ប្រទេសចិនបង្កើនកម្លាំងតាមចាប់ក្រពើរួចពីអាងចិញ្ចឹម
ប្រទេចិន ៖ មកដល់ពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរចិនបានបង្កើនកម្លាំងតាមចាប់ក្រពើដែលរួចពីអាងចិញ្ចឹមបានជាងពាក់កណ្តាលហើយ ។ នាពេលកន្លងមក នៅទីក្រុង Mao Ming បានប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាដោយសារឥទ្ធិពលខ្យល់ព្យុះ Haikui ហើយធ្វើឱ្យអាងចិញ្ចឹមក្រពើមួយចំនួនខូចខាត និងមានចន្លោះប្រហោងអាចឱ្យក្រពើប្រមាណជាង៧០ក្បាលរួចពីអាងចិញ្ចឹម ។
អាជ្ញាធរក្នុងតំបន់បានសហការគ្នា និងបូមទឹកចេញពីស្រះនានាដើម្បីចាប់ក្រពើ ព្រមទាំងសុំការសហការពីពលរដ្ឋផងដែរឱ្យរស់នៅតែក្នុងផ្ទះដើម្បីសុវត្ថិភាព ។ គិតមកដល់រសៀលថ្ងៃទី១៥ ខែកញ្ញា អាជ្ញាធរចិនអាចចាប់ក្រពើបានចំនួន៥៨ក្បាល ។ ទោះយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ថា មានពលរដ្ឋណាម្នាក់រងរបួស ឬស្លា.ប់បាត់ប.ង់ជីវិ.តដោយសារក្រពើទេ ។![]()
គួរបញ្ជាក់ថា កន្លងមក សារព័ត៌មានប្រទេសចិនចុះផ្សាយថា ព្យុះភ្លៀងបានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសចិន ដែលបណ្តាលឱ្យមានអ្នកស្លា.ប់បាត់ប.ង់ជីវិ.តយ៉ាងតិចចំនួន៧នាក់ និងសត្វក្រពើចំនួន៧៥ក្បាលបានរួចពីអាងចិញ្ចឹម ។ អាជ្ញាធរក្នុងតំបន់នេះបាននាំគ្នាតាមចាប់ក្រពើទាំងអស់មកវិញ ប៉ុន្តែពួកគេទទួលស្គាល់ថា ពិបាកតាមរកក្រពើណាស់ ដោយសារទឹកជំនន់កើតឡើងគ្រប់ទីកន្លែងបែបនេះ និងមានជម្រៅជ្រៅ ។ ដូច្នេះ ពួកគេក៏បានជូនដំណឹងទៅកាន់អ្នកស្រុកដែលរស់នៅក្បែរៗនោះ កុំចេញក្រៅផ្ទះឱ្យសោះ ៕
ប្រភព ៖ Thai PBS


បើតាមឯកសាររបស់តុលាការអាមេរិកបានឱ្យបង្ហាញថា លោក Hunter Biden រងការចោទប្រកាន់៣ករណីផ្សេងៗគ្នារួមមាន៖
ក្រៅពីបង្ហាញទាំងនេះ លោក Hunter Biden ធ្លាប់បានេងការចោទប្រកាន់ពីរដងរួចមកហើយ ទាក់ទិនការខកខានបង់ពន្ធ ដោយគាត់ខកខានបង់ប្រាក់ជាង ១០មុឺនដុល្លារក្នុងឆ្នាំ ២០១៧និង២០១៨។

នេះជារឿងដ៏អស្ចារ្យមួយសម្រាប់កុមារកម្ពុជារួមទាំងប្រទេសជាតិផង ព្រោះនៅពេលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកមកចែកចាយនេះកាន់តែធ្វើឱ្យកត្តិនាមប្រទេសកម្ពុជាមានអ្នកស្គាល់កាន់តែច្រើន។ ជាពិសេស ក្នុងការបង្ហាញសមត្ថភាពរបស់ក្រុម Moonlight បានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរផងដែរ ព្រោះការបញ្ចេញទេពកោសល្យរបស់ក្មេងស្រីទាំង៥នាក់បានតុបតែងខ្លួនជាមួយគ្រឿងខ្មែរនិងស្លៀកក្បិន អមជាមួយបង្ហាញឈុតឆាកពិសេសៗដែលបង្ហាញពីទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។



























