Home Blog Page 1589

ក្រោយពលរដ្ឋសម្តែងការព្រួយបារម្ភការចរាចរប្រាក់យ៉ន់របស់ចិននៅកម្ពុជា លោកជំទាវ ជា សិរី បញ្ជាក់បែបនេះ

0

បន្ទាប់ពីធនាគារជាតិបង្ហាញថាកម្ពុជានិងចិនបានចុះអនុស្សរណ:យោគយល់ប្រាក់យ៉ន់ និងប្រាក់រៀលអាចទូរទាត់គ្នាទៅវិញទៅមកនោះ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភការចរាចរប្រាក់របស់ចិនអាចវាយលុកនៅកម្ពុជាបាន។ ខណៈមានការព្រួចបារម្ភលើរឿងនេះលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាចេញមុខបញ្ជាក់ច្បាស់ៗហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4-LhSsG8aWcQD0FaoSA6vt8F7STGDXLcr6HuntsnF5r3NkMOpxx5AMZMRvE8OvzMSA5DDJnCfQuaja1yx8xIctWz9dUnoLf30_HSQKJbYfTu6HomWMOlBgstP1Wy_q8UUzZKYHrWgGFQsJzItlIQwYr1JhnRV7A2eMkDWd1L_jixIzT3vjuYB3vzMbY/s853/image_2023-07-17_13-43-39.png

នៅថ្ងៃទី១៦ ខែកក្កដា នៅលើបណ្តាញសង្គមលោកជំទាវ ជា សិរី បានបកស្រាយយ៉ាងដូច្នេះថា «កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណ:យោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណ:នោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសប្រាក់យ៉ន់ចិនមកចាយនៅកម្ពុជាទេ។ កន្លងមកធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះយើងក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។ អនុស្សរណ:នេះជំរុញឱ្យទេសចរចិនដែលមកលេងស្រុកខ្មែរទូទាត់តាមទូរស័ព្ទរបស់គាត់ដោយប្រើ mobile app របស់ធនាគារគាត់ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ដូចបង្ហាញក្នុងក្រាហ្វខាងក្រោម តាមរយៈការ scan នេះគឺគាត់បញ្ជាឱ្យធនាគារគាត់នៅស្រុកចិនដកប្រាក់សន្សំរបស់គាត់ដែលសន្សំជាប្រាក់យ៉ន់ ឱ្យទូទាត់ឱ្យអ្នកលក់នៅស្រុកខ្មែរជាប្រាក់រៀល (សូមបញ្ជាក់ថាប្រជាជនចិន គេសន្សំ និងទូទាត់ជារូបិយវត្ថុជាតិគេ និងមិនប្រើដុល្លារអាម៉េរិកទូលំទូលាយដូចស្រុកយើងទេ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyP-ll9cB37V2P9SGuY1UJxyuXwMOs-R7HD30no5IX_hh_g2Sv335EWpKIaQ9F428h0-h9PG5tkfnx6Eaid9BVBcZs4LAGoyUP8QPvIm7HkljOpZv7gN2fQzFc-insRLvxJJ9lUm_7YvYUQZlnsn3jZfqKz_VjzEsGtmajPeygNGYCieHf5xBsal7NqrA/s980/image_2023-07-17_13-43-25.png

លោកជំទាវ បានបន្តទៀតថា «ធនាគារស្រុកចិនត្រូវធ្វើការប្តូរប្រាក់ពីលុយយ៉ន់ មកលុយរៀលសិនទើបផ្ញើមកគណនីអ្នកលក់នៅស្រុកខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបានលុះត្រាតែអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។ អ្នកលក់ដែលមិនចង់ទទួលការទូទាត់ជាប្រាក់រៀល មិនអាចទទួលផលប្រយោជន៍ពីយន្តការនេះបានទេ។ ក្នុងករណីនេះទេសចរណ៍ចិន អាចសម្រេចចិត្តមិនទិញទំនិញរបស់ហាងនោះ ឬក៏អាចត្រូវទៅធនាគារដកប្រាក់ដុល្លារមកទូទាត់។ ការណ៍នេះនឹងជំរុញឱ្យអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀល បើគាត់ចង់ទាក់ទាញទេសចរចិនចូលហាងគាត់។ ចុងក្រោយក៏ជំរុញការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចកាន់តែច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNKhTxMNZ214HJpZ05ZpUfgJhSvnJhKmb3Gd46PHN9XLsJutq9-PPAp0ICoIuhx2jJcfA_vPuK4_XJlY4dnR4QgjaMZnT9WNnZxNeisrEjhTJHKT2l6XZPpMB4iGv3LG5KmrPGkIMkelLUJ2qCmdUakbCL74BaFqs8jFNM1RTEry1Szt1rRccOyfdXKg/s1284/image_2023-07-17_13-42-44%20(4).png

«ចំពោះទេសចរខ្មែរទៅស្រុកចិន យើងអាចចាយដូចទេសចរចិនមកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខាងខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ៉ន់សិនមុនទូទាត់ឱ្យអ្នកលក់ស្រុកចិន។ ចំពោះប្រជាជនខ្មែរដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់មិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ យ៉ាងណាគាត់នៅតែអាចចាយជាក្រដាសប្រាក់ឬមធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។ ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀលដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណ:នេះ និងចុងក្រោយជម្រុញចរាចរណ៍ប្រាក់រៀលក្នុងស្រុក។ វិធានការណ៍ខាងលើគឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀលនិងមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ទេសាភិបាលរងនៃធនាគារជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWmjkibiCF4bjS7mvImTEshhTAjShuNBXzMD_m8NNopSD485YgiRDkM-3efOIwoOcDJqFqE_C0b_I2ToDdp4g62no_tqspAZmFNecVFrt-xCquTB9jkHvbw5z72YOutkVb_lOTUhSoPpoWRLb6KzfsiFmLcYKy_jZb0fklQCJNkR86u2Ph8K1Pbkx6as/s1284/image_2023-07-17_13-42-44%20(3).pngWhat is China's Currency Called? | Money Related Vocabulary in Chinese

