ប្រុងប្រយ័ត្ន! តារាចម្រៀងសំ សុវណ្ណារ៉ាក់ ទម្លាយថាមានអ្នកចង់ចា.ប់កូនរបស់ខ្លួន
ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែកចាយព័ត៌មានជាបន្តបន្ទាប់ទៅលើករណីចា.ប់ក្មេ.ងដែលធ្វើឱ្យអាណាព្យាបាលមានការព្រួយបារម្ភជាខ្លាំង។ ទន្ទឹមនឹងការរីកសាយភាយរឿងនេះតារាចម្រៀង សំ សុវណ្ណារ៉ាក់ អតីតបេក្ខជន X Factor Cambodia រដូវកាលទី១ បានបង្ហាញថាកូនរបស់លោកប៊ិះនឹងត្រូវគេចាប់ខ្លួនដែរ។
នៅល្ងាចថ្ងៃទី២៧ ខែឧសភា តារាចម្រៀង សំ សុវណ្ណារ៉ាក់ បានបង្ហោះវីដេអូជិត៤នាទីដោយបានដាក់ចំណងជើងថា «ខ្ញុំប៊ិះហ្នឹងត្រូវបានគេ ចា-ប់ កូន..ករណីចាប់ក្មេងហាក់កាន់តែកើនទ្បើងខ្ពស់ រហូតដល់កូនខ្ញុំ រឿងនេះមិនអាចលេងសើចបានទេអ្នកមានកូនតូចៗ សូមប្រុងប្រយ័ត្នឱ្យខ្ពស់ ប្រហែសតែបន្តិចចប់ហើយ»។
តារាចម្រៀង សំ សុវណ្ណារ៉ាក់ បាននិយាយថាមានគេចង់ចាប់កូនរបស់លោកទៅកាលពីប៉ុន្មានថ្ងៃមុននេះតែលោកទើបតែដឹងថ្មីៗនេះប៉ុណ្ណោះដោយសារតែលោកមិននៅផ្ទះ។ ក្រោយពីដឹងរឿងពីភរិយា រូបលោកបានបង្ហោះសំណេរទាក់ទងនឹងបញ្ហានេះខណៈដែលមានអ្នកផ្សេងទៀតក៏បានជួបករណីស្រដៀងៗគ្នានេះដែលធ្វើឱ្យអ្នកមានកូនតូចៗបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ 
ទាក់ទងនឹងហេតុការណ៍ផ្ទាល់ខ្លួន សំ សុវណ្ណារ៉ាក់ បានរៀបរាប់ថាកូនរបស់លោកតែងតែលេងនៅមុខហាងជារៀលរាល់ថ្ងៃហើយនៅថ្ងៃកើតហេតុនោះមានតែប្រពន្ធនិងប្អូនថ្លៃរបស់លោកតែប៉ុណ្ណោះ។ នៅវេលាម៉ោងប្រមាណប្រហែល៩ ប្រពន្ធរបស់លោកក៏ទៅចូលបន្ទប់ទឹកដោយនៅខាងមុខមានតែប្អូនថ្លៃលោកនិងកូនស្រី រួមទាំងពូអ្នកជិតខាង។ ពេលនោះក៏មានបុរសម្នាក់តែងខ្លួនស្អាតបាតដូចជាតារាបានដើរកាត់ទីនោះសម្តៅទៅទីតាំងផ្សេងទៀតប៉ុន្តែមិនទាន់តែដើរដល់ផងស្រាប់តែបកក្រោយវិញសំដៅមករកកូនលោកតែម្តង។ តារាចម្រៀងរូបនេះចែករំលែកទៀតថា បុរសដែលតែងខ្លួនស្អាតបាតនោះសរសើរថាកូនរបស់លោកស្អាត ខ្យូត ដោយសុំឱបនិងថើបកូនរបស់លោក។ នៅពេលនេះប្អូនថ្លៃរបស់លោករួមទាំងពូជិតខាងក៏ស្រឡាំងកាំងដូចគ្នាប៉ុន្តែអ្នកទាំងពីរគិតថាប្រហែលជាបុរសនោះស្គាល់ប្រពន្ធឬលោក។
យ៉ាងណាក៏ដោយ នៅពេលប្រពន្ធរបស់លោកចេញពីបន្ទប់ទឹកទើបដឹងថាមិនបានស្គាល់បុរសនោះទេ ខណៈក៏មានឡានព្រុសមួយឈប់នៅហាងរបស់លោកទៀត ហើយបុរសនោះថែមទាំងបើកកញ្ចក់ក្រឡេកមកមើលកូនរបស់លោកទាំងញញឹម។ រឿងនេះបានធ្វើឱ្យប្អូនថ្លៃរបស់លោកសង្ស័យក៏បានសួរនាំពីរបីដង ប៉ុន្តែរូបគេមិនព្រមឆ្លើយដោយបញ្ឆេះឡានចោលមិនព្រមទៅណាឡើយ។ យ៉ាងណាមិញដោយសារតែមានពូអ្នកជិតខាងនៅទីនោះ ប្រហែលជាពួកគេគិតថាមិនអាចធ្វើសកម្មភាពបានរលូនទើបពួកគេទៅបាត់ជាបន្តបន្ទាប់។
ជាមួយនឹងការចែករំលែករឿងនេះ តារាចម្រៀង សំ សុវណ្ណារ៉ា បានផ្តាំផ្ញើទៅកាន់អាណាព្យាបាលដទៃទៀតឱ្យមានការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់ជាងមុន ហើយអ្នកធ្វើសកម្មភាពចាប់ក្មេងមិនមែនមានតែម្នាក់ទេ មានទាំងអ្នកសួរបន្លប់ មានទាំងអ្នកបញ្ឆេះឡានចាំរួចជាស្រេច។ លោកថាប្រសិនជានៅតែម្តាយនិងក្មេង គ្មានមនុស្សប្រុសទេអាចប្រឈមនឹងហានិភ័យកាន់តែខ្លាំង ជាក់ស្តែងកូនរបស់លោកជាដើមប្រសិនបើគ្មានពូអ្នកជិតខាងនៅទីនោះទេកូនរបស់លោកប្រាកដជាត្រូវគេចាប់ហើយ៕




