ប្រហិតក្តាម គឺជាចំណីអាហារដែលមនុស្សជាច្រើននាក់ចូលចិត្តបរិភោគ ពីព្រោះវាងាយស្រួលបរិភោគ មានរសជាតិឆ្ងាញ់ ថែមទាំងងាយស្រួលរកទិញផងដែរ ។ ដូច្នេះ មិនប្លែកទេ ដែលប្រហិតក្តាមបានក្លាយជាអាហារចំណង់ចំណូលចិត្តរបស់ពួកគេ ។ ប៉ុន្តែតើដឹងឬទេថា ប្រហិតក្តាមដែលយើងបានបរិភោគមករហូតនោះ វាមិនបានផលិតឡើងពីសាច់ក្តាមទេ សូម្បីតែ១% ក៏គ្មានដែរ ។Makroclick | ប្រហិតសាច់ក្តាម SMILE 250GX1

យើងនឹងណែនាំឱ្យអ្នកទាំងអស់គ្នាស្គាល់ពីគ្រឿងផ្សំរបស់ប្រហិតក្តាមថា ការពិត តើគេធ្វើប្រហិតក្តាមមកពីគ្រឿងផ្សំអ្វីខ្លះ ? ប្រសិនបើគ្មានសាច់ក្តាមទេនោះ ហើយហេតុអ្វីបានជាគេហៅថា ប្រហិតក្តាម ?

ប្រហិតក្តាម បើទោះជាវាមានឈ្មោះថាក្តាម ការពិត គេមិនបានធ្វើវាពីសាច់ក្តាមទេ ប៉ុន្តែគេធ្វើវាពីសាច់ត្រីកិនហ្មត់លាយជាមួយម្សៅ, អំបិល, ស្ករ និងគ្រឿងផ្សំផ្សេងទៀត ។ បន្ទាប់មក គេយកវាទៅសម្ងួតឱ្យស្ងួត និងដាក់បន្ថែមពណ៌ចូលដើម្បីមើលទៅគួរឱ្យចង់បរិភោគ និងទាក់ទាញអ្នកទិញ ។មុខ​ម្ហូប​ចម្អិន​​ពីប្រហិត​សាច់​ក្តាមឆ្ងាញ់​ពិសេស - JAPO Japanese News

ក្រៅពីនេះ វាអាចដោយសារគេនិយមបរិភោគប្រហិតក្តាមជាមួយទឹកជ្រលក់គ្រឿងសមុទ្រ ដែលតែងមានគ្រឿងផ្សំដូចជា ក្រូចឆ្មារ និងម្ទេស ។ ហេតុនេះហើយ ទើបធ្វើឱ្យប្រហិតក្តាមមានរសជាតិស្រដៀងគ្នានឹងអាហារសមុទ្រផ្សេងទៀត ៕ ប្រភព ៖ sanook