Home Blog Page 1428

ប្រទេសទាំង ៥ ដែលក្មេងជាងគេបំផុតនៅលើពិភពលោក

0

នៅលើពិភពលោកមានប្រទេសសរុបទាំងអស់ចំនួន ១៩៥ ក្នុងនោះមានប្រទេសត្រឹមតែ ៥ ប៉ុណ្ណោះដែលក្មេងខ្ចីបំផុត មានន័យថាប្រទេសទាំង ៥ នោះគឺទើបតែទទួលបានឯករាជ្យ ឬទើបតែបានបញ្ចប់សង្គ្រាម។ ដូច្នេះហើយ តើលោកអ្នកដឹងទេថា ប្រទេសណាខ្លះដែលក្មេងជាងគេបំផុតនៅលើពិភពលោក?

១.ស៊ូដង់ខាងត្បូង (South Sudan)៖ ប្រទេសនេះទើបតែបានទទួលឯករាជ្យនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ ទោះជាយ៉ាងណាក៏ដោយអំពើហិង្សានៅតែបន្តកើតមានរហូតមកដល់បច្ចុប្បន្ន ដោយសារការប្រជែងគ្នាដណ្តើមអំណាច។ ដូច្នេះហើយ សព្វថ្ងៃនេះប្រជាជនក្នុងប្រទេសស៊ូដង់ខាងត្បូងមានចំនួន ១០,៧លាននាក់ ដោយមានផ្ទៃដីសរុប ៦៤៤,៣២៩ គីឡូម៉ែត្រការ៉េ។South Sudan | Facts, Map, People, & History | BritannicaSouth Sudan celebrates a decade of independence - Vatican News

២.កូសូវ៉ូ (Kosovo)៖ កូសូវ៉ូ គឺជាប្រទេសដែលទើបតែបញ្ចប់សង្គ្រាម ក៏ដូចជាបានប្រកាសឯករាជ្យនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨។ បច្ចុប្បន្នប្រទេសនេះមានប្រជាជនសរុបចំនួន ១,៨ លាននាក់ ជាមួយផ្ទៃដីសរុបប្រមាណ ១០,៨៨៧ គីឡូម៉ែត្រការ៉េ។Kosovo profile - BBC NewsKosovo Declares Independence | theTrumpet.com

៣. ស៊ែប៊ី (Serbia)៖ ប្រទេសស៊ែប៊ីទទួលឯករាជ្យដំបូងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០០៦ ដោយបច្ចុប្បន្នសាធារណរដ្ឋនេះ មានផ្ទៃដីសរុបប្រមាណ ៨៨,៤៩៩ គីឡូម៉ែត្រការ៉េ ជាមួយនឹងប្រជាជន ៧,១ លាននាក់។Serbia country profile - BBC NewsSerbia shouldn't insist on Republika Srpska's independence - RegionEnglish  - on B92.net

៤.ទីម័រខាងកើត (East Timor)៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានទទួលអធិបតេយ្យភាពពី ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានការបោះឆ្នោតប្រជាមតិមួយក្នុងឆ្នាំ ១៩៩៩។ ប្រទេសនេះបានប្រកាសឯករាជ្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ជាមួយប្រជាជនប្រមាណ ១,៣លាននាក់ នឹងមានផ្ទៃដីសរុបប្រមាណ ១៥,០០៦ គីឡូម៉ែត្រការ៉េ។East Timor country profile - BBC NewsTimor Leste's ASEAN membership is too strategic to delay | Phnom Penh Post

៥.ប៉ាឡូវ (Palau)៖ បន្ទាប់ពីសង្គ្រាមលោកលើកទី 2 ប៉ាឡូវបានក្លាយជាទឹកដីទុកចិត្តរបស់អង្គការសហប្រជាជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ ប្រទេសប៉ាឡូវបានទទួលឯករាជ្យនៅឆ្នាំ ១៩៩៤ ដែលមានប្រជាជនប្រហែល ២១,៥០០ នាក់ជាមួយផ្ទៃដីប្រមាណ ៤៥៨,៤ គីឡូម៉ែត្រការ៉េ៕Palau Hotels: Compare Hotels in Palau from $65/night on KAYAKDVIDS - Images - Koa Moana marches in Palau's Independence Day parade  [Image 3 of 11]

ប្រទេសថៃកំពុងអនុម័តច្បាប់រៀបការភេទដូចគ្នា LGBT

0

បាំងកក៖ កាលពីពេលថ្មីៗនេះ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាននិយាយថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីសមភាពអាពាហ៍ពិពាហ៍ ដែលវានឹងត្រូវបញ្ជូនទៅសភាសភាក្នុងសម័យប្រជុំដែលចាប់ផ្តើមនៅខែធ្នូនេះ។

