គូឡាឡាំពួ៖ សមាជិកសភាលោក Tuan Ibrahim Tuan Man បានស្នើឱ្យបុរសមូស្លីមរៀបការជាមួយប្រពន្ធលើសពីមួយ ដើម្បីដោះស្រាយបញ្ហាស្ត្រីជាច្រើនរៀបការយឺត។សមាជិក​សភា​ម៉ាឡេស៊ី​ម្នាក់ ចង់​ឱ្យ​បុរស​រៀបការ​ជាមួយ​ប្រពន្ធច្រើនយោងតាមប្រភពព័ត៌មាន The Star ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកាថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ីមានស្ត្រីនៅលីវជាង ៨.៤ លាននាក់ ដូច្នេះយោងតាមលោក Tuan Ibrahim បាននិយាយថា ការដែលឱ្យបុរសរៀបការប្រពន្ធច្រើននឹងជួយដោះស្រាយបញ្ហាស្ត្រីរៀបការយឺត។ លោក Tuan Ibrahim បានបន្តទៀតថា “ខ្ញុំដឹងថានេះមិនមែនជាដំណោះស្រាយចុងក្រោយទេ ប៉ុន្តែវាអាចដោះស្រាយបញ្ហានៃការរៀបការយឺត ហើយប្រាកដណាស់សមាជិកសភាបក្សប្រឆាំងមួយចំនួនក៏គាំទ្រវាផងដែរ” ។Photos Of Sabahan Man Marrying Two Women In A Single Ceremony Go Viral

ទោះជាយ៉ាងណាក៏ដោយ សំណើរបស់លោក Tuan Ibrahim ត្រូវបានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង។ លោកមេធាវី Siti Kasim បានធ្វើអត្ថាធិប្បាយថា មានបញ្ហាជាតិសំខាន់ៗជាច្រើន ដែលត្រូវលើកមកពិភាក្សានៅចំពោះមុខរដ្ឋសភា មិនមែនជាបញ្ហានៃការរៀបការយឺតយ៉ាវនោះទេ។ លោក Siti ជឿជាក់ថា លោក Tuan Ibrahim គួរតែសុំទោសស្ត្រី និងបុរសទាំងអស់ ព្រោះគាត់គិតថា ពួកគេមានគំនិតដូចគាត់។

ក្នុងនោះដែរ អង្គការជំនួយស្ត្រី (WAO) បានបញ្ជាក់ថា មុននឹងលើកកម្ពស់ពហុពន្ធភាព ចាំបាច់ត្រូវធានាថា បុរសយល់ច្បាស់អំពីទំនួលខុសត្រូវរបស់ពួកគេចំពោះភរិយាក្នុងការរស់នៅជាមួយគ្នា និងការចិញ្ចឹមកូន។
WAO បានបន្ថែមទៀតថា “នៅក្នុងគ្រួសារ ឬបញ្ហាអាពាហ៍ពិពាហ៍ណាមួយ វាមានសារៈសំខាន់ណាស់ក្នុងការធានានូវតម្រូវការខាងរាងកាយ និងខាងវិញ្ញាណរបស់គ្រួសារ ជាពិសេសសម្រាប់ស្ត្រី និងកុមារ ក្រុមដែលងាយរងគ្រោះ” ។When an ethnic Chinese marries an ethnic Indonesian/Malay, is it typically  a Chinese man marrying an Indonesian/Malay woman? - Quora

គួរបញ្ជាក់ដែរថា ច្បាប់ឥស្លាមរបស់ប្រទេសម៉ាឡេស៊ីអនុញ្ញាតឱ្យបុរសអាចរៀបការជាមួយប្រពន្ធបានរហូតដល់ ៤ នាក់ ប៉ុន្តែទាមទារការយល់ព្រមពីតុលាការឥស្លាមរបស់រដ្ឋនីមួយៗសម្រាប់អាពាហ៍ពិពាហ៍នីមួយៗបន្ទាប់ពីអាពាហ៍ពិពាហ៍លើកដំបូង។ សម្រាប់អ្នកមិនមែនជាមូស្លីម ពហុពន្ធភាពត្រូវបានហាមឃាត់នៅក្រោមច្បាប់អាពាហ៍ពិពាហ៍សហព័ន្ធម៉ាឡេស៊ីឆ្នាំ ១៩៧៦៕