Home Blog Page 1429

ប្រទេសថៃទំនាក់ទំនងគ្រប់វិធីសាស្ត្រដើម្បីជួយពលករនៅអ៊ីស្រាអែល

0

ប្រទេសថៃ ៖ ក្រសួងការបរទេសថៃព្យាយាមទំនាក់ទំនងតាមរយៈស្ថានទូតរបស់បណ្តាប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ ដើម្បីឱ្យដោះលែងពលករថៃដែលត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ព្រោះជនជាតិថៃមិនមែនជាជាតិសាសន៍មានទំនាស់ជាមួយក្រុមហាម៉ាស់ទេ ។ ចំណែកកូនសិស្សថៃចំនួន៨០នាក់ទៀតបញ្ជាក់ថា ពួកគេមានសុវត្ថិភាព ។กต.' เผย มีแรงงานในอิสราเอลเจ็บ8ส่งรพ.5ราย-เสียชีวิต1ราย-ถูกจับ11คน

ក្រសួងការបរទេសថៃនឹងទទួលទូរស័ព្ទ២៤ម៉ោងសម្រាប់ទូរស័ព្ទចំនួន៦០ខ្សែពីសាច់ញាតិ និងក្រុមគ្រួសារដែលចង់ទំនាក់ទំនងមកកាន់ក្រសួង ដើម្បីសួរនាំពីពលករថៃ ។ ក្រៅពីនេះ ក៏មានភ្នាក់ងារជួយសង្គ្រោះជនជាតិថៃ ដែលរស់នៅប្រទេសអ៊ីស្រាអែលផងដែរ ។

ពលករជាង៥.០០០នាក់ដែលរស់នៅជិតតំបន់ប្រយុទ្ធគ្នា ត្រូវបានអាជ្ញាធរជួយជម្លៀសចេញមួយចំនួនកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកសាកស.ពជាច្រើនទៀតត្រូវរង់ចាំឱ្យអាជ្ញាធរអ៊ីស្រាអែលសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ។Israel-Hamas war live news: Israeli bombing rocks Gaza through the night |  Israel-Palestine conflict News | Al Jazeera

លោក ចក្រាផុង ស៊ែងម៉ានី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ទទួលស្គាល់ថា ការទំនាក់ទំនងជាមួយជនជាតិថៃក្នុងតំបន់ពិតជាពិបាកខ្លាំង ព្រោះបណ្តាញទំនាក់ទំនងត្រូវគេកាត់ផ្តាច់ ។ លោកថ្លែងថា ៖ «យើងរង់ចាំឱ្យពួកគេសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ដែលធ្វើឱ្យប្រទេសថៃពិបាកជួយសង្គ្រោះពលកររបស់ខ្លួន ។ ប៉ុន្តែយើងត្រូវតែជួយពួកគេឱ្យបាន» ។

ចំណែកអ្នកនាង ផាន់ណាផា ច័ន្ទថារ៉ារុំ ឯកអគ្គរាជទូតថៃប្រចាំទីក្រុងអាវីស បញ្ជាក់ថា មន្ត្រីស្ថានទូតថៃ ក៏ត្រូវរត់គេចពីតំបន់គ្រោះថ្នាក់ផងដែរ ៕ Israel-Palestine War: Gaza News, Attack By Hamas, Operation Al-Aqsa Flood:  Over 500 Dead In Hamas' Surprise Land-Air-Sea Attack On Israelប្រភព ៖ Thai PBS

មូលហេតុនៃការបាក់ស្រុតផ្លូវ នៅខាងជើងវត្តស្ទឹងមានជ័យ

0

នាព្រឹកនេះ មានករណីបាក់ស្រុតផ្លូវ នៅខាងជើងវត្តស្ទឹងមានជ័យ ដែលបានបង្កជាហានិភ័យបន្តិចដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះ​ ជាពិសេសបងប្អូនដែលធ្វើដំណើរចុះពីលើស្ពានសំដៅទៅវត្តឬផ្សារស្ទឹងមានជ័យតែម្តង។

បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ជុំវិញករណីនេះ បានឱ្យដឹងថា៖” ដោយសារតែ មុខតំណរនៃប្រព័ន្ធលូខាងក្រោមផ្លូវ បានធ្លាយ និងបង្កជាការជ្រាបទឹក ដែលជាហេតុធ្វើឱ្យបាក់ស្រុតផ្លូវតែម្តង”។

តែយ៉ាងណាមិញ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ កំពុងធ្វើការជុសជុល និងអាចដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានធម្មតាវិញនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕May be an image of 3 peopleMay be an image of road

បារាំងនឹងបង្កើតទូកក្តោងដែលលឿនបំផុតលើពិភពលោក

0

បរទេស៖ ក្រុមហ៊ុនបារាំង SP80 បានបង្កើតគំរូទូកក្ដោងពណ៌ស ជាមួយនឹងស៊ុមស្ដើង ក្នុងគោលបំណងបង្កើតកំណត់ត្រាលឿនបំផុតរបស់ពិភពលោកជាមួយល្បឿន ១៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង។SP80: the Swiss challenge to smash the current world sailing speed record in 2022

យោងតាមប្រភពព័ត៌មាន Business Insider ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា គំរូទូកក្ដោង SP80 ថ្មីនេះមានប្រវែង ១០.៤ ម៉ែត្រ ទទឹង ៧.៦ ម៉ែត្រ និងទម្ងន់ប្រហែល ១៥០ គីឡូក្រាម។ ដោយនៅខាងមុខមានកាប៊ីនសម្រាប់មនុស្សពីរនាក់ ម្នាក់គ្រប់គ្រងខ្លែង និងម្នាក់ទៀតបើកទូក ដូច្នេះអ្នកជិះទាំងពីរត្រូវបានបំពាក់ដោយខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព រួមទាំងរបាំងអុកស៊ីហ្សែនសង្គ្រោះបន្ទាន់។SP80: Unveiling of the final boat design for the world speed record

ទូកនេះក៏ត្រូវបានផលិតចេញពីជាតិសរសៃកាបោនដែលពង្រឹងដោយ Kevlar សម្រាប់ការការពារបន្ថែមក្នុងករណីមានការប៉ះទង្គិចផងដែរ ដោយខាងក្រោមទូកគឺជាអ៊ីដ្រូហ្វូលតែមួយគត់ដែលវាជួយរក្សាទូកនៅក្នុងទឹកនៅពេលដែលខ្លែងខាងលើទាញវាក្នុងល្បឿនកំពូល។SP80 ‒ Educational initiatives ‐ EPFL

បច្ចុប្បន្នក្រុមហ៊ុនគ្រោងនឹងយកទូកទៅភាគខាងត្បូងនៃប្រទេសបារាំងសម្រាប់ការសាកល្បងបន្ថែមទៀត ហើយសង្ឃឹមថានឹងបង្កើតកំណត់ត្រាពិភពលោកនៅឆ្នាំ ២០២៤។ លោក Laura Manon អ្នកនាំពាក្យ SP80 បាននិយាយថា ក្រុមការងារគ្រោងនឹងភ្ជាប់ខ្លែងឱ្យតូចជាងមុន ដោយដំបូលជាមួយនឹងទូក បន្ទាប់មកបង្កើនល្បឿនជាមួយខ្លែងធំដើម្បីជួយឱ្យអ្នកជិះចាប់ផ្តើមមានអារម្មណ៍ស្រួល ។ គោលដៅដំបូងគឺបំបែកកំណត់ត្រា ១២១ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកបន្តបង្កើនល្បឿនដល់ ១៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង៕

គំនូរចម្រុះពណ៌ស្នាដៃវិចិត្រករជនជាតិចិនត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ១១ លានដុល្លារ

