Home Blog Page 1621

របៀបរក្សាទុកទឹកអប់ដើម្បីការពារក្លិនពីការខូចទ្រង់ទ្រាយ

0

ទឹកអប់គឺជាគ្រឿងសម្អាងដ៏ពេញនិយមមួយ ដែលមនុស្សជាច្រើនតែងតែប្រើប្រាស់វា។ ប៉ុន្តែទឹកអប់មានសក្តានុពលក្នុងការធ្វើឱ្យខូចគុណភាពណាស់ បើយើងមិនបានថែទាំឱ្យបានល្អ ទឹកអប់នឹងងាយបាត់ក្លិន ឬក្លិនខុសប្លែកពីធម្មតា។ ដូច្នេះខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការរក្សាក្លិនទឹកអប់ឱ្យបានយូរ៖

១.ទុកទឹកអប់នៅកន្លែងត្រជាក់ និងស្ងួត៖ សីតុណ្ហភាពល្អបំផុតសម្រាប់រក្សាទុកទឹកអប់គឺ ១៥-២០ អង្សាសេ សំណើមមិនគួរលើសពី ៥០% ជៀសវាងការរក្សាទុកទឹកអប់នៅកន្លែងក្តៅ ឬសើម ដូចជាបន្ទប់ទឹក ឬផ្ទះបាយ។

២.ទុកទឹកអប់នៅកន្លែងងងឹត៖ ពន្លឺព្រះអាទិត្យអាចធ្វើឱ្យក្លិនទឹកអប់កាន់តែយ៉ាប់យ៉ឺន ដូច្នេះអ្នកគួរជៀសវាងការរក្សាទុកទឹកអប់នៅក្រោមពន្លឺព្រះអាទិត្យ។The 9 Different Perfume Scents You Need To Know
៣.រក្សាទឹកអប់ឱ្យឆ្ងាយពីកម្ដៅ៖ កម្ដៅក៏អាចធ្វើឱ្យទឹកអប់កាន់តែយ៉ាប់ដែរ ដូចនេះគួរជៀសវាងការរក្សាទុកទឹកអប់នៅជិតចង្ក្រានបាយ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។

៤.រក្សាក្លិនក្រអូបឱ្យឆ្ងាយពីសារធាតុគីមី៖ សារធាតុគីមីមួយចំនួនដូចជា អាម៉ូញាក់ សាប៊ូបោកខោអាវ និងឧបករណ៍សម្អាត អាចធ្វើឱ្យក្លិនទឹកអប់កាន់តែយ៉ាប់យ៉ឺន ជៀសវាងការរក្សាទុកទឹកអប់នៅជិតសារធាតុគីមីទាំងនេះ។

៥.បិទគម្របទឹកអប់ឱ្យជិតបន្ទាប់ពីប្រើម្តងៗ៖ ត្រូវរក្សាគម្របទឹកអប់ឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យក្លិនទឹកអប់ហួត បិទគម្របទឹកអប់ឱ្យជិតបន្ទាប់ពីប្រើម្តងៗ ដើម្បីរក្សាក្លិនក្រអូបឱ្យបានយូរ៕Nude Skin Scents: The Latest Trend In Fragrance - Tira ប្រភព៖sanook

ឈ្វេងយល់ពីចំណុចទាំងនេះមុននឹងទៅប្រទេសហ្វីលីពីន

0

ប្រទេសហ្វីលីពីន ៖ ហ្វីលីពីន គឺជាប្រទេសទេសចរណ៍មួយដែលភ្ញៀវទេសចរជាច្រើននាក់ចង់ទៅកម្សាន្ត ។ បើទោះជាប្រទេសនេះស្ថិតក្នុងតំបន់អាស៊ានដូចកម្ពុជាក្តី ប៉ុន្តែហ្វីលីពីនមានវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខុសគ្នាពីកម្ពុជា ។ ដូច្នេះ យើងគួរតែឈ្វេងយល់ពីចំណុចទាំងនេះសិន មុននឹងទៅកម្សាន្តនៅទីនោះ ។

១-ពលរដ្ឋរស់នៅក្នុងប្រទេសហ្វីលីពីនអាចទំនាក់ទំនងគ្នាជាភាសាអង់គ្លេសបានយ៉ាងល្អ ។ ហេតុនេះ យើងគួរតែនាំមិត្តភក្តិម្នាក់ ឬអ្នកដែលអាចនិយាយភាសាអង់គ្លេសបាន មកកម្សាន្តជាមួយយើងដែរ ។Walking for a cause – Ten Thousand Dancing Stars

