Home Blog Page 1451

ក្រុមហ៊ុន AI របស់ចិនអះអាងថាអាចនឹងយកឈ្នះក្រុមហ៊ុន AI សហរដ្ឋអាមេរិក

0

ក្រុមហ៊ុន Baichuan របស់ចិនគឺជាក្រុមហ៊ុនបង្កើតសញ្ញាសិប្បនិមិត្តិបានដាក់ចេញនូវគំរូ AI របស់ខ្លួនបានបង្ហាញថា វាមានលក្ខណៈពិសេសដែលអាចសង្ខេបអត្ថបទប្រលោមលោកយ៉ាងវែងបាន ហើយជាគំរូដ៏ខ្លាំងក្លាបំផុតដែលអាចបំប្លែងពីអត្ថបទវែងទៅជាអត្ថបទខ្លីៗបាន និងសមត្ថភាពលើសពី Antropic Claude 2 របស់អាមេរិក ព្រោះមានគុណភាពក្នុងការឆ្លើយតប និងមានកម្រិតយល់ដឹងនូវអត្ថបទវែងៗបានផងដែរ។

កាលពីថ្ងៃចន្ទទី៣០ខែតុលានេះ សេចក្តីរាយការចេញពីក្រុមហ៊ុន Baichuan នាទីក្រុងប៉េកាំងបាននិយាយថា កំណែទម្រង់ចុងក្រោយគេបង្អស់របស់ខ្លួនគឺជាការកំណត់យកនៅគំរូដ៏ធំនៃប្រព័ន្ធ AI « Context Window» ដែលអាចសង្ខេបអត្ថបទអក្សរចិនបានរហូតដល់ទី ៣៥០ ០០០ ពាក្យ។

បើប្រៀបធៀបជាមួយនឹង Anthropic Claude2 របស់អាមេរិក ដែលបានដាក់ចេញកាលពីខែកក្កដាកន្លងទៅថាជាប្រព័ន្ធ AI ទំនើបបំផុតលើពិភពលោក ជាគំរូដែលអ្នកប្រើប្រាស់អាចដាក់នៅក្នុង Context Window ជាភាសាអង់គ្លេសបានត្រឹមតែ ៧៥ ០០០ពាក្យតែប៉ុណ្ណោះនៃអត្ថបទ។Anthropic's NEW Claude 2 AI JUST Shocked Everyone (30X GREATER ANNOUNCED) -  YouTube

លើសពីនេះទៅទៀត បណ្តាញទំនាក់ទំនងសង្គមក៏ដូចជាវិដេអូហ្គេមរបស់ចិន បានបង្កើននូវការកែច្នៃគំរូសិប្បនិមិត្តរបស់ខ្លួនបន្ថែមទៀត ដែលបានបម្រើនូវសេវាកម្មក៏ដូចជាដាក់លក់ផលិតផលផ្សេងៗ ហើយការប្រកួតប្រជែងនេះទទួលបាននូវការរីកចម្រើនជាខ្លាំងជាបន្តបន្ទាប់ នាំឲ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើសកលលោក។ ពួកគេក៏នៅតែបន្តការកែលម្អទៅលើសេវាកម្មគំរូសិប្បនិមិត្តផ្សេងៗទៀតដើម្បីបម្រើនិងបង្កើនការងាយស្រួលដល់អ្នកប្រើប្រាស់។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា អតិថិជនមកពីគ្រប់វិស័យ រួមទាំងធ្វើអាជីវកម្ម ការអប់រំ ហិរញ្ញវត្ថុ ឱសថ និងប្រព័ន្ធផ្សព្វផ្សាយ កំពុងប្រើប្រាស់គំរូ Hunyuan របស់ក្រុមហ៊ុនចិននេះ រួចហើយ។ ម្យ៉ាងវិញទៀត វិស្វករដែលរៀនកម្មវិធីកុំព្យូទ័រទាំង៣២ជំនាញ បានប្រើប្រាស់គំរូ Hunyuan របស់ក្រុមហ៊ុនចិននេះដើម្បីជួយដល់ការសរសេរកូដ និងបំបាត់នូវកំហុសដែលកើតឡើងជាប្រចាំផងដែរ។ South China Morning Post

