អបអរពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៖ សូមអញ្ជើញអតិថិជនទាំងអស់អបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ មានផ្តល់ជូន នំសែនព្រះខែគុណភាពខ្ពស់ដ៏សម្បូរបែប មុខម្ហូបច្រើនជម្រើស ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ទាក់ទាញ និងកញ្ចប់ប្រូម៉ូសិនពិសេសដ៏ច្រើនសម្រាប់ការជួបជុំដ៏សប្បាយរីករាយ។
ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យនៃការចែករំលែក និងមានការទទួលទាននំសែនព្រះខែជុំគ្នា។ នំសែនព្រះខែ តំណាងឱ្យសាមគ្គីភាព និងជានំប្រពៃណីដែលជាអំណោយ និងមិនអាចខ្វះបាននៅក្នុងឱកាសដ៏ពិសេសនេះ។ ពុកម៉ែបងប្អូនអាចអញ្ជើញទៅជាវនំសែនព្រះខែដែលច្នៃផ្ទាល់ដៃដោយមេចុងភៅដ៏ចំណាននៅណាហ្គាវើលដ៍។
នំសែនព្រះខែរបស់ណាហ្គាវើលដ៍ មាន ៤ រសជាតិ គឺទុរេន គ្រាប់ឈូកស ស្លឹកតើយ និងសណ្តែកខៀវដែលមានជម្រើសស្នូលធម្មតា និងពងទាប្រៃពីរគ្រាប់។ នំសែនព្រះខែទាំងនេះ មានសាច់ទន់ និងរសជាតិល្មួតឈ្ងុយឆ្ងាញ់ជាប់មាត់។ មានដាក់លក់នៅភោជនីយដ្ឋាន Fortune Palace, Lobby Lounge, Hall of Golden Chimes និង Food Pavilion រហូតដល់ថ្ងៃទី២៩ ខែកញ្ញា។ អតិថិជននឹងទទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការជាវចំនួនច្រើន។
និយាយពីមុខម្ហូបវិញ ណាហ្គាវើលដ៍មានក្រុមមេចុងភៅដ៏ចំណានដែលមានជំនាញច្នៃម្ហូបឈុតដ៏សម្បូរបែបតាមការចង់បានរបស់អតិថិជន។ ម្ហូបឈុតសម្រាប់ឱកាសបុណ្យសែនព្រះខែ មាន ១០ មុខដែលមានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes តម្លៃ ៤៨៨ ដុល្លារអាម៉េរិករហូតដល់ចុងខែកញ្ញា។ គ្រប់មុខម្ហូបមានគ្រឿងផ្សំគុណភាពខ្ពស់ដែលផ្តល់រសជាតិដ៏ឈ្ងុយឆ្ងាញ់បំផុត។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ដើម្បីស្វែងយល់បន្ថែម ឬកក់ទុកជាមុន។
ចាប់ពីថ្ងៃទី១ ខែកញ្ញា ណាហ្គាវើលដ៍នឹងមានផ្តល់ជូនការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែនៅឆាកជាន់ផ្ទាល់ដីផ្តល់ជូនដោយក្រុមរាំ K-STARZ ។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចរីករាយជាមួយការពិសាអាហារ និងស្តាប់ភ្លេងពិណចិនដ៏ពីរោះរណ្តំក្នុងពេលតែមួយផងដែរ។
ហើយនៅពេលអតិថិជនឈានជើងចូលកន្លែងទទួលភ្ញៀវរបស់ណាហ្គាវើលដ៍ អតិថិជននឹងឃើញមានការតុបតែងលម្អបែបពិធីបុណ្យសែនព្រះខែដ៏ទាក់ទាញ និងអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិបានផងដែរ។
សម្រាប់បទពិសោធន៍ដ៏អស្ចារ្យមួយទៀត គឺអតិថិជនអាចរីករាយជាមួយកញ្ចប់ប្រូម៉ូសិនអាហារ និង កញ្ចប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍។ ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ឬអតិថិជនអាចជ្រើសរើសការទទួលទានអាហារសុខភាពនៅក្នុងបរិយាកាសដ៏មនោរម្យ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com សម្រាប់ព័ត៌មានបន្ថែម។
សូមអញ្ជើញរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍។
###
អំពីណាហ្គាវើលដ៍
ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២។ តភ្ជាប់ណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ គឺណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗជាង ២០០ មុខ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com




លោក Liu Ziying អនុប្រធានផ្នែកគ្រប់គ្រងផលិតផលបាននិយាយថា ការផ្លាស់ប្តូរនៃឧស្សាហកម្មគីមីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នកាបូនិច។ ដូចនេះការបំភាយឧស្ម័នកាបូនិចនៃឧស្សាហកម្មគីមីទូទាំងប្រទេសមានចំនួនប្រហែល ២០% នៃការបំភាយឧស្ម័នឧស្សាហកម្មរបស់ប្រទេសចិន៕














![230831 NAVER News: JISOO has been cast as the main lead in Coupang Play's new zombie series 'Influenza' (by Han Ji-Won, writer of 'Parasite') alongside Park Jung-min [Exclusive] : r/BlackPink](https://preview.redd.it/230831-naver-news-jisoo-has-been-cast-as-the-main-lead-in-v0-degonvo34dlb1.jpeg?width=719&format=pjpg&auto=webp&s=a8655844d233cfbc70789eb885b0ebfa4c853246)











