Home Blog Page 1397

វៀតណាមឈ្នះពានរង្វាន់ជាគោលដៅបេតិកភណ្ឌឈានមុខគេលើពិភពលោកក្នុងឆ្នាំ២០២៣

0

បរទេស៖ វៀតណាម និងសហព័ន្ធអារ៉ាប់រួម (UAE) បានឈ្នះពានរង្វាន់ជាគោលដៅបេតិកភណ្ឌឈានមុខគេលើពិភពលោកក្នុងឆ្នាំ ២០២៣។
យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានរាយការណ៍នៅថ្ងៃទី៣ ខែធ្នូថា វៀតណាមបានវ៉ាដាច់បេក្ខភាពអាមេនី ប្រេស៊ីល អេហ្ស៊ីប ក្រិក ជប៉ុន និងអារ៉ាប៊ីសាអូឌីត ដើម្បីឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ នៅក្នុងកម្មពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកកាលពីថ្ងៃទី២ ខែធ្នូកន្លងទៅ។ នៅក្នុងឆ្នាំ ២០១៩, ២០២០, និង២០២១ វៀតណាមក៏ត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់បេតិកភណ្ឌឈានមុខគេរបស់ពិភពលោកផងដែរ។Vietnam | History, Population, Map, Flag, Government, & Facts | Britannica

ដូច្នេះហើយ គោលដៅទេសចរណ៍ចំនួន៥ ដែលទាក់ទាញបំផុតរួមមានទីក្រុងហាណូយ ម៉ុកចូវ តាំដាវ ហាណាម ភូក្វុក និងវិញភុក។ ដោយរដ្ឋធានីហាណូយបានឈ្នះពានរង្វាន់ សម្រាប់ទិសដៅវិស្សមកាលរយៈពេលខ្លីឈានមុខគេលើពិភពលោកជាលើកទីបីជាប់ៗគ្នា ក៏ដូចជាវ៉ាដាច់បេក្ខជនខ្លាំងៗផ្សេងទៀតដូចជា ឌូបៃ ហុងកុង ឡាសវេហ្គាស ញូវយ៉ក សិង្ហបុរី ស៊ីដនី និងតូក្យូ។ ចំណែកឯ Tam Dao និង Vinh Phuc បានទទួលពានរង្វាន់ជាទីក្រុងទេសចរណ៍ឈានមុខគេលើពិភពលោកជាលើកទីពីរ។ រីឯ Moc Chau Son La វិញទទួលបានពានរង្វាន់ទិសដៅធម្មជាតិក្នុងស្រុកឈានមុខគេលើពិភពលោក។ សម្រាប់ខេត្ត Ha Nam វិញក៏បានទទួលពានរង្វាន់ជាទិសដៅវប្បធម៌មូលដ្ឋានកំពូលជាលើកដំបូង។ ចំពោះ Phu Quoc គឺជាកោះធម្មជាតិឈានមុខគេរបស់ពិភពលោក។The best Vietnam holiday destinations: When to travel and where to stay |  The Independent

គួរបញ្ជាក់ដែរថា ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) គឺជាពានរង្វាន់ឈានមុខគេរបស់ពិភពលោកដែលត្រូវបានគេចាត់ទុកថាជា “អូស្ការនៃឧស្សាហកម្មទេសចរណ៍” ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៣ មកម្លេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្តល់កិត្តិយស រង្វាន់ និងទទួលស្គាល់ភាពល្អឥតខ្ចោះក្នុងវិស័យទេសចរណ៍ ដោយមានច្រើនប្រភេទរួមមាន សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ ការធ្វើដំណើរ គោលដៅ និងឧទ្យានជាដើម៕What to See and Do in Phu Quoc, Vietnam's Island Paradise

ពីរោះណាស់! ពិធីការិនី ប៉ែន ស្រីពេជ្រ បង្ហើរសំឡេងទម្រង់ភ្លេងការម្តងត្រូវអ្នកគាំទ្រសរសើរព្រាត

0

ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាសអ្នកនាង ប៉ែន ស្រីពេជ្រ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាងបានបង្ហើរសំឡេងទម្រង់ភ្លេងការនៅក្នុងថ្ងៃមង្គលរបស់ថៅកែពេជ្រ ទ្រី ដាណា។May be an image of 1 person