២-ងាយស្រួលគ្រប់គ្រងការចំណាយលើការធ្វើដំណើរតាមរយៈ Grab Taxi ជាពិសេស ពេលត្រូវធ្វើដំណើរក្នុងទីក្រុងធំៗ ដូចជា ទីក្រុងម៉ានីល ។ ប៉ុន្តែបើត្រូវធ្វើដំណើរទៅកាន់ទីក្រុងផ្សេងទៀត គួរតែសិក្សាអំពីពេលវេលា និងការចាយវាយផ្សេងៗផងដែរ ។

៣-ពលរដ្ឋហ្វីលីពីនមានភាពរួសរាយរាក់ទាក់ និងចូលចិត្តរាប់អានមិត្តភក្តិ ។ ពួកគេនឹងស្វាគមន៍មិត្តភក្តិដោយការញញឹម និងញាក់ចិញ្ចើមដាក់គ្នា ហើយនៅពេលពួកគេគ្រវីដៃស្វាគមន៍ យើងគួរតែគ្រវីដៃតបវិញដើម្បីសម្តែងការរាប់អាន ។Mythos and Melodrama in the Philippines : Throughline : NPR

៤-ហ្វីលីពីនសម្បូរដោយប្រជុំកោះជាច្រើន ដែលធ្វើឱ្យប្រទេសនេះមានបរិយាកាសក្តៅ និងមានភ្លៀងធ្លាក់ ហើយងាយនឹងកើតខ្យល់ព្យុះច្រើនជាងប្រទេសផ្សេងៗ ប៉ុន្តែវាជាកត្តាធ្វើឱ្យប្រទេសនេះមានធនធានធម្មជាតិដ៏ស្រស់ស្អាត ជាពិសេស សមុទ្រ ។ ប៉ុន្តែគួរចៀសវាងកុំទៅកម្សាន្តនៅហ្វីលីពីន ចាប់ពីខែមិថុនា ដល់ខែតុលា ។

៥-ហ្វីលីពីនជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារសមុទ្រ ដោយសារប្រទេសនេះសម្បូរដោយប្រជុំកោះ ទើបធ្វើឱ្យហ្វីលីពីនសម្បូរអាហារសមុទ្រមិនចាញ់ប្រទេសណាឡើយ ។ ដូច្នេះ ភ្ញៀវទេសចរអាចមកទិញចំណីអាហារឆ្ងាញ់ៗនៅទីនេះ ហើយធានាថា វានឹងឆ្ងាញ់ត្រូវមាត់អ្នកបរិភោគមិនខាន ។ ភ្ញៀវទេសចរជាច្រើននាក់បាននិយាយដូចៗគ្នាថា អាហារហ្វីលីពីនឆ្ងាញ់ខ្លាំងណាស់ ។Philippines | UNOPS

៦-យើងគួរតែងខ្លួនឱ្យសុភាពរៀបរយ និងសមស្របតាមកាលៈទេសៈ ព្រោះពលរដ្ឋហ្វីលីពីននឹងវាយតម្លៃមនុស្សតាមរយៈការតែងខ្លួន ។ ម្យ៉ាងទៀត បើពួកគេអញ្ជើញយើងឱ្យបរិភោគអាហារជុំគ្នា យើងគួរតែមាននំចំណី ឬផ្កាទៅផ្ញើម្ចាស់កម្មវិធីផង ។

*មិនគួរប្រព្រឹត្តចំណុចទាំងនេះនៅហ្វីលីពីន ៖
-មិនគួរហៅភរិយារបស់ម្ចាស់ផ្ទះថា «មេផ្ទះ» ព្រោះពួកគេចាត់ទុកថា វាជាពាក្យមើលងាយ
-ពេលទទួលបានកាដូពីពលរដ្ឋហ្វីលីពីន យើងមិនគួរបើកមើលកាដូនៅចំពោះមុខអ្នកផ្តល់ឱ្យទេ
-មិនបរិភោគអាហារ ឬដួសអាហារមុនម្ចាស់កម្មវិធី
-មិនយកដៃចង្អុលទៅកាន់អ្នកណាម្នាក់ ឬរបស់របរផ្សេងៗទេ ព្រោះមិនសុភាព ប៉ុន្តែពលរដ្ឋហ្វីលីពីននិយមប្រើមាត់ជំនួសវិញ
-មិននិយាយខ្លាំងៗ បង្ហាញការខឹងសម្បារ ឬមិនគោរព រួមទាំងរិះគន់អ្នកណាម្នាក់នៅចំពោះមុខ
-មិនគួរធ្វើការណាត់ជួបពលរដ្ឋហ្វីលីពីននៅថ្ងៃអាទិត្យទេ ព្រោះវាជាថ្ងៃដែលពួកគេទៅព្រះវិហារ និងជាថ្ងៃគ្រួសារ ៕ Know before you go: the Philippinesប្រភព ៖ lapak teaw

