Home Blog Page 1396

ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី ព្រះនាង ជេនណា បង្រៀនពលរដ្ឋចិនពីក្បាច់ដៃរបាំខ្មែរនិងបញ្ជាក់ពីអត្ថន័យច្បាស់ៗទៀត

0

ទន្ទឹមនឹង ព្រះនាងតូច ជេនណា មានវត្តមាននៅក្នុងកម្មវិធីមួយនៅចិនហើយត្រូវបានផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ធំប្រចាំប្រទេសទ្រង់បាននាំយកបទចម្រៀងខ្មែរ របាំខ្មែរ រូបប្រាសាទអង្គរវត្ត សំលៀកបំពាក់ប្រពៃណីជាដើម។ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជាផ្ទុះការសរសើរព្រះនាងតូចកាន់តែខ្លាំងភ្លូកទឹកភ្លូកដីនោះបន្ទាប់ពីទ្រង់បានបង្រៀនពលរដ្ឋចិនពីក្បាច់ដៃក្នុងការរាំរបាំខ្មែរ ដោយបញ្ជាក់អត្ថន័យស៊ីជម្រៅរាល់ចង្វាក់នីមួយៗ។May be an image of 1 person and temple

ក្បាច់ដៃ មានសារៈសំខាន់ខ្លាំងណាស់ក្នុងរបាំបុរាណខ្មែរទៅតាមរបៀបនៃម្រាមដៃ ដោយបង្ហាញពីអត្តន័យខុសៗគ្នានៃកាយវិការទាំងនោះ។ ក្បាច់ដៃខ្លះតំណាងឱ្យផ្កា ឬផ្លែ រួមទាំងអត្ថន័យផ្សេងៗទៀត។ កាយវិការដ៏រស់រវើកនៃក្បាច់របាំបុរាណនេះត្រូវបានព្រះនាងនរោត្តម ជេនណា នាំយកទៅបង្ហាញនិងបង្រៀនពលរដ្ឋចិនក្នុងកម្មវិធី « A World of Great Harmony » របស់ទូរទស្សន៍ CCTV 1 ដែលជាបណ្តាញផ្សព្វផ្សាយដ៏ធំរបស់ប្រទេសចិន។May be an image of 1 person

ព្រះនាងតូច បានបង្ហាត់បង្ហាញក្បាច់ដៃពីរបាំបុរាណខ្មែរដោយក្បាច់ចង្អុល ដោយទ្រង់ប្រើដៃឆ្វេងយកម្រាមចង្អុលដៃចង្អុលទៅមុខរួចយកម្រាមទាំងបី មកផ្ទប់ជាមួយមេដៃមានន័យថាចង្អុលជិតចង្អុលឆ្ងាយបើប្រៀបធៀបជាមួយរុក្ខជាតិមានន័យថាលាស់ត្រួយ ដែលកើតពីការដាំដុះមក។ ចំណែកឯក្បាច់លា គឺយកម្រាមដៃទាំងបួនលាហើយយកមេដៃចង្អុលមកមុខ ដើម្បីជាសោភ័ណហើយជាតំណាងឱ្យស្លឹក។ ក្បាច់ជីប ព្រះនាងទ្រង់យកមេដៃ និងចង្អុលដៃផ្គុំគ្នារួចម្រាមដៃទាំងបីទៀតដាក់លាទៅមុខបញ្រ្ចាស់គ្នាដែលមានន័យថាក្បាច់ផ្កា ផ្ការីកឬផ្កាក្រពុំ។ រីឯក្បាច់ផ្លែ គឺយកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្នារួចលាម្រាមដៃទាំងបីទៅមុខហើយផ្កាប់ដៃទៅមុខឡើងលើ និងក្បាច់ជ្រុះ ត្រូវយកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្នារួចលាម្រាមដៃទាំងបីទៅមុខហើយផ្ងាដៃឡើងមកលើវិញ។No photo description available.

បន្ទាប់ពីបង្ហាញនិងបញ្ជាក់ពីអត្ថន័យនៃការរាំរបាំបុរាណខ្មែរ ព្រះនាង នរោត្តម ជេនណា ក៏បង្ហាញថាសកម្មភាពទាំងនោះនឹងវិលចុះវិលឡើងជាថ្មីម្តងទៀត ខណៈពលរដ្ឋចិន ក៏បង្ហាញពីអារម្មណ៍រំភើបនៃរបាំខ្មែរ និងនាំគ្នាធ្វើដៃហាត់រាំតាមព្រះនាងផងដែរ។No photo description available.

