទទួលមរណភាពក្នុងអំឡុងពេលកាន់តួនាទីជាប្រធាននៃក្រុមប្រឹក្សានេះ តើវានឹងមានរឿងអ្វីកើតឡើង?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxT9OIYqqPaCubAKtSRGUdSFMwE5Mk9_ofgLl4u0oOZJAVmmb-i2S78pd5DjZNVzQiMzTAlger5tvdVg2quVaeTW6dimkXJQfjcip0vxoOWfZTRF27enZCN6H6wf0qE3B5EYlD6Pkul7qkBfP9YX9v66KR6L_FRX3o3-xfQbMkVrv3tG4c1t3YPxyCiE_I/s1280/photo_2026-01-28_09-18-03%20(3).jpg
ដូច្នេះយើងមកដឹងពីចំណុចធំៗចំនួន ៤ សម្រាប់ការដឹកនាំក្រុមប្រឹក្សាសន្តិភាព ដោយផ្អែកលើធម្មនុញ្ញ និងរបាយការណ៍បច្ចុប្បន្ន៖

១. តួនាទីរបស់លោក ត្រាំ មិនត្រូវបានចងភ្ជាប់ដោយជាមួយនឹងតំណែងជាប្រធានាធិបតីទេ៖ ធម្មនុញ្ញស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតែងតាំងលោក ត្រាំ ផ្ទាល់ជាប្រធានរបស់ខ្លួន មិនមែនតំណែងប្រធានាធិបតីអាមេរិកនោះទេ។ នោះមានន័យថា បើទោះជាលោកចាកចេញពីតំណែងប្រធានាធិបតីក៏ដោយ ក៏លោកនៅតែជាប្រធានដដែល លុះត្រាតែលោកចុះចេញពីតំណែងនេះដោយខ្លួនឯង ឬមិនអាចបម្រើការបានដោយសារតែអសមត្ថភាព។
២. ច្បាប់ស្នងតំណែងគឺអាស្រ័យលើជម្រើសរបស់លោក ត្រាំ ៖ យោងតាមធម្មនុញ្ញ ប្រធានក្រុមប្រឹក្សាសន្តិភាពអាចតែងតាំងអ្នកស្នងតំណែងតាមការពេញចិត្តរបស់ខ្លួន។ ដូច្នេះប្រសិនបើលោកចុះចេញពីតំណែង ឬស្លា.ប់ បុគ្គលដែលត្រូវបានលោក ត្រាំ ជ្រើសរើសជាមុននោះ នឹងឡើងកាន់តំណែងជាប្រធានបន្ត។ ចំណែកការដកតំណែងដោយក្រុមប្រឹក្សាភិបាល កើតឡើងតែក្នុងករណីអសមត្ថភាពប៉ុណ្ណោះ ហើយជាធម្មតាតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សាភិបាលប្រតិបត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge8_LAT4WICS8ZPoAyFlnxl3YRANPlH6K6oSUtx0B8ll4opwlFx4UK9kdFN3pGlNCEK5XUVzSkNRX8tBqtFlpL7wESsmCHB4EiM8hvjSkknp4rCQd7yQt5dZSRyaj9HbhwJC9GR_duIIjVg99PugI81Oo3oX2CDo2XZLrUElfvDh2z69sLAw8jjlhw72om/s870/photo_2026-01-28_09-18-03%20(2).jpg
៣. ប្រធានាធិបតីអាមេរិកនាពេលអនាគតមិនអាចឡើងកាន់តំណែងដោយស្វ័យប្រវត្តិបានទេ៖ ប្រធានាធិបតីអាមេរិកអាចធ្វើជាតំណាងផ្លូវការរបស់សហរដ្ឋអាមេរិកទៅកាន់ក្រុមប្រឹក្សាសន្តិភាព ប៉ុន្តែតួនាទីនោះ គឺដាច់ដោយឡែកពីតំណែងប្រធានពិតប្រាកដ។ អ្នកស្នងតំណែងបន្ទាប់ ត្រូវតែចេញមកពីច្បាប់ផ្ទាល់ខ្លួនរបស់ក្រុមប្រឹក្សាភិបាល មិនមែនតាមរយៈការឡើងជាប្រធានាធិបតីថ្មីនោះទេ។
៤. ប្រសិនបើលោក ត្រាំ ស្លា.ប់ខណៈពេលដែលនៅតែជាប្រធាន៖ ក្នុងករណីនេះ ក្រុមប្រឹក្សាភិបាលនឹងមិនត្រូវបានរំសាយដោយស្វ័យប្រវត្តិទេ ពោលគឺដំណើរការស្នងតំណែងដែលបានចែងនៅក្នុងធម្មនុញ្ញនឹងត្រូវបានទាញឡើងមក៖ បុគ្គលដែលលោក ត្រាំ បានតែងតាំងពីមុន និងការសម្រេចចិត្តជាឯកច្ឆ័ន្ទណាមួយដោយក្រុមប្រឹក្សាភិបាលប្រតិបត្តិ នឹងទទួលបន្ទុកភាពជាអ្នកដឹកនាំបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXveVXVBVJdla5k4Mt9O74ov0MnOsvOSWdfwyxrCevPm-IEKBAVVl0SgUS7o2IUPa_V3f9-nqWs4Mni1Rrsh_inHGviNrDtKmCDcLiGAeVzm2ncg4CmOfH3JDg0Tg8k4b2UrfWKGw17_INE6hOJ4tq6STyBrNDz3726WPwk2K9q9PoAtTcKsq5XD-N2Oqw/s1280/photo_2026-01-28_09-18-03.jpg