អ្នកឧកញ្ញ៉ា និងឧកញ្ញ៉ាទាំងអស់ នឹងមានឯកសណ្ឋានផ្លូវការផ្ទាល់ខ្លួន

0

សមាគមឧកញ៉ា នៅកម្ពុជា ដែលមានអ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដាក់សំណើសុំផ្ដល់សិទ្ធិដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួល បានគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់អ្នកទទួលបានគោរមងារឧកញ៉ ទាំងអស់នៅកម្ពុជា។

យោងតាមលិខិតលេខ៩២២-៦២ សឧក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់អ្នកឧកញ៉ាប្រធានសមាគម ឧកញ៉ាកម្ពុជា -លិខិតលេខ៤៣៨ ខន/០២៣ សជណ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនអ្នកឧកញ៉ា ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖

  • ផ្តល់សិទ្ធិឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋាន ផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា នឹងឧកញ៉ាទាំងអស់នៅកម្ពុជា ដូចមានក្នុងសៀវភៅភ្ជាប់មក ជាមួយ
  • ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធនានាត្រូវផ្ដល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារ ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសនូវរាល់សេចក្តីចម្លងព្រះរាជក្រឹត្យផ្ដល់គោរមងារឧកញ៉ាឱ្យទៅ សមាគមឧកញ៉ាកម្ពុជា
  • ឯកសណ្ឋានដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយនេះ ត្រូវបញ្ចូលក្នុងព្រះរាជក្រឹត្យដែលបាននិងកំពុង តាក់តែង។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម អ្នកឧកញ៉ាជ្រាបនិងចាត់ចែងអនុវត្ត៕

ក្រោយពីមិនបន្តតំណែងជានាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែន នឹងកាន់តំណែង៣នេះ

0

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖”សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិអាណត្តិទី៧ នោះឡើយ ដោយសម្តេចនឹង​កាន់​តំណែង​ផ្សេង​ចំនួន ៣​ជា​ជំនួស​វិញ”។

ក្រោយ​លាលែង​តំណែង​នាយករដ្ឋមន្ត្រី នឹង​កាន់​តំណែង​ចំនួន ៣ ទី១ ប្រធាន​បក្ស​ប្រជាជនកម្ពុជា ទី២​ប្រធានព្រឹទ្ធសភា និង​ដើរតួនាទីជា​ប្រមុខរដ្ឋ​ស្ដី​ទី ករណី​ព្រះមហាក្សត្រ​ដែល​ជា​ប្រមុខរដ្ឋ មាន​ព្រះរាជ​កិច្ច​ត្រូវ​យាង​ចេញ​ពី​ប្រទេស ដោយ​ឡែក​ទី៣ សម្ដេចតេជោ នឹង​កាន់ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​រាជសម្បត្តិផងដែរ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បន្ត នៅថ្ងៃទី២២ ខែសីហា ដោយត្រូវចូល​ទៅ​ស្បថ​មុខ​ព្រះ​មហាក្សត្សនៅថ្ងៃទី២១ ខែសីហា ជាមុនសិន៕

ទឹកសមុទ្រក្នុងរដ្ឋផ្លរីដាបានបង្កើតកំណត់ត្រាក្តៅបំផុតរបស់ពិភពលោក

0

សហរដ្ឋអាមេរិក៖ យោងតាម ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី២៤ ខែកក្កដា បានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតរបស់ឆ្នេរសមុទ្ររដ្ឋផ្លរីដាគឺ ៣៧.៨ អង្សាសេ ឡើងដល់ ៣៨.៤ អង្សាសេក្នុងរយៈពេលពីរបីម៉ោងដែលជាសក្តានុពលបង្កើតកំណត់ត្រាពិភពលោកសម្រាប់កំដៅក្តៅបំផុតនៅក្នុងទឹកសមុទ្រ។ ទិន្នន័យខាងលើត្រូវបានគេយកចេញពីទុយយោនៅឈូងសមុទ្រ Manatee ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Miami ក្នុងជម្រៅ ១.៥ ម៉ែត្រ។South Florida water temperature hits triple digits, may have set world  record for warmest seawater | PBS NewsHour