ថៃគឺជាប្រទេសមួយនៅតំបន់អាស៊ី ដែលមានអ្នកស្រលាញ់ភេទដូចគ្នាជាច្រើននិងបើកចំហបំផុត។ ការស្រលាញ់ភេទដូចគ្នាបានកំណត់ចេញជា៤ប្រភេទ ស្រីស្រឡាញ់ស្រី, ប្រុសស្រលាញ់ប្រុស, អ្នកដែលស្រលាញ់ទាំងស្រីផងទាំងប្រុសផង, រួចទាំងអ្នកកែភេទ។ ខណៈសកម្មជននយោបាយជាច្រើនបាននិយាយថា ច្បាប់និងស្ថាប័នប្រពៃណីថៃពុំទាន់បានផ្លាស់ប្តូរអាកប្បកិរិយាក្នុងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមនៅឡើយនោះទេ។Thailand's LGBTQ Movement Must Embrace Bill To Legalize, 46% OFF

ដូច្នេះ ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភា និងដោយការយល់ស្របពីព្រះមហាក្សត្រ នោះថៃនឹងក្លាយជាប្រទេសទី៣នៅក្នុងតំបន់អាស៊ីក្នុងការអនុញ្ញាតិឲ្យមានការរៀបការភេទដូចគ្នា បន្ទាប់តៃវ៉ាន់ និងនេប៉ាល់។

កាលពីឆ្នាំមុន ប្រទេសថៃក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងច្បាប់ថ្មី៤ ក្នុងនោះក៏រួមបញ្ចូលជាមួយនឹងសហជីពស៊ីវិលសម្រាប់គូរសេ្នហ៍ភេទដូចគ្នា និងសមភាពអាពាហ៍ពិពាហ៍ភេទដូចគ្នាផងដែរ ប៉ុន្តែជាលទ្ធផលគឺមិនទទួលបានបោះឆ្នោតគាំទ្រនៅក្នុងសភានោះទេ។Thailand has three paths to recognizing same-sex partnerships - The Japan  Times

ប៉ុន្តែ បើក្រឡេកមកមើលើគណបក្សថៃដែលទើបឡើងកាន់អំណាចថ្មីវិញ គឺគណៈភឿថៃ រួមជាមួយនឹងគណៈបក្សប្រឆាំងក៏បានធ្វើយុទ្ធនាការមុនការបោះឆ្នោតខែឧសភានៃឆ្នាំ២០២៣នេះ ស្តីពីការគាំទ្រសមភាពអាពាហ៍ពិពាហ៍ ជាពិសេសគឺសម្រាប់គូរស្នេហ៍ភេទដូចគ្នា។ រីឯលោកសេដ្ឋា ថាវីស៊ីនវិញ ក៏ធ្លាប់បាននិយាយដែរថា លោកចង់ឲ្យទីក្រុងបាំងកកនៃប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ World Pride ដែលជាពិធីបុណ្យអ្នកស្រលាញ់ភេទដូចគ្នាលំដាប់ថ្នាក់អន្តរជាតិ នៅឆ្នាំ២០២៨នេះផងដែរ៕Thailand to Be First Southeast Asia Country to Legalize Same-Sex Unions -  Bloomberg

ស្នេហា នាង ដាវីន និងគូដណ្តឹង កើតឡើងបែបនេះសោះ

0

អ្នកគាំទ្រជ្រាបមកហើយថា នាង ដាវីន បានបង្ហាញគូស្នេហ៍ជាសាធារណជាមួយស្រីស្អាត ម្នាក់កាលពីខែកក្កដា កន្លងទៅនេះដោយបានបង្ហើបខ្លះៗពីទំនាក់ទំនងពួកគេទាំងពីរនាក់ថាបានឆ្លងទុក្ខលំបាកជាមួយគ្នាជាង២ឆ្នាំរហូតក្លាយជាគូដណ្តឹងនឹងគ្នា។ អ្វីដែលកាន់តែចាប់អារម្មណ៍បេក្ខជន TOP4រូបនេះទើបទម្លាយដើមទងបន្ថែមទៀតជុំវិញទំនាក់ទំនងជាមួយគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwGvP9Yk2rpoVQkWRF7xe47uIxLQeXmU3fyDkWMX7WJgRDIMPjWgdyWpreTgAGB2ePFa1HF6QlIP_VQC6f30V0Me8t4eK7YnQMU4F_c0cB63siQANfbfYYuVxoRD-d0aOqA1_DG5Zel95bZMh6OI1tl1zNq-wQcOCYUBgws80DTbmzU2RpSkBfoWHdrA/s960/image_2023-11-25_14-01-30.png

ផ្តល់បទសម្ភាសក្នុងកម្មវិធី តាមTrend តារាចម្រៀង នាង ដាវីន បានឱ្យដឹងថា ស្នេហារបស់លោកជាមួយគូដណ្តឹងដែលមានឈ្មោះថា ស្រីយី កើតឡើងនៅពេលថ្ងៃមួយលោកត្រូវបានមេនៅកន្លែងការងារស្តីបន្ទោសខ្លាំង ស្របពេលខ្លួនមាន Friend ជាមួយស្រីយី នៅក្នុងហ្វេកប៊ុកមិនដឹងតាំងពីពេលណាឡើយ ដោយខ្លួនមួរម៉ៅ ខណៈពេលនៅលើហ្វេកប៊ុករបស់គូដណ្តឹងខ្លួនបង្ហោះDramaក្នុងហ្វេកប៊ុកច្រើនពេក លោកក៏ឆាតស្តីឱ្យទាំងមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkfVbBcK-8gygxvPSLi9nEyw3TTUCP-olDSDmG_Y67EnMMycIhr7NvkQhxBBr6ZnE6dVR_EiuI8ifL3_hzwLX4GqRUz38R1sPZeHnfggU-CC-aaEoeDcguGmsP3BGskdIpHS0r0FgITKLF3BTKa5AkiCIUEeufOcoE2thLhPwSKWAX5L9jXaHYfKwbeGk/s1690/image_2023-11-25_14-01-33%20(2).png

