ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានសុវណ្ណភូមិប្រទេសថៃ មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ (2023 APEC Economic Leaders’ Meeting) នៅទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានធ្វើជាប្រធានកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធអំពីប្រធានបទ ៖ «ការនាំចូលសាច់ជ្រូកខុសច្បាប់ និងវិធានការការពារសុវត្ថិភាពភ្ញៀវទេសចរនៅប្រទេសថៃ» ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានពិភាក្សាអំពីវិធានការការពារសុវត្ថិភាពភ្ញៀវទេសចរជាមួយនាយកគ្រប់គ្រងអាជ្ញាធរទេសចរណ៍ថៃ, មេបញ្ជាការប៉ូលិសស៊ើបអង្កេតកណ្តាល, មេបញ្ជាការប៉ូលិសទេសចរណ៍ និងការិយាល័យប៉ូលិសអន្តោប្រវេសន៍ ក្នុងនោះលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យប៉ូលិសទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ថៃ ខិតខំបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រទេសថៃ ក្នុងអំឡុងពេលចុងឆ្នាំ២០២៣ ។นายกฯ จี้ททท.เร่งสร้างความมั่นใจให้นักท่องเที่ยว

ចំណែកភ្ញៀវទេសចរចិន ក្រសួងទេសចរណ៍ និងកីឡា ព្រមទាំងអាជ្ញាធរទេសចរណ៍ថៃ នឹងជជែកពិភាក្សាជាមួយស្ថានទូតចិន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្កើតគម្រោងយាមល្បាត ព្រមទាំងបញ្ជូនប៉ូលិសមកពីប្រទេសចិនមកកាន់ប្រទេសថៃ ដើម្បីមកប្រចាំការនៅតាមទីក្រុងទេសចរណ៍ធំៗ ។ គម្រោងនេះធ្លាប់បានអនុវត្តនៅតំបន់អឺរ៉ុបរួចហើយ ដូចជា ប្រទេសអ៊ីតាលី ។ ហេតុនេះ ប្រទេសថៃនឹងត្រៀមខ្លួនលើកកម្ពស់សុវត្ថិភាព ដើម្បីបង្កើតទំនុកចិត្តដល់ភ្ញៀវទេសចរចិនឱ្យបានច្រើន ។

ក្រៅពីនេះ ប្រទេសថៃនឹងចាត់វិធានការពាក់ព័ន្ធនឹងការដាក់អាវុ.ធតាមខ្លួនផងដែរ ខណៈប្រទេសថៃធ្លាប់ជួបហេតុការណ៍ផ្ទុះអាវុ.ធជាច្រើនលើកនាពេលកន្លងមក ។ ការចាត់វិធានការគ្រប់គ្រងអាវុ.ធនឹងធ្វើឱ្យភ្ញៀវទេសចរបរទេសអស់បារម្ភ ហើយថៃត្រូវការឱ្យប៉ូលិសចិនមើលឃើញពីការបំពេញការងាររបស់ថៃថា ថៃបានការពារសុវត្ថិភាពបែបណាខ្លះសម្រាប់ភ្ញៀវទេសចរបរទេស ។น.ส.ฐาปนีย์ ผู้ว่าฯททท.

វិធានការការពារសុវត្ថិភាពនៅប្រទេសថៃ មេបញ្ជាការប៉ូលិសស៊ើបអង្កេតកណ្តាល និងមេបញ្ជាការប៉ូលិសទេសចរណ៍ នឹងសហការការងារជាមួយអាជ្ញាធរទេសចរណ៍ថៃ ព្រមទាំងក្រសួងទេសចរណ៍ និងកីឡា ក្នុងនោះប្រទេសថៃនឹងយកប៉ូលិសពីប្រទេសចិនមកជួយយាមល្បាតនៅតាមទីក្រុងទេសចរណ៍ធំៗ និងតូចៗ គឺដូចគ្នានឹងប្រទេសអ៊ីតាលី ដែលធ្លាប់អនុវត្តបានជោគជ័យនាពេលកន្លងមក ។

ទោះយ៉ាងណា គេមិនទាន់ដឹងព័ត៌មានលម្អិតអំពីគម្រោងនេះទេ ប៉ុន្តែគេសង្ឃឹមថា វានឹងបង្កើនសុវត្ថិភាពដល់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសថៃ ។ ម្យ៉ាងទៀត គម្រោងនេះនឹងជួយបង្កើនតួលេខភ្ញៀវទេសចរចិនក្នុងរយៈពេល២ខែនៃឆ្នាំ២០២៣ ឱ្យស្របតាមគោលដៅដែលថៃកំណត់ថា នឹងទទួលបានភ្ញៀវទេសចរចិនជាង៤លាននាក់ ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ហេតុផលចម្បងដែលថៃចង់ឱ្យប៉ូលិសចិនចូលមកប្រទេសថៃនោះ ព្រោះយើងចង់ឱ្យប៉ូលិសចិនមើលឃើញពីការបំពេញការងាររបស់ប្រទេសថៃថា យើងបង្កើនសុវត្ថិភាពបានកម្រិតណា ។ ហេតុនេះ ប៉ូលិសចិននឹងធ្វើជាអ្នកនាំពាក្យប្រាប់ទៅភ្ញៀវទេសចរចិន ព្រោះជនជាតិចិនខ្លាចប៉ូលិសខ្លាំងណាស់ ។ ប្រសិនបើប៉ូលិសចិនមកប្រទេសថៃ វានឹងជាការបង្កើតទំនុកចិត្តដល់ប្រទេសថៃ និងភ្ញៀវទេសចរចិនមួយកម្រិតទៀត ៕ ប្រភព ៖ nation