លោក Jeff Masters អ្នកជំនាញឧតុនិយមដែលធ្វើការឱ្យរដ្ឋាភិបាលបាននិយាយថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០០៣ សមុទ្រមេឌីទែរ៉ាណេបានឡើងដល់សីតុណ្ហភាពខ្ពស់បំផុតជាមួយនឹង ២៨.៣ អង្សាសេ។ ប៉ុន្តែបច្ចុប្បន្នទឹកសមុទ្រក្នុងរដ្ឋផ្លរីដាបានបង្កើតកំណត់ត្រាថ្មីជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតគឺ ៣៨.៤ អង្សាសេ ដែលជាភពក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាក្តៅបំផុតក្នុងរយៈពេលរាប់ពាន់ឆ្នាំ នេះបើយោងតាមអ្នកឧតុនិយម Gavin Schmidt នៃអង្គការណាសា។Florida in hot water as ocean temperatures rise along with the humidity -  WSVN 7News | Miami News, Weather, Sports | Fort Lauderdale

កំដៅខ្លាំងកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹក ផ្កាថ្ម និងប្រភេទសត្វសមុទ្រមួយចំនួន។ មូលនិធិស្តារផ្កាថ្មមិនរកប្រាក់ចំណេញ (CRF) បាននិយាយថា ថ្មប៉ប្រះទឹកមួយឈ្មោះថា Sombrero នៅភាគខាងត្បូងរដ្ឋផ្លរីដា ដែលវាត្រូវបានស្ដារឡើងវិញអស់រយៈពេលជាងមួយទសវត្សរ៍ ឥឡូវនេះវាត្រូវបានបំផ្លាញដោយសារកំដៅ។ ប្រហែល ២៥% នៃសត្វសមុទ្ររស់នៅជុំវិញថ្មប៉ប្រះទឹក ដែលជាគូប្រជែងនឹងព្រៃត្រូពិចសម្រាប់ជីវចម្រុះក៏ត្រូវបានបំផ្លាញដោយសារកំដៅផងដែរ៕South Florida waters hit hot tub level and may have set world record for warmest  seawater | WPRI.comប្រភព៖vnexpress

ដល់ពេលហើយនោះ ! ចិនចាប់ផ្តើមប្រមូលផលទុរេនជាលើកដំបូង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងមក នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន គេបានរៀបចំកិច្ចប្រជុំមួយដែលនិយាយអំពីឧស្សាហកម្មទុរេនចិន ដែលដាំដុះជាលើកដំបូង ។ ក្នុងកិច្ចប្រជុំនេះ មានអាជីវករជាច្រើននាក់បានមកចូលរួមស្តាប់ និងនាំគ្នាបរិភោគទុរេនផងដែរ ។

ប្រទេសចិនបានដាំទុរេនលើកដំបូងនៅលើផ្ទៃដីប្រមាណ៧០០រ៉ៃ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ហើយពួកគេបានទុកឱ្យទុរេនទុំនៅលើដើម ទើបធ្វើការប្រមូលផល ។ នៅខែកក្កដា ឆ្នាំ២០២៣ គឺជាពេលប្រមូលផលទុរេននៅប្រទេសនេះ ហើយគេសង្ឃឹមថា នឹងអាចប្រមូលផលបានប្រមាណ៤០តោន ។First Harvest of Chinese Durians to Hit the Market in June - Caixin Global

លោក Lang Haipo នាយកសមាគមទុរេនទីក្រុងសាន់យ៉ានិយាយថា ៖ «យើងបានបើកហាងទុរេននៅតាមបណ្តាទីក្រុងធំៗជាច្រើនដូចជា ទីក្រុងប៉េកាំង, សៀងហៃ, ក្វាងចូវ និងស៊ីនចូវ ហើយយើងនឹងយកទុរេនមានគុណភាពល្អបំផុតទៅលក់ឱ្យអតិថិជន ។ បច្ចុប្បន្ន មានក្រុមអាជីវករមកទំនាក់ទំនងរួចហើយ រហូតដល់ទុរេនរបស់យើងមិនគ្រប់គ្រាន់តាមតម្រូវការ» ។Durian Tree Images – Browse 39,932 Stock Photos, Vectors, and Video | Adobe  Stock