អ្នកមួយចំនួនអាចដឹង និងមិនដឹងថាអ្នកនាង ប៉ែន ស្រីពេជ្រ មិនត្រឹមមានវោហាសព្ទពាក្យសម្តីញុំាងឱ្យកម្មវិធីសប្បាយៗក្នុងនាមជាពិធីការិនីប៉ុណ្ណោះទេ ប៉ុន្តែទឹកដមសំឡេងរបស់នាងមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ ដោយយូរៗម្តងពិធីការិនីរូបនេះបានបកស្រាយចម្រៀងឱ្យអ្នកគាំទ្រស្តាប់កម្សាន្ត។May be an image of 4 people and dais

អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែបកស្រាយចម្រៀងសម័យបានពីរោះប៉ុណ្ណោះទេប៉ុន្តែ ប៉ែន ស្រីពេជ្រ ក៏អាចបកស្រាយចម្រៀងភ្លេងការបានដូចគ្នា។ នៅក្នុងពិធីមង្គលលោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ពិធីការីនី ប៉ែន ស្រីពេជ្រ បានបង្ហើរសំឡេងបទភ្លេងការមានចំណងជើងថា «ស្រណោះសត្វត្រយ៉ង» ធ្វើឱ្យអ្នកគាំទ្រសរសើរព្រោងព្រាត។May be an image of 4 people, wedding and dais

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិស្រដៀងៗគ្នាថា ពិធីការិនី ប៉ែន ស្រីពេជ្រ ច្រៀងពីរោះណាស់ អ្នកខ្លះក៏សម្តែងការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាពិធីការិនីរូបនេះច្រៀងដល់ម្លឹង ខណៈអ្នកគាំទ្រផ្សេងទៀតបញ្ចេញយោបល់ឱ្យ ប៉ែន ស្រីពេជ្រ បន្ថែមមុខរបរមួយទៀតផងដែរ។May be an image of 1 person

គួរបញ្ជាក់ថាពិធីការិនី ប៉ែន ស្រីពេជ្រ បានរៀបពិធីមង្គលការជាមួយលោក ឆេង ពន្លកនេត្រា កាលពីខែមករា ឆ្នាំ២០២១ និងទទួលបានចំណងដៃកូនស្រីម្នាក់កាលពីខែសីហា ឆ្នាំ២០២២៕

 

តើនឹងមានអ្វីកើតឡើងប្រសិនបើប្រទេសថៃប្រារព្ធពិធីបុណ្យសង្ក្រាន្តរយៈពេលពេញមួយខែ

0

ប្រទេសថៃ៖ រដ្ឋាភិបាលរបស់ប្រទេសថៃគ្រោងនឹងរៀបចំពិធីបុណ្យសង្ក្រាន្តដ៏ល្បីល្បាញរបស់ខ្លួនរយៈពេល ១ ខែពេញនៅឆ្នាំក្រោយ ប៉ុន្តែត្រូវបានប្រជាជនថៃធ្វើការរិះគន់។

យោងតាមប្រភពព័ត៌មាន The Thaiger ដែលបានរាយការណ៍កាលពីថ្ងៃទី៣ ខែធ្នូថា រដ្ឋាភិបាលរបស់ប្រទេសថៃ បានបង្ហាញផែនការដ៏ក្លាហានរបស់ខ្លួនក្នុងការរៀបចំពិធីបុណ្យសង្ក្រាន្តរយៈពេលពេញមួយខែ ក្នុងគោលបំណងដើម្បីពង្រឹងអំណាចរបស់ប្រទេសជាតិនៅលើឆាកពិភពលោក ក៏ដូចជាផ្សព្វផ្សាយពិធីបុណ្យសង្ក្រានថាជាវប្បធម៌ដំបូងរបស់ប្រទេសថៃ។What is Songkran? Everything you need to know about Thailand's wet and wild New  Year celebrations | Euronews ទោះជាយ៉ាងណាក៏ដោយ ប្រជាជនថៃជាច្រើនហាក់ដូចជាមិនយល់ស្របនឹងគំនិតរបស់រដ្ឋាភិបាលទេ ដោយពួកគេលើកឡើងថា ការធ្វើពិធីបុណ្យសង្ក្រានរយៈពេលមួយខែពេញអាចនឹងមានផលវិបាកដែលមិននឹកស្មានដល់ ដូចជាការខ្វះខាតទឹក និងសហគ្រិនដែលមិនសប្បាយចិត្តដែលតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃអាជីវកម្មដែលអាចកើតមាន។ លើសពីនេះ ការប្រារព្ធពិធីបុណ្យសង្ក្រាន្តរយៈពេលពេញមួយខែ ឬញឹកញាប់ពេក ក៏ធ្វើឱ្យពិធីនេះបាត់បង់ភាពទាក់ទាញ ហើយវានឹងក្លាយជាពិធីបុណ្យធម្មតា មិនមែនជាពិធីបុណ្យប្រពៃណីប្រចាំប្រទេសទៀតឡើយ។Traditional costumes, elephants highlight Thailand's Songkran Festival -  CGTN