ក្រោយពីមានឱកាសចូលរួមកម្មវិធីដ៏ធំនេះព្រះនាងបានរៀបរាប់ពីព្រះទ័យទ្រង់ថា«ខ្ញុំមានមោទកភាពណាស់ ដែលបានបង្ហាញវត្តមានក្នុងឆាកទូរទស្សន៍ @CCTV 1 ដ៏ធំនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ មាគ៌ាអង្គរ ដោយមានការរាំរបាំដ៏ពិសេសអស្ចារ្យពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ទន្ទឹមនិងនេះ ខ្ញុំក៏បានបកស្រាយចម្រៀងជាភាសាចិនជាមួយកុមារាកុមារីជនជាតិចិនដ៏ឆ្លាតវៃ និងស្អាតៗផងដែរ»៕

 

ស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា២នាក់ ក្រោយបំពេញភារកិច្ច ខុសតួនាទី

0

មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា២រូប និងមន្រ្តីនគរបាលចរាចរណ៍២រូបផ្សេងទៀត ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យឃាត់ខ្លួន ដោយយកមកធ្វើការសាកសួរពាក់ព័ន្ធ នឹងការបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើ។ការឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាទាំង៤នាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមហាជនមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់ និងចាត់ចំណាត់ការ។

សូមបញ្ជាក់ថាមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយមិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអនុញ្ញាតឱ្យអ្នកដំណើរយកសត្វចិញ្ចឹមជិះយន្តហោះ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Kyodo News រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននឹងអនុញ្ញាតឱ្យអ្នកដំណើរយកឆ្កែ និងឆ្មាតូចៗជិះយន្តហោះសម្រាប់ការធ្វើដំណើរក្នុងប្រទេសជប៉ុន ។ ការអនុញ្ញាតនេះគិតចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ ដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អតិថិជនកាន់តែច្រើន ។Japan Airlines allows passengers to travel with their dogs | Daily Mail  Online

Star Flyer Inc. គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅប្រទេសជប៉ុន ដែលបានអនុញ្ញាតឱ្យអ្នកដំណើរយកសត្វចិញ្ចឹមរបស់ពួកគេជិះយន្តហោះ កាលពីខែមីនា ឆ្នាំ២០២២ សម្រាប់ការធ្វើដំណើររវាងអាកាសយានដ្ឋាន Kitakyushu នៅខេត្តហ្វូគូអូកា និងអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ។ ក្រុមហ៊ុនបានសម្រេចចិត្តពង្រីកសេវាកម្មនេះ ដោយសារទទួលបានការគាំទ្រពីអតិថិជន ។

អ្នកដំណើរម្នាក់អាចយកសត្វចិញ្ចឹមបាន១ក្បាលទៅតាមខ្លួន ហើយជើងហោះហើរនីមួយៗអនុញ្ញាតឱ្យមានសត្វចិញ្ចឹមច្រើនបំផុតចំនួន២ក្បាល ។ រីឯសំបុត្រសម្រាប់សត្វចិញ្ចឹម១ក្បាលមានតម្លៃ៣៥០ដុល្លារអាមេរិក ខណៈម្ចាស់របស់វានឹងទទួលបានកន្លែងអង្គុយនៅក្បែរសត្វពួកគេ គឺកៅអីជួរក្រោយបង្អស់ក្នុងយន្តហោះ ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំការសហការពីអ្នកដំណើរដែលបានយកសត្វចិញ្ចឹមមកជាមួយ ហាមផ្តល់ចំណីឱ្យវាស៊ីក្នុងអំឡុងពេលហោះហើរ ប៉ុន្តែពួកគេអាចផ្តល់ទឹកឱ្យវាផឹកបាន ។Emirates named one of the world's most pet-friendly airlines

ចាប់ពីឆ្នាំ២០២៤ តទៅ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននឹងអនុញ្ញាតឱ្យអ្នកដំណើរអាចយកសត្វចិញ្ចឹមជិះយន្តហោះរវាងអាកាសយានដ្ឋាន Haneda និង Kansai ក្នុងខេត្តអូសាកា និងអាកាសយានដ្ឋាន Yamaguchi Ube នៅខេត្ត Yamaguchi ព្រមទាំងអាកាសយានដ្ឋាន Fukuoka និងអាកាសយានដ្ឋាន Chubu នៅខេត្ត Aichi និង Fukuoka ។

អ្នកតំណាងក្រុមហ៊ុន Star Flyer Inc. លើកឡើងថា ៖ «រហូតមកដល់ពេលបច្ចុប្បន្ន មានអតិថិជនប្រើប្រាស់សេវាកម្មនេះប្រមាណ៣០០លើកក្នុងជើងហោះហើររវាងអាកាសយានដ្ឋាន Kitakyushu និងអាកាសយានដ្ឋាន Haneda» ៕ Dogs on a plane: airline lets dogs travel in the main cabin ✈️ - Dogs  Monthlyប្រភព ៖ mgronline

អេមអីយ៉ាងនេះ! ទើបមកពីតៃវ៉ាន់ វណ្ណដា និង វណ្ណថាន ត្រៀមដឹកដៃគ្នាទៅកើបលុយនៅថៃបន្តទៀត