រឿងដែលគួរតែធ្វើ ពេលទៅដល់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង

0

ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងគឺជាទីក្រុងគោលដៅទេសចរណ៍មួយដ៏ពេញនិយមបំផុតនៅក្នុងប៉ែកអាស៊ី ព្រោះតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន កូរ៉េខាងត្បូងបានកំណត់និន្នាការពិភពលោករាប់ចាប់ពីតន្រ្តី រោងកុន ម្ហូបអាហារ និងម៉ូតពេញនិយមជាច្រើន។ ក្នុងប៉ុន្មានទតវត្សមកនេះ កូរ៉េខាងត្បូងបានទទួលរកឥទ្ធិពលពីប្រទេសជិតខាងដូចជាចិននិងជប៉ុនជាដើម ដោយសារតែកត្តាទីតាំងភូមសាស្រ្ត ដែលជាការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នៅក្នុងការបង្ហាញភាពអស្ចារ្យនៃប្រទេសនេះទៅកាន់ពិភពលោក។ ដូច្នេះហើយ ខាងក្រោមនេះគឺជាបទពិសោធន៍មួយចំនួនសម្រាប់អ្នកដែលមានគម្រោងមកលេងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងមិនគួរមើលរំលង៖

១ ញាំអាហារនៅតាមដងផ្លូវ Street Food ៖ បទពិសោធន៍ដ៏ល្អមួយដែលគួរតែធ្វើនៅពេលដែលទៅដល់ទីក្រុងសេអ៊ូលប្រទេសកូរ៉េគឺដើរញាំអាហារនៅតាមដងផ្លូវ។ Gwangjang Market គឺជាផ្សារដ៏ធំមួយប្រចាំបប្រវត្តិសាស្រ្ត ដែលមានជម្រើសនៃស្តង់ម្ហូបជាង៥០០០ប្រភេទផ្សេងៗពីគ្នា រួមទាំងតូបលក់សម្លៀកបំពាក់ស្អាតៗ លម្អដោយភ្លើងរាត្រីចម្រុះពណ៌គួរឲ្យទាក់ចិត្តបំផុត។ ម្ហូបដ៏ពេញនិយមបំផុតនៅទីនោះគឺ Kalguksu (គុយទាវកាត់ជាមួយនឹងទឹកស៊ុបបែបកូរ៉េ) និង សាច់ជ្រូកអាំងកូរ៉េ រួមជាមួយនឹងគីមឈីជាដើម។ ម្យ៉ាងវិញទៀត ផ្សារលក់អាហារតាមដងផ្លូវ ដ៏ពេញនិយមបំផុតមួយដែរគឺផ្សារ Myeongdong ជាផ្សាររាត្រីដែលមានលក់ម្ហូបរាប់រយមុខរសជាតិឆ្ងាញ់។ មុខម្ហូបប្រចាំតំបន់ដែលគួរតែសាកពេលទៅដល់ទីនោះគឺ គីមប៉ាប់ ដែលគីមនៅទីនោះធ្វើឡើងពីសារ៉ាយសមុទ្រ និងប៉ាប់ធ្វើឡើងពី បាយម្យ៉ាង មានរសជាតិស្រដៀងនឹងស៊ូស៊ី លាយជាមួយសារ៉ាយសមុទ្រ បាយ បន្លែ សាច់ និងត្រីជាដើម។Street food tour of Seoul | Audley Travel US

២ ទៅធ្វើសេវាកម្ម K Beauty ៖ Myeongdoong គឺជាទីកន្លែងសម្បូរបែបនិងគួរឲ្យចង់រស់នៅបំផុត។ ពីព្រោះនៅទីនោះគឺបណ្តំទៅដោយហាងលក់គ្រឿងថែរក្សាសម្រស់លល្អៗរាប់មុឺនប្រភេទ។ ការថែរក្សាសម្រស់គឺជារឿងសំខាន់បំផុតសម្រាប់ប្រជាជនកូរ៉េទូទៅ ជាពិសេសគឺនារីកូរ៉េ។ វាមិនមែនជារឿងដែលចម្លែកទេ ដែលប្រទេសកូរ៉េជាប្រទេសមួយដែលមានចំនួនអ្នកកែសម្ភស្សច្រើនជាងគេនៅលើសកលលោក ព្រោះប្រជាជនកូរ៉េភាគច្រើននិយមចូលចិត្តវះកាត់ត្របកភ្នែករបស់ពួកគេដើម្បីឲ្យមើលទៅធំស្អាតជាងមុនក៏ដូចជាវះកាត់ថ្គាមមុខអក្សរវីជាដើម។Best Stores to Explore for K-Beauty Products in Seoul | KoreaTravelPost