0

យោងតាមសារព័ត៌មានThe Value ក្នុងសម័យប្រជុំឧទ្ទិសដល់ស្នាដៃរបស់ Chang Dai-chien ដែលរៀបចំដោយ Sotheby’s Hong Kong កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅផ្ទាំងគំនូរ Ha Son Phi Thuy បានឡើងដល់តម្លៃខ្ពស់បំផុត។ គំនូរចម្រុះពណ៌ស្នាដៃរបស់វិចិត្រករជនជាតិចិនរូបនេះត្រូវបានដាក់ឱ្យដេញថ្លៃក្នុងតម្លៃ ១១ លានដុល្លារ។ ក្នុងការដេញថ្លៃលើកនេះផ្ទាំងគំនូរចំនួន២០១ ត្រូវបានលក់ដោយជោគជ័យក្នុងតម្លៃសរុប ៣៨.៣ លានដុល្លារ។

គំនូរ Ha Son Phi Thuy ត្រូវបានគូរឡើងនៅឆ្នាំ ១៩៦៨ នៅពេលដែលវិចិត្រកររស់នៅក្នុងប្រទេសប្រេស៊ីល ដោយបានពិសោធជាមួយនឹងប្រភេទនៃការចាក់ពណ៌លើក្រដាស។ ការងារនេះត្រូវបានបិទភ្ជាប់នៅលើស៊ុមឈើជាមួយនឹងប្រធានបទនៃភាពរឹងមាំនៃភ្នំនៅរដូវក្តៅ។ វិចិត្រកររូបនេះបង្ហាញពីជួរថ្មពណ៌បៃតង និងខៀវដែលមិនចេះចប់ ហើយអ័ព្ទគ្របដណ្ដប់លើប្រាសាទ ស្ពាន និងទឹកហូរ។ ផ្ទាំងគំនូរនេះមានរចនាបថភ្នំអរូបី បង្ហាញពីអាថ៌កំបាំងបូព៌ា។The colorful painting was auctioned for 11 million USD
វិចិត្រករ Chang Dai-chien មានជំនាញខាងគូររូបសត្វនិងភ្នំ ទឹក និងផ្កា ព្រមទាំងបានបន្សល់ទុកនូវស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ព្រោះជារៀងរាល់ឆ្នាំគាត់បានបង្កើតគំនូរប្រមាណ៥០០ផ្ទាំង។ ទោះបីជាគាត់រស់នៅក្រៅប្រទេសក៏ដោយ ប៉ុន្តែលោក Chang Dai-chien តែងតែនិយាយថាស្នាដៃរបស់ខ្លួនមានប្រភពចេញពីសិល្បៈប្រពៃណីនៅស្រុកកំណើត។The colorful painting was auctioned for 11 million USD

ចាប់ពីទសវត្សរ៍ឆ្នាំ ១៩២០ រហូតមកដល់បច្ចុប្បន្ន ស្នាដៃរបស់វិចិត្រ Chang Dai-chien ត្រូវបានស្វែងរកកាន់តែខ្លាំងឡើង។ យោងតាមស្ថិតិរបស់ Artprice (បារាំង) ក្នុងឆ្នាំ២០១៦ តម្លៃសរុបនៃស្នាដៃដេញថ្លៃរបស់វិចិត្រករ Chang Dai-chien ឈានដល់ ៣៥០ លានដុល្លារដែលខ្ពស់ជាងគំនូររបស់លោក Picasso ក្នុងឆ្នាំនោះ។ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៩ ស្នាដៃលក់របស់វិចិត្រករ Chang Dai-chien ឈានដល់តម្លៃសរុបជាង ២.៦ ពាន់លានដុល្លារអាម៉េរិក។Artist Truong Dai Thien. Photo: The Value