នាង ដាវីន បន្តទៀតថា បន្ទាប់ពីផ្ញើសារថាឱ្យ ស្រីយី រួចរូបគេក៏លុបសារនោះវិញបន្ទាប់ពីភ្ញាក់ខ្លួនថាមិនគួរធ្វើដូចនេះហើយក៏ត្រូវក៏ស្រីយី ផ្ញើសារសួរ ដោយ ដាវីន ឆ្លើយថាអត់មានអ្វីទេរួចពួកគេក៏បញ្ចប់ការសន្ទនាទៅ។ រំលង២ខែក្រោយ ដាវីន ថាខ្លួនបានចាប់អារម្មណ៍ទៅលើគូដណ្តឹងព្រោះនាងជាមនុស្សស្រីម្នាក់ដែលស្អាតរួចខ្លួនក៏ចាប់ផ្តើមញ៉ែតែម្តង។ ដាវីន បានសារភាពដោយត្រង់ថា កំឡុងពេលលោកមានទំនាក់ទំនងជាមួយ ស្រីយី រូបគេក៏ទាក់ទងជាមួយនឹងនារីផ្សេងដូចគ្នា ប៉ុន្តែដោយឃើញពីចំណុចមួយចំនួនលោកដឹងថា ស្រីយី គឺជាអនាគតរបស់គេអាចតស៊ូជាមួយគ្នាបាន។
ដាវីន អះអាងថាគូដណ្តឹងរបស់ខ្លួនស្រលាញ់រូបគេតាំងពីចំណុចសូន្យមិនទាន់មានអ្វីទាំងអស់មិនមែនទើបតែចាប់ផ្តើមពេលលោកមានឈ្មោះបោះសំឡេងនោះទេហើយលោកក៏អរគុណចំពោះគូដណ្តឹងលោកដែរដែលព្រមទទួលយកលោកទាំងមិនទាន់មានអ្វីសោះ។

នាង ដាវីន គឺជាបេក្ខជន TOP4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលពេលនេះរូបលោកក្លាយជាតារាចម្រៀងក្នុងផលិតកម្មហង្សមាស មានទាំងបទចម្រៀងផ្ទាល់ខ្លួននិងលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtqScIN7ae9qGU0HZ2Y6C3FQ4JiDYf5mkivGZZp7M1Tumi-M8wkkl-WyYwsBW-y2SGN3ZxikRuATPgql_uRCRFUnNjlTQyXE-sFjsaagu4gch11RtrUj_xVSs2_BaC_ySqm2Z2vmVhfHhYkPqK70ckUy41vMu3Pi6vAcKgitVZsrV1AX9uW9AZY9DsxE/s2048/image_2023-11-25_14-01-30%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj9CEMXapshT0MLNKzBo-VrKtv4aRRChLEcQY-tevAYarVKskeruxIUqLZvyQtRjAuXwFXOnMhEXkxRz01_YFySdHWpilJl6n7Gubv6ocDSYFmGmWyoVxO_tUyxO5AFpbJJDLSDhjovyi-ThxUXPj8K4SDFlftXCTmLfHxYzdVu1hLE1L_y4NxrbTORZk/s2048/image_2023-11-25_14-01-28.png

អាថ៌កំបាំង ៣ យ៉ាងដើម្បីអាយុវែង ដោយមិនចាំបាច់ហាត់ប្រាណ ឬផឹកទឹកច្រើននោះទេ

0

ការរស់នៅបានយូរ និងមានសុខភាពល្អ គឺជាបំណងប្រាថ្នារបស់មនុស្សយើងគ្រប់គ្នា។ ដូច្នេះមិនប្រាកដថា ការហាត់ប្រាណឬផឹកទឹកច្រើនសុទ្ធតែអាចធ្វើឱ្យយើងមានអាយុវែងនោះទេ។ ហេតុនេះហើយ ដើម្បីរក្សាបាននូវសុខភាពល្អ មានអាថ៌កំបាំង ៣ ចំណុចដែលអ្នករាល់គ្នាត្រូវចងចាំ និងត្រូវគោរពតាម៖