៣ ទៅទស្សនាកន្លែងប្រវត្តិសាស្រ្តនិងស្លៀកពាក់ឈុតប្រពៃណីកូរ៉េដោយសេរី៖ នៅក្រុងសេអ៊ូល អ្នកអាចស្លៀកសម្លៀកបំពាក់កូរ៉េបានក្នុងបរិវេណទីតាំងប្រត្តិសាស្រ្តដោយសេរី។ ជាពិសេសគឺនៅតំបន់ Gyeongbokgung ជាទីតាំងប្រត្តិសាស្រ្តនៃព្រះរាជវាំងរបស់អធិរាជ Joseon Dynasty ដែលបានបង្ហាញពីសក្តានុពលផ្នែកនយោបាយនិងសេដ្ឋកិច្ចដ៏រុងរឿងមួយក្នុងអំឡុងឆ្នាំ១៣៩៥ លាតសន្ធឹងក្នុងផ្ទៃដីសរុបជាង ៤០ ០០០ម៉ែត្រការ៉េ ។នៅទីនោះក៏មានដាក់ជួលនូវសម្លៀកបំពាក់ប្រពៃណីកូរ៉េផងដែរ ដែលគេឲ្យឈ្មោះថា ហាន់ប៊ុក ជាមួយនឹងសម្លៀកបំពាក់ជាង៩០០បែបខុសៗគ្នា ដែលបង្ហាញពីការស្លៀកពាក់នៅក្នុងសម័យកាលអធិរាជ Joseon Dynasty ផ្ទាល់តែម្តង។ ជាទូទៅនៅពេលដែលអ្នកទៅដល់កន្លែងទាំងនោះអ្នកនឹងប្រទះឃើញនារីកូរ៉េភាគច្រើនថតរូបដោយមោទនភាពជាមួយនឹងឈុតប្រពៃណីពួកគេ ដោយស្លៀកសំពត់វែងច្រើនជាន់ អាវដៃវែង ដៃខ្លីមានប៉ាក់ និងតុបតែងលម្អផ្សេងៗជាដើម។An Introduction to Korea's National Dress: Hanbok — Guardian Life — The  Guardian Nigeria News – Nigeria and World News

៤ ច្រៀងចម្រៀង K pop នៅការ៉ាអូខេ៖ ប្រសិនបើអ្នកទៅដល់ទីក្រុងសេអ៊ូល ហើយឃើញផ្លាកសញ្ញាដែលគេឲ្យឈ្មោះថា Noraebang សូមកុំខកខានឲ្យសោះព្រោះនោះជាទីកន្លែងច្រៀងចម្រៀងខារ៉ាអូខេជនជាតិកូរ៉េ ហើយវាក៏ទទួលបាននូវការពេញនិយមបំផុតពីស្រទាប់យុវវ័យទៅលើបទចម្រៀង K Pop នៅពេញផ្ទៃប្រទេស។ នៅទីនោះក៏មានជួលជាបន្ទប់គិតតម្លៃជាម៉ោង ជាមួយនឹងកន្លែងអង្គុយដ៏មានផាសុខភាព និងស្រ្គីនធំៗដែលបង្ហាញពីសក្តានុពលនៃសកលលោកនៃចម្រៀង K Pop ដ៏អស្ចារ្យបំផុត។Deretan Lagu K-Pop Terpopuler di Tempat Karaoke Korsel, No. 1 Bukan BTS -  Tribunjogja.com

៥ ទៅទស្សនាសារមន្ទីរនៃភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ Samsung ៖ សម្រាប់ជនជាតិកូរ៉េ Samsung គឺជាមោទនភាពមួយរបស់ជាតិ។ អ្នកនឹងឃើញ Samsung នៅគ្រប់ទីកន្លែងមិនថាជា ផ្ទាំង LED ឬ Poster យក្ស និងផ្ទាំបាដាម៉ាកយីហោល្បីៗនៅពេញផ្ទៃប្រទេស។ សារមន្ទីរនេះគឺជាទីស្នាក់កាលកណ្តាលនៃមជ្ឈមណ្ឌលកូរ៉េ និងត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ លាតសន្ធឹងលើផ្ទៃដីជិត២លានម៉ែត្រការ៉េ មានអាគារចំនួន១៣០ រួមមានទាំងអាហារដ្ឋានដើម្បីភ្ញៀវប្រមាណ៥០ ០០០ចានក្នុងមួយថ្ងៃ និងមានហាងកាហ្វេប្រមាណ៣០កន្លែងផ្សេងគ្នា។ បើទោះបីជាប្រទេសកូរ៉េខាងត្បូងទើបតែងើបឡើងពីសង្គ្រាមដែលបង្កឡើងដោយជនស៊ីវិលដែលធ្វើឲ្យប្រទេសខូចខាតជាខ្លាងនៅក្នុងឆ្នាំ១៩៥០ ប៉ុន្តែនៅតែអាចងើបឡើងវិញជាមួយបច្ចេកវិទ្យាខ្នាតយក្សរបស់ Samsung ដែលមានបុគ្គលិកលើសពី ៣០០ ០០០នាក់នៅជុំវិញពិភពលោក និងជាគូរប្រជែងរបស់ក្រុមហ៊ុន Apple និង Sony ផងដែរ៕Leeum Samsung Museum of Art | Itaewon & Yongsan-gu, Seoul | Attractions -  Lonely Planet