ទោះបីជាមានការរិះគន់ពីប្រជាជនខ្លួនយ៉ាងណាក៏ដោយ ថ្មីៗនេះប្រទេសថៃក៏បានបែងចែកទឹកប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៥.១ ពាន់លានបាត (ប្រមាណ ១.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីបង្កើនការបញ្ជាក់អត្តសញ្ញាណថាមពលដ៏ខ្លាំងក្លារបស់ខ្លួន។ ហេតុនេះហើយក៏មានសំណួរដ៏ក្តៅគគុកមួយចោតសួរថា ហេតុអ្វីបានជាប្រជាជាតិដែលជ្រួតជ្រាបក្នុងវប្បធម៌ និងប្រពៃណីត្រូវការថវិកាដ៏ច្រើនបែបនេះ ដោយគ្រាន់តែបង្ហាញពីភាពទាក់ទាញរបស់វាទៅកាន់ពិភពលោក ឬយ៉ាងណា? តើនេះជាការទទួលស្គាល់ថាការអំពាវនាវវប្បធម៌ តម្លៃនយោបាយ និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រទេសថៃខ្វះភាពទាក់ទាញពីកំណើតឬ?The Different Places To Celebrate Songkran In Thailand - Zafigo

ជុំវិញការចោតសួរបែបនេះ គណៈកម្មាធិការអភិវឌ្ឍន៍ជាតិ Soft Power ដែលដឹកនាំដោយ Paetongtarn បាននិយាយថា ការអនុម័តថវិកាចំនួន ៥.១ ពាន់លានបាតនេះ គឺដើម្បីជំរុញឧស្សាហកម្មចំនួន ១១ នៅក្នុងប្រទេសថៃ រួមទាំងពិធីបុណ្យ Songkran ផងដែរ។ គម្រោងនេះក៏រួមបញ្ចូលទាំងការប្រារព្ធពិធីបុណ្យអុំទូករបស់ប្រទេស នឹងបាតុភូតសង្ក្រាន្តផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកប្រទេសថៃ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យសង្ក្រាន្តរបស់ប្រទេសថៃនឹងត្រូវបានដាក់ឈ្មោះជាផ្លូវការនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះថាជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក៕Thailand's Songkran Water Festival Begins Amid Regional Drought

ធ្លាយពាក្យចចាមអារ៉ាមថាមុន Andrea មានទំនាក់ទំនងជាមួយ Daniel គឺគេបែកគ្នាជាមួយ Kathryn ហើយ

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍ជាបន្តទៀតទៅលើគូស្នេហ៍តារាហ្វីលីពីនល្បីល្បាញដែលមានការលើកឡើងថាបែកគ្នាព្រោះតែមានជនទី៣ ខណៈធ្លាយពាក្យចចាមអារ៉ាមថា Andrea Brillantes បានសាងទំនាក់ទំនងស្នេហាជាមួយ Daniel គឺក្រោយពីតារាប្រុសរូបនេះបញ្ចប់ទំនាក់ទំនងជាមួយនឹង Kathryn រួចហើយ ដូច្នេះនាងគ្មានកំហុសជាជនទី៣ជុំវិញការបែកគ្នានេះទេ។Daniel Padilla Concert Tickets And Tour Dates - Platinumlist.net