សរុបមក ក្រុមប្រឹក្សាភិបាលសន្តិភាព ត្រូវបានបង្កើតឡើងដើម្បីឱ្យភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនរបស់លោក ត្រាំ ហើយអាចបន្តលើសពីតំណែងប្រធានាធិបតីរបស់គាត់ និងលើសពីបាត់បង់ជីវិតរបស់គាត់ទៅទៀត ប្រសិនបើអ្នកស្នងតំណែងដែលបានកំណត់រួចរាល់។ វានឹងមិនត្រូវបានរំលាយដោយស្វ័យប្រវត្តិទេ បើទោះបីជាគាត់លែងនៅក្នុងសេតវិមានទៀតក៏ដោយ៕

តិចច្រលំថានៅបរទេស! ផ្លូវខ្នងទំនប់«អាងកំពីងកំពួយ»ស្រស់ស្អាតប្លែកក្រោយបញ្ចប់ការសាងសង់រួចរាល់

0

ខេត្តបាត់ដំបង៖ គម្រោងផ្លូវបេតុងប្រវែងប្រមាណ៨គីឡូម៉ែត្រ ស្ថិតនៅលើខ្នងទំនប់អាងកំពីងពួយ ដែលមានទីតាំងក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ចប់រួចរាល់ជាស្ថាពរ ដោយបានជួយលើកសម្រស់ដល់រមណីយដ្ឋានប្រវត្តិសាស្រ្តកែច្នៃនេះឲ្យកាន់តែទាក់ទាញ និងស្អាតប្លែកភ្នែកថែមមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_dDUPG9RPte0HamLqMiyr-KidQFL2S7EX00P6ZvzW41TeJFCE0COIQ_1Kdvp9hyphenhyphenMJdNDPYXlxI11tWkP3piDT_ogFoGLCfv8eW-aAI0U7DakLJTJmetPYRPFRQmZHFYe3apgy2dtJ4LmcE4tlyLx-36C_KakBYzJmDIVj-BDZbmLZI9RF7Frlw2R4VvCg/s1024/photo_2026-01-27_14-33-26.jpg

បើតាមការបញ្ជាក់របស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា ក្នុងពេលកន្លងមកបានលើកឡើងថា ដោយមើលឃើញថាលើខ្នងទំនប់នេះសម្បូរទៅដោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្ដនាចុងសប្តាហ៍ និងថ្ងៃសម្រាក និងឃើញពីការលំបាករបស់ប្រជាពលក្នុងការធ្វើដំណើរឆ្លងកាត់ផងនោះ ក្រសួងក៏សម្រេចកសាងផ្លូវបេតុងនេះឡើង ដើម្បីឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។ គម្រោងផ្លូវបេតុងនេះមានទទឹង ៨ម៉ែត្រ បណ្ដោយ ៨.០០០ ម៉ែត្រ សាងសង់លើខ្នងទំនប់ទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-S4m3b5Js8UO1WphiWlSnDO6xc4E_a4_BrGQM7mDxM3AoxKTaxmnFODBs_3AQrPOg3GUkP1_gubYaNNwZ52x8lKPD5MZrjV783dch2HlqDktkDEBzUhXS_cCvmxMxMrWQzieSNd5CpI5IcGgs3P0MCe2y69rYRrcCRp2ShIfCvTfFlSzhohyphenhyphenD7140fKGG/s1144/photo_2026-01-27_14-33-27%20(2).jpg

ជាមួយគ្នានេះ លោក ស្រេង សុខា អភិបាលស្រុកបាណន់ និងគណៈកម្មការគ្រប់គ្រងតំបន់ទេសចរណ៍ខេត្តបាត់ដំបងបានដាក់ក្ដីរំពឹងថា ជាមួយនឹងមុខមាត់ថ្មី និងការរៀបចំកែលម្អសោភណភាពតំបន់ឡើងវិញនេះ រមណីយដ្ឋានអាងកំពីងពួយ នឹងអាចស្រូបទាញកំណើនភ្ញៀវទេសចរបន្ថែមទៀត ខណៈតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយក្នុងចំណោមតំបន់ទេសចរណ៍ដ៏ពេញនិយមទាំង ៤ ក្នុងខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9yjoIH_s0EqyIi33bzhlEf3yQ2C_JyQy3smysyMzxGYpfHqFGRUEWe9gF9-CgEDZg2lBLaHlMejreRhPO304a0dRTVTYVwbeo5vQzTJsN5-mUAzBxWNSvOwKfgbGrYBi3Gz8sJ7Gn6lhAJMaJfdRDUQBkzVBKt0GVe6OReo6wBszACn-fdt1WAxK7w0C1/s1280/photo_2026-01-27_14-33-26%20(2).jpg