អាហារទាំង ១០ ជួយបំប៉នខួរក្បាលឱ្យមានការចងចាំខ្ពស់

0

ខួរក្បាលមានតួនាទីគ្រប់គ្រង និងបញ្ជាចលនា ឥរិយាបថ ក៏ដូចជា ចង្វាក់បេះដូង សម្ពាធឈាម តុល្យភាពសារធាតុរាវក្នុងរាងកាយ និងសីតុណ្ហភាព ជាដើម…។ វាក៏ទាក់ទងទៅនឹងការយល់ដឹង អារម្មណ៍ ការចងចាំ ការសិក្សា និងចលនាផ្សេងៗ របស់ខួរក្បាលផងដែរ។ នៅពេលដែលមនុស្សកើនអាយុ ឬប្រើប្រាស់ខួរក្បាលច្រើន អាចធ្វើឱ្យប្រសិទ្ធភាពនៃខួរក្បាលត្រូវបានកាត់បន្ថយ។ ដូច្នេះ KBN News សូមណែនាំពីអាហារ ១០ប្រភេទ ដែលល្អបំផុតសម្រាប់សុខភាពខួរក្បាល ដូចជា៖

១.ទឹក៖ ទឹក ជាសារធាតុដ៏សំខាន់សម្រាប់មនុស្ស ដែលជំនួយដល់រាងកាយ និងខួរក្បាល ធ្វើការបានល្អ។Know why and how to drink water the right way | HealthShots

២.ផ្លែចេក៖ ចេក ជាអាហារផ្តល់ថាមពល និងមានតម្លៃសមរម្យ ដែលជំនួយដល់ការចងចាំ និងពោះវៀន។Bananas: Health benefits, tips, and risks

៣.ផ្លែប៊ឺ៖ ផ្លែប៊ឺ សម្បូរទៅដោយពពួកអាស៊ីតខ្លាញ់ (Oleic acid) ដែលមានប្រសិទ្ធភាពក្នុងការជួយបង្កើនមុខងារខួរក្បាល និង បង្កើតស្រទាប់ស្រោបកោសិកាខួរក្បាល។How to Ripen Avocados

៤.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ សម្បូរទៅដោយវីតាមីន E និងពពួកខ្លាញ់ អាចជួយឱ្យខួរក្បាលមានថាមពល និងជួយឱ្យអារម្មណ៍ល្អ។Chia Seeds, Pumpkin Seeds, Sunflower Seeds: The Health Benefits of Seeds

៥.អង្ករសម្រូប៖ យោងតាមការសិក្សារបានឱ្យដឹងថា អង្ករសម្រូបមានថាមពលគ្រប់គ្រាន់ក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាម និងជំនួយដល់ការចងចាំ។Master Recipe: Brown Rice (With Video and Step by Step)

៦.តែបៃតង៖ តែបៃតង ត្រូវគេទទួលស្គាល់ជាឱសថបុរាណដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយវាក៏មានប្រសិទ្ធភាពក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺទឹកនោមផ្អែម និងជំនួយដល់ខួរក្បាល។What is Green Tea? – Twinings

៧.ទឹកដោះគោ៖ ទឹកដោះគោ គឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានអត្ថប្រយោជន៍ជាច្រើន ដែលជួយថែរក្សាឆ្អឹង ពង្រឹងធ្មេញ ជំនួយដល់ការចងចាំ និងជួយក្នុងការលូតលាស់រាងកាយ…ជាដើម។How to Buy and Store Milk | Epicurious

៨.ត្រីសាម៉ុន៖ ត្រីសាល់ម៉ុន សម្បូរទៅអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលសារធាតុទាំងនេះជួយពង្រឹងរាងកាយឱ្យមាំមួន ការពារខួរក្បាល និងប្រឆាំងការរលាក។The colour of farmed salmon comes from adding an antioxidant to their feed,  with benefits for everyone

៩.បន្លែបៃតង៖ បន្លែបៃតង ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ដែលវាជួយក្នុងការកម្ចាត់ខ្លាញ់មិនល្អក្នុងឈាម ពង្រឹងសុខភាពថ្លើម ពង្រឹងសុខភាពខួរក្បាល និងទប់ស្កាត់ជំងឺមហារីក…។Importance of Green Vegetables | Benefits | Birla Healthcare

១០.សូកូឡា៖ សូកូឡា សម្បូរទៅដោយសារធាតុ Flavonoids ដែលជួយដល់លំហូរឈាមទៅកាន់ខួរក្បាល នាំអុកស៊ីហ្សែនទៅខួរក្បាលបានច្រើនជាងមុន និងអាចឱ្យខួរក្បាលធ្វើការបានល្អជាងមុនផងដែរ៕ 7 Dark Chocolate Benefits, and How Much You Should Eat – Cleveland Clinicប្រភព៖sanook

ដឹងការពិតហើយ! ជុំវិញករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង

0

កាលពីម្សិលមិញ មានគណនីហ្វេកប៊ុកឈ្មោះ Mey Mey Kim បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយលើកឡើងថាមានករណីដេញប្លន់ដល់ក្នុងបូរីរបស់គាត់ ដែលនៅក្រោយផ្សារព្រែកឯង។

ហេតុការណ៍នេះបានកើតឡើង ពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ដោយនៅក្នុងវីដេអូកាំមេរ៉ាសុវត្ថិភាព ឃើញមានមនុស្សមួយក្រុមបានជិះរថយន្ត និងម៉ូតូ តាមរូបនាងដល់ក្នុងបូរី។

ជុំវិញនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺថា៖ ការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនី​ហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡេីយ ៕

