បរទេស៖ អ្នកគាំទ្រស្តាំនិយមរាប់ពាន់នាក់បានដើរដង្ហែក្នុងទីក្រុង Warsaw ដោយអំពាវនាវឱ្យប្រទេសប៉ូឡូញត្រៀមខ្លួនចាកចេញពីសហភាពអឺរ៉ុប បន្ទាប់ពីក្រុមប្រឆាំងដែលគាំទ្រសហភាពអឺរ៉ុបបានឈ្នះការបោះឆ្នោតនីតិបញ្ញត្តិ។
យោងតាមគេហទំព័រ France 24 ដែលបានរាយការណ៍នៅថ្ងៃទី ១១ ខែវិច្ឆិកាថា មានមនុស្សប្រហែល ៤០,០០០ នាក់បានកាន់ទង់ជាតិប៉ូឡូញរួចស្រែកឱ្យប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប ខណៈដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានប៉ាន់ស្មានថាមនុស្សដែលចូលរួមក្នុងការដង្ហែក្បួននេះមាន ៩០,០០០ នាក់។The far-right urges Poland to be ready to leave the EU – Baltics News

លោក Marcin Kowalski មេដឹកនាំក្រុមស្តាំនិយម (All-Polishi Youth) បាននិយាយថា “ប្រសិនបើសន្ធិសញ្ញាអឺរ៉ុបផ្លាស់ប្តូរ ប៉ូឡូញត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីចាកចេញពី EU”។ លោកក៏បានព្រមានទៀតថាការផ្លាស់ប្តូរនឹងប្រែក្លាយសហភាពអឺរ៉ុបឱ្យទៅជា “សមូហភាពសហព័ន្ធនិយមអឺរ៉ុប” ដែលដឹកនាំដោយគណៈកម្មការអឺរ៉ុប។
ព្រឹត្តិការណ៍នេះបានកើតឡើងតិចជាងមួយខែបន្ទាប់ពី ប្រទេសប៉ូឡូញ បានរៀបចំការបោះឆ្នោតសភា ដោយគណបក្សស្តាំនិយម និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ប៉ុន្តែមិនមានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលទេ។Why Poland dumped Ukraine to help its farmers – POLITICO

ទន្ទឹមនឹងនេះ សម្ព័ន្ធ Civic Coalition (CC) ដែលជាគណបក្សឆ្វេងនិយមរបស់អតីតមេដឹកនាំ Donald Tusk បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នឹងបានរួមបញ្ចូលគ្នាជាមួយគណបក្សកណ្តាលនិយមដើម្បីទទួលបានអាសនៈចំនួន ២៤៨ ក្នុងចំណោមអាសនៈសភាសរុបចំនួន ៤៦០ ។ ទោះជាយ៉ាងណាក៏ដោយ បក្សស្តាំនិយមជឿថាលទ្ធផលបោះឆ្នោតនឹងធ្វើឱ្យឯករាជ្យភាពរបស់ប៉ូឡូញចុះខ្សោយ។Thousands in Poland Protest Against Near-Total Abortion Ban - The New York  Times

គួរបញ្ជាក់ដែរថា បច្ចុប្បន្នសភាអឺរ៉ុបកំពុងពិចារណាលើការផ្លាស់ប្តូរច្រើនជាង ២០០ លើសន្ធិសញ្ញាសហភាពអឺរ៉ុប ដែលមួយចំនួនរួមមានធាតុចម្រូងចម្រាស ដូចជាការដកសិទ្ធិវេតូរបស់រដ្ឋជាសមាជិក និងការផ្ដល់អំណាចធ្វើសេចក្តីសម្រេចគោលនយោបាយបន្ថែមទៀតនៅក្នុងវិស័យមួយចំនួនសម្រាប់ស្ថាប័នសហភាពអឺរ៉ុប៕