យោងតាមរបាយការណ៍ផ្តាច់មុខពី YTN បានឱ្យដឹងថា Jisoo សមាជិកក្រុម BLACKPINK នឹងក្លាយជាតួឯកស្រីនៅក្នុងរឿងកូរ៉េមានចំណងជើងថា « Influenza »នាពេលខាងមុខរបស់ Coupang Play ជាមួយតួប្រុស Park Jung Min ។ រឿងនេះ គឺជាប្រភេទ K-Drama ដែលបង្ហាញពីគូស្នេហ៍ដែលទើបតែបែកគ្នាហើយព្យាយាមការពារខ្លួនពីហ្វូង zombies។Jisoo's Boyfriend In 2023: Relationship Rumors With Jung Hae In & Son Heung  Min!

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា Jisoo នឹងដើរតួជា Young Joo ដែលជាក្មេងស្រីកំពុងមានស្នេហា ហើយគឺជាមនុស្សស្រីម្នាក់មិនសូវប្រឡូកនឹងសង្គមឡើយ ជាមនុស្សស្រីរម្យទម ហើយនាងក៏ត្រូវជាប់គាំងក្នុងអារម្មណ៍ឈឺចាប់មួយនៅពេលដែលនាងបានបែកបាក់ជាមួយ Jae Yoon សម្តែងដោយតួប្រុស Park Jung Min ដែលមិនយល់ពីអារម្មណ៍របស់នាង។ នៅពេល Young Joo ចេញទៅខាងក្រៅដើម្បីព្យាយាមជួបជាមួយ Jae Yoon ប៉ុន្តែជំនួសមកវិញនាងបានជួបនឹង zombies ធ្វើឱ្យនាងត្រូវប្រយុទ្ធជាមួយ zombies ដើម្បីនៅរស់រានមានជីវិត។Jisoo and The Girls ????❤️ on X: "Zombie Jisoo for October #NewProfilePic  thanks @Heygirljisoo https://t.co/UPcLg7oszf" / X

សាច់រឿង Influenza ត្រូវបានសរសេរដោយ Han Ji Won ដែលត្រូវបានគេស្គាល់ថាជាតួស្រីនៅក្នុងរឿង Parasite។ ទោះយ៉ាងណាចំពោះកាលបរិច្ឆេទចាក់ផ្សាយនៃរឿងនេះមិនទាន់ត្រូវបានប្រកាសឡើយនៅពេលនេះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២ Jisoo ក៏បានសម្តែងជាតួឯកស្រីក្នុងរឿងភាគ «snowdrop» ជាមួយតារាប្រុស Jung Hae-in ផងដែរ។ ដ្បិតតែរឿងភាគនេះប្រឈមនឹងបញ្ហាចម្រូងចម្រាស់ពិតមែនតែក៏អាចបញ្ចប់ដោយរលូននិងទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់៕230831 NAVER News: JISOO has been cast as the main lead in Coupang Play's  new zombie series 'Influenza' (by Han Ji-Won, writer of 'Parasite')  alongside Park Jung-min [Exclusive] : r/BlackPinkJisoo (BLACKPINK) tái xuất màn ảnh, hóa thân đả nữ chống zombie