May be an image of text

មួយគូទៀតហើយ! នាង ដាវីន បង្ហាញមុខគូស្នេហ៍ជាសាធារណៈហើយពោលពាក្យយ៉ាងជ្រាលជ្រៅ

0

បន្ទាប់ពីឈរជើងលើវិស័យសិល្បៈបានមួយរយៈពេលតារាចម្រៀង នាង ដាវីន ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាសាធារណៈហើយគឺជានារីស្រស់ស្អាតម្នាក់ឈ្មោះ យី ខណៈអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា២ឆ្នាំមកហើយ។ ទន្ទឹមនឹងបង្ហាញមុខគូស្នេហ៍នោះ ដាវីន បានពោលពាក្យយ៉ាងជ្រាលជ្រៅដាក់សង្សារព្រោះឆ្លងកាត់ការលំបាកជាច្រើនជាមួយគ្នានិងមិនរត់ចោលគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIoAJ7RLMCHZOQxHzGrlmZ_ic3E_n6NHagg3E9S6RYyDXcNw5S7r6wkf_YGlVWInDFSkBA5qZ2jiQ4HTZiL0sMymvGthfB70_wbKI_ILtxAzjtYGiGOWm43SLnu_UATXB9HigF7jKk-eeImgXGi_RvcNfdVJWGrcTbth3Djjer7azXKxRW1dSbt5VLE8/s1440/332063148_515771227369970_9037138951068956273_n.jpg

រយៈពេលចុងក្រោយនេះឃើញថានៅក្នុងចង្កោមសិល្បៈតារាល្បីៗជាច្រើនរូបបានបងបង្ហាញមុខគូស្នេហ៍ជាសាធារណៈជាបន្តបន្ទាប់។ តួយ៉ាងព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀងក្នុងទ្រនំហង្សមាស នាង ដាវីន និងជាអតីតTop4 ក៏បានបង្ហាញមុខគូស្នេហ៍ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI5BgFn6zqpK3hoGmbzvJXgjg-tsqWiCw-ojEx8yhkODEtXPcK8D2-VYyNsn_Z58gEral-5n7Zpk1t7vaRyGc0nznRgDS2KlxDdnY0__gUmilu3YSKcTKU6RztW84YGLAQ4NkUi7UVVNm2J-TY7EhfDsSywEm2d8DAcRkxutGwARMcXhsMJg8lh5xqMvk/s2048/355693632_1323907461874355_6159353919589401608_n.jpg

ដាវីន បានសរសេរនៅលើបណ្តាញសង្គមថា «អរគុណដែលព្រមទទួលយកអ្វីដែលជាខ្ញុំ
មិនថាមានរឿងអ្វីក៏ព្រមទៅជាមួយគ្នា មិនបោះបង់គ្នា ពេលវេលាដែលយើងទាំងពីរទន្ទឹងរង់ចាំជាយូរណាស់មកហើយអូន អូនបានបំពេញក្តីស្រមៃបងច្រើនណាស់ ឥឡូវបងគិតថាគួរតែបំពេញនៅក្តីស្រមៃឱ្យអូនវិញម្តងហើយ។ អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា … បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហ៊ឺហាដូចគេឡើយ «គាត់ថាអ្វីក៏អូនទទួលយកបានដែរឱ្យតែជាបង» រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើឱ្យបងបានចាកចេញពីក្តីស្រមៃដ៏ធំរបស់បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNqf7XFZu9javeYLjy1EW36hUy9RlE2HAqmsDUGFdId1R70-b8BFIJSDyT65YuFjQChcMWi8f6CSGC_gFC4bY3MroYxknv60s7Vxd6lLPwOVao2sgafq4t0KV1ojZMhyiXZojSLwNmrV3vybNjJCHXIdDHfb0WZYmhFRJ4Hd89lXPpbWsAX98yWTr9q8/s2048/354049849_588222656789208_3937183190542695617_n.jpg

ម្ចាស់បទ «ឆាតមិនតប» រូបនេះបន្តទៀតថា «ការខំប្រឹងប្រែងដើម្បីជួយប្អូនៗនិងគ្រួសារ ជីវិតកូនដែលកំព្រាឪពុកទាំង២នាក់ ពួកខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ព្រោះតែចង់ឱ្យខ្លួនមានជីវភាពធូរធា លើកទឹកចិត្តឱ្យគ្នាម្នាក់ម្តងៗ ពេលដែលហត់ខ្លាំងពួកខ្ញុំតែងសួរគ្នាថា «ហត់អត់ធ្វើការថ្ងៃនេះ»ហើយញញឹមដាក់គ្នាបន្តដំណើរទៅមុខទៀត។ យើងតស៊ូលំបាកស្ទើរតែគ្រប់បញ្ហាមាន ផ្អែម ល្វីង ជូ ចត់ ពេលខ្លះយ៉ាងឈ្លោះគ្នាខ្លាំង តែយើងមិនដែលគិតថាបោះបង់ចោលគ្នាទេ ហើយក៏និយាយសុំទោសរៀងខ្លួន។ រយៈពេល២ឆ្នាំនេះអូនបានបង្ហាញឱ្យបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញឱ្យគ្នាកន្លងមក អរគុណណាអូន លីម សុឆយី បងស្រឡាញ់អូនខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNDcuXYZE0cpVgQDBTYAe9GIJ3WetnuYtjugYnYMDHTGKlyVVxidKOquMq7yqcBsc8DllcarBMa2nDRE2halEuz2r24Yqh4d_V3mNoXx7mCUs1FOgU9eVT7gDuDLXS7vwsfCnseY4kbl6cQS7KrIMgpLLZe8v3CpTQaGw7aSJek_9xTolcWN0EmHgvUU/s2048/361326937_1478562016290136_1899466168896038175_n.jpg

បន្ទាប់ពី នាង ដាវីន បង្ហាញមុខគូស្នេហ៍និងទម្លាយអារម្មណ៍យ៉ាងចាក់ដោតនោះអ្នកគាំទ្រក៏ចូលរួមអមអរសាទរសេចក្តីស្នេហារបស់ពួកគេផងដែរ ខណៈអ្នកគាំទ្រជានារីៗមួយចំនួនក៏បង្ហាញការខូចចិត្តដូចគ្នាតែក៏គោរពតាមការសម្រេចចិត្តរបស់និមិត្តរូបរបស់គេ៕

