បរទេស៖ អាជ្ញាធរអ៊ីស្លង់បានជម្លៀសមនុស្សរាប់ពាន់នាក់ពេញមួយយប់ ដើម្បីចាកចេញពីទីក្រុងមួយ បន្ទាប់ពីមានការរញ្ជួយដីរាប់រយត្រូវបានកត់ត្រា ដែលបង្កឱ្យមានភាពភ័យខ្លាចនៃការផ្ទុះភ្នំភ្លើង។

យោងតាមគេហទំព័រ Euro News ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា ថ្មីៗនេះមន្ត្រីអ៊ីស្លង់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅលើឧបទ្វីប Reykjanes នៃភាគនិរតី បន្ទាប់ពីបានកត់ត្រាការរញ្ជួយដីភូមិសាស្ត្រសំខាន់ៗប្រហែល ៥០០ ចាប់ពីយប់ថ្ងៃទី ១០ ដល់ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ដែលនេះអាចជាសញ្ញានៃការផ្ទុះកម្អែលភ្នំភ្លើងនៅតំបន់ Sundhnjukagigar នៃឧបទ្វីប។Iceland Declares State of Emergency over Escalating Earthquakes, Volcano  Eruption fears - Other Media news - Tasnim News Agency

ដូច្នេះ ប្រជាជនប្រហែល ៤,០០០ ត្រូវបានបញ្ជាឱ្យជម្លៀសចេញពេញមួយយប់ ពីទីក្រុង Grindavik ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Reykjavik ។ ហេតុនេះហើយ រមណីយដ្ឋាន និងទេសចរណ៍ Blue Lagoon ក្នុងតំបន់នេះត្រូវបានបិទតាំងពីដើមសប្តាហ៍ ដើម្បីជៀសវាងហានិភ័យ។ រោងចក្រថាមពលកំដៅក្នុងផែនដី Svartsengi ដែលជាកន្លែងផ្គត់ផ្គង់អគ្គិសនី និងទឹកសំខាន់សម្រាប់អ្នកស្រុកប្រហែល ៣០,០០០ នាក់នៅលើឧបទ្វីប Reykjanes ក៏ត្រូវបានបិទមួយរយៈផងដែរ។Town in Iceland Evacuated Amid Fears of Volcanic Eruption - The New York  Times

អ៊ីស្លង់ គឺជាប្រទេសដែលមានភ្នំភ្លើងសកម្មបំផុតនៅអឺរ៉ុប នឹងមានទីតាំងត្រួតពិនិត្យសរុបចំនួន ៣៣។ អ្នកជំនាញបាននិយាយថា បរិមាណកម្អែភ្នំភ្លើងដែលបង្ខំដោយបន្ទះភូគព្ភសាស្ត្របាននឹងកំពុងប្រមូលផ្តុំនៅជម្រៅ ៥ គីឡូម៉ែត្រក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា សកម្មភាពភូគព្ភសាស្ត្របានកើតឡើងកាន់តែកៀកទៅនឹងដី ហើយកម្អែលភ្នំភ្លើងបានចាប់ផ្តើមផ្លាស់ទីបញ្ឈរ ដោយបង្រួមលើផ្ទៃផែនដី ក្នុងតំបន់រវាង Sundhnjukagigar និង Grindavik ។Iceland Declares Emergency Amid Fears of Volcanic Eruption

យោងតាមមន្ត្រីអ៊ីស្លង់បានព្យាករណ៍ថា ការផ្ទុះកម្អែភ្នំភ្លើងនៅលើឧបទ្វីប Reykjanes អាចនឹងកើតឡើង “នៅប៉ុន្មានថ្ងៃខាងមុខ”។ ដូច្នេះ អ្នកស្រុក Grindavik ត្រូវបានជម្លៀសចេញពេញមួយយប់ បន្ទាប់ពីមន្ត្រីអ៊ីស្លង់បានវាយតម្លៃថា កម្អែលភ្នំភ្លើងអាចនឹងរំកិលចុះក្រោមទៅលើផ្ទៃដី។
គួរបញ្ជាក់ដែរថា ឧបទ្វីប Reykjanes មានការផ្ទុះភ្នំភ្លើងចំនួនបីនៅ Fagradalsfjall ក្នុងខែមីនា ឆ្នាំ ២០២១ និងខែសីហា ឆ្នាំ ២០២២ រួមទាំងខែកក្កដា ឆ្នាំ ២០២៣ ។ ទោះជាយ៉ាងណា ឧប្បត្តិហេតុទាំងបីនេះបានកើតឡើងនៅក្នុងតំបន់ឆ្ងាយពីហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងតំបន់លំនៅដ្ឋាន៕