លេចឮថាស្បៀងមិនបានដល់ដៃជនភៀសសឹកលោកស្រី ទ្រី ដាណា លើកឡើងបែបនេះ
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានពលរដ្ឋភៀសសឹកប៉ុន្មាននាក់បាននិយាយថាម្ចាស់អំណោយនៅទើបពួកគាត់បានបើសិនជាម្ចាស់អំណោយមិននៅពួកគាត់ពុំបាននោះទេ។ លេចឮដំណឹងដ៏រសើបនេះលោកស្រី ទ្រី ដាណា ស្រាប់តែបានលើកឡើងថាត្រង់ចំណុចនេះហើយខ្លួនលោកស្រីសុខចិត្តលំបាកហត់សុខចោត្តទៅចែកផ្ទាល់ដៃខ្លួនឯង។

ប្រិយមិត្តប្រាកដជាជ្រាបមកហើយថានៅលើបណ្តាញសង្គមមានការវែកញែកជាច្រើនបន្ទាប់ពីមានការផ្សព្វផ្សាយពីពលរដ្ឋភៀសសឹកមួយកន្លែងពុំបានអំណោយពីសប្បុរសជននោះទេបើសិនជាម្ចាស់អំណោយពុំបាននៅហើយអំណោយនោះនឹងត្រូវរុញចោលឃ្លាំង។ ស្រ្តីរូបនោះថែមទាំងនិយាយទៀតថាពួកគាត់បានអំណោយលុះត្រាតែម្ចាស់អំណោយនៅ។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋផ្ទុះចង្ងល់ជាខ្លាំងនិងចង់ដឹងថាតើរឿងនេះជាការពិតដែរឬទេ។

ស្របពេលដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សស្រាប់តែលោកស្រី ទ្រី ដាណា បានចែករំលែកការលើកឡើងរបស់ពលរដ្ឋភៀសសឹកដែលផ្តល់បទសម្ភាសនោះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ត្រង់នេះហើយដែលខ្ញុំសុខចិត្ដហត់លំបាករវល់ ចែកខ្លួនឯងផ្ទាល់រហូតមកដល់ពេលនេះជិត១០ឆ្នាំហើយ គឺចែកផ្ទាល់ៗ កន្លែងណាគេមិនឱ្យចែកផ្ទាល់សុខចិត្តដឹកចេញវិញយកទៅចែកកន្លែងចែកបានផ្ទាល់វិញ»។
ទោះជាយ៉ាងណា បើតាមរដ្ឋបាលស្រុកស្វាយលើខេត្តសៀមរាបបានបដិសេធដោយបានអះអាងថាមិនមានករណីបែបនេះកើតឡើង នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយលើឡើយ។ បើតាមគណនីបណ្តាញសង្គមម្នាក់បានឱ្យដឹងថាក្នុងចំណោមស្រ្តីបីនាក់មានម្នាក់នៅក្នុងចំណោមនោះទទួលបានអំណោយមិនតិចជាង២០ដងនោះទេខណៈបានឱ្យសាធារណជនពិចារណាដោយខ្លួនឯង៕


.png)

.png)



.jpg)
.jpg)




.jpg)

.jpg)
.jpg)

.jpg)
.jpg)


.jpg)
.jpg)
.jpg)










.png)



.png)
.png)

.png)