វិចិត្រករ Chang Dai-chien កើតនៅឆ្នាំ ១៨៩៩ នៅខេត្ត Sichuan នៅចុងរាជវង្ស Qing ។ កាលនៅក្មេងគាត់បានរៀនគូររូបពីម្តាយ និងបងប្រុសរបស់គាត់ដែលជាវិចិត្រករដែលមានជំនាញគូររូបខ្លា។ កាលនៅក្មេង វិចិត្រកររូបនេះបានទៅសិក្សានៅប្រទេសជប៉ុន បន្ទាប់មកបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន។ លោក Chang Dai-chien ត្រូវបានគេហៅថាជាវិចិត្រករនៃការធ្វើដំណើរ ដោយហេតុផលជាច្រើនក្នុងពាក់កណ្តាលជីវិតចុងក្រោយរបស់គាត់ គាត់មិនបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនទេ។ វិចិត្រកររូបនេះរស់នៅក្នុងប្រទេស និងដែនដីជាច្រើនដូចជា អាហ្សង់ទីន ប្រេស៊ីល អាម៉េរិក បារាំង និងតៃវ៉ាន់៕

សេ្តចប្រដាល់ភូមា ទទួលស្គាល់”សាក់យ័ន្ត” ជារបស់ខ្មែរ

0

កីឡាករ Dave Leduc ដែលត្រូវបានគេចាត់ទុកថាជា “ស្តេចប្រដាល់” ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសាររៀបរាប់អំពី “សាក់យ័ន្ត” និងទទួលស្គាលថាយ័ន្តមានដើមកំណើតមកពីខ្មែរ។May be an image of 2 peopleDave Leduc បានបង្ហោះរូបភាព និងបានអមជាមួយរូបភាពមួយចំនួនថា៖”សាក់យ័ន្ត គឺជាទម្រង់នៃការសាក់ដោយប្រើរូបរាងយ័ន្តរបស់ឥណ្ឌាដែលត្រូវបានគេជឿថាផ្តល់នូវការការពារ ធ្វើឱ្យមានសំណាងល្អ និងមានកម្លាំងខ្លាំង។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទំនៀមទម្លាប់នេះបានរីករាលដាលដល់ប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ មនុស្សភាគច្រើន គិតថាទាំងនេះគឺជាការសាក់បែបថៃប៉ុន្តែវាមិនមែនជាការសាក់បែបថៃនោះទេ។ គេប្រើស្គ្រីប/អក្សរខ្មែរបុរាណ (ភាសាខ្មែរ) នៃអាណាចក្រខ្មែរ។ខ្ញុំកំពុងរៀនអំពីប្រទេសកម្ពុជា នៅពេលដែលខ្ញុំបានសាក់រូបនៅប្រទេសថៃ នោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសគ្រូដែលអាចអានអក្សរខ្មែរបុរាណបាន ដូច្នេះខ្ញុំអាចមានការសាក់យ័ន្តពិតប្រាកដ។ វាជារឿងធម្មតាណាស់សម្រាប់ព្រះសង្ឃក្នុងការបោះពុម្ពរូបសាក់បញ្ច្រាសលើសៀវភៅ ដូច្នេះអ្នកទេសចរដែលមិនដឹងអី គឺមិនទទួលបានអំណាចវេទមន្តពិតប្រាកដទេ។”May be an image of 1 person and templeDave Leduc បានសង្កត់ធ្ងន់ថា៖”រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ អ្នកប្រដាល់មួយថៃត្រូវបានគេសាក់ជាភាសាខ្មែរនៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា “ថៃ” របស់គេទៅវិញ… វាមិនមែនជាភាសាថៃទេ! ជារបស់ខ្មែរ។ ច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រទេសថៃបានលួចទិដ្ឋភាពជាច្រើននៃវប្បធម៌ខ្មែរ។ ហេតុនេះហើយបានជាមីយ៉ាន់ម៉ា និងកម្ពុជាចុះសម្រុងគ្នា ព្រោះយើងមានបទពិសោធស្រដៀងគ្នា។ មីយ៉ាន់ម៉ា និងកម្ពុជា បានស្ថិតក្នុងស្រមោលពិភពលោកជាច្រើនឆ្នាំ ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេសថៃបានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ និងលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀត។ នឹកស្មានមិនដល់ថា 10 ឆ្នាំក្រោយខ្ញុំបានសាក់យ័ន្តខ្មែរ ពេលនេះខ្ញុំនឹងទៅកម្ពុជានៅថ្ងៃទី 5 ខែវិច្ឆិកា ដើម្បីប្រយុទ្ធនឹងជើងឯកប្រចាំប្រទេស។ ខ្ញុំត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួត។ ខ្ញុំគិតថា «សាក់យ័ន្ត» របស់ខ្ញុំពិតជាផ្តល់សំណាងល្អដល់ខ្ញុំមិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា។ សូមអរគុណអ្នកទាំងអស់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាសម្រាប់ការគាំទ្រដ៏អស្ចារ្យ! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។”