Andrea បាននិយាយថា «ចាស! Daniel និងខ្ញុំពិតជាមានទំនាក់ទំនងស្នេហាជាសម្ងាត់ពីមុនមក ហើយរឿងសំខាន់ដែលគ្រប់គ្នាត្រូវដឹង គឺថា Daniel និង Kath បានចែកផ្លូវគ្នារួចហើយ មុនពេលពួកយើងចាប់ផ្តើមស្នេហា។ ដូច្នេះការដែល Daniel និយាយថាខ្ញុំគ្មានកំហុស គឺត្រឹមត្រូវណាស់ ព្រោះខ្ញុំពិតជាមិនបានធ្វើអីខុសមែន។ លើសពីនេះយើងកំពុងគិតគ្នាអំពីស្ថានភាព ហើយសម្រេចចិត្តបើកចំហរអំពីទំនាក់ទំនងរបស់យើងជាសាធារណៈតែម្ដង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់អាចយល់បានថា យើងជាមនុស្សធម្មតាដែលមានសេចក្តីស្រឡាញ់ និង ស្វែងរកសុភមង្គលដោយមិនចាំបាច់ជាន់ជើងនរណាម្នាក់»។ តារាស្រីវ័យ២០ឆ្នាំរូបនេះបន្ថែមទៀតថា នាងសង្ឃឹមថាមិនថា Kathryn ឬ Daniel គឺអាចឆាប់សះស្បើយពីរឿងនេះហើយដើរទៅមុខបន្ត។Kathryn Bernardo wins at Seoul International Drama Awards | ABS-CBN News

ទោះយ៉ាងណានេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលចែកចាយនៅលើបណ្តាញសង្គមប៉ុណ្ណោះសម្រាប់គណនី Instagram ផ្លូវការរបស់ Andrea វិញគឺមិនបាន Post ពីរឿងនេះទេដោយនាងព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត មិនចេញមុខបកស្រាយឬបដិសេធឡើយទោះបីជារឿងជាប់ឈ្មោះជាជនទី៣បំបែកស្នេហា១១ឆ្នាំរបស់គេយ៉ាងណាក៏ដោយ។Andrea Brillantes : r/CelebsPH

គួរបញ្ជាក់ផងដែរថា កាលពីទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ Kathryn Bernardo បានបង្ហោះនៅលើ Instagram របស់នាងដោយបញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុស Daniel Padilla បន្ទាប់ពីក្លាយជាគូស្នេហ៍១១ឆ្នាំ។ ការបែកគ្នារបស់អ្នកទាំងពីរធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈហ្វីលីពីន អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសសុទ្ធតែបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបែកគ្នារបស់ពួកគេ ខណៈតារាស្រី Andrea បានជាប់ឈ្មោះថាជាជនទី៣លើរឿងនេះ៕

ទីក្រុងមួយនៅតំបន់អាស៊ាន ក្លាយជាទីក្រុងមានការរស់នៅថ្លៃបំផុតនៅលើពិភពលោក

0

ទីក្រុងមួយនៅតំបន់អាស៊ាន ក្លាយជាទីក្រុងមានការរស់នៅថ្លៃបំផុតនៅលើពិភពលោក
នៅក្នុងរយៈពេល១១ឆ្នាំចុងក្រោយ ទីក្រុងសិង្ហបុរី បានក្លាយជាទីក្រុងដែលមានការរស់នៅថ្លៃបំផុតនៅលើលោក លំដាប់ទីមួយរយៈពេល៩ នេះបើយោងតាមឲក្រុមហ៊ុន Economist Intelligence Unit។

មូលហេតុដែលសិង្ហបុរីជាប់ចំណាត់ថ្នាក់កំពូលគេនេះ គឺដោយសារតែមានថ្លៃចំណាយខ្ពស់លើគ្រឿងទេស គ្រឿងស្រវឹង សំលៀកបំពាក់ ជាម្ចាស់យានយន្តឯកជន និងជាពិសេសលំនៅឋានតែម្តង។My Singapore Travel Experience | Veena Worldដោយឡែកទីក្រុង Zurich របស់ប្រទេសស្វីស ដែលឈរនៅចំណាត់ថ្នាក់លេខ៦កាលពីឆ្នាំ បានហក់ឡើងមកឈរលេខ២ ក្នុងឆ្នាំនេះ ដោយសារតែមានរូបិយប័ណ្ណឡើងថ្លៃខ្លាំងនៅក្នុងឆ្នាំនេះ ទីផ្សារអចលនទ្រព្យ និងតម្លៃសេវាកម្មផ្សេងៗសុទ្ធតែមានការឡើងថ្លៃ។What to Do in Zurich | zuerich.comចំពោះទីក្រុង New York ដែលឈរលេខ១កាលពីឆ្នាំមុន បានធ្លាក់នៅលេខ៣វិញ ក្រោយពីការកើនឡើងចំនួនប្រជាជនអត់ផ្ទះសម្បែងកាន់តែច្រើននៅក្រុង New York។How to spend 24 hours in New York | Tiqets Blog
សូមបញ្ជាក់ផងដែរថា ចំពោះការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយប្រៀបធៀបតម្លៃបុគ្គលជាង ៤០០កន្លែង និងសេវាកម្មជាង ២០០ នៅក្នុងទីក្រុងចំនួន ១៧៣នៅលើពិភពលោក៕