វៀតណាមក្លាយជាគូប្រជែងជាមួយថៃខាងវិស័យទេសចរណ៍

0

ប្រទេសវៀតណាម ៖ បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តក្នុងប្រទេសខ្លួន មិនចាញ់ប្រទេសថៃនោះទេ ។ គេសង្កេតឃើញថា គ្រាន់តែរយៈពេល១០ខែនៃឆ្នាំ២០២៣ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសស្មើរហូតដល់១០លាននាក់ឯណោះ ។ ចំនួននេះខ្ពស់ជាងចំនួនដែលប្រទេសវៀតណាមបានដាក់គោលដៅទៅទៀត ។Vietnam travel guide - Lonely Planet | Asia

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅនៅវៀតណាមបង្ហាញថា ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ (គឺចាប់តាំងពីខែមករា រហូតដល់ខែតុលា) មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្សាន្តនៅប្រទេសវៀតណាម ចំនួន១០លាននាក់ ។ ដូច្នេះ ចំនួននេះខ្ពស់ជាងចំនួនដែលប្រទេសវៀតណាមបានដាក់គោលដៅទៅទៀត ។ ប្រទេសវៀតណាមបានដាក់គោលដៅចំនួនភ្ញៀវទេសចរបរទេសសរុបរបស់ឆ្នាំ២០២៣ គឺស្មើនឹង៨លាននាក់ ប៉ុន្តែរយៈពេលត្រឹមតែ១០ខែប៉ុណ្ណោះ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកវៀតណាមរហូតដល់១០លាននាក់ ហើយវាខ្ពស់ជាងវៀតណាមរំពឹងទុករហូតដល់២៥% ។Vietnam Travel Guide | Places to Visit in Vietnam | Rough Guides

ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាម ស្មើនឹង១០លាននាក់នាពេលនេះ គឺមិនទាន់រួមបញ្ចូលចំនួនភ្ញៀវទេសចរបរទេសដែលបម្រុងធ្វើដំណើរមកវៀតណាមបន្ថែមទៀត នៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ទេ ។ នៅចុងឆ្នាំ២០២៣ គឺជារដូវកាលភ្ញៀវទេសចរបរទេសធ្វើដំណើរកម្សាន្តច្រើននៅតាមប្រទេសនានា ។ ចំណែកនៅខែតុលា ឆ្នាំ២០២៣ គឺជាខែទី៤ បន្តបន្ទាប់គ្នា ដែលមានភ្ញៀវទេសចរបរទេសធ្វើដំណើរមកវៀតណាម លើសពីចំនួន១លាននាក់ក្នុង១ខែ ។Cambodia vs Vietnam: Let's Help you Decide - Days to Come

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកប្រទេសវៀតណាមច្រើនបំផុត គឺមកពីប្រទេសកូរ៉េខាងត្បូង ស្មើនឹង២៩សែននាក់ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ។ បន្ទាប់មក គឺភ្ញៀវទេសចរចិន ។ ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍នឹងប្រទេសវៀតណាម ដោយសារមានតំបន់ទេសចរណ៍ពេញនិយមជាច្រើនកន្លែង បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះវៀតណាមមានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ខណៈការចាយវាយផ្សេងៗ ក៏ធូរថ្លៃដែរ ។ ហេតុនេះ វាធ្វើឱ្យវៀតណាមក្លាយជាគូប្រជែងដ៏សំខាន់របស់ប្រទេសថៃសម្រាប់វិស័យទេសចរណ៍ ៕ ប្រភព ៖ nation tv

ក្រោយពលរដ្ឋចាកចេញអស់ តើហ្កាហ្សានិងទៅជាយ៉ាងណា?

0

បរទេស៖ ពលរដ្ឋជាច្រើនដែលមកពីបណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអូស្ត្រាលី បានចាកចេញពីតំបន់ហ្គាហ្សាដោយសុវត្ថិភាព នឹងបានមកដល់ប្រទេសអេហ្ស៊ីបតាមច្រកព្រំដែនរ៉ាហ្វា។
យោងតាមគេហទំព័រ AP News ដែលបានរាយការណ៍នៅថ្ងៃទី២ ខែវិច្ឆិកាថ្មីៗនេះថា ប្រទេសជាច្រើនបានបញ្ជាក់ថា ពលរដ្ឋរបស់ពួកគេបានចាកចេញពីតំបន់ហ្គាហ្សានឹងបានឆ្លងកាត់ច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីបដោយសុវត្ថិភាពហើយ ប៉ុន្តែមិនបានបញ្ជាក់ចំនួនពិតប្រាកដនោះទេ។Gaza population being 'dehumanized' UN agency warns as Netanyahu rejects  ceasefire calls | CNN

ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ក្រុមជនបរទេសដំបូងដែលឆ្លងកាត់ច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប រួមមានពលរដ្ឋអូទ្រីស ៣១នាក់ ពលរដ្ឋអូស្ត្រាលី ២០នាក់ និងពលរដ្ឋបារាំង ៥នាក់។Israel-Hamas latest: First foreign nationals and critically injured depart  Gaza : NPRក្រសួងការបរទេសអូទ្រីសបាននិយាយថា «អូទ្រីសគឺជាប្រទេសដំបូងគេដែលមានពលរដ្ឋត្រូវបានជម្លៀស»។ ដូច្នេះ ក្រុមមនុស្សដែលចាកចេញភាគច្រើនសុទ្ធតែជាពលរដ្ឋដែលមានសញ្ជាតិពីរ រស់នៅក្នុងតំបន់ហ្គាហ្សា ឬទៅសួរសុខទុក្ខសាច់ញាតិ រួមទាំងអនីតិជនចំនួន ១០ នាក់ទៀត។Gaza | Today's latest from Al Jazeera

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ប្រទេសអេហ្ស៊ីបបានយល់ព្រមក្នុងការស្នើសុំរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីបើកច្រកព្រំដែន Rafah ជាលើកដំបូងចាប់តាំងពីមានជម្លោះហាម៉ាស- អ៊ីស្រាអែល ផ្ទុះឡើង ដោយអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសចាកចេញពីតំបន់ Gaza។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ច្រកព្រំដែនរបស់អេហ្ស៊ីបនឹងបើកក្នុងរយៈពេលមានកំណត់ ក៏ដូចជាអនុញ្ញាតឱ្យជនបរទេសនិងអ្នករងរបួសធ្ងន់ធ្ងរចាកចេញតែប៉ុណ្ណោះ៕Live Updates: 23 attacks against US forces in Iraq, Syria since  Israel-Hamas war - Al-Monitor: Independent, trusted coverage of the Middle  East

ក្តៅៗ! បុរសដែលវាយសម្លា…ប់សត្វឈ្លូស បានចូលខ្លួនមកសារភាពហើយ

0

ក្រោយពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ៤លានរៀល ដល់អ្នកដែលបានផ្តល់ដំណឹង ដើម្បីឈានទៅដល់ការចាប់ខ្លួនអ្នកដែលបានវាយសម្លាប់សត្វឈ្លូស បុរសជាជនសង្ស័យក៏បានចូលសារភាព។ការចូលខ្លួនមកសារភាពនេះ ក៏ព្រោះតែមានអ្ននកផ្តល់ដំណឹងទៅឱ្យសមត្ថកិច្ចមូលដ្ឋាន និងបានណែនាំឱ្យជនសង្ស័យនោះ ចូលខ្លួនមកសារភាព ដើម្បីទទួលទោសទៅតាមច្បាប់។

ជនសង្ស័យមានឈ្មោះ តាន់ អ៊ូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរជាសន្តិសុខក្រុមហ៊ុនមួយ នៅជិតកន្លែងកើតហេតុ។

បច្ចុប្បន្ន អាជ្ញាធរខេត្តកោះកុងបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ រកអ្នកពាក់ព័ន្ធបន្ថែម។

កូរ៉េខាងជើងចាប់ផ្តើមបិទស្ថានទូតនៅក្រៅប្រទេស

0

ប្រទេសកូរ៉េខាងជើង ៖ យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមបិទស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស ដូចជា ប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា ។ ចំណែកប្រទេសកូរ៉េខាងត្បូងលើកឡើងថា ការបិទស្ថានទូតនៅក្រៅប្រទេសនេះ គឺចង្អុលបង្ហាញឱ្យឃើញថា កូរ៉េខាងជើងកំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ច ។North Korea closes multiple embassies around the world: Report - The Taiwan  Timesកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មន្ត្រីស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា បានចូលជួបមេដឹកនាំប្រទេសទាំងពីរដើម្បីលាឈប់ពីតំណែង ដោយសារកូរ៉េខាងជើងបានបិទស្ថានទូតនៅប្រទេសទាំងពីរនេះ ។North Korea closes multiple embassies around the world

ចំណែកក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលើកឡើងថា ការបិទស្ថានទូតរបស់កូរ៉េខាងជើង គឺជាសញ្ញាចង្អុលបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងបញ្ហាលំបាកក្នុងការស្វែងរកប្រាក់នៅក្រៅប្រទេស ដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសដែលមានគោលដៅកំណត់ថវិកាសម្រាប់គម្រោងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ។ ហេតុនេះ វាពិបាកក្នុងការថែរក្សាស្ថានទូតកូរ៉េខាងជើងនៅក្រៅប្រទេសដូចមុន ។