សូមជម្រាបថា អាងកំពីងពួយ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តកែច្នៃ ដែលត្រូវបានសាងសង់ឡើងដោយកម្លាំងប្រជាជនខ្មែររាប់ម៉ឺននាក់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ វាជាតំបន់ទេសចរណ៍បរិស្ថានធម្មជាតិមួយដែលស្ថិតនៅចម្ងាយប្រមាណ ៣៥គ.មពីទីរួមខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA8mZHI9Qacdurj4uKHiwo4EqRJkruv97nP-Fcq2qaBl6lSyUgfhM8-rcZdiqBZR4Kqe-rphVnU5Tg6VIZ4hlZSFvImgfGikuSaystpi9gNSdd7kuLDAjpt_RJwKCRBHyJb7T166mvyGSXUZKaRvdwypJV1Lux95LkQrszutj42r-R0vv1tR9J_v5moMRl/s938/photo_2026-01-27_14-33-27%20(3).jpg
នៅពេលបានទៅដល់ ញៀវទេសចរអាចមើលឃើញ ផ្ទៃទឹកដ៏ធំល្វឹងល្វើយ លាតសន្ធឹងពីភ្នំម្ខាងទៅភ្នំម្ខាង សឹងដាច់កន្ទុយភ្នែក ហើយរដូវបុណ្យទានម្ដងៗ គេសង្កេតឃើញភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចុះទៅងូតទឹកលេងកម្សាន្តនៅខាងក្រោមទ្វារទឹកដែលមានទឹកហូរថ្នាក់ៗតាមកម្មជណ្ដើរ យ៉ាងសប្បាយរីករាយ។ លើសសពីនេះអ្នកទេសចរក៏អាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVJAxR1gIfROsXB-aBBzzuU2PqYJ6mNwUbah7HgviJk4V9TFSSD5czkogafZ4fuHhyphenhyphenSHves3nrJFQhtRR14_mT8trh7RL3jbiJkTTncbXYJCPXbk9RNEc9o9w188JYLoK_9P5FjkrrUPdzPsE1bRwizuFtfyEOUnRRKZe4z-o3a4vkuA5q71pX2ZTBAtQq/s1280/photo_2026-01-27_14-33-27.jpg
ជាមួយនឹងការស្ថាបនាផ្លូវបេតុងកាត់លើខ្នងទំនប់អាងកំពីងពួយនេះឡើង វានឹងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រមទាំងផ្ដល់នូវលក្ខខណ្ឌអំណោយផលក្នុងការទៅទស្សនាកម្សាន្តសម្រាប់ភ្ញៀវទេសចរបានមួយកម្រិតទៀត៕

ការលក់អាហារកែច្នៃរបស់ថៃបានធ្លាក់ចុះមិនធ្លាប់មាន ក្រោយជម្លោះជាមួយកម្ពុជា

0

ប្រទេសថៃ ៖ តាមទិន្នន័យរបស់ឧស្សាហកម្មអាហារកែច្នៃប្រទេសថៃ កាលពីឆ្នាំ២០២៥ អាហារកែច្នៃថៃបានជួបវិបត្តិធ្ងន់ធ្ងរ ទាំងការនាំចេញទៅក្រៅប្រទេសធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបាត់បង់ទីផ្សារកម្ពុជា បន្ទាប់ពីកងទ័ពថៃបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាម្តងហើយម្តងទៀតធ្វើឱ្យពលរដ្ឋកម្ពុជាឈប់ទិញផលិតផលថៃ និងអាមេរិកដាក់សម្ពាធពន្ធទំនិញ ខណៈការលក់អាហារកែច្នៃក្នុងស្រុកមានកំណើនតិចតួច ។ កត្តាទាំងនេះបង្ហាញពីសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង បើធៀបជាមួយសេដ្ឋកិច្ចប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNeepnsEUPaB3ydPCE2BglAfXYvkrN7_gic_yL2dZdnT554N9ByRH0f6Q6p9u7H2M315lr2lgJqb1X3VJ-gmGWAHKlkmfk8RQlXHOBRXtqGL874d6Yn0bh77CpPvsmkMbBeVXvi4mv12ROJQAPBs1HaizmVkbfD7t8b9uk5jnxXe3R10_DYxecFirDiNmM/s980/photo_2026-01-28_08-50-29.jpg

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាន Post Today រាយការណ៍ថា ការលក់អាហារកែច្នៃថៃក្នុងស្រុកបានកើនឡើងតិចតួចប៉ុណ្ណោះ គឺចាប់ពី១.៥% ទៅ២.៥% ដោយសារពលរដ្ឋថៃខ្វះខាតប្រាក់ចំណូល និងចំណាយលើការទិញអាហារតិចជាងមុន ។ រីឯការនាំចេញអាហារកែច្នៃទៅក្រៅប្រទេសធ្លាក់ចុះយ៉ាងគំហុក ដោយសារបាត់បង់ទីផ្សារកម្ពុជាដែលជាទីផ្សារសំខាន់ បន្ទាប់ពីកងទ័ពថៃបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ចំនួន២លើក និងអាមេរិកដាក់សម្ពាធពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8mwiw8KbNOBYEOxGo2XOESx9yJjET4wXb7YEiO-b2gb7Fp_6JqOmK-2exVm7GMDQXd2UCJYOASLkvHtj1oZthpFFGqXwOa-ZcXls3YXQAV67afr4LMOQcMMeUAKh5xnZztOPtBXC9MoSArX4fRXhvEORs8UhOrI_46N2Gnb4D8zLOxxFRWIit1HK41Rg9/s1280/photo_2026-01-28_08-50-11.jpg
ក្នុងចំណោមការនាំចេញអាហារកែច្នៃទាំងអស់ទៅក្រៅប្រទេសកាលពីឆ្នាំ២០២៥ ក្នុងនោះការនាំចេញមីកញ្ចប់ និងអាហារក្លាសេ បានរងផលប៉ះពាល់ខ្លាំងជាងគេមិនធ្លាប់កើតឡើងពីមុនមក បើទោះជាអាហារប្រភេទនេះងាយស្រួលក្នុងការបរិភោគ និងតម្លៃសមរម្យក៏ដោយ ខណៈការលក់ក្នុងស្រុកមានកំណើនតិចតួច ។