លោក ភីថា លើកឡើងថា នឹងបើកឱកាសឱ្យគណបក្សភឿថៃបង្កើតរដ្ឋាភិបាល

0

ប្រទេសថៃ ៖ លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីប្រទេសថៃ បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គមថា បើលោកបានធ្វើអស់ពីសមត្ថភាពហើយ ប៉ុន្តែគ្មានឱកាស គឺលោកនឹងបើកផ្លូវឱ្យគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាលថ្មី ។ ប៉ុន្តែលោក លោក Pita លើកឡើងថា យើងនឹងមិនព្រមចុះចាញ់ឡើយ ។Thai PM candidate Pita willing to let ally form government | The Japan Times

លោក Pita បាននិយាយក្នុងវីដេអូថា សួស្តី អ្នកទាំងអស់គ្នា ជាដំបូង ខ្ញុំសូមអរគុណដល់សមាជិករដ្ឋសភាទាំង៣២៤សំឡេង ជាពិសេស សមាជិកព្រឹទ្ធសភាចំនួន១៣រូប ដែលបានបោះឆ្នោតគាំទ្រខ្ញុំ Pita Limjaroenrat ឱ្យធ្វើជានាយករដ្ឋមន្ត្រី ។ ខ្ញុំដឹងច្បាស់ថា សមាជិកព្រឹទ្ធសភាជាច្រើនរូបបានប្រឈមនឹងការដាក់សម្ពាធខ្លាំងក្លាក្នុងការសម្រេចចិត្តលើកនេះ ។ ចំណុចសំខាន់បំផុត ខ្ញុំសូមអរគុណកម្លាំងចិត្ត ការគាំទ្រពីពលរដ្ឋទាំងអស់ ប៉ុន្តែសូមអភ័យទោសអ្នកទាំងអស់ផង ដែលយើងមិនទាន់ទទួលបានជោគជ័យ ។

ទោះយ៉ាងណា ក្នុងឋានៈគណបក្សនយោបាយដែលទទួលបានសំឡេងឆ្នោតច្រើនលំដាប់ទី១ ក្នុងការបោះឆ្នោត គណបក្សកាវក្លៃមានភារកិច្ចត្រូវទទួលខុសត្រូវចំពោះពលរដ្ឋ គឺការបង្កើតរដ្ឋាភិបាលឱ្យបាន ។ យើងព្យាយាមធ្វើគ្រប់វិធីសាស្ត្រតាមលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យសំឡេងរបស់ពលរដ្ឋទទួលបានការគាំទ្រ និងការគោរពសំឡេងឆ្នោតពលរដ្ឋ ។Thai reformist Pita loses vote to become prime minister

នេះជាការតស៊ូរួមគ្នា ហើយក៏មិនមែនជាការតស៊ូរបស់គណបក្សកាវក្លៃតែមួយទេ ហើយ១៤លានសំឡេងដែលបោះឆ្នោតជ្រើសរើសគណបក្សកាវក្លៃ គឺមិនមែនជាការតស៊ូរបស់គណបក្សនយោបាយចំនួន៨ ដែលតំណាងឱ្យ២៧លានសំឡេងទេ ប៉ុន្តែវាជាការតស៊ូរបស់ពលរដ្ឋថៃនៅទូទាំងប្រទេសដើម្បីបញ្ជាក់ថា សំឡេងឆ្នោតរបស់ពលរដ្ឋត្រូវតែជាសំឡេងកំណត់អនាគតប្រទេសជាតិ ។

សូមយើងដើរទាំងអស់គ្នាបន្តទៀត ដោយបង្កើតរដ្ឋាភិបាលរបស់ពលរដ្ឋឱ្យបាន ប៉ុន្តែពេលវេលារបស់យើងនៅសល់មិនច្រើនទេ ព្រោះខ្ញុំដឹងច្បាស់ថា ប្រទេសថៃដើរទៅមុខទៀតដោយគ្មានរដ្ឋាភិបាលរបស់ពលរដ្ឋបែបនេះមិនបានយូរទេ ។ ក្នុងរយៈពេលមានកំណត់នេះ យើងនៅសល់ឱកាសមិនប៉ុន្មានលើកទៀតទេ ដែលត្រូវតស៊ូរួមគ្នាក្នុងសមរភូមិចំនួន២ ដើម្បីបង្កើតរដ្ឋាភិបាលតាមមតិសាធារណៈឱ្យបានជោគជ័យ ។Thai Parliament to Vote on New Prime Minister on July 13 | Cambodianess

សមរភូមិទី១ នឹងកើតឡើងនៅថ្ងៃខាងមុខ គឺការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។ ចំណែកសមរភូមិទី២ គឺជាការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២៧២ ដើម្បីកាត់បន្ថយអំណាចរបស់សមាជិកព្រឹទ្ធសភាជារៀងរហូត ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ។

សមរភូមិទាំងពីរនេះនឹងមិនទទួលជោគជ័យទេ បើយើងមិនអាចធ្វើឱ្យសមាជិកព្រឹទ្ធសភាប្តូរចិត្ត ឱ្យពួកគេគាំទ្រសំឡេងឆ្នោតរបស់ពលរដ្ឋ ។ ហេតុនេះ ខ្ញុំសូមឱ្យពលរដ្ឋគ្រប់រូបរួមគ្នាបំពេញភារកិច្ចជាមួយខ្ញុំក្នុងសមរភូមិទាំងពីរនេះ ដោយការផ្ញើសារទៅសមាជិកព្រឹទ្ធសភាគ្រប់មធ្យោបាយ និងជួយគ្នាអញ្ជើញឱ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាមមតិពលរដ្ឋ ឬបោះឆ្នោតលុបចោលមាត្រា២៧២ ដើម្បីផ្តល់អំណាចឱ្យពលរដ្ឋវិញ ។Reformist Thai party, thwarted from forming new government, seeks law  change to limit Senate's power | DC News Now | Washington, DC