១.គ្រប់គ្រងអារម្មណ៍ខឹង៖ អារម្មណ៍ដែលមិនអាចគ្រប់គ្រងបាននឹងធ្វើឱ្យខូច ប៉ះពាល់ដល់ផ្នែកនៃរាងកាយ ក៏ដូចជាបង្កើនជាតិពុលក្នុងកោសិកា និងប៉ះពាល់ដល់មុខងារបន្សាបជាតិពុលពីថ្លើម។ ដូច្នេះហើយ ប្រសិនបើយើងចេះគ្រប់គ្រងវា វានឹងជួយឱ្យយើងកាន់តែរឹងមាំ មិនថាមានរឿងអ្វីកើតឡើងនោះទេ យើងគួរដោះស្រាយដោយស្ងប់ស្ងាត់ ហើយប្រឈមមុខនឹងវា មានតែវិធីនេះទេ ទើបយើងអាចមានសុខភាព និងបង្កើនអាយុជីវិតបាន។Stop Infantilizing Old People, Please | HuffPost Post 50

២.កាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក៖ បច្ចុប្បន្ននេះ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា ផលិតផល និងឧបករណ៍អេឡិចត្រូនិកបានបង្ហាញខ្លួននៅក្នុងគ្រួសារភាគច្រើន។ ជាពិសេសមិនថាមនុស្សចាស់ មនុស្សពេញវ័យ ឬកុមារ ពេលដើរតាមផ្លូវ អង្គុយក្នុងភោជនីយដ្ឋាន ឬសូម្បីតែនិយាយជាមួយអ្នកដទៃ ក៏ពួកគេកាន់ទូរស័ព្ទដៃដើម្បីមើលផងដែរ។Biggest Challenges and Problems for Elderly People in Society នៅពេលយប់ ជំនួសឱ្យការឆ្លៀតពេលគេងឱ្យបានគ្រប់គ្រាន់ យើងលេងអ៊ីនធឺណិតឥតឈប់ឈរ ធ្វើឱ្យភ្នែករបស់យើងបើកកាន់តែច្រើន ស្មារតីរបស់យើងកាន់តែស្រុតចុះ ហើយរាងកាយរបស់យើងកាន់តែអស់កម្លាំង ដែលជីវិតប្រភេទនេះកំពុងបំផ្លាញខ្លួនយើងបន្តិចម្តងៗ។ ហេតុនេះហើយ ចូររៀនប្រើវាក្នុងកម្រិតមធ្យម ដើម្បីឱ្យរាងកាយរបស់អ្នកសម្រាកឱ្យបានគ្រប់គ្រាន់។Healthy eating for older adults - Harvard Health

៣.ទទួលទានអាហារក្នុងកម្រិតមធ្យម៖ ការហូបចុកជាអ្វីដែលយើងត្រូវធ្វើជារៀងរាល់ថ្ងៃ។ ដូច្នេះ ការបណ្តុះបណ្តាលរាងកាយឱ្យស្រូបយកសារធាតុចិញ្ចឹមបានពេញលេញគឺមានសារៈសំខាន់ខ្លាំងណាស់។ កាលណាដែលអ្នកបរិភោគអាហារតិចពេក ឬច្រើនពេករហូតមិនអាចដកដង្ហើមបាន អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយយើងដោយអចេតនា។ ហេតុនេះហើយ ផ្នែកពីរដែលប៉ះពាល់ខ្លាំងបំផុតគឺ ពោះវៀន និងក្រពះ ព្រោះជារៀងរាល់ថ្ងៃ ក្រពះនឹងត្រូវបញ្ចេញសារធាតុរាវប្រហែល 8000 mg ដើម្បីរំលាយអាហារទាំងអស់ដែលចូលក្នុងខ្លួន។
ការទទួលទានច្រើនពេកនឹងធ្វើឱ្យក្រពះហើម ចលនាពោះវៀនថយចុះ ហើយការរំលាយអាហារមិនគ្រប់គ្រាន់ ដែលនាំឱ្យអាហារមិនរំលាយបានពេញលេញ ហើយយូរៗទៅវាបណ្តាលឱ្យមានផលប៉ះពាល់ដូចជា៖ ពិបាករំលាយអាហារ ភាពមិនស្រួល ហើមពោះ គេងមិនលក់ វិលមុខ ស្ត្រេស និងបាត់បង់ការផ្តោតអារម្មណ៍ ជាពិសេសគឺការធាត់។ ដូច្នេះ ដើម្បីទទួលបានសុខភាពល្អ សូមព្យាយាមបរិភោគអាហារសម្បូរទៅដោយបន្លែបៃតង ផ្លែឈើ និងញ៉ាំឱ្យសមល្មម ដើម្បីរក្សាកោសិកាឱ្យសកម្ម និងជួយឱ្យយើងរស់នៅបានយូរ៕

អ្នកតវ៉ាតម្រៀបតុក្កតាដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយរឿងនេះ

0

ប្រទេសកូឡុំប៊ី ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មានតុក្កតាជាង២.០០០ ត្រូវបានគេយកមកតម្រៀបគ្នានៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងមក ដើម្បីបង្ហាញពីការតវ៉ាទៅកាន់រដ្ឋាភិបាលកូឡុំប៊ី ចំពោះករណីរំលោ.ភបំពា.នលើកុមារកាន់តែកើនឡើងនៅក្នុងប្រទេសនេះ ។Colombia: A Toy Installation To Protest Against High Rates Of Child Sexual  Abuse | Barron's