ទោះយ៉ាងណា ក្រុមហ៊ុនផលិតអាហារកែច្នៃថៃសង្ឃឹមថា ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ការលក់អាហារប្រភេទនេះនៅប្រទេសថៃនឹងកើនឡើងវិញ ដោយសារការពង្រីកចំនួនហាងលក់ទំនិញតាមផ្លូវ ដើម្បីស្រោចស្រង់ប្រាក់ចំណូលក្រុមហ៊ុនធ្លាក់ចុះដោយសារបាត់បង់ទីផ្សារក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB_FGuXMCf3vT-XZvDacPvT9AtMCG3hUaw3AVXXI0qNXNQKZUPEeuB8JJ8V-BfnzAi8PGO0KwHPeLHGJRciqzJZg8d1WHmGW70vT7jykqUG7RHFcCF8XcpgBPM71jPjlJRGnig5WZL6btCeN0hYKlF5XPqDorkJyUBVX3m2Dz59L149vQL9DkgFv3peOHj/s1200/photo_2026-01-27_13-25-58.jpg

ទិន្នន័យបង្ហាញថា ការលក់អាហារកែច្នៃក្នុងស្រុកកាលពីឆ្នាំ២០២៥ បានកើនឡើងចាប់ពី១.៥% ទៅ២.៥% ប៉ុណ្ណោះ ដោយសារសេដ្ឋកិច្ចថៃធ្លាក់ចុះមកពីកត្តាជាច្រើន ដូចជា ៖ អាមេរិកដាក់សម្ពាធពន្ធទំនិញ, ភ្ញៀវទេសចរមកថៃធ្លាក់ចុះ និងនយោបាយមិនច្បាស់លាស់ ។ រីឯការនាំចេញអាហារកែច្នៃទៅក្រៅប្រទេសកាន់តែរងផលប៉ះពាល់ខ្លាំងថែមទៀតកាលពីឆ្នាំ២០២៥ ដោយសារកងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាដែលជាទីផ្សារសំខាន់សម្រាប់លក់មីកញ្ចប់ថៃ និងអាមេរិកដាក់សម្ពាធពន្ធទំនិញ ខណៈអាមេរិកជាទីផ្សារនាំចេញលំដាប់ទី១ របស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE4G_1gn-1tBX37nEMB9pSWPEBhCFAU66Ymf8w-EDoeXojLBqwqetNyMQ0X3_R95T2TCkpwQuoSAlPEvt0cb52vm2tu0Vxa_BLZ-Dcr9yLx6TmOP0I6ohixh-owxxO_2AfSPVaw8ok28NqyFEGUz7kytdua_y4RGb97c2n7Pft5L4-klwm70VB1sB6rCYe/s1100/photo_2026-01-27_13-25-57.jpg

គួរបញ្ជាក់ថា ការបង្កសង្គ្រាមឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃបានធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើនធ្វើពហិការឈប់ទិញផលិតផលថៃគ្រប់ប្រភេទ និងជំនួសដោយផលិតផលក្នុងស្រុក ខណៈក្រុមហ៊ុនផលិតអាហារថៃមួយចំនួនរំពឹងថា ការពហិការនេះនឹងរលត់ទៅវិញពេលស្ថានការណ៍តានតឹងនៅព្រំដែនត្រូវបានដោះស្រាយ ។ ក្រុមហ៊ុនថៃចាត់ទុកកម្ពុជា គឺជាទីផ្សារសំខាន់លំដាប់ទី១ សម្រាប់ការនាំចេញមីកញ្ចប់ ប៉ុន្តែដោយសារកងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាធ្វើឱ្យក្រុមហ៊ុនថៃបាត់ទីផ្សារសំខាន់មួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5jPahLKCkOV-ob4F-cbeBY9Opbi37KSL97nzkZokvBcmb-O0z5PVd-21TS4HOFBwAB9qe6AQudFlTEV4OJR0ehiUZWcociySGAFB-3H5wxQ3JQShWgDbBEqD7Q1kDfdEm7ciiFSyTTUL_onbPdHuKRktgO36p7USTeYCkio9TqZeqinhLJvWIzBvbGyWb/s1200/photo_2026-01-27_13-25-54.jpg

កន្លងមក ក្រុមហ៊ុនថៃមួយចំនួនបានសំណូមពរឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul បញ្ចប់ការធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងបើកព្រំដែនកម្ពុជា-ថៃឡើងវិញដើម្បីកុំឱ្យក្រុមហ៊ុនបាត់បង់ចំណូល និងឱ្យពលរដ្ឋថៃមានការងារធ្វើ ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះនៅតែបញ្ជាឱ្យកងទ័ពបង្កសង្គ្រាមដើម្បីរកសំឡេងគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតនៅខែកុម្ភៈ បន្ទាប់ពីប្រជាប្រិយភាពធ្លាក់ចុះខ្លាំង ៕

Anutin បដិសេធព័ត៌មានកងទ័ពថៃនឹងបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា លើកទី៣

