សោកស្តាយខ្លាំងដោយសារប្រាក់សន្សំនៅទាំងអស់ តែចាយមិនបាន
ប្រទេសម៉ាឡេស៊ី ៖ ស្ត្រីចំណាស់ម្នាក់រស់នៅប្រទេសម៉ាឡេស៊ីបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញប្រាក់ចំនួន៣ម៉ឺនរីងហ្គីត ដែលគាត់បានសន្សំទុកក្នុងឡាំងក្រដាសមួយសម្រាប់ធ្វើបុណ្យនៅក្រៅប្រទេស បានខូចខាតអស់នៅសល់តែកម្ទេចកម្ទី ដោយសារសត្វកណ្តៀរបានចូលស៊ីប្រាក់ទាំងនេះ ។ គាត់លើកឡើងថា គាត់សោកស្តាយខ្លាំងណាស់ដែលបានសន្សំប្រាក់ក្នុងឡាំងក្រដាស ហើយគាត់ពុំអាចបន្ទោសអ្នកណាបានទេ ។
លោក Khairul Azar រស់នៅក្នុងរដ្ឋកាឡាន់តាន់ និងជាចៅប្រុសរបស់ស្ត្រីចំណាស់ខាងលើ បានបង្ហោះក្នុងហ្វេសប៊ុកអំពីរូបភាពក្រដាសប្រាក់ដាក់ក្នុងឡាំងក្រដាសមួយ ហើយបានក្លាយជាកម្ទេចក្រដាស ដោយសារសត្វកណ្តៀរស៊ីបំផ្លាញ ។ ក្រោយមក គាត់បានព្យាយាមប្រមូលប្រាក់ជាងពាក់កណ្តាលដែលមានសភាពល្អខ្លះៗ ដើម្បីទុកប្តូរយកប្រាក់ថ្មីជាមួយធនាគារកណ្តាលម៉ាឡេស៊ី ហើយគាត់សង្ឃឹមថា នឹងទទួលបានប្រាក់ថ្មីជំនួសវិញ ។
លោក Khairul Azar បានសរសេរនៅក្នុងហ្វេសប៊ុកថា ៖ «នៅឆ្នាំ២០២៤ លោកយាយរបស់ខ្ញុំមានផែនការទៅធ្វើបុណ្យនៅក្រៅប្រទេស ហើយលោកយាយអាចត្រូវបានគេកំណត់មិនឱ្យគាត់ទៅធ្វើបុណ្យនៅក្រៅប្រទេសទេ ។ ដូច្នេះ បញ្ហានេះធ្វើឱ្យយើងទទួលបានបទពិសោធន៍ថា កុំសន្សំប្រាក់នៅក្នុងផ្ទះឱ្យសោះ» ។
បន្ទាប់ពីមានការបង្ហោះរូបក្រដាសប្រាក់ក្នុងបណ្តាញសង្គម ក៏មានអ្នកចូលមកបញ្ចេញមតិប្រមាណ២៦០នាក់ និងត្រូវបានគេចែកចាយបន្តគ្នារហូតដល់ជាង៦៥០លើក ។ មនុស្សមួយចំនួនបានសម្តែងការអាណិតអាសូរលោកយាយ ខណៈមនុស្សខ្លះទៀតនិយាយថា បញ្ហានេះមិនពាក់ព័ន្ធនឹងការសន្សំប្រាក់នៅផ្ទះទេ ប៉ុន្តែវាអាស្រ័យលើវិធីទុកដាក់ប្រាក់ច្រើនជាង ហើយពួកគេនិយាយថា វិធីល្អជាងនេះ គឺត្រូវសន្សំប្រាក់ក្នុងកំប៉ុងសន្សំប្រាក់ ។ ចំណែកមនុស្សមួយចំនួនទៀតណែនាំថា ត្រូវយកប្រាក់ទៅប្តូរជាមាសវិញ ពីព្រោះការផ្ញើប្រាក់នៅធនាគារ ក៏មានហានិភ័យ និងត្រូវគេបោកប្រាស់ផងដែរ ៕
ប្រភព ៖ sanook



















អ្នកជិតខាងបានលឺសំលេង ពីរនាក់ប្ដីប្រពន្ធស្រែកឡូឡាខ្លាំងៗផ្អើលអ្នកជិតខាងរត់មកមើល ស្មានតែឈ្លោះគ្នា តាមពិតពួកគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong សោះ។
ប្ដីប្រពន្ធវ័យក្មេងមហាសំណាងពី Boostrong មានឈ្មោះ សាត គឹមសឿង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរជាអ្នកបើកឡានធំឱ្យគេ និងភរិយាឈ្មោះ ស្រេង ធីតា អាយុ 21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ល្ងាចឡើងពេលមកពីបើកឡានធំឱ្យគេរួច បង គឹមសឿង បានទិញ Boostrong ត្រជាក់ៗ ផ្ញើប្រពន្ធទុកញុំាមុនពេលបាយ ប្ដីគាស់ញុំាBoostrong មួយកំប៉ុង ក៏ឃើញរង្វាន់ឡានភ្លាម ញ័រដៃញ័រជើង ស្រែកប្រាប់ប្រពន្ធមុនគេ ថាគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ប្រពន្ធរំភើបចិត្តពេកលោតពីលើកាំជណ្ដើរមកឱបកប្ដី ស្រែកហ៊ោផង លោតផង ធ្វើឱ្យផ្អើលដល់អ្នកជិតខាងរត់មកមើលស្ទើរគ្រប់គ្នា។











.png)