0

ជារឿយៗ វណ្ណដា បានចេញទៅកើបលុយក្រៅស្រុកជាច្រើនដងទោះបីជាមិនមានប្រភពទម្លាយពីតម្លៃខ្លួនពិតមែន ប៉ុន្តែអ្នកគាំទ្រប៉ាន់ស្មានថាតម្លៃខ្លួន វណ្ណដា មិនតិចនោះទេ។ជាក់ស្តែងទើបតែទៅកើបលុយនៅឯតៃវ៉ាន់ប៉ុន្មានខែមុនពេលនេះ វណ្ណដា និង វណ្ណថាន ត្រៀមដឹកដៃគ្នាម្តងទៀតទៅកើបលុយនៅឯប្រទេសថៃវិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYX7hxPt_s9G2-szTtq1cIYXSfzUODMAeImuwDdRcEowu9qa0niD_2U62AL1WEV3PijMYuaac3qsGQXeZSSeHbPAZdxJzK4dzA2rsmR7lOeuzx4QJrspoWl2Zaqm3zexGP1DNyQ4o-XbtDQtLyqG0lrEnm9ngeRgo_sqEq58UPm1cUlH8tCGrZMZ-cr8/s2048/image_2023-12-12_09-49-13.png

តាមការឱ្យដឹងពីផលិតកម្មបារមីលើបណ្តាញសង្គមនាយប់ថ្ងៃទី១១ ធ្នូ បានឱ្យដឹងថា វណ្ណដា និង វណ្ណថាន នឹងមានវត្តមាននៅការប្រគំតន្ត្រី Wonderfruit នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខដោយបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកតន្ត្រីខ្មែរ បទចម្រៀងល្បីៗយកទៅសម្តែង។ ភ្ជាប់ជាមួយគ្នានេះ វណ្ណដា ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងព្រោះរូបគេនឹងបានជួបអ្នកគាំទ្រនៅក្រៅស្រុកជាថ្មីឆាប់ៗនេះ ខណៈលោក វណ្ណថាន ក៏បង្ហើបដំណឹងល្អនេះទៅអ្នកគាំទ្ររបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHFYF1xEm0BoWT6waUyD1F2mSLChj_J8w6QibTaxS1VNKjJ06qtVsW3Sq9N0zxV2PknbQXhWc4DG2gZcRYyhlnzahUYMW779kBRBEPbtOqR-3sGeMoaJIqQDbstiiYe4GODzcp8zLDfRKnba21Bsjg_Dd688BHtgik6E2y1Zr0L0ESd0-gUwvBHbGOypc/s1080/image_2023-12-12_09-49-09.png
កាលពីខែតុលា តារារ៉េបដ៏ល្បីឈ្មោះរូបនេះត្រូវបានកម្មវិធី«Takao Rock» អញ្ជើញទៅសម្តែងនៅឯតៃវ៉ាន់ ដោយមានសិល្បករល្បីៗពីបណ្តាប្រទេសផ្សេងៗចូលរួមខណៈ វណ្ណដា ជា សិល្បករកម្ពុជាម្នាក់ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីខាងលើនេះ។ កាលពីថ្ងៃទី១៦ ខែកក្កដា វណ្ណដា ក៏បានទៅកើបលុយនៅឯប្រទេសជប៉ុនជាលើកដំបូងផងដែរនៅក្នុងក្លិបកម្សាន្តមួយព្រមទាំងទទួលបានស្វាគមន៍យ៉ាងកក់ក្តៅដោយមានទាំងបង្ហាញរូប វណ្ណដា នៅផ្ទាំង LED ដ៏ធំ និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxwoFqnwIZFrLQewJX7UNt_yPyDL6Yu53VMswbThoXbvtcdJKQooGQfSKwdHtjaC8-U1gLpKfZ3F3iSmAs_nJ7X1d0Bjy7HF_aSgywgJ-k4ToUk61vP1aYLCEpOygW8mAS2j-OM-610LsKmMRttadw8KoHLScw3buUvJpjuzAUcXiq4LwoJaJvh61EIQ/s2048/image_2023-12-12_09-49-13%20(2).png

ដោយឡែកការចេញទៅសម្តែងនៅឯប្រទេសថៃ នាថ្ងៃទី១៥ ធ្នូ ខាងមុខនេះវាមិនមែនជាលើកទី១សម្រាប់ វណ្ណដា និង វណ្ណថាន នោះទេខណៈកន្លងមកជារឿយៗខាងកម្មវិធីនៅប្រទេសថៃគឺនឹកនាមកដល់តារាចម្រៀងទាំងពីររូបនេះ។

គូសបញ្ជាក់ថា វណ្ណដា និង វណ្ណថាន ធ្លាប់អង្រួនឆាក Rolling Loud Thailand កាលពីខែមេសា កន្លងមក ដែលជាការប្រគំតន្រ្តីដ៏ធំមានការចូលរួមពីសិល្បករ សិល្បការិនី ខាងចម្រៀងរ៉េបជាច្រើននាក់ ខណៈតម្លៃខ្លួន វណ្ណដា ត្រូវបានគេនិយាយថាជិតខ្ទង់លានដុល្លារឯណោះ។