បើពួកយើងធ្វើអស់ពីសមត្ថភាពចំពោះសមរភូមិទាំងពីរហើយ ហើយគណបក្សកាវក្លៃគ្មានឱកាសដឹកនាំបង្កើតរដ្ឋាភិបាលបានជោគជ័យ ខ្ញុំសូមបើកឱកាសឱ្យប្រទេសថៃ ដោយបើកផ្លូវឱ្យគណបក្សលំដាប់ទី២ គឺគណបក្សភឿថៃដឹកនាំបង្កើតរដ្ឋាភិបាលរបស់គណបក្សចំនួន៨ នៅក្រោមកិច្ចព្រមព្រៀងធ្វើរួមគ្នា (MOU) ហើយអ្នកតំណាងរាស្ត្រមកពីគណបក្សកាវក្លៃគ្រប់រូបនឹងគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សភឿថៃ ។

ប៉ុន្តែមុននឹងដល់ថ្ងៃនោះ យើងនឹងមិនព្រមចុះចាញ់ដាច់ខាត ហើយសូមអ្នកទាំងអស់គ្នារួមសហការតស៊ូឱ្យដល់ទីបំផុត ។ ខ្ញុំតែម្នាក់ ឬគណបក្សកាវក្លៃតែមួយ មិនអាចប្តូរចិត្តរបស់សមាជិកព្រឹទ្ធសភា និងឈានទៅបង្កើតរដ្ឋាភិបាលរបស់ពលរដ្ឋបានទេ ។ ហេតុនេះ យើងសូមកម្លាំងចិត្តពីគ្រប់គ្នាសហការបំពេញភារកិច្ចនេះ ដើម្បីឱ្យយើងអាចបង្កើតរដ្ឋាភិបាលរបស់ពលរដ្ឋបានជោគជ័យ ។ អនាគតរបស់គណបក្សកាវក្លៃដើម្បីបង្កើតរដ្ឋាភិបាល គឺស្ថិតក្នុងកណ្តាប់ដៃរបស់អ្នកទាំងអស់គ្នា និងសហការគ្នាផ្ញើសារឱ្យសមាជិកព្រឹទ្ធសភាប្តូរចិត្ត ៕ ប្រភព ៖ Chiang Mai News

ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ Twitter បានធ្លាក់ចុះ ៥០%

0

បរទេស៖ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ Twitter របស់វេទិកាបណ្តាញទំនាក់ទំនងសង្គមបានបាត់បង់ប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Insider Intelligence កាលពីថ្ងៃទី ១៥ ខែកក្កដា បានឱ្យដឹងថា Twitter បានកំណត់គោលដៅនៃប្រាក់ចំណូលចំនួន ៣ ពាន់លានដុល្លារក្នុងឆ្នាំនេះ ប៉ុន្តែវាមិនដូចការគ្រោងទុកនោះទេ ពោលគឺប្រាក់ចំណូលរបស់ Twitter បានធ្លាក់ចុះប្រហែលជាង ៣០% ស្មើនឹង ៧.៦ លានដុល្លារបើធៀបនឹងឆ្នាំមុន។Twitter owner Elon Musk shares conspiracy theory about Pelosi : NPR លោក Elon Musk បានទទួលស្គាល់ដោយស្មោះត្រង់នូវការលំបាកដែល Twitter កំពុងប្រឈមមុខដោយប្រកាសថា “លំហូរសាច់ប្រាក់របស់យើងនៅតែអវិជ្ជមាន ដោយសារតែការថយចុះនៃប្រាក់ចំណូលផ្សាយពាណិជ្ជកម្មប្រហែល ៥០% បូកនឹងបន្ទុកបំណុលផ្សេងទៀត” ។

Twitter បច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាកជាច្រើនចាប់តាំងពីការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជានិច្ច។ ថ្មីៗនេះ ថៅកែ Twitter បានបង្ហាញពីការកំណត់គណនីយ៉ាងចម្រូងចម្រាសសម្រាប់អ្នកប្រើប្រាស់ ដោយអតិថិជន Twitter Blue អាចមើលបានរហូតដល់ ១០,០០០ ប្រកាសក្នុងមួយថ្ងៃ និងគណនីដែលបានបង្កើតឡើងយូរអាចមើលបាន ១.០០០ ប្រកាស ខណៈដែលគណនីដែលទើបបង្កើតថ្មីអាចមើលបានត្រឹមតែ ៥០០ ប្រកាសប៉ុណ្ណោះ។Twitter Blue begins advertising a blue check for a monthly fee : NPR

Twitter ក៏កំពុងជួបប្រទះនឹងបញ្ហានេះឥតឈប់ឈរផងដែរ ដូចជាការរអាក់រអួលនៃសេវាកម្ម ភាពមិនប្រក្រតី API និងតំណភ្ជាប់ tweet ដែលខូចនៅពេលចែករំលែកជាដើម។ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា Twitter នឹងកាន់តែលំបាកនៅពេលដែលលោក Mark Zuckerberg បានបើកដំណើរការវេទិកាស្រដៀងគ្នាមួយដែលមានឈ្មោះថា Threads ហើយ ឈានដល់កំណត់ត្រា អ្នកប្រើប្រាស់ ១០០ លាននាក់ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃ។ ខណៈពេលដែល Threads បន្តកើនឡើងនៅក្នុងលក្ខខណ្ឌនៃអ្នកប្រើប្រាស់ Twitter មាន និន្នាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចរាចរណ៍ នាពេលថ្មីៗនេះ៕ ប្រភព៖vnexpress

កោះធំជាងគេលើលោក កំពុងត្រៀមខ្លួនប្រកាសឯករាជ្យ ក្លាយជាប្រទេសផ្លូវការ

0

​ស្ថិតនៅ​ក្នុងតំបន់មហាសមុទ្រ​អាត្លង់ទិកខាងជើង មាន​ផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ បានធ្វើឱ្យ Greenland ក្លាយជាកោះធំជាងគេនៅលើពិភពលោក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក។A trip that will stay with me forever': Why you need to visit Greenland in 2022 | Euronews

ថ្វីបើជាផ្នែកមួយ​នៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែ​វាជាកោះស្វយ័ត ពោលគឺ​មានរដ្ឋអំណាច​គ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះ​មាននាយករដ្ឋមន្រ្តី​ ដែលធ្វើឱ្យពួកគេកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីប្រកាសរាជ្យ។11 Awe-Inspiring Things to Do in Greenland | Celebrity Cruises