ប្រទេសអង់ហ្គោឡា និងអ៊ូហ្គង់ដា បានបង្កើតទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើងតាំងពីឆ្នាំ១៩៧០ មកម៉្លេះ ហើយប្រទេសទាំងពីរនេះនៅតែរក្សាទំនាក់ទំនងផ្នែកកងទ័ព និងជាប្រភពនៃការស្វែងរកប្រាក់នៅក្រៅប្រទេស តាមរយៈគម្រោងសហការផ្សេងៗ ដូចជា គម្រោងសាងសង់រូបសំណាកជាដើម ។ មុននេះ ប្រទេសកូរ៉េខាងជើងមានទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចំនួន១៥៩ ប៉ុន្តែមានទំនាក់ទំនងការទូតត្រឹមតែ៥៣ ប៉ុណ្ណោះនៅក្រៅប្រទេស ។South Korea, US and Japan condemn North Korea's alleged supply of munitions  to Russia - ABC News

រីឯសារព័ត៌មានជប៉ុនបានចុះផ្សាយកាលពីចុងខែតុលា ឆ្នាំ២០២៣ ដោយយោងតាមប្រភពមិនបង្ហាញឈ្មោះថា ប្រទេសកូរ៉េខាងជើងមានគម្រោងបិទស្ថានទូតយ៉ាងតិចចំនួន១០ នៅក្រៅប្រទេស រួមទាំងស្ថានកុងស៊ុលនៅហុងកុងផងដែរ ដោយសារមានបញ្ហាសេដ្ឋកិច្ច ៕ ប្រភព ៖ pptv hd

គណនីបណ្តាញសង្គមរបស់ Lisa នៅក្នុងប្រទេសចិនត្រូវបានបិទចោល

0

នៅថ្ងៃទី ១ ខែវិច្ឆិកា អ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលដឹងថាគណនី Weibo ដែលជាបណ្តាញសង្គមចិនផ្ទាល់ខ្លួនរបស់ Lisa សមាជិក BLACKPINK មិនអាចចូលមើលបានទៀតទេ។ ការបិទនេះត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធនឹងការសម្តែងស៊ិចស៊ីរបស់ Lisa នៅប្រទេសបារាំងកាលពីចុងខែកញ្ញា។The Best Looks Of All Time From Blackpink's Lisa

អ្នកគាំទ្រជាច្រើននាក់បានព្យាយាមចូលទៅស្វែងរកគណនីបណ្តាញសង្គមចិនរបស់ Lisa ប៉ុន្តែអ្នកគាំទ្របែរជាឃើញពាក្យថា គណនីនេះត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃវេទិកា Weibo ហើយបច្ចុប្បន្នមិនអាចចូលប្រើបាន។ ទាក់ទិននឹងករណីនេះតារាសម្តែងចិនដ៏ល្បី Angelababy និង Jenny Zhang ដែលត្រូវគេដឹងថាបានចូលរួមទស្សនាការសម្តែងរបស់ Lisa ក៏រងផលប៉ះពាល់ផងដែរ។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់បណ្តាញសង្គមចិនមិនអាចចុច Follow គណនីរបស់ពួកគេបានទេ ផ្ទុយទៅវិញបានបង្ហាញថា គណនីនេះបំពានច្បាប់របស់វេទិកា។Lisa of BLACKPINK Wore a Corseted Made-to-Order Dress from Vivienne  Westwood in Seoul — See Photos | Teen Vogue

គណនីបណ្តាញសង្គមរបស់ Lisa នៅក្នុងប្រទេសចិនត្រូវបានបិទចោលនេះត្រូវបានគេជឿថាពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនឹង Lisa, Angelababy និង Jenny Zhang នៅក្នុងប្រទេសចិនបន្ទាប់ពី Lisa បានសម្តែងនៅក្លិប Crazy Horse នៅប្រទេសបារាំង។ ការសម្តែងរបស់ Lisa មានមនុស្សជាច្រើនបានរិះគន់ព្រោះជាទង្វើ និងជាគំរូមិនល្អសម្រាប់អនីតិជន ដោយសារតែអ្នកគាំទ្ររបស់នាងរួមមានសិស្សស្រីជាច្រើននាក់ ស្របពេលកន្លងមក Lisa បានទៅប្រទេសចិនដើម្បីចូលរួមក្នុងកម្មវិធី និងថតផ្សាយពាណិជ្ជកម្មផងដែរ។
ចំណែកឯតារាសម្តែងចិនពីរនាក់ដែលរងផលប៉ះពាល់នេះ ក៏ត្រូវបានទស្សនិកជនរាប់លាននាក់នៅប្រទេសចិនអំពាវនាវឱ្យធ្វើពហិការចំពោះការសម្តែងរបស់ពួកគេដោយសារតែតារាសម្តែងទាំងពីរនេះ បំពានលើបទប្បញ្ញត្តិក្នុងវិស័យសិល្បៈសម្តែង ដែលកំណត់ដោយអាជ្ញាធរចិន។BLACKPINK's Lisa joins initiative to fund childrens' education in Thailand

