រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច នៅក្នុងអំឡុងឆ្នាំ២០០៦ ហើយកំពុងតែរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ប៉ុន្ដែឥឡូវគាត់មានគម្រោងវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់គាត់វិញ នៅខែក្រោយ ទើបប៉ូលិស បានប្រកាស អំពីការត្រៀមខ្លួនរបស់ពួកគេ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣១ ខែកក្កដា ថា បើតាមប្រភពជាច្រើន ពីគណបក្សភឿថៃ (Pheu Thai Party) និង ប៉ូលិសភូមិន្ទថៃ (RTP) បានឲ្យដឹង ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ បានប្រកាស អំពីការវិលត្រឡប់ មកកាន់ប្រទេសថៃ នៅថ្ងៃទី១០ ខែសីហា ដោយមិនមានការកែប្រែនោះឡើយ ក្រោយគាត់បាននិរទេសខ្លួន ដោយខ្លួនឯង រស់នៅក្រៅប្រទេស អស់រយៈពេល១៧ឆ្នាំរួចមក។ គាត់គ្រោងនឹងមកដល់អាកាសយានដ្ឋានដនមឿង (Don Mueang) នៅថ្ងៃដដែលនោះ នាវេលាម៉ោង១០ និង ៣០នាទីព្រឹក។What is Thaksin Shinawatra's net worth? | Goal.com

គណបក្សភឿថៃ បាន និង កំពុងតែបញ្ចេញនូវវីដេអូឃ្លីប ជាបន្តបន្ទាប់ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញ អំពីការកាត់ក្តី និង ទុក្ខលំបាកទាក់ទងនឹងអាជីពនយោបាយដ៏យូររបស់លោក ថាក់ស៊ីន ចាប់ពីគាត់បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅឆ្នាំ ២០០១ រហូតដល់ពួកយោធា បានធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលថៃរបស់គាត់ ដឹកនាំដោយគណបក្សភឿថៃ។

លោកស្រី លីនធីផន វ៉ារីនវ៉ាតឆារ៉ារ៉ូ (Linthiporn Warinwatchararoj) សមាជិកសភា និង ជាអ្នកនាំពាក្យស្ដីទីរបស់គណបក្សភឿថៃ កាលពីថ្ងៃអាទិត្យ បានអះអាង ថា ឃ្លីបវីដេអូនេះ មានគោលបំណង អប់រំសាធារណជនឲ្យយល់ដឹង អំពីជីវិតនយោបាយរបស់លោក ថាក់ស៊ីន។ ឃ្លីបវីដេអូនេះ ក៏បានជួយបំភ្លឺការពិត និង ដោះស្រាយព័ត៌មានមិនពិត អំពីអ្នកជំនួញ និង អ្នកនយោបាយមានជម្លោះ។Cops prep for Thaksin return plan

បើទោះជាយ៉ាងណាក៏ដោយ លោកស្រី បានបដិសេធ ថា ឃ្លីបវីដេអូនេះ មានការប៉ុនប៉ងបង្វែរនូវការចាប់អារម្មណ៍របស់សាធារណជន ងាកចេញពីការតស៊ូរបស់គណបក្ស សម្រាប់ការដឹកនាំបង្កើតរដ្ឋាភិបាលថ្មី។

លោកស្រី បានបន្តថា គ្មានការផ្លាស់ប្តូរចិត្ត នៅក្នុងចំណោមគណបក្សទាំង៨ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ (MFP) សម្រាប់ការផ្តល់នូវកិច្ចការ នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី មកដល់គណបក្សភឿថៃ នោះឡើយ។

បើតាមប្រភពពីប៉ូលិសភូមិន្ទថៃ បានអះអាង ថា ក្រុមគ្រួសាររបស់លោក ថាក់ស៊ីន បានជូនដំណឹង មកប៉ូលិស អំពីការវិលត្រឡប់របស់គាត់ ដែលនឹងជិតមកដល់ ហើយការរៀបចំ កំពុងតែដំណើរការ លើវិធានការសន្តិសុខចាំបាច់ សម្រាប់ដោះស្រាយ ចំពោះការមកដល់របស់គាត់។Commentary: Why is former Thai PM Thaksin Shinawatra still so popular on  social media? - CNA

បើទោះជាយ៉ាងណាក៏ដោយ ប៉ូលិសភូមិន្ទថៃ នឹងតាមដានយ៉ាងដិតដល់ ចំពោះព្រឹត្តិការណ៍ នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ដោយរួមទាំងសេចក្តីប្រកាសរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី៣ ខែសីហា ថាតើតុលាការ នឹងពិចារណាពិនិត្យឡើងវិញនូវការសម្រេចចិត្តជាមុនរបស់ខ្លួន នៅក្នុងការរារាំងមេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ជុំវិញការអនុញ្ញាតដល់គាត់ សម្រាប់ការបោះឆ្នោតសភាជាលើកទី៣ ដើម្បីក្លាយនាយករដ្ឋមន្ត្រីថ្មី ដែរឬយ៉ាងណា។ ប៉ុន្ដែប្រសិនបើតុលាការធម្មនុញ្ញទម្លាក់ចោលញត្តិនោះ សភាអាចកោះប្រជុំរួមគ្នា នៅថ្ងៃបន្ទាប់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ផ្ទុយទៅវិញ ប្រសិនបើបេក្ខជនរបស់គណបក្សភឿថៃ ឈ្នះ និង ដឹកនាំការបង្កើតរដ្ឋាភិបាល ដោយជោគជ័យនោះ លោក ថាក់ស៊ីន នឹងមានអារម្មណ៍ជឿជាក់ នៅក្នុងការវិលត្រឡប់របស់គាត់ មកកាន់មាតុប្រទេសវិញ។ បច្ចុប្បន្ន គាត់នៅតែប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌជាច្រើន ខណៈតុលាការក៏នៅតែមិនទាន់ទម្លាក់ចោលនូវការចោទប្រកាន់ នៅឡើយ៕