ការតវ៉ាបានរៀបចំឡើងដោយអង្គការ Aldeas Infantiles ជារៀងរាល់ឆ្នាំជាប់ៗគ្នា ហើយនៅឆ្នាំ២០២៣ គឺជាការតវ៉ាលើកទី៧ ក្នុងគោលបំណងទប់ស្កាត់ និងការពារការរំលោ.ភបំពា.នផ្លូ.វភេ.ទលើកុមារ រួមទាំងជំរុញឱ្យមានការស៊ើបអង្កេតរឿងក្តីទាំងនេះផងដែរ ។ ម្យ៉ាងទៀត ការតវ៉ាក៏មានគោលបំណងឱ្យរដ្ឋាភិបាលបង្កើតគម្រោងថែទាំ និងជួយសង្គ្រោះដល់កុមារទាំងអស់ ។AFP News Agency on X: "Cry for help. @AFP's Juan Pablo Pino photographs more  than 2,000 toys displayed on Bogota's Bolivar Square to protest against the  high rate of sexual abuse of

អង្គការ Aldeas Infantiles បានបញ្ជាក់នៅក្នុងបណ្តាញសង្គម Instagram ថា ៖ «ការរៀបចំនេះដើម្បីបញ្ជូនសំឡេងរបស់ពួកយើងទៅកាន់រដ្ឋាភិបាល ជំនួសឱ្យក្មេងប្រុស និងក្មេងស្រីទាំងអស់ដែលបានក្លាយជាជនរងគ្រោះក្នុងការរំលោ.ភបំពា.នផ្លូវភេ.ទនៅប្រទេសកូឡុំប៊ី» ។Photos: Thousand toy protest against child abuse in Colombia | News-photos  – Gulf News

យោងតាមទិន្នន័យរបស់អង្គការនេះបង្ហាញថា ជារៀងរាល់ថ្ងៃ មានកុមារ និងយុវវ័យនៅប្រទេសកូឡុំប៊ី រហូតដល់៥៧នាក់ត្រូវបានគេបំពា.នផ្លូវភេ.ទ ហើយកុមារភាគច្រើនមិនទទួលបានការថែទាំផ្លូវចិត្តទេ ។ ហេតុនេះ អង្គការបានប្រមូលផ្តុំនូវរូបគំនូរពីកុមាររងគ្រោះទាំងអស់មកបង្ហាញដើម្បីឱ្យមនុស្សទូទៅឃើញថា ពួកគេឈឺចា.ប់កម្រិតណា ក្រោយពីឆ្លងកាត់ហេតុការណ៍អាក្រក់ៗកន្លងមក ។AFP News Agency on X: "Cry for help. @AFP's Juan Pablo Pino photographs more  than 2,000 toys displayed on Bogota's Bolivar Square to protest against the  high rate of sexual abuse of

ជាមួយគ្នានេះ អង្គការ Aldeas Infantiles ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកូឡុំប៊ីចាត់វិធានការការពារកុមារបន្ថែមទៀត និងផ្តល់ការព្យាបាលផ្លូវចិត្តដល់ពួកគេដោយសារការរំលោ.ភបំពា.នឱ្យបានសមស្រប និងទាន់ពេលវេលា ៕

ភរិយារបស់តារាចម្រៀង Justin Bieber បានបង្ហាញពីមូលហេតុដែលនាងខ្លាចការមានកូន…

0

បរទេស៖ គូស្នេហ៍ដ៏ល្បីល្បាញគឺលោក Justin និង Hailey Bieber បានចាប់ដៃគ្នារៀបការតាំងពីឆ្នាំ ២០១៨ ដែលគិតមកដល់បច្ចុប្បន្នគឺ ៥ឆ្នាំហើយ ដោយពួកគេក៏បានប្រារព្ធខួបអាពាហ៍ពិពាហ៍ជាលើកទី ៥ របស់ពួកគេកាលពីខែកញ្ញាកន្លងទៅផងដែរ។Hailey Bieber założyła białe skarpetki do sandałów i jortsów. "Stylizacja  mojego taty" żartują internauci - ELLE.pl

ថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបានចោតសួរ Hailey ដែលជាភរិយារបស់ Justin Bieber ថាហេតុអ្វីបានជានាងរៀបការយូរហើយមិនទាន់មានកូនអញ្ចឹង? ឬមួយនាងមិនចង់មានកូនជាមួយ Justin? ភ្លាមៗនោះ Hailey Bieber ក៏បាននិយាយបកស្រាយចម្ងល់របស់មនុស្សជាច្រើនដែលបានចោតសួរនាងផងដែរថា “តាមពិតទៅនាងពិតជាចង់មានកូនខ្លាំងណាស់ ប៉ុន្តែនាងខ្លាចការមានកូន ព្រោះខ្លាចកូនរងគ្រោះ ដោយសារឪពុកម្តាយជាមនុស្សល្បី”។Hailey Bieber's Engagement Ring: Get the Look