.png)





.jpg)
.jpg)
.jpg)
.jpg)


.jpg)

.jpg)
ក្នុងស្ថានភាពដ៏ទាល់ច្រកដើម្បីស្រោចស្រង់ស្ថានការណ៍ ក្រុមហ៊ុនមេ Shinsegae Group បានសម្រេចបណ្តេញនាយកប្រតិបត្តិ (CEO) របស់ Starbucks Korea លោក Sohn Jeong-hyun ចេញពីតំណែងភ្លាមៗ ខណៈដែលមហាសេដ្ឋីប្រធានក្រុមហ៊ុន លោក Chung Yong-jin ក៏បានចេញមុខឱនក្បាលសុំទោសជាសាធារណៈតាមទូរទស្សន៍ជាតិចំនួន ៣ ដងផងដែរ ប៉ុន្តែហាងកាហ្វេដែលនៅតែបន្តស្ងាត់ជ្រងំបានបង្ហាញថា អំណាចអ្នកប្រើប្រាស់របស់ពលរដ្ឋកូរ៉េនៅមិនទាន់ព្រមអត់ឱនឱ្យឡើយ៕

.png)

.png)




.jpg)




.jpg)


សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការសិក្សានៅសាកលវិទ្យាល័យ ដល់សិស្សានុសិស្សក្នុងកម្រិតវិទ្យាល័យមុននឹងឈានជើងបន្តការសិក្សាកម្រិតបរិញ្ញាបត្រ។ សិក្ខាសាលាជំនាញខ្ញុំ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យចំនួន ៤ ក្នុងខេត្តបាត់ដំបង។

សិស្សានុសិស្សដែលចូលរួមក្នុងសិក្ខាសាលានេះ នឹងយល់ដឹងបន្ថែមអំពីជំនាញសិក្សា ការចែករំលែកបទពិសោធន៍ក្នុងការស្វែងរកអាហារូបករណ៍ ការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ការតេស្តសមត្ថភាពតាមរយៈ សំណួរ-ចម្លើយ ការពិភាក្សាអំពីជីវិតជានិស្សិតសាកលវិទ្យាល័យ និងឱកាសទទួលបានប័ណ្ណចូលរួមការប្រឡងយកអាហារូបករណ៍ដោយឥតគិតថ្លៃ។.jpg)
.jpg)










.png)



.jpg)