នៅដើមឆ្នាំ២០២២ ប្រជាជនលើកោះនេះ បានបោះឆ្នោតប្រជាមតិ ដោយជោគជ័យ ដើម្បី​ទាមទារតំបន់ស្វ័យភាពពីប្រទេសដាណឺម៉ាក។The view from above: mapping Greenland's melting glaciers – NASA Sea Level Change Portal

យោងតាមច្បាប់របស់រដ្ឋាភិបាលរបស់ដាណឺម៉ាក ដែលបានចែងកាលពីឆ្នាំ២០០៩ បានចែងថា៖” កោះ Greenland អាចប្រកាសឯកភាពបានគ្រប់ពេល ព្រោះថាប្រជាជននៅលើកោះនេះត្រូវបានគេទទួលស្គាល់ និងមានសិទ្ធគ្រប់គ្រាន់សម្រាប់បង្កើតជាប្រទេសឯករាជ្យមួយ ក៏ប៉ុន្តែតម្រូវឱ្យមានរដ្ឋបាល និងនាយករដ្ឋមន្រ្តី​ត្រឹមត្រូវ”។Elections in Greenland – a rejection of Danish imperialism | Denmark | Europe

អ្វីដែលនៅតែជាភាពស្ទាក់ស្ទើរបស់រដ្ឋបាលកោះ Greenland គឺថវិការជាតិ ដើម្បីកសាងប្រទេសជាតិ។ ព្រោះថាដើម្បីកសាងប្រជាជាតិមួយ ត្រូវការថវិការចាំបាច់ជាច្រើនក្នុងការអភិវឌ្ឍន៍ និងបង្កើតឱ្យបានល្អនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស។

នាចុងឆ្នាំនេះ កោះ Greenland នឹងធ្វើការបោះប្រជាមតិមួយលើកទៀត ដើម្បីសម្រេចថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសឯករាជ្យ ក្លាយជាប្រទេសផ្លូវការមួយនៅលើពិភពលោក៕A rare poll hints at real differences between Danish and Greenlandic thinking on Greenland independence - ArcticToday7 Fascinating Facts About Greenland

ប្រភព៖ visitgreenland

 

ប្រទេសកូរ៉េកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

0

កូរ៉េខាងត្បូង៖ ភ្លៀងមូសុងរបស់កូរ៉េខាងត្បូងបានបង្កឱ្យមានការបាក់ដី និងទឹកជំនន់យ៉ាងខ្លាំងដែលបណ្តាលឱ្យមនុស្សចំនួន ៣៧ នាក់បានបាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មាន The New York Time កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា បានឱ្យដឹងថា ក្រុមមន្ត្រី និងបុគ្គលិកសង្រ្គោះ រួមមាន អ្នកមុជទឹក ជិត ៤០០ នាក់បានរកឃើញមនុស្សចំនួន ៨ នាក់បាត់បង់ជីវិតក្នុងរូងផ្លូវក្រោមដីនៅទីក្រុងឆុងជូ( Cheongju) នៃប្រទេសកូរ៉េខាងត្បូង ដែលបច្ចុប្បន្ននាំឱ្យចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់នាពេលថ្មីៗនេះកើនឡើងរហូតដល់ ៣៧ នាក់។Floods and Landslides in South Korea After Heavy Rain - The New York Times

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ទឹកជំនន់ និងការបាក់ដីក៏បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៥ នាក់រងរបួស និង ៩ នាក់ផ្សេងទៀត បានបាត់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ។ រថយន្តចំនួន ១៥ គ្រឿងក៏បានលិចទឹកក្នុងផ្លូវក្រោមដីនៃទីក្រុង Cheongju ដែលមានចម្ងាយប្រហែល ៧០ ម៉ាយពីភាគខាងត្បូងនៃទីក្រុងសេអ៊ូល នៅពេលដែលវាបានជន់លិចប្រហែលម៉ោង ៨:៣០ នាទីយប់ម្សិលមិញនេះ។South Korea floods: More than 26 dead and thousands evacuated due to  torrential rain and landslides | CNN

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូងបានជួបប្រទះនឹងការធ្លាក់ភ្លៀងខ្លាំងចាប់តាំងពីថ្ងៃទី ៩ ខែកក្កដា មកម្លេះ ដោយបង្ខំឱ្យមនុស្សជិត ៦.០០០ នាក់ភៀសខ្លួននិងផ្ទះជិត ៣០.០០០ គ្មានអគ្គិសនីប្រើប្រាស់នៅប៉ុន្មានថ្ងៃមកនេះ ដោយទឹកជំនន់បានបំផ្លាញផ្ទះជាច្រើន នេះបើយោងតាមក្រសួងមហាផ្ទៃនិងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូង ក៏បាននិយាយថា ផ្នែកខ្លះនៃប្រទេសនឹងបន្តជួបការធ្លាក់ភ្លៀងយ៉ាងខ្លាំងបន្ថែមទៀត៕South Korea flood death toll rises to 39, Yoon blames botched responses |  Reuters

ភឿថៃ នឹងមានឱកាសដឹកនាំប្រទេសថៃ បើមេបក្សឆ្ពោះទៅមុខ មិនអាចក្លាយជានាយករដ្ឋមន្រ្ដីថ្មី

0

រាជធានីបាងកក៖ ក្រុមអ្នកជំនាញវិស័យឯកជន មានការរំពឹងទុកទៅលើគណបក្សភឿថៃ នឹងដឹកនាំសេដ្ឋកិច្ចឲ្យរីកច្រើនឡើងវិញ ប្រសិនបើគណបក្សប្រឆាំងមួយនេះ នឹងត្រូវសភាទាំង២បោះឆ្នោតផ្ដល់ទំនុកចិត្ដ ហើយការលើកឡើងបែបនេះ បានកើតឡើង ក្រោយពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលបានការគាំទ្រ ពីសភាឲ្យបានគ្រប់គ្រាន់តាមច្បាប់កំណត់ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៣ ខែកក្កដា។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកក្កដា ថា វិស័យឯកជន នៅក្នុងប្រទេស កំពុងតែចាប់អារម្មណ៍ និង បង្ហាញនូវការគាំទ្រយ៉ាងខ្លាំង ទៅលើគណបក្សភឿថៃ (Pheu Thai) សម្រាប់ការដឹកនាំរដ្ឋាភិបាលថ្មី ព្រោះគោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សមួយនេះ នឹងជួយបង្វែរសេដ្ឋកិច្ច ឲ្យវិលមករកភាពប្រក្រតី និង រីកចម្រើនឡើងវិញ។Thai opposition party struggles to take power after election win | Politics  News | Al Jazeera