ទន្ទឹមនឹងនេះផងដែរ ផលិតកម្មបារមីបានប្រកាសដែរថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBh0io-g5r7J0Lfexpq1WDP497PWrK5J_1UncJo8-emZ2ixElJkuvzHIfWyxzF9ibP4qt0IfyHroN5f19IgyxL3S9BxvNsrDTWcUnL-1U6_1O9rTafxFllTQFJQuLF0anpuzlhuJ5_WCGpvoG1qyKWuHa9Y5oXzjhsFYGdgUlnzxM51PfmOURphhOUNVw/s2048/image_2023-12-12_09-49-09%20(2).png

តម្លៃទុរេនម៉ន់ថងវៀតណាមកើនឡើងខ្ពស់ដោយសារមានតម្រូវការពីចិន

0

ប្រទេសវៀតណាម ៖ ប្រទេសចិន គឺជាទីផ្សារទុរេនដ៏ធំបំផុតនៅលើពិភពលោក ហើយមានប្រទេសចំនួន៤ ដែលបាននាំចេញទុរេនទៅលក់ក្នុងទីផ្សារចិន រួមមាន ៖ ប្រទេសថៃ, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម ។ នៅខែធ្នូ ឆ្នាំ២០២៣ នេះ កសិករនៅតំបន់ Cai Lai ខេត្ត Tien Giang ប្រទេសវៀតណាម បានប្រមូលផលទុរនលក់ក្នុងតម្លៃចាប់ពី៩ម៉ឺន៧ពាន់ដុង រហូតដល់១២ម៉ឺន៥ពាន់ដុងក្នុង១គីឡូក្រាម ។

លោក Doan Nguyen Duc នាយកក្រុមហ៊ុន Hoang Anh Gia Lai (HAGL) លើកឡើងថា ក្រុមហ៊ុនរបស់លោកទើបតែលក់ទុរេនបានចំនួន៤៤០តោន ក្នុងតម្លៃជិតស្មើ១០ម៉ឺនដុងក្នុង១គីឡូក្រាម ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណូលរាប់លានដុងផងដែរ ។ ទុរេនភាគច្រើនបាននាំចេញទៅលក់នៅប្រទេសចិន ហើយដោយសារទិន្នផលទុរេនមានបរិមាណតិចនៅប្រទេសវៀតណាម ធ្វើឱ្យក្រុមហ៊ុនលោកអាចលក់ទុរេនបានរាប់រយតោន ។Vietnam's durian becomes multi-billion-dollar fruit

កាលពីឆ្នាំ២០២១ ការនាំចូលទុរេនស្រស់របស់ប្រទេសចិន បានកើនឡើង៨២,៤% ហើយបានកើនឡើងខ្ពស់ជាងឆ្នាំ២០១៧ រហូតដល់៤ដងឯណោះ ។ ហេតុនេះ តម្លៃទុរេនម៉ន់ថងវៀតណាមកើនឡើងខ្ពស់ ដោយសារមានតម្រូវការច្រើនពីប្រទេសចិន ។Thailand's durian market: Boom or bust? | Eleven Media Group Co., Ltd

នៅខែធ្នូ ឆ្នាំ២០២៣ តម្លៃទុរេនម៉ន់ថងរបស់ថៃ ឬពូជដូណា ដែលបានដាំដុះនៅប្រទេសវៀតណាម បានកើនឡើង៣០% គឺមានតម្លៃ១៥ម៉ឺនដុងក្នុង១គីឡូក្រាម ។ រីឯតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ខ្ពង់រាបកណ្តាល តម្លៃទុរេនបានកើនឡើងខ្ពស់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះទុរេនម៉ន់ថងទទួលបានប្រាក់ចំណេញច្រើនបំផុត ។

ចំណែកទុរេនម៉ន់ថងមានគុណភាពល្អជាងគេ ដែលមានទម្ងន់ចាប់ពី២គីឡូក្រាម ទៅ៥គីឡូក្រាម គឺមានតម្លៃ១៥ម៉ឺនដុងក្នុង១គីឡូក្រាម ។ តម្លៃនេះខ្ពស់ជាងអំឡុងពេលការប្រមូលផលទុរេន រហូតដល់៦០% ៕durian ប្រភព ៖ Sakda Sinives

អូស្ត្រាលីនឹងរឹតបន្តឹងច្បាប់ទិដ្ឋាការថ្មីសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំក្រោយ