សូមបញ្ជាក់ផងដែរថា បើតាមដំណឹងលេចឮមកថា Dave Leduc នឹងត្រូវជួបខ្លាចាស់ព្រំ សំណាង នាខែក្រោយនេះ នៅក្នុងការប្រកួតដ៏សំខាន់មួយ៕May be an image of 1 person

ប្រភព៖ Dave Leduc

ប្រវត្តិក្រុមហាម៉ាស់ ដែលវាយប្រហារទៅលើអុីស្រាអែល

0

ថ្មីៗនេះ ក្រុមហាម៉ាស់ (Hamas) ប៉ាឡេស្ទីន បានបើកការវាយប្រហារទៅលើអុីស្រាអែល ដោយបានបាញ់មីសុីលស្រោចដូចទឹកចំនួន៥០០០គ្រាប់ បណ្តាឱ្យមនុស្សជាង១ពាន់នាក់ បានបាត់បង់ជីវិត និងច្រើនមុឺននាក់ទៀតបានចាកចេញពីគេហដ្ឋាន ស្វែងរកកន្លែងសុវត្ថិភាព។What Is Hamas? | Council on Foreign Relationsក្រុមហាម៉ាស់ (Hamas) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨៧ ដោយលោក Sheikh Ahmed Yassin នៅក្នុងការបះបោរមួយរបស់ជនជាតិប៉ាឡេស្ទីន។ ក្រុមនេះទទួលបានការគាំទ្រពេញទំហឺងពីអ៊ីរ៉ង់ និងជាពិសេសបណ្តាប្រទេសកាន់សាសនាអុីស្លាម នៅក្នុងតំបន់អារ៉ាប់។interactive encyclopedia of the palestine question – palquest | ahmad  ismail yasinលោក Sheikh Ahmed Yassin បានបង្កើតក្រុមនេះឡើង ដើម្បីធ្វើការតស៊ូរើបម្រាស់ពីការគ្រប់គ្រង និងទាមទារយកទឹកដីរបស់ខ្លួនវិញ ពីប្រទេសអុីស្រាអែល។ ដោយគ្រានោះក្រុមហាម៉ាស់ (Hamas) បានបដិសេធទទួលស្គាល់រដ្ឋអុីស្រាអែល និងបានជំទាស់ដោយហិង្សា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ នៅក្នុងឆ្នាំ១៩៩០។Hamas deplore UAE encouraging terrorist designationប្រជាជនប៉ាឡេស្ទីនយល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ស្របពេលដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន។Hamas warns Israel will 'bear the consequences' of closing Gaza fishing  zone | The Times of Israelប្រទេសជាច្រើនដូចជា អុីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងជប៉ុន ចាត់ទុកក្រុមហាម៉ាស់ (Hamas) ជាអង្គការភេវរកម្ម។