 

វត្តមានអ្នកនាង ស្រីអូន ក្នុងពិធីមង្គលការលោកស្រី ទ្រី ដាណា ធ្វើឱ្យអ្នកគាំទ្រនឹកស្មានមិនដល់

0

កម្មវិធីពេលព្រឹកនៃពិធីមង្គលការរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល មានអ្នកសិល្បៈល្បីៗនិងអ្នកជំនួញអនឡានជាច្រើនរូបចូលរួម ហើយអ្វីដែលមហាជននឹកស្មានមិនដល់នោះគឺលេចវត្តមានរបស់អ្នកនាង ស្រីអូន ចូលរួមពិធីមង្គលនេះដូចគ្នាទាំងកាលពីមុនអ្នកទាំងពីរមានបញ្ហានឹងគ្នាវាយប្រហារទីផ្សារអនឡាញលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIAcsPjsKMNQppM_Au1LXJOgaYHfkhWHiaS4jngqBrT3rM2NjCiFeeYRBbvXDr5oked2pWyjqmRC00J342FMjMi8TEryCJ577-poTLiHBlqkG3jScC5ZVNxqe4hfgPC46SJ-7O32kaPtgFnthu63oY6sICSTbTsbSJMOnyC3fi2J_eM55Q7ftfa51ipWw/s1440/image_2023-12-04_09-07-10.png

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃសិរីសួស្តីជ័យមង្គលគូស្វាមីភរិយាថ្មី ថៅកែពេជ្រ ទ្រី ដាណា និងលោក រស់ រាជ្ជសាល ជាម៉ូដែលសម្បូរសាច់ដុំកង់ៗ ដោយមានការរៀបចំពិធីយ៉ាងអធិកអធមក្រោមវត្តមានអ្នកមានមុខមាត់ក្នុងសង្គម តារាប្រុសស្រីច្រើនរូប រួមទាំងអ្នកជំនួញអនឡាញល្បីៗជាច្រើនចូលរួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWkTsP4bBXwxl5bxVUbkVrT6cZzL8LN-GRufw6BFA5o2DDt1NzTirVP8UBNdJbgpsqwHDWjPZkFDHKSQdMrUAOYeojQgL0ucWwQesBwR0Lk2zq5drqOpf6TMmCFZCLrDxXwO9mwnYqH8hyphenhyphenhOc6MVueZsIabZPBfgX88NhMZYP1kYH2Aqa3T5UOBzZmn_4/s2048/image_2023-12-04_09-07-27.png

អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះកម្មវិធីពេលព្រឹកពិធីមង្គលការនេះលេចវត្តមានអ្នកនាង ស្រីអូន ថៅកែសម្រស់ធម្មជាតិចូលរួមផងដែរធ្វើឱ្យអ្នកតាមដានស្រឡាំងកាំង និងបានក្លាយជាប្រធានបទជជែកយ៉ាងច្រើននៅលើបណ្តាញសង្គម។ ភាពភ្ញាក់ផ្អើលចំពោះវត្តមានរបស់ ស្រីអូន ចូលរួមពិធីមង្គលការលោកស្រី ទ្រី ដាណា នេះដោយសារតែកាលពីមុនអ្នកជំនួញទាំងពីររូបនេះប៉ះពារគ្នាទៅលើទីផ្សារអនឡាញយ៉ាងក្តៅគគុកបញ្ចេញផលិតផលស្រដៀលៗគ្នាដេញជើងគ្នាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI1ZrU3V-knN4vOYnvs1aT2um9EuQGgOEZPRuSsLcUcIoDnHdca2uJn8gMNs1LjCuf0gd5oaifF4T__zsl0Au_mGexSIq8SoTlKW1gvgymzRs0c0qk8tahNJFmCwxdCXGR4VJMlFbwjxYkEpgghtAtZa7Pjc_MaRG8pd-yzk4z-OUT-HZHD9WWFhTp9e4/s2048/image_2023-12-04_09-07-41.png