0

បរទេស៖ អូស្ត្រាលីបានប្រកាសផែនការកាត់បន្ថយអន្តោប្រវេសន៍ពាក់កណ្តាលក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងការរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ។
យោងតាមយុទ្ធសាស្ត្រអន្តោប្រវេសន៍រយៈពេល ១០ ឆ្នាំដែលបានប្រកាសដោយប្រទេសអូស្ត្រាលីនៅថ្ងៃទី ១១ ខែធ្នូថា តម្រូវការវិញ្ញាបនបត្រភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិនឹងត្រូវបានលើកឡើងដល់កម្រិតខ្ពស់បំផុត។ ជាពិសេស អ្នកដាក់ពាក្យសុំទិដ្ឋាការសិស្សនឹងត្រូវសម្រេចបាន IELTS ៦.០ ជំនួសឱ្យ ៥.៥ លើសកាលពីមុន។ រីឯអ្នកដាក់ពាក្យសុំទិដ្ឋាការក្រោយឧត្តមសិក្សានឹងត្រូវការសម្រេចបាន IELTS ៦.៥ ជំនួសឱ្យ ៦.០។How to study in Australia: A guide for international students - FutureLearn

លោកស្រី Clare O’Neil រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីបាននិយាយថា៖ «យុទ្ធសាស្ត្ររបស់យើងនឹងនាំឱ្យចំនួនអន្តោប្រវេសន៍ត្រឡប់មកធម្មតាវិញ ខណៈដែលស្ថានភាពអន្តោប្រវេសន៍កាលពីឆ្នាំ ២០២២ និង ២០២៣ កើនឡើងយ៉ាងខ្លាំង» ដែលនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ប្រទេសអូស្ត្រាលី។ លោកស្រី O’Neil បានបន្តទៀតថាការកើនឡើងនៃអន្តោប្រវេសន៍ភាគច្រើនសុទ្ធតែនិស្សិតអន្តរជាតិ។australia: What Australia has to offer to its international graduates - The  Economic Times

កាលពីឆ្នាំមុន ប្រទេសអូស្ត្រាលីបានបង្កើនចំនួនជនអន្តោប្រវេសន៍ដើម្បីជួយអាជីវកម្ម ក៏ដូចជាបំពេញការខ្វះខាតបុគ្គលិក បន្ទាប់ពីជំងឺរាតត្បាត Covid-19 ដោយលំហូរចូលភ្លាមៗនៃពលករបរទេស និងនិស្សិតអន្តរជាតិបានបង្កើនសម្ពាធលើទីផ្សារជួលដែលកំពុងតានតឹងរួចមកហើយ ចំពេលមានការកើនឡើងនៃភាពគ្មានផ្ទះសម្បែងផងដែរ។ ការស្ទង់មតិមួយដែលត្រូវបានចេញផ្សាយដោយ Sydney Morning Herald នៅថ្ងៃទី ១១ ខែធ្នូបាននិយាយថា ចំនួនជនអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្រ្តាលីមានទំហំធំពេក ដែលអាចធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ប្រទេសនេះ។International students to study in Western Australia can apply

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជនអន្តោប្រវេសន៍ និងជនចំណាកស្រុក ក៏ដូចជានិស្សិតអន្តរជាតិបានឈានដល់កម្រិតកំពូលចំនួន ៥១០,០០០ នាក់ក្នុងឆ្នាំ ២០២២-២០២៣។ ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យបានបង្ហាញថាចំនួននេះនឹងធ្លាក់ចុះដល់ ២៥០,០០០ ក្នុងឆ្នាំ ២០២៤ រហូតដល់ ២០២៦ ដោយសារការរឹតបន្តឹងច្បាប់ទិដ្ឋាការថ្មីរបស់ប្រទេសអូស្ត្រាលីសម្រាប់និស្សិតអន្តរជាតិ និងជនអន្តោប្រវេសន៍៕

ការនាំចេញរថយន្តអគ្គិសនីរបស់ចិនទៅតំបន់អឺរ៉ុបកើនឡើង

0

ប្រទេសចិន ៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ (គិតចាប់ពីខែមករា រហូតដល់ខែកក្កដា) ប្រទេសចិនបាននាំចេញរថយន្តអគ្គិសនីថ្មីទៅកាន់តំបន់អឺរ៉ុបកើនឡើងខ្ពស់ទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។

សារព័ត៌មានចិនរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មទិន្នន័យ និងបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុលំដាប់ពិភពលោក បង្ហាញថា ការនាំចេញរថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិន ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ បានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ខណៈមានតម្រូវការរថយន្តអគ្គិសនីខ្ពស់នៅតំបន់អឺរ៉ុប ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសចិន និងសហភាពអឺរ៉ុប (EU) ។Chinese electric cars to capture 15 per cent of European market by 2025 in  leap forward for exports: KPMG economist | South China Morning Post