ខណៈដែល មានតែប្រទេសចិន រុស្សុី និងសហភាពអារ៉ាប់ តែប៉ុណ្ណោះ ដែលប្រកាន់ជំហរឈរខាងប៉ាឡេស្ទីននៅក្នុងការធ្វើសង្គ្រាមទាមទារទឹកដីរបស់ខ្លួនមកវិញ៕Several' US citizens confirmed killed in Israel-Hamas conflict: NSC | The  HillIsrael-Hamas war: Palestinians needs 'freedom' - former spokesperson of  Palestinian Authority | News UK Video News | Sky News

ប្រភព: CFR

ប្រជាជនអាហ្វហ្គានីស្ថានជាង ២,០០០ នាក់បានស្លា..ប់ ដោយសារគ្រោះរញ្ជួយដី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៨ ខែតុលាកន្លងទៅ ដែលបណ្តាលឱ្យមនុស្ស ២,០៥៣ នាក់បាត់បង់ជីវិត និង ១,២៤០ នាក់ទៀតរងរបួស រួមទាំងផ្ទះចំនួន ១,៣២០ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ដែលធ្វើឱ្យអ្នកស្រុកនៅទីនោះគ្មានកន្លែងស្នាក់នៅ។Searching For Survivors And The Dead As Afghan Quake Toll Continues To Rise

ការរញ្ជួយនេះដីមានកម្រិត ៦.៣ រិចទ័រដែលបានវាយប្រហារក្នុងទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នឹងជាទីក្រុងធំជាងគេក្នុងប្រទេសនេះផងដែរ។
លោក Zabihullah Mojahid អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ក្រុមជួយសង្គ្រោះបានទៅដល់ទីក្រុង Herat ហើយអាហារ ទឹក ថ្នាំពេទ្យ និងសំលៀកបំពាក់ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះដែរ។Earthquake kills 2000 in Afghanistan - a Taliban-run country with virtually no presence of church aid agencies - Catholic Review

ទោះជាយ៉ាងណាក៏ដោយ យោងតាមរូបភាពបានបង្ហាញពីគំនរបាក់បែកដ៏ធំសម្បើមបន្ទាប់ពីអគារបានដួលរលំ រីឯហ្វូងមនុស្សនៅរស់រានមានជីវិតបានប្រមូលផ្តុំគ្នានៅតាមផ្លូវដើម្បីសុវត្ថិភាព។
អង្គការសហប្រជាជាតិបាននិយាយថា បច្ចុប្បន្នតំបន់ដែលអាចនឹងជួបគ្រោះរញ្ជួយដីមានប្រហែល ២០ តំបន់រួមមាន Dasht Hows, Bahadorzai, Zoryan និង Koshkak…។ លើសពីនេះ គ្រួសារប្រមាណ ៣០០ (ប្រហែល ២,១០០ នាក់) ត្រូវបានរាយការណ៍ថានឹងផ្លាស់ទីលំនៅទៅទីក្រុងណាដែលមានសុវត្ថភាពបំផុត។Afghan Canadians unite to offer support following deadly earthquake - Clearwater Times

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសអាហ្វហ្គានីស្ថានបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយដីជាបន្តបន្ទាប់ ចំពេលមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរដែលកំពុងបន្តសម្លាប់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់រួមផ្សំគ្នា។ ប្រទេសនេះក៏បានក្លាយជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីជាយូរមកហើយ ហើយក៏ត្រូវបានបំផ្លាញដោយជម្លោះអស់ជាច្រើនទសវត្សរ៍ផងដែរ៕

កុមារីម្នាក់អាយុ២ឆ្នាំនៅខេត្តព្រៃវែងស្លា.ប់ដោយសារជំងឺផ្តាសាយបក្សី H5N1

0

កុមារីម្នាក់អាយុ២ឆាំ្នដែលមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែងបានស្លាប់និងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣។ តាមការ សាកសួរ បង្ហាញថា នៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ តុលា ។

ករណីដែលកុមារីបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៩ (ស្លាប់៤០នាក់) ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី៨ តុលា ក្រសួងបានប្រកាសបុរសម្នាក់អាយុ៥០ឆ្នាំ មានទីលំនៅនៅខេត្តស្វាយរៀងក៏បានបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីនេះផងដែរ។
ជាមួយគ្នានេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាលបានក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ដើម្បីបង្ការជំងឺនេះ យើងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAMn6ybovyQ8vqv_DemFxhpFWZ4O8vNDsS3Qiu-Vi5MORt1LPDYlmkRexN_0v9F_B_QFr_79l4jvSKfP9EbnvUYviCl27Ul0Gpp3WjjevxuyoU5dWiEEIuQ4nfXwj0WBIN34cb8P6MxKDsiuNy17xCf7Zim3KijqG6i7_WgpskUVDs66PiCDw2-v2Jz-U/s1280/%E1%9F%A1%E1%9F%A0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfdk950YVT4RTDBzd4NPm343kM0Wt626Be9SA9v9SX0wdfjUK-pg2e7X5Wkxs6sgmjAKKYCZ3L1sAZ7NjLusaFUz3gLUmMLghJrR4UsF3R5AIHbH0Ka-MePkv0RoBs4JWHrpW6JbTN2xO6fTN_Rt1Rsr0_lTi0-0BR8KyOCzHgasBGEN3Cm2jtCfB9CA/s1280/%E1%9F%A1%E1%9F%A0.%E1%9E%86.jpg

ប្រទេសចិនត្រូវបានគេរាយការណ៍ថាបានបង្កើនការហាមឃាត់លើមាតិការឿងភាគកូរ៉េ

0

កាលពីដើមឆ្នាំនេះប្រទេសចិនត្រូវបានគេរាយការណ៍ថាបានដាក់បម្រាមយ៉ាងតឹងរ៉ឹងលើការផ្សាយមាតិការឿងភាគកូរ៉េ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ វិធានការនេះត្រូវបានអនុម័តដើម្បីរារាំងលំហូរចូលនៃរឿងភាគកូរ៉េ និងហ្គេមក្នុងខែមីនា និងខែមេសាឆ្នាំ២០២៣។ ព័ត៌មាននេះត្រូវបានបង្ហាញនៅថ្ងៃទី៦ ខែតុលាដោយសារព័ត៌មាន Chosun Ilbo ដោយដកស្រង់របាយការណ៍ពីគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង។China blasts Germany after Baerbock calls Xi Jinping a 'dictator' – POLITICO

កាលពីមុន ប្រទេសចិនបានអនុញ្ញាតឱ្យចាក់ផ្សាយរឿងភាគកូរ៉េក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ២០២២ មានដូចជារឿង «What’s Wrong with Secretary Kim» ,«Hospital Playlist» និង រឿង Hometown Cha-Cha-Cha ។ យ៉ាងណាក៏ដោយ នៅខែមិថុនា ឆ្នាំ២០២៣ ការប្រមូលផ្ដុំពីការចរចានៅតែជាប់គាំងបើទោះបីជាប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េខាងត្បូង ព្យាយាមធានាកិច្ចសន្យាក៏ដោយ។ ជាងនេះទៅទៀត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ចាប់តាំងពីការចេញផ្សាយរឿង «Oh! My Gran» ក្នុងឆ្នាំ២០២១ ភាពយន្តកូរ៉េថ្មីៗមិនមានតំណាងនៅក្នុងរោងកុនចិនទេ។17 Most Romantic Korean Dramas to Watch Next

