តើអ្នកដឹងទេថាទម្លាប់នៃការញ៉ាំអាហារអាចប៉ះពាល់ដល់មុខងាររាងកាយច្រើនជាងការគិត? ដូចនេះមិនមែនអាហារទាំងអស់សុទ្ធតែល្អសម្រាប់សុខភាពរាងកាយរបស់យើងនោះទេ ការដែលអ្នកទទួលទានអាហារច្រើនពេក ឬលើសកំរិត ក៏អាចបណ្តាលឱ្យអ្នកមានជំងឺធ្ងរធ្ងរផងដែរ។ ខាងក្រោមនេះគឺជាជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដែលបណ្តាលមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ៖

១.ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង៖ ជំងឺទាំងពីរនេះភាគច្រើនបណ្តាលមកពីការទទួលទាន អាហារដែលមានជាតិខ្លាញ់ ស្ករ និងអំបិលច្រើនពេក។High blood pressure: Systolic pressure rising when standing could predict  heart attack | Express.co.uk

២. ជំងឺទឹកនោមផ្អែម៖ បណ្តាលមកពីញ៉ាំអាហារហឹរ ផ្អែម ប្រៃ ឬអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងផឹកស្រា ឬភេសជ្ជៈប៉ូវកម្លាំង ញឹកញាប់ពេក។

៣.សម្ពាធឈាមឡើងខ្ពស់៖ បណ្តាលមកពីបរិភោគអាហារប្រៃច្រើនជាង ២,០០០ មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ និងការញ៉ាំអាហាររហ័សជាប្រចាំ ដូចជាដំឡូងបារាំង ភីហ្សា និងមាន់បំពងជាដើម។Key cause of type 2 diabetes uncovered | University of Oxford

៤.ឡើងទម្ងន់៖ ការឡើងទម្ងន់បណ្តាលមកពីការញ៉ាំអាហារច្រើនជាងតម្រូវការដែលរាងកាយត្រូវការ ដូចជាញ៉ាំនំដុតជាប្រចាំផឹកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ជាប្រចាំ។

៥.ជំងឺមហារីក៖ ការដែលអ្នកមានជំងឺមហារីក គឺបណ្តាលមកពីកត្តានៃការទទួលទានអាហារដុត ឬចៀនញឹកញាប់ពេក រួមជាមួយនឹងការជក់បារីទៀងទាត់ បរិភោគអាហារកែច្នៃជាដើម៕What is cancer? | MD Anderson Cancer Center
ប្រភព៖sanook