ចាប់ពីឆ្នាំ២០១៨ ខេត្តយូណានបានចាប់ផ្តើមយកគ្រាប់ពូជទុរេនមកសាកល្បងដាំដុះនៅលើផ្ទៃដីមានទំហំធំ ។ នៅឆ្នាំ២០២៣នេះ ប្រទេសចិនបានដាំទុរេននៅទីក្រុងសាន់យ៉ា, ឡេតង, ប៉ៅធីង និងលីងស៊ុយ ដែលមានផ្ទៃដីសរុបជាង១ម៉ឺនរ៉ៃ ។

សារព័ត៌មានចិនចុះផ្សាយថា ទុរេនដែលដាក់លក់នៅទីផ្សារប្រទេសចិនភាគច្រើន គឺបាននាំចូលពីប្រទេសក្នុងតំបន់អាស៊ាន ហើយទុរេនទាំងនេះពុំទាន់ទុំពេញលេញទេ គឺទុំចាប់ពី៧០% ទៅ៨០% ។ ចំណែកទុរេនដាំនៅប្រទេសចិនវិញ គេបេះផ្លែវានៅពេលយប់ ហើយក្នុង១ដើមមានទុរេន៣ផ្លែ ៕ ប្រភព ៖ China Face

មនុស្សជាង ២០,០០០ នាក់តែងតែបាត់ខ្លួនជារៀងរាល់ឆ្នាំនៅក្នុងតំបន់ត្រីកោណអាឡាស្កា

0

បរទេស៖ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ ត្រីកោណអាឡាស្កាបានក្លាយជាកន្លែងនៃការបាត់ខ្លួនដែលមិនអាចពន្យល់បានច្រើនជាងកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។

ត្រីកោណអាឡាស្កា គឺជាតំបន់មួយនៅក្នុងរដ្ឋអាឡាស្កា ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសសហរដ្ឋអាមេរិក នឹងជាទីក្រុងដាច់ស្រយាលតូចមួយនៅឆ្នេរសមុទ្រភាគខាងជើង។ មនុស្សជាង ២០.០០០ នាក់ត្រូវបានប៉ាន់ប្រមាណថាបានបាត់ខ្លួននៅក្នុងទឹកដីដ៏ធំនេះចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០។ នៅទូទាំងរដ្ឋអាឡាស្កា ជាមធ្យមមានមនុស្សចំនួន ២,២៥០ នាក់បានបាត់ខ្លួនជារៀងរាល់ឆ្នាំ ដែលចំនួននេះកើនឡើងទ្វេដងនៃចំនួនមធ្យមជាតិ ហើយភាគច្រើនកើតឡើងនៅក្នុងតំបន់រាងត្រីកោណដ៏រដុបនេះ។The strange stories of the Alaska Triangle — StrangeOutdoors.com

មនុស្សល្បីៗមួយចំនួនដែលបាត់ខ្លួននៅតំបន់ត្រីកោណអាឡាស្កា រួមមានលោក Sir Thomas Hale Boggs អតីតមេដឹកនាំភាគច្រើននៅក្នុងសភាតំណាងសហរដ្ឋអាមេរិក និងលោក Nick Begich សមាជិកសភាអាឡាស្កា។ អ្នកនយោបាយពីរនាក់បានបាត់ខ្លួននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៧២ ពេលកំពុងហោះហើរក្នុងយន្តហោះតូចមួយពី Anchorage ទៅកាន់ Juneau ជាមួយនឹងជំនួយការ Begich Russell Brown និងអ្នកបើកយន្តហោះ Don Jonz ។ អាជ្ញាធរបានបើកកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំ ដើម្បីស្វែងរកអ្នកបាត់ខ្លួនទាំង ៤ នាក់ ប៉ុន្តែមិនបានរកឃើញសាកសព ឬបំណែកយន្តហោះនោះទេ។More people disappear in the Alaska Triangle than anywhere else - The Manual

បច្ចុប្បន្នត្រីកោណអាឡាស្កាគឺជារដ្ឋដែលមានប្រជាជនតិចជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែប្រជាជនក្នុងរដ្ឋនេះតែងតែបាត់ខ្លួនជារៀងរាល់ឆ្នាំដោយមិនដឹងមូលហេតុ។ អ្នកស្រាវជ្រាវជាច្រើនបានចុះទៅស្វែងរកអាថ៌កំបាំងនៅទីនោះហើយក៏បានបាត់ខ្លួនដោយមិនដឹងមូលហេតុដូចគ្នា។ សព្វថ្ងៃត្រីកោណអាឡាស្កាគឺជាកន្លែងសម្រាប់សកម្មភាពម៉ាញេទិកមិនធម្មតា នឹងជាវាលរហោស្ថានដែលស្ងាត់ជ្រងំជាមួយនឹងភ្នំតូចៗ ផ្ទាំងទឹកកក អាកាសធាតុត្រជាក់ជូរចត់ រួមជាមួយបឹងរាប់លាន៕Why Over 20,000 People Have Vanished In "The Alaska Triangle" | IFLScienceWhy Do So Many People Go Missing in the Alaska Triangle? | MapQuest Travel ប្រភព៖vnexpress