ទន្ទឹមនឹងភាពភ្ញាក់ផ្អើលនេះផងដែរអ្នកលេងបណ្តាញសង្គមក៏សង្កេតឃើញថាពេលនេះអ្នកនាង ស្រីអូន ចាប់ផ្តើមស្រស់ស្រាយឡើងវិញហើយបន្ទាប់ពីជួបបញ្ហានាពេលកន្លងមកដោយក្នុងពិធីមង្គលការ អ្នកនាង ស្រីអូន និងលោកស្រី ទ្រី ដាណា បានជជែកគ្នាប្រកបដោយស្នាមញញឹមទៅវិញទៅមកដោយបំភ្លេចចោលបញ្ហារបស់អ្នកទាំងពីរកន្លងមក ខណៈអ្នកនាង ស្រីអូន ក៏បានចូលទៅកាត់សក់បង្កក់សិរីសួស្តីដល់គូស្វាមីភរិយាមួយគូនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggbOof-FXxj5XN4jID_z7CQLk4HIU4DMAMqlA3dhFbG8PXjakzWxt7886XRqgUUnGn470-tVLaq-PlQP-M7kwZI-1ZWBKqQALxMg-ZWtote-YX-3_dpbroN4cVxbiTx_V3Fjw0qeLme5_UULDty7lbvyEXZ3SaofUqX8B_taaxXyIsiErt6na8EHpJSQU/s1950/image_2023-12-04_09-07-57.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHE5OZaTms1T9WswJE9bL3ljaNUqGwbcyXy438PVS4N3vOaD5i4L5921c7D0gTZRpnRQ4BQ7y0kfVcZyk4jfznomf2UanNZfaUSABpmTJQkaBPVVuchyphenhyphenH_7VlHXIhhLvRhC0iCT7CUf9UbGdaGsgGKaX-4RUvM_lEAlDXrOltzobgJy8r3RfM5kTLZmEU/s1280/photo_2023-12-04_09-04-41.jpg

ឈ្វេងយល់! ពាក្យ “កម្ពុជា” និង “ខ្មែរ” ខុសគ្នាដូចម្តេច?

0

ប្រជាជនកម្ពុជា ប្រាកដណាស់ធ្លាប់ឮ និងប្រើប្រាស់ពាក្យខ្មែរ និងកម្ពុជា សឹងតែរាល់ថ្ងៃនៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ប៉ុន្តែក៏នៅតែមានមនុស្សចំនួនតូច មិនទាន់នៅឡើយពីភាពខុសគ្នារវាងពាក្យ “កម្ពុជា” និង “ខ្មែរ”។

ពាក្យ “កម្ពុជា” នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា ពាក្យនេះអាចសរសេរជា”កម្ពុជ ឬ កម្ពុជា” ក៏បាន។ ពាក្យ “កម្ពុជា” សម្តៅទៅលើឈ្មោះប្រទេសកម្ពុជា។

ដោយឡែកចំពោះពាក្យ “ខ្មែរ” នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាតបានបង្ហាញថា មានថ្នាក់ពាក្យជានាម មានន័យថា មនុស្សដែលកើតនៅក្នុងដែនកម្ពុជា។

ហេតុដូច្នេះសូមបបងប្អូន ប្រើប្រាស់ពាក្យទាំងនេះឱ្យបានត្រឹមត្រូវ និងសូមកុំមានការយល់ច្រឡំតទៅទៀត ថាពាក្យពីរនេះមានអត្ថន័យដូចគ្នា៕

 

ករណី Covid-19 នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី កំពុងកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់

0

បរទេស៖ ក្រសួងសុខាភិបាលសិង្ហបុរី និងម៉ាឡេស៊ីទាំងពីរបានព្រមានថាចំនួននៃការឆ្លង Covid-19 បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានណែនាំប្រជាជនឱ្យចាត់វិធានការបង្ការ។

