ប្រទេសកូឡុំប៊ី ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មានតុក្កតាជាង២.០០០ ត្រូវបានគេយកមកតម្រៀបគ្នានៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងមក ដើម្បីបង្ហាញពីការតវ៉ាទៅកាន់រដ្ឋាភិបាលកូឡុំប៊ី ចំពោះករណីរំលោ.ភបំពា.នលើកុមារកាន់តែកើនឡើងនៅក្នុងប្រទេសនេះ ។
ការតវ៉ាបានរៀបចំឡើងដោយអង្គការ Aldeas Infantiles ជារៀងរាល់ឆ្នាំជាប់ៗគ្នា ហើយនៅឆ្នាំ២០២៣ គឺជាការតវ៉ាលើកទី៧ ក្នុងគោលបំណងទប់ស្កាត់ និងការពារការរំលោ.ភបំពា.នផ្លូ.វភេ.ទលើកុមារ រួមទាំងជំរុញឱ្យមានការស៊ើបអង្កេតរឿងក្តីទាំងនេះផងដែរ ។ ម្យ៉ាងទៀត ការតវ៉ាក៏មានគោលបំណងឱ្យរដ្ឋាភិបាលបង្កើតគម្រោងថែទាំ និងជួយសង្គ្រោះដល់កុមារទាំងអស់ ។
អង្គការ Aldeas Infantiles បានបញ្ជាក់នៅក្នុងបណ្តាញសង្គម Instagram ថា ៖ «ការរៀបចំនេះដើម្បីបញ្ជូនសំឡេងរបស់ពួកយើងទៅកាន់រដ្ឋាភិបាល ជំនួសឱ្យក្មេងប្រុស និងក្មេងស្រីទាំងអស់ដែលបានក្លាយជាជនរងគ្រោះក្នុងការរំលោ.ភបំពា.នផ្លូវភេ.ទនៅប្រទេសកូឡុំប៊ី» ។
យោងតាមទិន្នន័យរបស់អង្គការនេះបង្ហាញថា ជារៀងរាល់ថ្ងៃ មានកុមារ និងយុវវ័យនៅប្រទេសកូឡុំប៊ី រហូតដល់៥៧នាក់ត្រូវបានគេបំពា.នផ្លូវភេ.ទ ហើយកុមារភាគច្រើនមិនទទួលបានការថែទាំផ្លូវចិត្តទេ ។ ហេតុនេះ អង្គការបានប្រមូលផ្តុំនូវរូបគំនូរពីកុមាររងគ្រោះទាំងអស់មកបង្ហាញដើម្បីឱ្យមនុស្សទូទៅឃើញថា ពួកគេឈឺចា.ប់កម្រិតណា ក្រោយពីឆ្លងកាត់ហេតុការណ៍អាក្រក់ៗកន្លងមក ។
ជាមួយគ្នានេះ អង្គការ Aldeas Infantiles ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកូឡុំប៊ីចាត់វិធានការការពារកុមារបន្ថែមទៀត និងផ្តល់ការព្យាបាលផ្លូវចិត្តដល់ពួកគេដោយសារការរំលោ.ភបំពា.នឱ្យបានសមស្រប និងទាន់ពេលវេលា ៕