ការសម្តែងរបស់ Lisa នៅឯប្រទេសបារាំងកាលពីខែកញ្ញា មានមនុស្សជាច្រើនបានរិះគន់ នាងដោយសារតែជឿថាការងារនេះវាជះផលអវិជ្ជមានទៅដល់យុវវ័យដែលមិនទាន់គ្រប់អា យុ។ មតិខ្លះទៀតក៏បានលើកឡើងដែរថាការសម្តែងរបស់ Lisa គ្រាន់តែជាការកម្សាន្តសុទ្ធសាធ ស្ថិតក្នុងភាពទាន់សម័យហើយនាងស្ថិតក្នុងវ័យដែលអាចសម្តែងស៊ិចស៊ីបានហើយ ៕BLACKPINK's Lisa owns the runway with her impressive catwalk at CELINE's  2022 fashion show

តើអ្នកដឹងទេថា ពេជ្រកើតឡើងដោយរបៀបណា?

0

ពេជ្រ (Diamond) គឺជារូបធាតុមួយក្នុងចំណោមរូបធាតុកើតពីធម្មជាតិ ដែលវាមានសភាពរឹងបំផុតនៅលើផែនដី ហើយរតនវត្ថុមួយនេះក៏មានតម្លៃថ្លៃជាងគេផងដែរ។ ដូច្នេះហើយ តើពេជ្រកើតឡើងដោយរបៀបណា?

ពេជ្រកើតមកពីអង្គធាតុកាបូន (Carbone) សុទ្ធ ដូចគ្នាទៅនឹងក្រាហ្វីត (Graphite) ដែលគេយកមកធ្វើជាបណ្ដូលខ្មៅដៃដូច្នោះដែរ គ្រាន់តែរបៀបនៃការរៀបអាតូមកាបូនរបស់ពួកវា មានសភាពខុសគ្នាដាច់ស្រឡះប៉ុណ្ណោះ។ ពេជ្រមួយគ្រាប់ៗសុទ្ធតែកកើតឡើងដោយថាមពលកម្ដៅដ៏ក្តៅ និងកម្លាំងសម្ពាធដ៏ខ្លាំងមហិមាពីក្រោមសម្បកផែនដី ហើយត្រូវដោលឱ្យចេញផុតពីផ្ទៃផែនដី ដោយសារតែបន្ទុះភ្នំភ្លើង ដែលវានឹងកកើតឡើងក្នុងផ្ទៃផែនដីក្នុងជម្រៅចាប់ពី ១៦០-៤៨០ គីឡូម៉ែត្រ។Diamond History in India | Indian Jewelry History – Virani Jewelers

ភាគច្រើនពេជ្រត្រូវគេបានរកឃើញក្នុងថ្មភ្នំភ្លើងឈ្មោះ ឃីមបឺរឡៃត៍ (Kimberlite) នៃប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែតំបន់រ៉ែនេះមានទីតាំងនៅត្រង់បរិវេណផ្ទៃដីដែលភ្នំភ្លើងមិនទាន់រលត់។ រីឯពេជ្រមួយចំនួនទៀត ត្រូវបានគេរកឃើញក្នុងសភាពត្រូវទឹកច្រោះ ហើយហូរនាំទៅឆ្ងាយចេញពីភ្នំភ្លើងឃីមបឺរឡៃត៍ផងដែរ។Diamonds in Minecraft: How to Find and Mine Them - Only Natural Diamonds
គួរបញ្ជាក់ដែរថា ប្រទេសដែលផលិតពេជ្រច្រើនជាងគេមានដូចជាប្រទេសរុស្ស៉ី បូស្វាណា, អូស្ត្រាលី, កុងហ្គោ (DR Congo), កាណាដា, អង់ហ្គោឡា (Angola), អាហ្វ្រិកខាងត្បូង, ស៊ីមបាវ៉េ (Zimbabwe), ណាមីប៊ី (Namibia), និងសៀរ៉ាឡេអូន (Sierra Leone) ជាដើម៕Diamonds | shop.reparatucoche.com

លោក អូលីវ៉ា គង់ យកហ៊ូលខ្មែរច្នៃជាឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងស្រស់ស្អាតទាក់ភ្នែកខ្លាំង

0

លោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតដ៏ល្បីទាំងក្នុងនិងក្រៅប្រទេសបានយកហ៊ូលខ្មែរមកពីខេត្តតាកែវច្នៃជាឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងបង្អួតសម្រស់យ៉ាងទាក់ភ្នែកលើទឹកដីអង្គរនាំឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការសរសើរព្រាតពីឈុតសំលៀកបំពាក់ខ្មែរដ៏ស្រស់ស្អាតនេះ។May be an image of 1 person and temple