យោងតាមប្រភពព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូថា ចំនួនករណី Covid-19 នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើង 57.3% ជាមួយនឹងករណីជាង 3,600 ត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍នៃថ្ងៃទី 19 ដល់ថ្ងៃទី 25 ខែវិច្ឆិកា។ ប្រទេសនេះក៏បានកត់ត្រាចំនួនជាង 2,300 ករណីកាលពីថ្ងៃទី 12 ដល់ថ្ងៃទី 18 ខែវិច្ឆិកាផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Muhammad Radzi Abu Hassan បាននិយាយថា 48% នៃករណីឆ្លងមេរោគ Covid-19 គឺមានអាយុចន្លោះពី 20 ទៅ 40 ឆ្នាំដែលក្នុងនោះមនុស្ស 98 នាក់បានបង្ហាញពីរោគសញ្ញាស្រាល។New Covid-19 cases up 57% to 3,600 last week | Free Malaysia Today (FMT)

យោងតាមលោកវេជ្ជបណ្ឌិត Hassan បានឱ្យដឹងទៀតថា ចំនួនករណី Covid-19 បានកើនឡើង ប៉ុន្តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ដោយមិនដាក់សម្ពាធលើកន្លែងព្យាបាលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានណែនាំដល់បុគ្គលិក និងគ្រូពេទ្យត្រូវតាមដានយ៉ាងសកម្ម និងបង្កើនការប្រុងប្រយ័ត្ន នៅពេលដែលចំនួនអ្នកជំងឺកើនឡើង ដោយយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ។ លោកបានមានប្រសាសន៍ថា “ក្រុមដែលមានហានិភ័យខ្ពស់ដូចជា មនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះគួរតែពាក់ម៉ាស់នៅពេលចេញទៅក្រៅ”។malaysia covid | East Asia Forum

ហេតុនេះហើយ ក្រៅពីប្រទេសម៉ាឡេស៊ី ចំនួនអ្នកឆ្លង Covid-19 នៅសិង្ហបុរី ក៏កើនឡើងទ្វេដងផងដែរ។ ក្នុងអំឡុងថ្ងៃទី 19 ដល់ថ្ងៃទី 25 ខែវិច្ឆិកាចំនួនអ្នកជំងឺវិជ្ជមាននៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងពី 10,700 ដល់ជាង 20,000 ករណី។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ការរាតត្បាតកំពុងកើនឡើងដោយសារកត្តាជាច្រើនដូចជារដូវទេសចរណ៍បំណាច់ឆ្នាំ ហើយភាពស៊ាំរបស់ប្រជាជនកាន់តែចុះខ្សោយជាលំដាប់។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះស្ថានភាពនៅក្នុងប្រទេសសិង្ហបុរីនៅតែមានស្ថិរភាព ដោយមិនមានការបង្ហាញថា វ៉ារ្យ៉ង់ឆ្លងខ្ពស់ ឬបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះទេ។Malaysia's rapid vaccination can't outrun its COVID-19 failures

គួរបញ្ជាក់ដែរថា កន្លងមកអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការកើនឡើងនៃមេរោគផ្លូវដង្ហើមដូចជា គ្រុនផ្តាសាយ និង RSV (វីរុស syncytial ផ្លូវដង្ហើម) នៅអឌ្ឍគោលខាងជើង ដោយនិយាយថា ប្រទេសដែលមានអាកាសធាតុក្តៅអាចនឹងមានចំនួនអ្នកជំងឺ Covid-19 កើនឡើងម្តងទៀតនៅក្នុងខែរដូវរងារ៕

អង្ករខ្មែរឈរត្រឹមលេខ២ ខណៈអង្ករប្រទេសក្បែរខាងយើងឈរនៅលេខ១ ជាអង្ករល្អបំផុតលើលោកឆ្នាំ២០២៣

0

នាថ្មីៗនេះ នៅក្នុងប្រទេសហ្វីលីពីន កម្មវិធីប្រកួតល្អលើលោក The Rice Trader បានចេញលទ្ធផលហើយក្នុងនោះអង្កររបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ២ ខណៈចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសវៀតណាម។

នៅក្នុងការប្រកួតនេះមានអង្ករចំនួន៣០ប្រភេទ ដោយយកមកពី១០ប្រទេសជាងជុំវិញពិភពលោក ត្រូវបានយកមកប្រកួតគ្នា ស្វែងរកពូជអង្ករល្អជាងគេប្រចាំឆ្នាំ ដើម្បីចែកជូនកសិករ ទៅតាមបណ្តាលប្រទេសជាសមាជិកចូលរួមកម្មវិធី យកទៅប្រើប្រាស់ និងផលប្រយោជន៍។