មើលមួយភ្លេត ស្មានតែប្រទេសតែមួយ តាមពិតជាទង់ជាតិប្រទេស២ផ្សេងគ្នា

0

ទង់ជាតិ គឺជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាជាច្រើន ដែលអាចសម្គាល់បាននូវអត្តសញ្ញាណរបស់ប្រទេសមួយ។

ជាធម្មតា មនុស្សអាចដឹងថាទង់ជាតិមួយណាជាកម្មសិទ្ធិរបស់ប្រទេសណាបាន លុះត្រាតែ ប្រទេសនោះជាប្រទេសដែលលេចធ្លោនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ឬក៏ជាប្រទេសមហាអំណាច ឬក៏ប្រទេសនោះមានវប្បធម៌ និងកន្លែងទេសចរណ៍កម្សាន្តគួរឱ្យទាក់ទាញជាដើម។

ក៏ប៉ុន្តែ បច្ចុប្បន្ន ក៏នៅមានការភាន់ច្រឡំមួយចំនួនផងដែរ រវាងទង់ជាតិប្រទេសមួយចំនួន ជាក់ស្តែងគឺប្រទេសឆាដ(Chad) និង រ៉ូម៉ានី (Romania)។Elon Musk's Tweet Shows Chad and Romania Have Almost Identical Flags

នៅលើលោកនេះ គ្មាន​ទង់ជាតិ​ណាមួយ​ មានភាពស្រដៀគ្នាខ្លាំង​ដូច​ទង់ជាតិ​ប្រទេសទាំងពីរ​នេះនោះ​ទេ។ ការរចនា និងទំហំរបស់ទង់ជាតិ ស្ទើរតែដូចគ្នាបេះបិទ សូម្បីតែឆ្នូតបញ្ឈរពណ៌ខៀវ លឿង និងក្រហមនៅលើទង់ជាតិក៏ដោយ។

ទង់ជាតិរ៉ូម៉ានី មានតាំងពីឆ្នាំ១៨៦១ ដោយឡែកទង់ជាតិនៃប្រទេសឆាដ ត្រូវបានប្រាក់ប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីប្រទេសបារាំង។

កាលដើមឡើយទង់ជាតិរ៉ូម៉ានី ក៏ធ្លាប់ផ្លាស់ប្តូរម្តងដែរ ដោយបានបន្ថែមរូបភ្នំនៅចំកណ្តាល ដើម្បីកុំឱ្យច្រឡំជាមួយទង់ជាតិប្រទេសឆាដ តែដោយសារតែរូបទង់ជាតិចាស់របស់ប្រទេសរ៉ូម៉ានី ត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិរួចហើយនោះ ពួកគេក៏សម្រេចចិត្តប្រើប្រាស់ទង់ជាតិចាស់ដែលគ្មានរូបភ្នំវិញ។File:Flag of Romania (1965–1989).svg - Wikimedia Commons

ម៉្យាងវិញទៀត រ៉ូម៉ានី បានអះអាងថា៖” តាមប្រវត្តិសាស្ត្រពួកគេជាអ្នកដាក់ឱ្យប្រើប្រាស់រូបទង់ជាតិនេះមុន ហេតុដូច្នេះ អ្នកដែលគួរតែប្តូរគួរណាស់តែប្រទេសឆាដ”។

មកទល់នឹងបច្ចុប្បន្ននេះ ប្រទេសទាំងពីរនេះ ហាក់មិនមានការឈ្លោះប្រកែកអំពីទង់ជាតិនេះនោះទេ ដោយហេតុថាប្រទេសទាំងពីរគ្មានប្រវត្តិសាស្ត្រធ្លាប់មានសង្គ្រាមជាមួយគ្នា និងមិនមែនជាប្រទេសស្ថិតនៅក្នុងទ្វីបជាមួយគ្នាទៀត ដោយឆាដ នៅទ្វីអាហ្វ្រិក ខណៈរ៉ូម៉ានី នៅទ្វីបអឺរ៉ុប៕Chad Travel Guide and Country InformationRomania country profile - BBC News