អ្នកវិភាគវាយតម្លៃថា វានឹងមានឥទ្ធិពលដល់ការផលិតរថយន្តថាមពលថ្មី ដែលជាកត្តាមួយជួយដល់ការបម្រែបម្រួលក្នុងរយៈពេលវែង ។ រីឯគណៈកម្មការអឺរ៉ុបបញ្ជាក់ថា ប្រទេសចិនបានរួមចំណែកក្នុងការលក់រថយន្តអគ្គិសនីនៅតំបន់អឺរ៉ុប កើនឡើង៨% នៅឆ្នាំ២០២៣ ។ លើសពីនេះ វានឹងកើនរហូតដល់១៥% ក្នុងរយៈពេល២ឆ្នាំខាងមុខ ពីព្រោះរថយន្តអគ្គិសនីចិនមានតម្លៃថោកជាងរថយន្តអគ្គិសនីដែលផលិតនៅតំបន់អឺរ៉ុប រហូតដល់២០% ។Electric Shock: Interpreting China's Electric Vehicle Export Boom

ចំណែកការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងតំបន់អឺរ៉ុប ក៏បានកើនឡើងរហូតដល់៨សែន៤ម៉ឺន៧ពាន់៣រយលានដុល្លារអាមេរិកនៅឆ្នាំ២០២២ និងកើនឡើង២,៤% បើធៀបនឹងឆ្នាំ២០២១ ៕ ប្រភព ៖ TV5HD Online

មានទោសឬអត់! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយជ្រុលដៃចាក់ចោរស្លា…ប់ ពេលតាមទាន់ចោរចូលលួចក្នុងផ្ទះ

0

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ មានករណីម្ចាស់ផ្ទះបានប្រើហិង្សាទៅលើចោរម្នាក់ ដោយបានជ្រុលដៃយកកូនកាំបិតចាក់ទៅលើចោរ។

ជនសង្ស័យឈ្មោះ អាន វណ្ណនី ជាម្ចាស់ផ្ទះ ស្នាក់នៅផ្ទះជួល លេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកជនរងគ្រោះដែលជាចោរ ត្រូវម្ចាស់ផ្ទះចាក់ស្លាប់នោះមានឈ្មោះ កន វឿន ភេទប្រុស មុខរបរ ដើររើសអេតចាយ។May be an image of 8 peopleបើតាមចម្លើយជនសង្ស័យដែលជាម្ចាស់ផ្ទះបានប្រាប់ថា៖” ខណៈចោរកំពុងចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះលោក គាប់ជួនរូបលោកក៏មកដល់ ហើយចោរនោះបានទាញយកកាំងបិតដេញកាប់មកលើខ្លួន ហេតុដូច្នេះខ្លួនក៏ជ្រុលដៃយកកូនកាំបិតចាក់ចោរវិញស្លាប់តាមផ្លូវពេលកំពុងរត់គេចខ្លួន ពីការដេញកាប់របស់ចោរនោះ។

ជុំវិញករណីនេះ យើងមានតែរងចាំមើលសមត្ថកិច្ចជំនាញ ធ្វើការសាកសួរទៅលើជនសង្ស័យឈ្មោះ ដែលជាម្ចាស់ផ្ទះនោះ និងចាត់ការបន្តតាមនីតិវិធីតែប៉ុណ្ណោះ៕May be an image of 1 person and text

 

ផ្លែទំពាំងបាយជូរជប៉ុនប្រឈមនឹងការប្រកួតប្រជែងខ្លាំងលើទីផ្សារ

0

ប្រទេសជប៉ុន ៖ ដើមទំពាំងបាយជូរជប៉ុន «ពូជម៉ាស់ខាត់» បានចេញផ្លែពេញដើម និងមានរសជាតិផ្អែម ហើយវាបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់កសិករជប៉ុន ។ កសិករជប៉ុនបានចំណាយពេលរហូតដល់៣៣ឆ្នាំ ដើម្បីអភិវឌ្ឍន៍ពូជផ្លែទំពាំងបាយជូរប្រភេទនេះ ។ កសិករនិយាយ ផ្លែទំពាំងបាយជូរពណ៌បៃតងគួរឱ្យទទួលទាន ហើយវាជាពូជមួយក្នុងចំណោមពូជបានអភិវឌ្ឍន៍ឡើងដោយជប៉ុន ប៉ុន្តែប្រទេសចិន និងកូរ៉េខាងត្បូងបានយកពូជនេះទៅដាំដុះ ។S. Koreans' appetite for expensive, unconventional fruit like Shine Muscat  grapes prompts farmers to switch crops - EconoTimes

លោក យូគិ ណាកាមូរ៉ាក់ អាយុ៣៥ឆ្នាំ ជាម្ចាស់ចម្ការទំពាំងបាយជូរនៅតំបន់ណាកាណុ ប្រទេសជប៉ុន ប្រាប់ថា ផ្លែទំពាំងបាយជូរទាំងនេះដូចគ្នានឹងគូជីវិតរបស់លោកដែរ ។ លោកនឹងនាំចេញផ្លែទំពាំងបាយជូរទៅកាន់ប្រទេសថៃ និងហុងកុង ខណៈផ្លែឈើជប៉ុនទទួលបានការពេញនិយម ប៉ុន្តែពេលទំពាំងបាយជូរម៉ាស់ខាត់ជប៉ុនបានដាក់លក់ គេសង្កេតឃើញមានទំពាំងបាយជូរស្រដៀងគ្នានេះដែរ មកពីប្រទេសកូរ៉េខាងត្បូង និងចិន ដែលបានលក់ក្នុងតម្លៃថោកជាង ។