Hailey ក៏បានបន្តទៀតថា នាងនិងស្វាមីរបស់នាងតែងតែទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃពីមនុស្សនៅលើបណ្តាញសង្គម ដូច្នេះនាងមិនអាចដោះស្រាយមតិរិះគន់ទាំងអស់នោះទេនៅពេលដែលនាងមានកូន ហើយនាងក៏មិនចង់ឱ្យកូនរបស់នាងរងគ្រោះដោយសារពួកគេទេ។ តារាម៉ូដែលវ័យ ២៧ ឆ្នាំរូបនេះក៏បានបន្ថែមទៀតថា “នាងនៅតែចង់មានកូន ប្រហែលជានៅ ៥ ឆ្នាំខាងមុខទៀតបើអាច” ហើយប្រសិនបើពេលវេលានោះមកដល់ ក្នុងនាមជាម្ដាយ នាងនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីចិញ្ចឹមនិងការពារកូនៗរបស់នាងឱ្យមានអារម្មណ៍សុវត្ថិភាពពីគ្រួសាររបស់ពួកគេ។Hailey Bieber Was Hospitalized After 'Stroke-Like Symptoms' From a Brain  Blood Clot. Was This Due to COVID? | SELF

គួរបញ្ជាក់ដែរថា ចាប់តាំងពីតារាម៉ូដែលរូបនេះ និង Justin Bieber បានទាក់ទងគ្នាក៏ដូចជាចាប់ដៃគ្នារៀបការនៅខែតុលា ឆ្នាំ ២០១៨ ទំនាក់ទំនងរបស់ពួកគេបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាកមនុស្សជាច្រើននៅក្នុងបណ្តាញសង្គម។ មូលហេតុដែលមនុស្សជាច្រើនមិនពេញចិត្ត Hailey គឺដោយសារកាលពីដើមឆ្នាំ ២០២៣ នេះ Hailey និងមិត្តរបស់នាង Kylie Jenner មានជម្លោះជាមួយ Selena Gomez ដែលជាតារាចម្រៀងពិភពលោក ហើយក៏ជាអតីតសង្សាចាស់របស់ Justin Bieber ផងដែរ។ ហេតុនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់ Selena Gomez មានការមិនពេញចិត្ត ក៏ដូចជាធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរ និងគម្រាមកំហែងទៅលើ Hailey Bieber ជារៀងរាល់ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នស្ថានភាពរបស់ពួកគេមានភាពល្អប្រសើរជាមួយគ្នាវិញហើយ៕Hailey Bieber Knows You're Sick of Celebrity Beauty Brands | Allure Cover,  Interview | Allure

ដើមចេក និងស្លឹកចេកមានហាងឆេងក្នុងអំឡុងបុណ្យបណ្តែតប្រទីប

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា ការកុម្ម៉ង់ទិញដើមចេក និងស្លឹកចេកក្នុងអំឡុងពិធីបុណ្យបណ្តែតប្រទីបនៅប្រទេសថៃបានកើនឡើងជាបន្តបន្ទាប់ ហើយធ្វើឱ្យកសិករជួយគ្នាកាប់ដើមចេក និងរៀបចំបញ្ជូនឱ្យអតិថិជនដើម្បីយកទៅធ្វើប្រទីប ។ បច្ចុប្បន្ន ពលរដ្ឋថៃជាច្រើននាក់ចាប់អារម្មណ៍ធ្វើប្រទីបពីវត្ថុធាតុដើមធម្មជាតិ ច្រើនជាងទិញប្រទីបធ្វើពីវត្ថុធាតុដើមផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrK33zb07zT4M235dn2rEHrkcRVGoBsFDKKj6UISRKN2wBWqMM4iZT-RT_d9LA0BBOuEofBIZbQw4bbxzFDNGZtxtwNR1EKP81Y7vBSTaipfW83XcrkEXWdjXVVzdK5jfBCFlXcN2oltjdHE10MLrjxl2wu1sISGGA9Rp_3gpg9Iyx1npguktDYGpontQ/s600/photo_2023-11-25_11-25-54%20(2).jpg

លោក ថុងឆ័យ ថុងជីត មានតួនាទីជាជំនួយការមេភូមិ និងមានទីលំនៅក្នុងភូមិ២ ឃុំអ៊ុនថនប្រាមូន ស្រុកពោធិ៍ថង ខេត្តអាងថង ប្រទេសថៃ ព្រមទាំងក្រុមគ្រួសារបានជួយគ្នាជញ្ជូនដើមចេកពីចម្ការមកកាត់ជាកង់ៗ រួចយកទៅត្រាំទឹកក្នុងចានដែកដែលផ្សំជាមួយទឹកក្រូច ដើម្បីឱ្យដើមចេកទាំងនេះមានពណ៌ស និងគ្មានស្នាមជាំខ្មៅ ។ បន្ទាប់មក លោករៀបចំដើមចេកទាំងនេះដាក់តាមទំហំរបស់វា ដូចជា ៖ ទំហំតូច, កណ្តាល និងធំ ហើយយកវាមកច្រកក្នុងថង់ផ្លាស្ទិកត្រៀមបញ្ជូនឱ្យអតិថិជន និងអាជីវករដែលបានកក់ទុកសម្រាប់យកទៅលក់នៅផ្សារបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAKJsdFSIO5W1QNZV3Jd2dSIU2AcpZ7j1nnv3RVtn_0bNHt6rMdySAHAvHT-9Q2RKFWocsxxLOAo67B7soOxlahxYpsvjZ9sJuNVdoK6voOEhg6Nk1KcCnOK0v8bz5Kt_V0Vhy_87uAidneJkl3C6lWGhg-K91xSwc8P5puwKKuvhzQNFzfp6nSL3DXas/s600/photo_2023-11-25_11-25-54.jpg

