ថៃអាម៉ាស់មុខ! ឡាវបន្តបណ្តេញក្រុម Scam ថៃជាង១០០នាក់ទៀតចេញពីប្រទេស
ទោះជាថៃព្យាយាមលាក់បាំងប្រទេសខ្លួនគ្មានបទល្មើសអនឡាញ និងលាបពណ៌ប្រទេសជិតខាង ប៉ុន្តែនៅតែលាក់មិនជិត ដោយសារឡាវបណ្តេញក្រុម Scam ថៃចេញពីប្រទេសជាបន្តបន្ទាប់! នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុម Scam ថៃចំនួន១០៦នាក់ ត្រូវបានឡាវបណ្តេញចេញដោយសារធ្វើការនៅទីតាំងឆបោ.កអនឡាញនៅខេត្តបូលីខេមសៃ ខណៈឡាវទើបបណ្តេញចេញជ.នជាតិថៃ ៣០៧នាក់ កាលពីថ្ងៃទី២១ ខែឧសភា ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែឧសភា អាជ្ញាធរឡាវខេត្តបូលីខេមសៃ បានបណ្តេញជនជាតិថៃ ចំនួន១០៦នាក់ (ប្រុស៥៥នាក់ និងស្ត្រី៥១នាក់) ដែលចូលមកប្រទេសឡាវដើម្បីធ្វើការឆបោកតាមអនឡាញ បន្ទាប់ពីឡាវបើកប្រតិបត្តិការបង្ក្រាបក្រុម Scam ជនបរទេសទ្រង់ទ្រាយធំ ។ ការបណ្តេញមកប្រទេសថៃវិញនេះ ធ្វើឡើងក្រោមកិច្ចសហការសន្តិសុខព្រំដែនរវាងប្រទេសទាំងពីរ ហើយមន្ត្រីអន្តោប្រវេសន៍ថៃនៅខេត្តបឹងកាប បានមករង់ចាំទទួលយកពលរដ្ឋរបស់ខ្លួនជាក្រុម Scam ត្រឡប់ទៅវិញ ។
មុនពេលបណ្តេញ សមត្ថកិច្ចឡាវបានឆ្មក់ចូលបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងនៅស្រុកប៉ាកសាន់ ខេត្តបូលីខេមសៃ ដោយទីតាំងនេះប្រើប្រាស់ឈ្មោះជាក្រុមហ៊ុនឆ្នោតរដ្ឋឡាវ បន្ទាប់មក សមត្ថកិច្ចក៏រឹបអូសវត្ថុតាង ដូចជា ៖ កុំព្យូទ័រ និងទូរស័ព្ទដៃ សរុបជាង៤០០គ្រឿង និងចាប់ខ្លួនជនជាតិថៃទាំងអស់ ។ ក្រុម Scam ថៃមកធ្វើការនៅទីនេះតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុក និងទទួលបានប្រាក់ចំណូលខ្ពស់រហូតដល់៣ម៉ឺន ៥ពាន់បាតក្នុង១ខែ (ប្រមាណ១ពាន់ដុល្លារ) ។ 
ទោះយ៉ាងណា សមត្ថកិច្ចថៃនឹងត្រួតពិនិត្យបន្ថែមថា តើក្រុម Scam ទាំងអស់ចាញ់បោក ឬក៏ពេញចិត្តមកធ្វើការឆបោកអនឡាញដោយខ្លួនឯង ប្រសិនបើរកឃើញថា ពួកគេមិនបានចាញ់បោកទេ នឹងចាត់វិធានការតាមច្បាប់ ។ រីឯអភិបាលខេត្តបឹងកាប បញ្ជាក់ថា ក្នុងចំណោមជនជាតិថៃទាំងនេះ អ្នកខ្លះគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដោយសារបង្កើតគណនីធនាគារក្លែងក្លាយ ហើយខ្លះទៀតធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីមុន ។ 
គួរបញ្ជាក់ថា ដោយសាររោងចក្រនៅប្រទេសថៃបិទទ្វារជាបន្តបន្ទាប់ធ្វើឱ្យពលរដ្ឋថៃសម្រេចចិត្តមកធ្វើការឆបោកអនឡាញនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ។ រីឯការឆបោកអនឡាញនៅប្រទេសថៃវិញបាននិងកំពុងកើនឡើងយ៉ាងខ្លាំងក្លា ហើយរដ្ឋាភិបាលថៃចាត់ទុកបទល្មើសអនឡាញជារបៀបវារៈជាតិដើម្បីបើកយុទ្ធនាការបង្ក្រាប ៕


.png)






ពេលវេលានេះត្រូវបានថតដោយអចេតនាដោយកាមេរ៉ារបស់ភ្ញៀវមួយចំនួនដែលមានវត្តមាន។ សិល្បករប្រុសរូបនេះកំពុងអង្គុយនៅក្នុងតំបន់ VIP ជាមួយមិត្តរួមការងារជិតស្និទ្ធរបស់ខ្លួន។ G-Dragon បានបង្ហាញអារម្មណ៍ធូរស្រាលទាំងស្រុង ហើយរីករាយនឹងការសម្តែងរបស់ Jennie យ៉ាងពេញលេញ។ ពេញមួយការសម្តែងរបស់ Jennie G-DRAGON បានកាន់ភេសជ្ជៈមួយកែវ ដោយតែងតែរាំ និងងក់ក្បាលតាមចង្វាក់នៃបទចម្រៀង «Like Jennie»។ វីដេអូដែលថតដោយប្រយោលនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ហើយបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។



.jpg)
.jpg)



.jpg)

.jpg)
.jpg)







.png)