លោក យូគិ ណាកាមូរ៉ាក់ ម្ចាស់ចម្ការទំពាំងបាយជូរនិយាយថា ៖ «ទិន្នផលផលិតរបស់យើងបានកើនឡើងខ្ពស់ ហើយខ្ញុំបារម្ភពីការនាំចេញ ។ មិនថាយើងបានព្យាយាមយ៉ាងណា តែទិន្នផលរបស់យើងពិបាកលក់ បើមានទំពាំងបាយជូរពូជម៉ាស់ខាត់ចិនប្រជែងជាមួយយើង» ។Can we pick out the expensive Japanese grapes in a blind taste test? |  SoraNews24 -Japan News-

សារព័ត៌មាន AFP បានរាយការណ៍តាមប្រភពពីរដ្ឋាភិបាលជប៉ុនថា ប្រទេសចិន និងកូរ៉េខាងត្បូងបានយកគ្រាប់ពូជទំពាំងបាយជូរពីជប៉ុនទៅពង្រីកពូជនៅប្រទេសពួកគេ ទើបធ្វើឱ្យមានទំពាំងបាយជូរមានរូបរាង និងរសជាតិស្រដៀងគ្នាជាមួយទំពាំងបាយជូរម៉ាស់ខាត់ជប៉ុន ។ ហេតុនេះ ទំពាំងបាយជូរម៉ាស់ខាត់របស់ជប៉ុន, ចិន និងកូរ៉េខាងត្បូង បានប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារ ។

ចំណែកម្ចាស់ហាងលក់ផ្លែឈើនៅហុងកុងនិយាយថា អតិថិជនតែងផ្តោតលើតម្លៃជានិច្ច ហើយទំពាំងបាយជូរម៉ាស់ខាត់ជប៉ុន មានតម្លៃថ្លៃជាងទំពាំងបាយជូរចិន រហូតដល់៣ដងឯណោះ ។ បើទោះជាវាមានរូបរាងស្រដៀងគ្នា តែរសជាតិមិនដូចគ្នាទេ ។ អ្នកស្រី Sau ម្ចាស់ហាងលក់ផ្លែឈើនៅហុងកុងនិយាយថា ៖ «អ្នកអាចប្រាប់ពីភាពខុសគ្នាបាន បើយកវាមកប្រៀបធៀបគ្នា ។ អ្នកខ្លះធ្លាប់ទទួលទានទំពាំងបាយជូរជប៉ុន ពួកគេនៅតែនិយមទំពាំងបាយជូរជប៉ុនដូចមុន ។ រីឯអ្នកផ្សេងទៀតបានទិញទំពាំងបាយជូរចិន ព្រោះមានតម្លៃថោកជាង» ។Sour grapes: Japan battles to protect premium fruits | The Straits Times

ទោះយ៉ាងណា ប្រទេសជប៉ុនមិនអាចហាមឃាត់ចិន និងកូរ៉េខាងត្បូង កុំឱ្យដាំដុះទំពាំងបាយជូរពូជម៉ាស់ខាត់បានទេ ព្រោះជប៉ុនបរាជ័យក្នុងការចុះឈ្មោះបញ្ជាក់កម្មសិទ្ធិពូជទំពាំងបាយជូរនៅក្រៅប្រទេសរយៈពេល៦ឆ្នាំ ។ រីឯក្រសួងកសិកម្មកូរ៉េខាងត្បូងបានបញ្ជាក់ទៅកាន់សារព័ត៌មាន AFP ថា កូរ៉េខាងត្បូងអាចដាំទំពាំងបាយជូរម៉ាស់ខាត់ និងលក់បានដោយគ្មានលក្ខខណ្ឌកំណត់ ។ ប៉ុន្តែប្រទេសចិនវិញមិនបាននិយាយអ្វីទេ ពាក់ព័ន្ធនឹងករណីនេះ ។

ក្រសួងកសិកម្មជប៉ុនទទួលស្គាល់ថា ជប៉ុនបានបរាជ័យក្នុងការចុះកម្មសិទ្ធិផ្លែស្តប័ររី, ឈឺរី និងក្រូចពូជថ្មី ដែលមានដើមកំណើតនៅជប៉ុន ប៉ុន្តែគេប្រទះឃើញផ្លែឈើទាំងនេះមាននៅប្រទេសចិន កូរ៉េខាងត្បូង និងអូស្ត្រាលី ។ ជប៉ុនបានអភិវឌ្ឍន៍ពូជផ្លែឈើតាំងពីឆ្នាំ១៩២០ មក ហើយផ្លែឈើ១ប្រភេទដែលល្បីល្បាញនៅលើពិភពលោក គឺផ្លែប៉ោមហ្វូជិ ដែលគេបានដាក់ឈ្មោះតាមភ្នំភ្លើងហ្វូជិ របស់ជប៉ុន ។ ជប៉ុនបានចាប់ផ្តើមកំណត់គោលដៅអភិវឌ្ឍន៍ពូជផ្លែឈើក្នុងប្រទេសរបស់ខ្លួន តាំងពីអំឡុងសង្គ្រាមលោកលើកទី២ មកម៉្លេះ ។Sour grapes: Japan battles to protect premium fruits