លោក ថុងឆ័យ និយាយថា នៅឆ្នាំ២០២៣ មានការកក់ដើមចេក និងស្លឹកចេកជាច្រើន ហើយចាត់ទុកថា ឆ្នាំនេះ ប្រសើរជាងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ ដើមចេក និងស្លឹកចេក កំពុងតែទទួលបានការពេញនិយមពីអ្នកយកទៅធ្វើប្រទីប ដោយសារបច្ចុប្បន្ន ពលរដ្ឋថៃនិយមធ្វើប្រទីបពីវត្ថុធាតុដើមធម្មជាតិ ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងមានភាពស្រស់ស្អាតទៀតផង ។ លើសពីនេះ គេក៏បានធ្វើប្រទីបពីវត្ថុធាតុដើមធម្មជាតិផ្សេងទៀត ដូចជា ប្រទីបធ្វើពីនំប៉័ង និងប្រទីបធ្វើពីចំណីត្រី ។ ប៉ុន្តែប្រទីបធ្វើពីដើមចេក និងស្លឹកចេក គឺជាប្រទីបដែលមន្ត្រីរាជការ និងពលរដ្ឋនិយមប្រើប្រាស់ជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc7nNRZHem1uEG6778Eg_1ZjdGAqbUy95OgeLD1BBP7DJDjCQTYo2ARf-_Vb1wWMTw5cn9MKuConnpA4bBs84k9IQmsPragSECwrb4Kr-mh5YUuRgT-Dj5hmOArCjWjwcfycZ-cbesq2iGX8xajqt_umGuPJITNPVH-xNNpa9Bh7xP9HuHYjCbd7zDyEU/s600/photo_2023-11-25_11-25-55.jpg

ហេតុនេះ ទើបមានការកុម្ម៉ង់ទិញដើមចេក និងស្លឹកចេកជាបន្តបន្ទាប់ រួមទាំងមានអាជីវករមកទទួលទិញដល់កន្លែងផងដែរដើម្បីយកទៅលក់នៅផ្សារ ទើបធ្វើឱ្យតម្លៃដើមចេកកើនឡើង ខណៈពេលមុន គ្មានអ្នកចាប់អារម្មណ៍ទេ ។ ប៉ុន្តែក្នុងអំឡុងពេលបុណ្យបណ្តែតប្រទីបនៅឆ្នាំ២០២៣ ដើមចេក និងស្លឹកចេកមានហាងឆេងល្អ ។

លោក ថុងឆ័យ បន្ថែមថា ចំណែកតម្លៃវិញ គឺដើមចេក១កង់ មានតម្លៃចាប់ពី៧បាត ទៅ១០បាត ហើយវាអាស្រ័យទៅលើទំហំផងដែរ ។ ដូច្នេះ ដើមចេក១ដើម លោកអាចកាត់បានប្រមាណជា២០កង់ ហើយលោកទទួលបានប្រាក់ចំនួន២០០បាត ។ រីឯតម្លៃស្លឹកចេកវិញ ក៏បានកើនឡើងដូចគ្នាដែរ គឺមានតម្លៃចាប់ពី១៣បាត ទៅ២០បាតក្នុង១គីឡូក្រាម ហើយវាអាស្រ័យលើស្លឹកចេកនេះស្អាត, ស្លឹកចាស់ ឬស្លឹកខ្ចី ៕

ប្រាសាទអង្គរវត្តក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក

0

ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជាបានយកឈ្នះទីក្រុង Pompeii នៃប្រទេសអ៊ីតាលី ក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក។ អច្ឆរិយៈទី៨ នៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការ ដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ Time of India Travel។Pompeii, Herculaneum, and Mount Vesuvius: Hours, Tickets, and Toursសារព័ត៌មានដដែលបានចុះផ្សាយទៀតថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ប្រាសាទអង្គរវត្តត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃហិណ្ឌូ។ ទោះជាយ៉ាងណា ប្រាសាទនេះបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនាវិញ។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណីតដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។Angkor Wat | Description, Location, History, Restoration, & Facts |  Britannica