លោក សាណាន អានហ្គូបូលគុល (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃ បានប្រាប់ដល់ Bangkok Post ថា វិស័យឯកជន មានទំនុកចិត្ត ទៅលើការរីកច្រើនយ៉ាងលឿន ប្រសិនបើគណបក្សភឿថៃ អាចបង្កើតរដ្ឋាភិបាលថ្មីបាន ដោយមានបេក្ខជនរបស់ខ្លួនជានាយករដ្ឋមន្រ្ដី និង គណបក្សចំនួន៧ផ្សេងទៀត ជាសម្ពន្ធភាព ស្ថិតក្នុងកិច្ចព្រមព្រៀងអនុស្សរណៈរបស់ពួកគេ ដែលបានចុះហត្ថលេខារួមគ្នា។

លោក សាណាន អានហ្គូបូលគុល បានបញ្ជាក់ ថា «គណបក្សភឿថៃ បានឆ្លងកាត់បទពិសោធន៍ជាច្រើន នៅក្នុងការដឹកនាំប្រទេស នាពេលកន្លងមក។ គោលនយោបាយជាច្រើនរបស់គណបក្សភឿថៃ ក៏បានយកទៅអនុវត្ដ ប្រកបដោយជោគជ័យរួចមកហើយផងដែរ។ អ្នកជំនាញជាច្រើន នៅក្នុងគណបក្សភឿថៃ ពោរពេញទៅដោយសមត្ថភាព និង បទពិសោធន៍ នៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ច»។

លោកប្រធានសភាពាណិជ្ជកម្មថៃ បានសង្កត់ធ្ងន់ ថា «សភាពាណិជ្ជកម្មថៃ មានទំនុកចិត្តយ៉ាងខ្លាំង ប្រសិនបើគណបក្សភឿថៃ វិលមកដឹកនាំបង្កើតរដ្ឋាភិបាលថៃជាថ្មី។ គោលនយោបាយសេដ្ឋកិច្ចរបស់គណបក្សមួយនេះ អាចនឹងជួយជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃ ឲ្យដើរឆ្ពោះទៅមុខ ជាពិសេស ការជំរុញកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយនូវវិសមភាព»។Sanan Angubolkul” becomes the 25th Chairman of the Thai Chamber of Commerce  To continue the TCC

ស្របគ្នានេះដែរ គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP របស់លោក ភីថា លីមចារឿនរ៉ាត ក៏បានអះអាង ផងដែរ ថា គណបក្ស MFP នឹងមានសុច្ឆន្ទៈ បើកផ្លូវជូដៃគូចម្រុះរបស់ខ្លួន គឺគណបក្សភឿថៃ មានលទ្ធភាពបង្កើតរដ្ឋាភិបាល ប្រសិនបើបរាជ័យរបស់មេដឹកនាំគណបក្ស MFP គឺលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) នៅក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

បន្ថែមពីលើនេះ លោក សាណាន អានហ្គូបូលគុល បានជំរុញឲ្យរដ្ឋាភិបាលថ្មីរបស់ប្រទេស ត្រូវតែដោះស្រាយនូវបញ្ហាជាច្រើន ដោយទាមទារឱ្យមានវិធានការជាបន្ទាន់ ជាពិសេស បញ្ហានានា នាំឲ្យប៉ះពាល់ដល់ជីវភាពជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់នូវការជួយគាំទ្រ ដល់សហគ្រាសខ្នាតតូច និង ខ្នាតមធ្យម។ រដ្ឋាភិបាល ក៏គួរតែសម្លឹងមើលនូវការកាត់បន្ថយ សម្រាប់ការចំណាយលើជីវភាពរស់នៅ និង ជួយបង្កើនប្រាក់ចំណូលដោយផ្ទាល់ សម្រាប់ប្រជាពលរដ្ឋ ឲ្យមានប្រាក់ចំណូលបន្ថែមទៀត សម្រាប់ការចំណាយ។ រីឯសហគ្រាសខ្នាតតូច និង មធ្យម ត្រូវការចាំបាច់ ត្រូវតែទទួលបានប្រភពមូលនិធិជាច្រើន សម្រាប់ការកសាងអាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីវិបត្ដិកូវីដ-១៩។ រដ្ឋាភិបាល ក៏គួរតែតាមដាននូវការវិវឌ្ឍតាមប្រព័ន្ធឌីជីថល ដើម្បីកែលម្អសេវាសាធារណៈ និង ធានាឱ្យមានតម្លាភាព។Thai PM candidate Pita willing to let ally form government | The Japan Times

លោក សាណាន អានហ្គូបូលគុល ប្រធានសភាពាណិជ្ជកម្ម បានបន្ថែម ថា រដ្ឋាភិបាល ត្រូវតែបង្កើតផែនការដោះស្រាយបញ្ហាគ្រោះរាំងស្ងួត អាចកើតឡើង ដោយសារបាតុភូតអាកាសធាតុ El Niño (អែលនីញ៉ូ) ព្រោះវាអាចនឹងនាំឲ្យប៉ះពាល់ ដល់វិស័យកសិកម្ម។ បច្ចុប្បន្ន តម្លៃកសិផល កំពុងតែឡើងថ្លៃ ខណៈតម្រូវការស្បៀងអាហារជាសកល ក៏កំពុងតែកើនឡើង។ សកម្មភាពទាំងនេះ នឹងក្លាយជាឱកាសដ៏ល្អបំផុត សម្រាប់ប្រទេសថៃ ត្រូវចាប់យក។ ដូច្នេះ ទាំងរដ្ឋាភិបាល និង វិស័យឯកជន ក៏គួរតែរួមគ្នាបង្កើតផែនការគ្រប់គ្រងទឹក សម្រាប់ធានាដល់ការផ្គត់ផ្គង់ទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ដល់វិស័យកសិកម្ម និង ឧស្សាហកម្ម។

ការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មរបស់ប្រទេសថៃ បានកើតឡើង ក្រោយពេលមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា មិនទទួលបានគាំទ្រ ពីសភាទាំង២ នៅក្នុងការក្លាយជានាយករដ្ឋមន្រ្ដី។ ក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ចែងថា នាយករដ្ឋមន្រ្ដី ត្រូវតែទទួលបានសំឡេងគាំទ្រ យ៉ាងតិច ៣៧៦នាក់ ពីក្នុងចំណោមសមាជិកសភា ៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់។ ប៉ុន្ដែបច្ចុប្បន្ន សម្ពន្ធមិត្តចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ មានសមាជិកសរុប ៣១២នាក់ នៅក្នុងរដ្ឋសភា ឬសភាជាន់ទាប។Thai Parliament Blocks Pita in First Round of PM Votes: What to Know | Time

សភាទាំង២របស់ប្រទេសថៃ កាលពីថ្ងៃព្រស្បតិ៍ ទី១៣ ខែកក្កដា បានប្រជុំរួម និង បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ ប៉ុន្ដែលោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ តាមច្បាប់កំណត់ សម្រាប់តំណែងនាយករដ្ឋមន្រ្ដីថៃ។

មេដឹកនាំគណបក្សឆ្ពោះទៅមុខ គឺលោក ភីថា ត្រូវការសំឡេងគាំទ្រ យ៉ាងតិចបំផុតចំនួន៣៧៥សំឡេង មកពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នោះ ខណៈឥឡូវសមាជិកព្រឹទ្ធសភា នៅសល់តែ ចំនួន២៤៩នាក់ ដោយសារសមាជិកព្រឹទ្ធសភាម្នាក់ បានលាលែងពីតំណែង នៅមុនថ្ងៃបោះឆ្នោតនាយករដ្ឋមន្រ្ដី ត្រឹមតែ១ថ្ងៃ។ នៅក្នុងចំណោមសមាជិកសភាទាំង២នោះ បានចូលរួមបោះឆ្នោតគាំទ្រលោក ភីថា ឲ្យធ្វើជានាយករដ្ឋមន្រ្ដី ត្រឹមតែចំនួន៣២៤សំឡេង ដោយរួមបញ្ចូលទាំងសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេងផងដែរ។ រីឯសំឡេងប្រឆាំង មានចំនួន១៨២សំឡេង និង អនុបវាទ ចំនួន១៩៩សំឡេង។Pita Limjaroenrat | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai and English. We  bring Thailand to the world

ដូច្នេះសភារបស់ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតជាថ្មី នៅសប្តាហ៍នេះ។ បេក្ខជនដដែល នឹងនៅតែអាចឈរឈ្មោះជាម្ដងទៀត ឬ ក៏បេក្ខជនផ្សេង ត្រូវបានតែងតាំងឱ្យចូលរួមប្រជែងតំណែងកំពូលមួយនេះ។ រីឯនីតិវិធីរបស់សភា នឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនណាម្នាក់ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនបានកំណត់ពីចំនួន នៃការបោះឆ្នោត ឬ កាលបរិច្ឆេទផុតកំណត់នោះទេ៕

ស្គាល់ទេ! ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយនេះ បើកដំណើរការ២ឆ្នាំ ក៏ក្ស័យធន

0

ក្រុមហ៊ុនអាកាសចរណ៍ទន្លេសាប ធ្លាប់ជាក្រុមហ៊ុនអាកាសចរណ៍មួយដែលល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក៏បានបាត់ខ្លួន ក្រោយបម្រើសេវាកម្មប្រជានជនកម្ពុជាបានត្រឹមតែ២ឆ្នាំ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានដាក់ឱ្យដំណើរការដឹកអ្នកដំណើរលើកដំបូងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ដោយកាលនោះ ផ្តោតទៅតែជើងហោះហើរក្នុងស្រុក និងប្រទេសជិតខាងតែប៉ុណ្ណោះ។ កាលនោះក្រុមហ៊ុននេះ មិនមានយន្តហោះផ្ទាល់ខ្លួននោះទេ ដោយបានជួលយន្តហោះ B737 និង B757 សម្រាប់ធ្វើអជីវកម្ម។

លុះដល់ខែសីហា ឆ្នាំ២០១៣ ក្រុមហ៊ុនអាកាសចរណ៍ទន្លេសាប ក៏បានប្រកាសថាក្ស័យធន នឹងបានប្តូរឈ្មោះមក ក្រុមហ៊ុន​អាកាសចរណ៍​វត្ត​ភ្នំវិញនៅឆ្នាំដដែល។

គ្រានោះ ពួកគេក៏បានជំពាក់លុយថ្លៃសាំងប្រមាណជា១០៥ ០០០​ដុល្លារ និងថ្លៃ​រដ្ឋបាល​អាកាសចរណ៍​តៃវ៉ាន់​២មុឺន​ដុល្លារ នៅព្រលានយន្តហោះ​អន្តរជាតិ​តៃវ៉ាន់ Taoyuanផងដែរ។

ដោយខាងព្រលានយន្តហោះ​អន្តរជាតិ​តៃវ៉ាន់ លើកឡើងថា៖” ទោះក្រុមហ៊ុនអាកាសាចរណ៍ទន្លេសាបប្តូរឈ្មោះទៅជាក្រុមហ៊ុន​អាកាសចរណ៍​វត្ត​ភ្នំ ក៏ពួកយើងនៅអាចស្នើសុំទាមទារប្រាក់ជំពាក់របស់យើងមកវិញបានដែរ”៕AirExlore flies for Cambodians - AirExplore