តាមការរៀបរបស់អ្នកច្នៃម៉ូតដ៏ល្អឯករូបនេះបានឱ្យដឹងថា ឈុតរំដួលអង្គរក្នុងសម័យអាណានិគមនិយមបារាំងបានច្នៃឡើងពីហ៊ូលខ្មែរមកពីខេត្តតាកែវ ត្បាញដកស្រង់ពីផ្ការំដួលនៅលើសំពត់អប្សរាអង្គរ ពណ៌នៃឈុតបានដកស្រង់ពី ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ មានត្បាញជាអក្សរខ លោមជុំវិញផ្ការំដួល តំណាងឱ្យខ្មែរ។May be an image of 4 people and text

លោក បានឱ្យដឹងទៀតថាការច្នៃម៉ូតសំលៀកបំពាក់ដ៏ស្រស់ស្អាតស្លៀកជាក្បិននេះគឺដើម្បីចូលរួម ដង្ហែក្បួនកឋិនទានជុំវិញប្រាសាទអង្គរ ព្រមទាំងបានបួងសួងបារមីបរមវិស្ណុលោក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតាបិតា តាមថែរក្សាទឹកដីកម្ពុជា និងប្រជាជនទូទាំងសាកលលោកឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន សុខភាពល្អ សុខសន្តិភាពផងដែរ។May be an image of temple

គួរបញ្ជាក់ថា លោក អូលីវ៉ា គង់ ជា Top Designer ម្នាក់ក្នុងប្រទេសកម្ពុជាដែលទទួលបានការកោតសរសើរយ៉ាងច្រើន។ នាខែធ្នូ ខាងមុខលោកនឹងតំណាងប្រទេសចូលរួមកម្មវិធី ASIA FASHION RUNWAY 2023 នៅ ប្រទេសម៉ាឡេស៊ី ដោយមានទាំងសែរាជវង្សចូលរួមទៀត។ ក្នុងឆ្នាំនេះ អ្នកច្នៃម៉ូត អូលីវ៉ា គង់ បានឈ្នះពានរង្វាន់ចំនួន២ហើយនៅលើឆាកអន្តរជាតិដោយពានរង្វាន់មួយឈ្នះ TOP FASHION DESIGNER នៅប្រទេសអ៊ីតាលី និងពានរង្វាន់មួយទៀតជា Best International Designer នៅប្រទេសវៀតណាម៕May be an image of 3 peopleMay be an image of textMay be an image of 1 person and templeNo photo description available.

ក្រុមហាម៉ាស នឹងធ្វើការដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួនក្នុងពេលឆាប់ៗនេះ

0

បរទេស៖ ក្រុម Hamas បាននិយាយថា ពួកគេកំពុងរៀបចំដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera ដែលបានរាយការណ៍នៅថ្ងៃទី១ ខែវិច្ឆិកាថា កងកម្លាំងហាម៉ាសរបស់ប៉ាឡេស្ទីននឹងធ្វើការដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនផ្តល់ព័ត៌មានជាក់លាក់បន្ថែមទៀតនោះទេ។How Hamas secretly built a 'mini-army' to fight Israel | Reuters

ក្នុងថ្ងៃដដែលនោះ លោក Abu Obeda អ្នកនាំពាក្យកងពលតូច Kassam ក្រុមប្រដាប់អាវុធរបស់ហាម៉ាស ក៏បានផ្ញើសារគំរាមទៅដល់កងទ័ពអ៊ីស្រាអែលថានឹងប្រែក្លាយតំបន់ហ្គាហ្សាទៅជាកន្លែងបញ្ចុះសពទាហានអ៊ីស្រាអែល ចំពេលមានការបន្តកើនឡើង និងការពង្រឹងប្រតិបត្តិការលើដី។Hamas brutality against Israeli innocents shocks the world's conscience |  Fox News

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល និងក្រុមសិទ្ធិមនុស្ស រួមទាំងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ ហើយអង្គការសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា “ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងធ្ងន់ធ្ងរបំផុត ដោយចាប់ជនជាតិអ៊ីស្រាអែល និងអ្នកផ្សេងជាច្រើននាក់ទៀតធ្វើជាចំណាប់ខ្មាំងនៅហ្គាហ្សា”។Gaza Horrified by Hamas' 'ISIS-Style' Threat to Kill Hostages on Camera

គួរបញ្ជាក់ដែរថា កន្លងទៅមានមនុស្សជាង ២៣០ នាក់ រួមជាមួយទាហាន និងជនស៊ីវិល ក៏ដូចជាជនបរទេសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនផ្សេងទៀត ក្នុងអំឡុងពេលនៃការវាយលុកយ៉ាងសាហាវទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលអាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់បានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនសុទ្ធតែជាជនស៊ីវិល៕Israel-Hamas War Highlights | Around 50 hostages killed in Gaza due to  Israeli strikes, says Hamas | World News - The Indian Express