Time of India Travel បានពិពណ៌នាទៀតថា បទពិសោធន៍ដ៏អស្ចារ្យបំផុតមួយនៅប្រាសាទអង្គរវត្តគឺការមើលឃើញថ្ងៃរះលើប្រាង្គប្រាសាទ នៅពេលព្រឹកព្រលឹមប្រាសាទបានបញ្ចេញពណ៌ដូចមាសដែលបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យ។ លើសពីភាពអស្ចារ្យនៃស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្តមានសារៈប្រយោជន៍ខាងវប្បធម៌ និងស្មារតីយ៉ាងធំធេង។ប្រាសាទនេះនៅតែជាទីតាំងសាសនាដ៏សកម្មមួយ ដែលទាក់ទាញព្រះសង្ឃ និងពុទ្ធបរិស័ទដែលមកគោរពបូជា និងចូលរួមសូត្រធម៌ និងសមាធិ៕Planning Your Trip to Angkor Wat | Moon Travel GuidesCambodia Up Close: 7 Must-See Sites at Angkor Wat

បេក្ខជនតែម្នាក់គត់នៅឆ្នាំ២០២៣ ដែលប្រឡងបាក់ឌុបបានពិន្ទុ១០០ពេញ

0

ការប្រកាសលទ្ធផល ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ បានចេញជាផ្លូវហើយ ដោយក្នុងនោះគេឃើញមានការជាប់ ៧២.៨៦ភាគរយឯណោះ។

នៅក្នុងនោះមានការជាប់និទ្ទេស A ដល់ទៅ១៦៧៣ នាក់ និងមានតែម្នាក់ប៉ុណ្ណោះនៅក្នុងចំណោម១៦៧៣ នាក់ ដែលទទួលបានពិន្ទុ១០០ពេញ។

បេក្ខជនមានឈ្មោះថា ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ នៃខេត្តសៀម ជាបេក្ខជននិទ្ទេសA បានពិន្ទុខ្ពស់ជាងគេ គឺ១០០ពេញ។

ដោយឡែកយុវតី ឡេង សុគន្ធផស្សុតី មកពីវិទ្យាល័យព្រះស៊ីសុវត្ថិជាសិស្សនិទ្ទេស A ឈរលំដាប់ទី២ ជាមួយពិន្ទុ ៩៩.៩៩៩៕

ចិននឹងក្លាយជាប្រទេសនាំចេញរថយន្តច្រើនជាងគេលើពិភពលោក

0

ប្រទេសចិន ៖ មន្ត្រីក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំប្រទេសចិន ឈ្មោះ Wang Xia បានលើកឡើងក្នុងកម្មវិធីពិព័រណ៍រថយន្តអន្តរជាតិនៅទីក្រុងក្វាងចូវ លើកទី២១ ថា ចិននឹងក្លាយជាប្រទេសនាំចេញរថយន្តច្រើនជាងគេលើពិភពលោកនៅឆ្នាំ២០២៣ យ៉ាងពិតប្រាកដ ។ ជាក់ស្តែង បរិមាណការនាំចេញរថយន្តរបស់ចិនទៅក្រៅប្រទេស ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ គឺស្មើនឹង៣លាន៩សែនគ្រឿង ។China's auto exports hit record high in August - Chinadaily.com.cn

មន្ត្រីក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិរូបនេះបន្តថា បច្ចុប្បន្ន ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនកំពុងតែឈានឆ្ពោះទៅរកលំដាប់ពិភពលោកយ៉ាងរឹងមាំ បើទោះជាបរិយាកាសជុំវិញមានភាពស្មុគស្មាញក៏ដោយ ។

នៅត្រីមាសទី១ នៃឆ្នាំ២០២៣ ប្រទេសចិនបាននាំចេញរថយន្តសរុបទៅក្រៅប្រទេស ស្មើជាង១លានគ្រឿង និងបានវ៉ាដាច់ប្រទេសជប៉ុនជាលើកដំបូង ហើយចិនបានក្លាយជាប្រទេសនាំចេញរថយន្តដ៏ច្រើនបំផុតនៅលើពិភពលោក ។ រីឯបរិមាណការនាំចេញរថយន្តក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ បានកើនឡើង៥៩,៧% បើធៀបពី១ឆ្នាំទៅ១ឆ្នាំ គឺស្មើនឹង៣លាន៩សែន២ម៉ឺនគ្រឿង ។China charges ahead of Japan's auto exports

ចំណែកតម្លៃការនាំចេញសម្រាប់រថយន្ត១គ្រឿងក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៣ បានកើនឡើងរហូតដល់១៣ម៉ឺន៧ពាន់យាន់ (ឬស្មើប្រមាណ១៩.១០០ដុល្លារអាមេរិក) ពីតម្លៃ៨៥.០០០យាន់ (ឬស្មើប្រមាណ១១.៨៤០ដុល្លារអាមេរិក) នៅឆ្នាំ២០១៤ ។ ទីផ្សាររថយន្តរបស់ចិននឹងទទួលយកកំណើនថ្មីៗបន្ថែមទៀត ដោយសារប្រទេសចិនបានកំណត់វិធានការជាច្រើនដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ច និងលើកកម្ពស់ការប្រើប្រាស់ ក៏ដូចជាអ្នកប្រើប្រាស់ចាប់ផ្តើមមានទំនុកចិត្តឡើងវិញផងដែរ ៕