0

ប្រទេសថៃ ៖ ជាច្រើនថ្ងៃមកនេះ មានការចែកចាយព័ត៌មានជាច្រើនក្នុងបណ្តាញសង្គមប្រទេសថៃថា កងទ័ពថៃនឹងបើកការវាយប្រ.ហារធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា ជាលើកទី៣ បន្ទាប់ពីរកលេសចោទប្រកាន់កម្ពុជា ហើយធ្វើឱ្យពលរដ្ឋថៃនៅតាមព្រំដែនបារម្ភពីសង្គ្រា.មកម្ពុជា-ថៃអាចនឹងកើតឡើងឆាប់ៗ ។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បដិសេធព័ត៌មាននេះថា ស្ថានការណ៍ព្រំដែនប្រក្រតី គ្មានការប៉ះទង្គិចលើកទី៣ ទេ បន្ទាប់ពីលោកបានចុះត្រួតពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តស្រះកែវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidwKB3f4AA-7AW-TwQLU8kmhIpZ7v2QW60cYTh5KW0-HlO2UsbS5-_ncj22qi0Nwgct2pOmtaUNMXQgMbHIBMc0GR5ppsjj-I-MBBQX_7nG05xAovYieHXgmw7ES2LC11BpUuHTG4gWdq84oItbdxjiIOh1vb9bIqExLbzOGhFvGC3eKJN4XLybKw6cTF/s800/photo_2026-01-27_16-25-50%20(3).jpg

លោក Anutin បាននិយាយបន្ទាប់ពីចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តស្រះកែវ ថា ភាគីថៃនឹងគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងមិនចង់បង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីទេ ពីព្រោះពេលនេះ ប្រទេសថៃជិតរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ហើយគណបក្សនយោបាយនីមួយៗត្រូវឃោសនារកសំឡេងឆ្នោត ។ ប៉ុន្តែលោកមិនបានលើកឡើងពីទឹកដីកម្ពុជានៅតាមព្រំដែន ដែលកងទ័ពថៃបានដណ្តើមកាន់កាប់ដោយខុសច្បាប់នោះទេ ។

ក្រោយពីត្រួតពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តស្រះកែវ លោក Anutin ថា សង្គ្រាមរវាងកម្ពុជា-ថៃ លើកទី៣ នឹងមិនកើតឡើងឡើយ រីឯសារព័ត៌មាននានារបស់ថៃផ្សាយថា កងទ័ពកម្ពុជាកំពុងជីកដីយ៉ាងវែងនៅក្បែរព្រំដែនថៃ គឺលោកចាត់ទុកជាយុទ្ធសាស្ត្រការពារជាតិរបស់កម្ពុជា ។ កងទ័ពថៃតាមដានព្រំដែនយ៉ាងដិតដល់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហេតុនេះ ពលរដ្ឋថៃអាចរស់នៅប្រកបរបរតាមធម្មតា ហើយនឹងគ្មានការកោះប្រជុំការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ ដើម្បីវាយតម្លៃស្ថានការណ៍ព្រំដែនមុនការបោះឆ្នោតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOggHr_8r7hMiabYrQVAfpQAxmjf9HbxOZ_4TXsDedybreWOjE5ezm5TfyABZpoylPbsFXgiMnCSSItnqez2YQeS2k2lopOspsOHCX9GSHECFU2o1D2PoO0XDsWvvgCagOdyik9a20BapKVMJxNk1D-uIemjjJgPaC1nzRXbRha7ABc7zVK309gXE2SqVd/s1200/photo_2026-01-27_16-25-50.jpg

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋាភិបាល លោក Anutin បាននិយាយពីការចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែមករា ថា ស្ថានការណ៍គ្មានអ្វីខុសប្លែក កងទ័ពប្រទេសទាំងពីរបានជជែកគ្នា ក្រោយព័ត៌មានចុះផ្សាយពីកងទ័ពកម្ពុជាជីកដីឆ្ងាយពីព្រំដែនថៃត្រឹមតែ៥០០ម៉ែត្រ ដោយកងទ័ពថៃសុំឱ្យកងទ័ពកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

កងទ័ពកម្ពុជាអាចជីកដីការពារប្រទេសរបស់ខ្លួន ខណៈកងទ័ពថៃក៏ជីកដីការពារប្រទេសខ្លួនដែរ ប៉ុន្តែថៃមិនព្រមឱ្យបាត់បង់ដី ឬល្មើសពីប្រទេសជិតខាងដាច់ខាត ។ បើតាមការរាយការណ៍ពីកងទ័ពថៃនៅខេត្តស្រះកែវ គឺបច្ចុប្បន្ន គ្មានស្ថានការណ៍អ្វីខុសប្លែកគួរឱ្យកត់សម្គាល់ឈានទៅការប៉ះទង្គិចលើកទី៣ទេ នេះជាសញ្ញាល្អ ហើយនឹងគ្មានកិច្ចប្រជុំការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ ដើម្បីវាយតម្លៃស្ថានការណ៍ព្រំដែនមុនការបោះឆ្នោត ពីព្រោះគ្មានបញ្ហាអ្វីត្រូវពិភាក្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMRCr1IEGaOV7Ty-ln3PGsue2K2ZE0jfgf8-PjIGZ0uBj-Q5hXOExDh6ejj5JLx7fV8U4u427wAEgZRIUNOwH17hQhqVtePSQN83LJRQz9awkCcrwKnpVdj5X9tzvKj63BWvlUIPn1scdZT0qflqwkndT7veaYgFc8W2U4H98taxjFJRKXmTmXfpi1-aS7/s1080/photo_2026-01-27_16-25-50%20(2).jpg

តាំងពីកម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ពុំទាន់មានហេតុការណ៍ខុសប្រក្រតីធ្វើឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរទេ ។ ហេតុនេះ ពលរដ្ឋថៃអាចរស់នៅប្រកបរបរធម្មតា រីឯបញ្ហាព្រំដែនជាមួយកម្ពុជា គឺជាតួនាទីរបស់រដ្ឋាភិបាល និងកងទ័ព ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin ។