អ្នកស្រាវជ្រាវក្នុងមណ្ឌលស្រាវជ្រាវជប៉ុនបានសាកល្បងដាំពូជផ្លែឈើថ្មីៗជាប្រចាំ ក៏ដូចជាត្រួតពិនិត្យរសជាតិរបស់វាយ៉ាងល្អិតល្អន់ ។ នៅឆ្នាំ២០២០ ប្រទេសជប៉ុនបានរឹតបន្តឹងការគ្រប់គ្រងមិនឱ្យយកគ្រាប់ពូជផ្លែឈើជប៉ុនទៅក្រៅប្រទេស រីឯអ្នកបំពាននឹងទទួលទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានយេន ៕ ប្រភព ៖ TNN World

ត្រឹមរយៈពេលបីថ្ងៃសោះ! ភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិនបន្ធូរបន្ថយទិដ្ឋាការ

0

ប្រទេសចិន៖ ប្រទេសចិនបាននិយាយថាចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាបានកើនឡើង ៣៩% ក្នុងរយៈពេលបីថ្ងៃដំបូងនៃខែធ្នូ នៅពេលដែលប្រទេសនេះបានអនុវត្តគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការថ្មី។
យោងតាមប្រភពព័តមាន WION បានឱ្យដឹងថា គោលនយោបាយលើកលែងទិដ្ឋាការបានធ្វើឱ្យអ្វីៗកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសចិន។ អ្នកនាំពាក្យលោក Uong Van Ban បាននិយាយថា “នៅពេលអនាគត ក្រសួងការបរទេសនឹងបន្តកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការធ្វើដំណើរឆ្លងដែន”។China says it will resume visa-free policies to spur inbound travel |  Reuters

ដូច្នេះ ក្នុងរយៈពេលបីថ្ងៃដំបូងនៃខែនេះ ភ្ញៀវអន្តរជាតិចំនួន ១៨,០០០ នាក់បានចូលទស្សនាប្រទេសចិន ដែល ៧,០០០ នៃអ្នកទេសចរទាំងនោះមកពីប្រទេសថ្មីដែលគ្មានទិដ្ឋាការ។ លោក Zhu Tian សាស្ត្រាចារ្យនៅសាលាធុរកិច្ចអន្តរជាតិ China Europe International ក្នុងទីក្រុងសៀងហៃ បាននិយាយថា គោលនយោបាយថ្មី “នឹងនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលយូរ”។ ម្ចាស់អាជីវកម្មចិនបានសម្តែងសុទិដ្ឋិនិយមចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ហើយសង្ឃឹមថា “នឹងមានគោលនយោបាយស្រដៀងគ្នាបន្ថែមទៀតនាពេលអនាគត” ។China's visa-free initiative sparks surge in tourism: Report - Business &  Economy News

លោក James Liang សហស្ថាបនិកនៃសេវាកម្មទេសចរណ៍អនឡាញដ៏ធំបំផុតរបស់ប្រទេសចិន Ctrip បាននិយាយថា ការលើកលែងទិដ្ឋាការនឹងមានឥទ្ធិពលក្នុងការលើកកម្ពស់ការនាំចេញសេវាកម្ម ក៏ដូចជាជួយឱ្យសេដ្ឋកិច្ចចិនកាន់តែរីកចម្រើន។Is China Worth Visiting in 2023? Reasons to visit China – Claire's Footstepsប្រទេសចិនបានចេញគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១២ ខែសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៥ នៅអឺរ៉ុបរួមមានប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្បាញ និងប្រទេសអាស៊ីអាគ្នេយ៍គឺម៉ាឡេស៊ី។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ជនបរទេសបានធ្វើដំណើរចំនួន ៨.៤ លានទៅកាន់ប្រទេសចិនដែលចំនួននេះត្រូវបានចាត់ទុកថា “ទាបពេក” បើប្រៀបធៀបការធ្វើដំណើរចំនួន ៤៨.៨ លានដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ដូច្នេះ បន្ថែមពីលើការលើកលែងទិដ្ឋាការ ថ្មីៗនេះ ប្រទេសចិនក៏បានកាត់បន្ថយថ្លៃទិដ្ឋាការទេសចរណ៍ចំនួន ២៥% សម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួនទៀត រួមទាំងវៀតណាម ថៃ ជប៉ុន និងហ្វីលីពីន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ផងដែរ៕China's Tourist Spots Are Full, but Wallets Are Still Light - WSJ