ប្រភព៖ Britannica

គួរឱ្យសរសើរ! វណ្ណដា បង្ហាញឧបករណ៍បុរាណខ្មែរទៅជនបរទេសនៅប្រទេសជប៉ុន

0

មិនត្រឹមនាំឈ្មោះកម្ពុជាទៅប្រទេសជប៉ុនក្នុងនាមជាសិល្បករខ្មែរប៉ុណ្ណេះទេតែតារាចម្រៀង ម៉ាន់ វណ្ណដា ពិតជាគួរឱ្យកោតសរសើរព្រោះបាននាំយកឧបករណ៍បុរាណខ្មែរមានដូចជា រនាត ស្គរដៃ បង្ហាញឱ្យជនជាតិផ្សេងស្គាល់។ ក្នុងនោះតារាចម្រៀង Awich ក៏បង្ហាញភាពភ្ញាក់ផ្អើលមិនតិចនោះទេដែលឧបករណ៍បុរាណខ្មែរមានសំឡេងពីរោះរណ្តំបែបនេះ។ មិនត្រឹមតែលេងឧបករណ៍របស់ខ្លួនប៉ុណ្ណោះទេតែ វណ្ណដា ក៏បានសាកល្បងលេងឧបករណ៍បុរាណរបស់ជប៉ុនផងដែរ។May be an image of 2 people and textថ្មីៗនេះលេចដំណឹងថា វណ្ណដា បានវិលមកកម្ពុជាវិញហើយបន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃនៅជប៉ុនពោរពេញដោយអារម្មណ៍ស្រស់ស្រាយលើទឹកដីដ៏ស្រស់ស្អាតនេះជាមួយអនុស្សាវរីយជាច្រើនដក់ជាប់ក្នុងចិត្តរបស់ហ្វេនៗដែលរស់នៅទីនោះដែលបានមកជួយគាំទ្រយ៉ាងច្រើនកុះករអំឡុងពេលការសម្តែងរបស់ វណ្ណដា។ យ៉ាងណាមិញ ការបង្ហាញវត្តមានរបស់តារាចម្រៀងដ៏មានឥទ្ធិពលរូបនេះកាន់តែធ្វើឱ្យជនជាតិដទៃមើលមកសិល្បៈកម្ពុជាកាន់តែរីកចម្រើនជាងមុនតាមរយៈស្នាដៃដ៏មានទេពកោសល្យរបស់តារាចម្រៀងរូបនេះ។

មិនត្រឹមតែនាំឈ្មោះកម្ពុជាឱ្យរីកមុខមាត់ល្បីសុះសាយជាបន្តបន្ទាប់ជាមួយភាពល្បីល្បាញរបស់ខ្លួនប៉ុណ្ណោះទេតែ វណ្ណដា បាននាំយកឧបករណ៍បុរាណខ្មែរមានដូចជា រនាតតូច ស្គរដៃ បង្ហាញដល់ជនបរទេសឱ្យស្គាល់ពីឧបករណ៍ដ៏ល្អឯករបស់ខ្មែរយើងដែលមានភាពពីរោះរណ្តំពេលប្រគំជាចង្វាក់ភ្លេង។ នេះតាមការបង្ហោះវីដេអូនៅលើបណ្តាញសង្គមIG របស់តារាចម្រៀង Awich កាលពីថ្ងៃទី២៥ កក្កដា។ មិនត្រឹមតែបង្ហាញឧបករណ៍របស់ជាតិខ្លួនប៉ុណ្ណោះទេ តែគេសង្កេតឃើញថា វណ្ណដា ក៏បានសាកល្បងលេងឧបករណ៍បុរាណជប៉ុនមួយប្រភេទផងដែរ។

គូសបញ្ជាក់ថា នៅពេលមានការសហការចេញបទចម្រៀងជាមួយតារាចម្រៀងផ្សេង វណ្ណដា តែងតែមានលាយឡំភ្លេងបុរាណខ្មែរនៅក្នុងបទចម្រៀងរបស់គេផងដែរបើទោះបីជាបទនោះជាបទបែបប្រភេទ HipHop ក្តី។ បន្ថែមពីលើនេះហ្វេនក៏រំពឹងថា វណ្ណដា មានការសហការជាមួយតារាចម្រៀងជប៉ុន ថៃ ផងដែរដោយកាលពីពេលកន្លងទៅឃើញគេថតរូបជាមួយគ្នានៅបន្ទប់ស្ទូឌីយ៉ូលើទឹកដីជប៉ុន៕