គួរបញ្ជាក់ថា មានសារព័ត៌មានជាច្រើនត្រូវបានចែកចាយក្នុងបណ្តាញសង្គមប្រទេសថៃថា កងទ័ពថៃមានគម្រោងធ្វើសង្គ្រាមឈ្លានពានកម្ពុជា ជាលើកទី៣ នៅចុងខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានពង្រាយកម្លាំងនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា និងបញ្ជូនររថក្រោះជាច្រើនគ្រឿង ព្រមទាំងសព្វាវុធមកកាន់ព្រំដែនជាបន្តបន្ទាប់ ។ ព័ត៌មានខ្លះទៀតថា កងទ័ពថៃអាចនឹងវាយដណ្តើមខេត្តមួយចំនួនរបស់កម្ពុជា ដូចជា ៖ កោះកុង បាត់ដំបង និងសៀមរាប ឬវាយរហូតដល់រាជធានីភ្នំពេញ ប្រសិនបើកម្ពុជាមិនទទួលស្គាល់ទឹកដីដែលកងទ័ពថៃដណ្តើមកាន់កាប់ខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNKNWtxOQMnT2L0MlKjTdB260HjdY1SZW06-AdUbgvP7kaIn1_dbfeOWbG8Pmj0tySWZeUDub2y_fFZkvfhVGM6iY9mp5yinTknFBI4etJZJafEOu4zlU4UcnG-xKOLBqhlRukXd2tH26MpGXlbkU-n6tRPqGWjQPgmrMBArXA8RRI0McuoyPdNXcHl74/s640/photo_2026-01-27_16-25-49.jpg

ទោះជាពលរដ្ឋថៃមួយចំនួនគាំទ្រការវាយប្រហារឈ្លានពានកម្ពុជា ជាលើកទី៣ ដើម្បីបំពេញមហិច្ឆតាវាតទីទឹកដីប្រទេសជិតខាង ប៉ុន្តែក៏មានពលរដ្ឋថៃជាច្រើនទៀតមិនគាំទ្រ និងចង់ឱ្យប្រទេសថៃមានមេដឹកនាំថ្មីស្រឡាញ់សន្តិភាព បញ្ចប់ជម្លោះព្រំដែន ។ ពួកគេមិនចង់បានមេដឹកនាំដែលបង្កបញ្ហា រករឿងប្រទេសជិតខាងមិនឈប់ឈរនោះទេ ពីព្រោះសង្គ្រាមនាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ជាពិសេស សេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង និងបាត់បង់ភ្ញៀវទេសចរ ដោយសារការបិទព្រំដែនជាមួយកម្ពុជា ។

កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយភាគីទាំងពីរក៏បានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ ។ តាំងពីពេលនោះមក ស្ថានការណ៍នៅព្រំដែនប្រទេសទាំងពីរគ្មានអ្វីខុសប្រក្រតីទេ ខណៈកម្ពុជាគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ និងមិនទទួលស្គាល់កងទ័ពថៃដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ៕

១០ឆ្នាំនៃអាជីពសិល្បៈ រ៉េត ស៊ូហ្សាណា បង្ហាញអារម្មណ៍បែបនេះឡើងមក

0

ធ្មេចបើកៗតារាចម្រៀង រ៉េត ស៊ូហ្សាណា បានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល១០ឆ្នាំមកហើយតាំងពីចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២។ ឆ្លងកាត់បទពិសោធន៍១ទសវត្សរ៍ ហ្សាណា បានបង្ហាញអារម្មណ៍របស់ខ្លួនឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9V8GW4Ur6w6VvRhXY-UDMw0WMLdyV6YA9pWYHyA_zdfuRjZEafWspawqYqjBgM3nO22pdERRZSTDu56-YKXBbWA6mjoczFn6FNHXm-C2X5n8IoXZRJflMHAz5zosgIfl7U3GhLMF_4x2F9lNWtf54KTEm8xCRDOPvpRiykNq9Yd02WQXhVF1da8h7G37/s960/image_2026-01-27_14-01-59%20(3).png

កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញថា ឆ្នាំ២០១៦-២០២៦ ពេលវេលាពិតជាដើរលឿនណាស់។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រសម្រាប់ដំណើរមួយនេះហើយនាងនឹងមានអ្វី Surprise ជាច្រើនដល់ទស្សនិកជន។ ហ្សាណា ថាឆ្នាំ២០១៦ នាងជាក្មេងស្រីដែលមិនខ្លាចញញើតហើយបានធំឡើង មានការវិវត្ត ហើយនាងនៅទីនេះ។ ១០ឆ្នាំនៃអាជីពសិល្បៈ និងផ្តល់ជាកាដូសម្រាប់ថ្ងៃកំណើតខ្លួនឯងផងថ្មីៗនេះ រ៉េត ស៊ូហ្សាណា បានចេញទៅកម្សាន្តនៅទីក្រុងហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFEaE6lMOSnfpsrOsBOnuYBVlVGFoO0Pc9BKbbI7ljxp6cFC7CBPtnwtN-FyOUhPegkiy-AErQ13_QiBBLuOcGGjvGEOQ1i2_O6dz0kPd7rNwkfUtUNJDpctQ0cSNdwHAYYFWLWhZf6_CX0uozp_woMtbVtbnPchVKTvlDgeWOWQPjQnxEzis4_QdA6sh/s960/image_2026-01-27_14-02-00%20(2).png