លើសពីនេះទៅ សមាជិករដ្ឋសភាបានទទួលស្គាល់ថា ការហាមប្រាមរបស់ប្រទេសចិនលើខ្លឹមសាររឿងភាគកូរ៉េមិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេចាប់តាំងពីច្បាប់«ប្រឆាំងនឹងពិភពភាពយន្តកូរ៉េ» (anti-hallyu’)ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០១៦ និងបានបន្តនៅក្នុងឆ្នាំ ២០១៧ ជាផ្នែកនៃ «សកម្មភាពប្រឆាំង THAAD »៕

ចិនបានរកឃើញរ៉ែដ៏កម្រនៅក្នុងប្រទេសម៉ុងហ្គោលី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Global Times ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា អ្នកវិទ្យាសាស្ត្រចិនបានរកឃើញសារធាតុរ៉ែយុទ្ធសាស្ត្រថ្មីដ៏សំខាន់សម្រាប់សមាសធាតុបច្ចេកវិទ្យាខ្ពស់ ដែលជាប្រភេទថ្មីនៅក្នុងអណ្តូងរ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក។China Rare-Earths Pact Spurs Speculation of Bigger Consolidation - Bloomberg

សារធាតុរ៉ែយុទ្ធសាស្ត្រថ្មីដ៏កម្រនេះ ត្រូវបានគេរកឃើញនៅក្នុងទីក្រុង Baotou ប្រទេសម៉ុងហ្គោលី ដែលវាមានផ្ទុកសារធាតុ niobium ដែលជាលោហៈពណ៌ប្រផេះស្រាលភ្លឺចាំង នឹងមានតម្លៃខ្ពស់បំផុតនៅក្នុងឧស្សាហកម្មដែក ដោយសារភាពធន់របស់វា។ សារធាតុ niobium គឺជាផែនដីដ៏កម្រដែលប្រើជាចម្បងនៅក្នុងឧស្សាហកម្មដែកដូចជា សម្រាប់ផលិតសម្ភារសំណង់ បំពង់បង្ហូរប្រេង ឧស្ម័ន ប្រដាប់បឺត និងម៉ាស៊ីនយន្តហោះ។

លើសពីនេះ niobium ក៏មានអត្ថប្រយោជន៍ខ្លាំងក្នុងការប្រើប្រាស់បានយូរជាងអាគុយលីចូម-អ៊ីយ៉ុងធម្មតារហូតទៅដល់ ១០ ដង ហើយបានធ្វើឱ្យប្រសើរឡើងនូវចរន្តអគ្គិសនី។ សារធាតុរ៉ែប្រភេទនេះក៏មានសុវត្ថិភាពផងដែរ ក្នុងការបង្កើនល្បឿនភាគល្អិត និងការថតរូបភាពអនុភាពម៉ាញេទិក (MRI)។It could make China self-sufficient': new strategic rare metal ore unearthed in Inner Mongolia | South China Morning Post

លោក Antonio H. Castro Neto សាស្ត្រាចារ្យផ្នែកវិស្វកម្មអគ្គិសនី និងកុំព្យូទ័រនៅសកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា ការរកឃើញនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ព្រោះភាគច្រើននៃសារធាតុ niobium ដែលចិនប្រើប្រាស់ក្នុងឧស្សាហកម្មដែកត្រូវបាននាំចូលពីប្រទេសប្រេស៊ីលអាស្រ័យលើបរិមាណ និងគុណភាពនៃ niobium នៅក្នុងអណ្តូងរ៉ែ ដូច្នេះការរកឃើញនេះអាចជួយប្រទេសចិនឱ្យមានភាពគ្រប់គ្រាន់ដោយខ្លួនឯង។
បច្ចុប្បន្ន សារធាតុដ៏កម្រ niobium នេះមានក្នុងប្រទេសប្រេស៊ីលច្រើនជាងគេនៅទូទាំងពិភពលោករហូតដល់ ៨៩% និងប្រទេសកាណាដាមានផលិតកម្មនេះប្រហែល ៨% នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក៕The backscattered electron image of Niobobaotite Photo: Screenshot from China National Nuclear Corp