ជាគូប្រកួតក្នុងកម្មវិធីតែនៅក្រៅ ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ ត្រូវហ្វេនចាប់គូឱ្យ

0

កូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា គឺ ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំងចំពោះស្រីស្រស់ប្រុសសង្ហាមួយគូនេះ រហូតធ្វើឱ្យហ្វេនៗខ្លះចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ទៀតផងដោយសារអ្នកទាំងពីរពិតជាសមគ្នា និងអ្នកខ្លះក៏បានលើកឡើងថា The Voice ជួបស្នេហ៍ក៏មាន។ ដោយសារតែមានការបង្ហោះព្រោងព្រាតពីពួកគេ ហេង សុវណ្ណនរៈ ក៏បានឆ្លើយតបដូចនេះចំពោះទំនាក់ទំនងរូបគេនិង ស្រីស្អាត ណារ៉េ ផងដែរ។May be an image of 1 person, bangs and text that says 'od'

ក្នុងវគ្គ The Battles សប្តាហ៍ទី២ ចំពោះបេក្ខជន ហេង សុវណ្ណនរៈ ត្រូវជាប្អូនថ្លៃរបស់តារាចម្រៀង នី រតនា ត្រូវបានជម្រុះចេញពីកម្មវិធីហើយដោយគ្រូបង្វឹក ឱក សុគន្ធកញ្ញាសម្រេចជ្រើសយកបេក្ខនារី ម៉ាក្ស ដាណារ៉េ ឱ្យទៅវគ្គបន្តវិញបន្ទាប់ពីអ្នកទាំងពីរក្លាយជាគូប្រកួតគ្នាក្នុងបទចម្រៀងជាភាសាអង់គ្លេសមួយបទមានចំណងជើងថា «IMPOSSIBLE»។  ដ្បិតតែ នរៈ ត្រូវចេញពីកម្មវិធីប៉ុន្តែគេឃើញថាបេក្ខជនរូបនេះបានចូលទៅខំមិនសម្តែងក្តីសាទរចំពោះ ណារ៉េ ផងដែរនិងជូនពរឱ្យរូបនាងសំណាងល្អនៅវគ្គក្រោយជាបន្តទៀត។ទោះយ៉ាងណាការប្រកួតប៉ះគ្នារវាងស្រីស្រស់ប្រុសសង្ហាមួយគូនេះក៏បានក្លាយជាចំណីចក្ខុរបស់អ្នកលេងបណ្តាញសង្គមថែមពីការប្រកួតប្រជែងនោះគឺបានសមផ្គុំឱ្យពួកគេបង្កើតសម្ព័ន្ធភាពស្នេហ៍ទៀតផង។

នៅលើបណ្តាញសង្គម ទិកតុក គេសង្កេតឃើញថា ហេង សុវណ្ណនរៈ និង ម៉ាក្ស ដាណារ៉េ មានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង និងបង្ហាញភាពសិទ្ធិស្នាលជាមួយគ្នាប្រៀបដូចជាគូស្នេហ៍ តាមរយៈការថតវីដេអូទិកតុកជាមួយគ្នាជាហូរហែ រហូតហ្វេនៗរបស់ពួកគេលើកឡើង ថា អ្នកទាំងពីរសមគ្នាដល់ហើយ និងអ្នកខ្លះក៏បានលើកឡើងថា The Voice ជួបស្នេហ៍ជាដើម។

ដោយសារតែមានការផ្គូរផ្គងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ហេង សុវណ្ណនរៈ ក៏បានបញ្ជាក់ថាពួកគេត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។

ទោះយ៉ាងណាប្រិយមិត្តអ្នកគាំទ្រមានតែរង់ចាំតាមដានបន្តទៀតប៉ុណ្ណោះតើទំនាក់ទំនងពួកគេទាំងពីរនាក់នឹងវិវត្តន៍ទៅជាយ៉ាងណាព្រោះកាយវិការរបស់ពួកគេការមានភាពផ្អែមល្អែមអាចជ្រែកខណ្ឌលើសពីមិត្តភក្តិក៏ថាបាន។ ជាក់ស្តែងដូចជា ប៉ាច គីមមួយ និង សយ រតនា ជាដើមសុទ្ធតែធ្លាប់ជាបេក្ខភាពក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ដូចគ្នានិងបានក្លាយទៅជាគូដណ្តឹងជាមួយគ្នាផងដែរនាពេលបច្ចុប្បន្ននេះ៕