រ៉េត ស៊ូហ្សាណា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីចាប់ផ្តើមចូលរួមប្រកួតក្នុងកម្មវិធី « The Voice Cambodia» រដូវកាលទី២ តាមរយៈបទចម្រៀង «The Power of Love»ពីតារាចម្រៀង Céline Dion ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zTZpVjc-tl8pYmVor4iAOlY513PX1CBQ5DdQO8Pq-EBWg76ancv6WTWJPTqt4ds2UNmiSkgRO-vtAV5tXcUXWuz5sd87r8spQdNZI-gqPdSP1TV6GBrbYOqlqsNewGU4o0KRahdD26l69YeY7vB19ExFVXZ6VqMxE9Rj0kA0p1O5vl3_0ankF9IJq8q3/s2048/image_2026-01-27_14-02-04.png

មកទល់នឹងពេលនេះវីដេអូការប្រកួតរបស់ ហ្សាណា ស្ថិតនៅលំដាប់កំពូលដែលមិនទាន់មានអ្នកណាបំបែកកំណត់ត្រាបានឡើយគឺតួលេខ២០លាន views ដែលមានអ្នកទស្សនាច្រើនបំផុតគ្រប់រដូវកាលនៃ The Voice Cambodia។ ទន្ទឹមនឹងភាពជោគជ័យមានការគាំទ្រខ្លាំងនាគ្រានោះ ក្មេងស្រីម្នាក់នេះក៏ត្រូវរងនូវការរិះគន់ដូចគ្នាដោយសារតែជ្រើសរើសចម្រៀងប្រកួតភាគច្រើនជាភាសាអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnv3dg8-PIEQj4yuy7T1YfNebSmeo_GWBcxjVE3Wk1j3G_NsDNTO80kWseb1z_g-2_1Awh0bb7DfGfXB6xwt_P95Y_0afF8l8RxgO9xyhcX4n3B15W_SWuWHVNv7F7JHJgWtzI7sVVAq8IVN3TE4MEEM1OO-rv0uTP1dO4cm3qjX-MX6SkuJwixHBIfso7/s960/image_2026-01-27_14-01-59%20(2).png

យ៉ាងណាមិញមកទល់ពេលនេះ រ៉េត ស៊ូហ្សាណា បានអភិវឌ្ឍន៍ខ្លាំងក្នុងអាជីពរបស់ខ្លួនពីក្មេងស្រីម្នាក់បានប្រែក្លាយជាតារាចម្រៀងមួយរូបដែលមានការទទួលស្គាល់ច្រើន ហ៊ានបោះជំហានទៅមុខជាមួយនឹងការផ្លាស់ប្តូរ ស្វែងរកបទពិសោធន៍ថ្មី។ ចូលរួមជាមួយនឹងផលិតកម្មបារមី កាលពីខែសីហា ឆ្នាំ២០២៤ ហ្សាណា មានឱកាសចេញទៅសម្តែងនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិកកាលពីខែកក្កដា ឆ្នាំ២០២៥។ នៅចុងឆ្នាំ២០២៥ ហ្សាណា មានឱកាសម្តងទៀតបានសម្តែងនៅទីក្រុងប៉ារីស ប្រទេសបារាំង៕