សូមបញ្ជាក់ថា កម្មវិធីប្រកួតល្អលើលោក The Rice Trader បានចាប់ផ្តើមតាំងពីឆ្នាំ២០០៩ ដោយទទួលបានឧបត្ថម្ភដោយក្រុមហ៊ុនអាមេរិក៕

ប្រភព៖ VN express

ស្ត្រីមេម៉ាយជប៉ុនភាគច្រើនធ្លាក់ខ្លួនក្រីក្រក្រោយពីស្វាមីស្លា.ប់

0

ប្រទេសជប៉ុន ៖ គេបានជ្រាបហើយថា ជប៉ុនកំពុងប្រឈមនឹងបញ្ហាកំណើនមនុស្សចាស់នៅក្នុងប្រទេស ហើយជប៉ុនក៏ជាប្រទេសមួយដែលមានពលរដ្ឋអាយុវែងជាងគេនៅលើពិភពលោក ។ បច្ចុប្បន្ន ស្ត្រីជប៉ុនមានអាយុវែងជាងស្វាមីរបស់ខ្លួន ហើយធ្វើឱ្យចំនួនស្ត្រីវ័យចំណាស់ត្រូវរស់នៅតែម្នាក់ឯងកាន់តែច្រើន ។My mother begged me not to go': the Japanese women who married Koreans –  and never saw their family again | North Korea | The Guardian

វិទ្យាស្ថានជាតិស្រាវជ្រាវពីចំនួនប្រជាជន និងសន្តិសុខសង្គមរបស់ជប៉ុនប៉ាន់ស្មានថា នៅឆ្នាំ២០៤០ ចំនួនស្ត្រីមេម៉ាយ និងស្ត្រីលែងលះស្វាមី ដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ នឹងស្មើរហូតដល់៧,៤% នៃចំនួនពលរដ្ឋជប៉ុនសរុប ហើយវាកើនឡើង២% ពីឆ្នាំ២០២០ ។ ក្រៅពីនេះ ចំនួនស្ត្រីមេម៉ាយ និងស្ត្រីលែងលះស្វាមី ដែលមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅនឹងមានកំណើនកាន់តែខ្ពស់ រហូតដល់៨លាននាក់នៅឆ្នាំ២០៣០ ឬកើនឡើង១,៣លាននាក់ពីទសវត្សរ៍មុននេះ ។

តាមលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់របស់ Aya Abe ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tokyo Metropolitan University (TMU) ដែលជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេនៅប្រទេសជប៉ុនបង្ហាញថា ៣២% របស់ស្ត្រីមេម៉ាយដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រនៅឆ្នាំ២០១៨ ។ ចំណែកប្រាក់ចំណូលរបស់ស្ត្រីមេម៉ាយម្នាក់ៗ គឺតិចជាងពាក់កណ្តាល បើធៀបនឹងស្ត្រីមានអាយុដូចគ្នា ខណៈអត្រាភាពក្រីក្ររបស់បុរសពោះម៉ាយមានអាយុដូចគ្នា ស្មើនឹង២៣% ។My mother begged me not to go': the Japanese women who married Koreans –  and never saw their family again | North Korea | The Guardian

ចំពោះមូលហេតុបណ្តាលឱ្យស្ត្រីមេម៉ាយជប៉ុនធ្លាក់ខ្លួនក្រីក្រក្រោយពីស្វាមីស្លា.ប់ គឺមួយផ្នែកដោយសារបញ្ហាគម្លាតគ្នារវាងប្រាក់ឈ្នួលបុរស និងស្ត្រី ។ តាមទិន្នន័យចុងក្រោយនៅឆ្នាំ២០២២ បង្ហាញថា ប្រាក់ឈ្នួលអប្បបរមារបស់ស្ត្រីជប៉ុន គឺទាបជាងបុរស រហូតដល់២១,៣% ។

ចំនួនពលរដ្ឋវ័យចំណាស់នៅជប៉ុនកើនឡើងយ៉ាងឆាប់រហ័ស ខណៈកម្លាំងពលកម្មជាយុវជនធ្លាក់ចុះនោះ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់តែម្យ៉ាងមិនគ្រប់គ្រាន់ទេ ។ ដូច្នេះ វាជាបញ្ហាធំមួយដែលរដ្ឋាភិបាលជប៉ុនត្រូវតែស្វែងរកដំណោះស្រាយឱ្យបានឆាប់ ៕