ផ្អើលពិភពលោក! ចិនរកឃើញ «ថ្នាំពន្យារភាពចាស់» ដែលជួយឲ្យមនុស្សរស់នៅបានដល់ 150ឆ្នាំ

0

ទីក្រុងប៉េកាំង៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិនថ្មីមួយបានបង្កឱ្យមានចំណាប់អារម្មណ៍ទូទាំងពិភពលោក ជាមួយនឹងការអះអាងយ៉ាងក្លាហានអំពីថ្នាំគ្រាប់ម្យ៉ាង ដែលមានសម្ថភាពប្រឆាំងភាពចាស់របស់មនុស្សបាន ហើយរំពឹងថានៅក្នុងពេលអនាគតដ៏ខ្លី វានឹងអាចពន្យារជីវិតមនុស្សឲ្យរស់នៅបានរហូតដល់ 150ឆ្នាំ តាមរយៈការកម្ចាត់កោសិកាដែលងាប់ចេញពីរាងកាយ។ នេះបើតាមការចេញផ្សាយរបស់The New York Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlH28uvxRR9AgPzP3kgwRi8QisYglkADVtvoeb_idKPvyQUtmdupePY1vrjQuJYmJCURLF13bFLVb5cGLs4DGX6v-EB7bKXo4LrEFgOduLncNxcwXSdSfMO0zW0kCXvda2n-HeIsU9ULoPak21zrdsoEExG-1bkteYT1Uk-WP1XIySgGXb-2o3HPYm4g85/s969/photo_2026-01-26_14-18-11%20(2).jpg
ក្រុមហ៊ុនជីវបច្ចេកវិទ្យា Lonvi Biosciences ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិនបានប្រកាសថា ថ្នាំគ្រាប់ពិសោធន៍របស់ខ្លួនមួយប្រភេទផ្តោតលើអ្វីដែលហៅថា “កោសិកាខ្មោចឆៅ” ឬ Zombie cells ដែលចម្រាញ់ចេញពីគ្រាប់ទំពាំងបាយជូរ នឹងចូលទៅប្រឆាំងកោសិកាចាស់ៗដែលលែងលូតលាស់ បន្ថយល្បឿននៃដំណើរការភាពចាស់បានគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យមនុស្សរស់នៅលើសពីដែនកំណត់ធម្មជាតិសព្វថ្ងៃនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDbFGDg8VZo_Y7KDS7mDOM_UAg_VZ0e8tbBFT2llfZFplQ1Pc63YQaj9lXBzQpilL4_oxXh1qqb0l7h8f-ppZ9m41JVoS9KH2B904YUKTpna_UrjZEjNaamsxiGEC0Wc-f4vHQznbRQtzmBoCObnQlyn4tYrtsxS-O3fA000wv0Idcm-wPuBVuIqKX4IB/s1280/photo_2026-01-26_14-18-11%20(3).jpg
យោងតាមលទ្ធផលនៃការអភិវឌ្របស់ក្រុមហ៊ុន Lonvi Biosciences ដែលបានដាក់បង្ហាញ សារធាតុដែលរកឃើញខាងលើនេះត្រូវបានគេហៅថា Procyanidin C1 (PCC1) ដែលមានសមត្ថភាពពិសេសក្នុងការកំណត់មុខសញ្ញា និងកម្ចាត់កោសិកាហ្សូមប៊ី ដែលបង្កឱ្យមានការរលាករ៉ាំរ៉ៃ និងជាមូលហេតុចម្បងនៃជំងឺផ្សេងៗដែលកើតឡើងតាមវ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipaSPaeDrHfWZ5AF6cWmJCCqLyXA7M52v1P47oqigqp6tJ4xYy8sCavAmNT_JtX0cw2z76Rh9lpz9I4kEa8ZlN4u-F_c9OUWpdcFr8d2EPn_3gpk4hTePNTT4Y0X1PHo-PHhwOTZU3YyNV9R-kPRk6Vm6hoPnW8tfnDwXOpcPW7pG-EoTqaRR1yRNiW_OQ/s1200/photo_2026-01-26_14-18-11.jpg
នៅក្នុងការពិសោធន៍លើសត្វកណ្តុរ កណ្ដុរដែលគេបានផ្តល់សារធាតុ PCC1ឲ្យមានឱកាសរស់នៅបានយូរជាងប្រហែល 9-10% ជាមួយនឹងការកើនឡើងធំជាងនៅក្នុងអាយុជីវិតដែលនៅសល់បន្ទាប់ពីការព្យាបាលបានចាប់ផ្តើម។ នាយកប្រតិបត្តិ Lonvi បានពិពណ៌នាអំពីរឿងនេះថាជាមូលដ្ឋានគ្រឹះដ៏មានសក្តានុពលសម្រាប់ការព្យាបាលប្រឆាំងភាពចាស់របស់មនុស្សនាពេលអនាគត ហើយបានអះអាងថាការរស់នៅដល់អាយុ 150 ឆ្នាំរបស់មនុស្សនឹងអាចក្លាយមកជាការពិតក្នុងពេលឆាប់ៗ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgs7jWhFAr49zsQ-DUQ744_6FYR18U4P8afJbtn1loUJkzXksWyIIvS0eeEgTVTX-VdnaG9V56QBrssqPCu9SWE0_BgtS6sw2IuCdExdAlP5RAfmkYbgudHCmk1XSaQOODTIOgG61n33r3nY8JGfNZBJo0xSJLaf_Rp1FAQEMXMkGz4YOpxE5WIFBZWxcG/s900/photo_2026-01-26_14-18-12%20(2).jpg

    ទោះបីជាមានការរំភើបក៏ដោយ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានជំរុញឱ្យមានការប្រុងប្រយ័ត្ន។ អ្នកជំនាញកត់សម្គាល់ថា ការកើនឡើងនៃអាយុកាលដែលឃើញនៅក្នុងសត្វកណ្ដុរមិនប្រាកដថាអាចទៅរួចនៅលើមនុស្សនោះទេ ហើយការសាកល្បងព្យាបាលយ៉ាងទូលំទូលាយនឹងត្រូវការពេលបន្ថែមដើម្បីបញ្ជាក់ថា ថ្នាំនេះមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgulNXoC9GjVcFvevRaAq7rBA1gEoL0J5XY6xCpFbQrSzBNV1xh3Xb-eFafPyOAxPv8Ol2onToEey4reCFo3z8V9XSq6mBzp0txYETzLvCPINGjnf8LFNVXw-CHDTf51Mzc76VCnAkS5e2fYnrKdsaiFRtXxwWlB6Lz5fxO9EVlWKBco5TcjzTgsKjNdRCJ/s1280/photo_2026-01-26_14-18-12.jpg

    បច្ចុប្បន្ន ប្រទេសចិនកំពុងជំរុញវិស័យស្រាវជ្រាវពន្យារអាយុជីវិត (Longevity sector) ឱ្យក្លាយជាអាទិភាពជាតិដើរទន្ទឹមនឹងបច្ចេកវិទ្យា AI។ តែទោះជាយ៉ាងណា ការរស់នៅរហូតដល់ 150ឆ្នាំ នៅតែត្រូវបានគេចាត់ទុកថាជា «ក្តីស្រមៃនាពេលអនាគត» ដែលស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ ហើយរហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងដែលបង្ហាញពីការសិក្សារបស់មនុស្សដែលបង្ហាញថា ថ្នាំគ្រាប់ណាមួយអាចបង្កើនអាយុកាលមនុស្សនោះទេ ហើយអ្នកស្រាវជ្រាវជាច្រើនបានសង្កត់ធ្ងន់ថា ភាពចាស់ជរាគឺជាដំណើរការជីវសាស្រ្តដ៏ស្មុគស្មាញមួយដែលគ្មានការព្យាបាលដោយសាមញ្ញបែបនេះឡើយ៕