ជប៉ុនបានបង្កើតកំណត់ត្រាថ្មីសម្រាប់ល្បឿនបញ្ជូនទិន្នន័យអ៊ីនធឺណិត
ជប៉ុន៖ វិស្វករជប៉ុនបានបំបែកឯតទគ្គកម្មដោយជោគជ័យក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿនច្រើនជាង ២២ ដងក្នុងមួយវិនាទីលឿនជាងល្បឿនអ៊ីនធឺណិតសកលតាមរយៈខ្សែកាបអុបទិក។
យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូថា ការភ្ជាប់អ៊ីនធឺណិតលឿនបំផុតរបស់ពិភពលោកសម្រាប់អ្នកប្រើប្រាស់សព្វថ្ងៃនេះគឺ ១០ ជីហ្គាបៃក្នុងមួយវិនាទី (Gb/s) ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបញ្ជូនធម្មតាភាគច្រើនមានល្បឿនត្រឹមតែ ២០០-៣០០ មេហ្គាបៃក្នុងមួយវិនាទី (Mb/s) ប៉ុណ្ណោះ។
ដូច្នេះហើយ បច្ចុប្បន្ននេះវិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសជប៉ុន (NICT) សម្រេចបាននូវល្បឿនបញ្ជូនទិន្នន័យខ្ពស់ខ្លាំង រហូតដល់ ២២.៩ petabits ក្នុងមួយវិនាទី (Pb/s)។ ដោយមួយ petabit គឺស្មើនឹងមួយលាន gigabits ដែលមានល្បឿនលឿនគ្រប់គ្រាន់ក្នុងការបញ្ជូនចរាចរអ៊ីនធឺណិតសកលទាំងមូល។
ហេតុនេះហើយ ដើម្បីឈានដល់ចំណុចសំខាន់ខាងលើ NICT បានទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗមួយចំនួន ជំនួសឱ្យការប្រើស្នូលបញ្ជូនទិន្នន័យតែមួយ ដោយខ្សែកាបអុបទិកមានចំនួន ៣៨ cores និងស្នូលនីមួយៗអាចបញ្ជូនទិន្នន័យក្នុងចំនួន ១១៤ spatial channels ។
ទោះជាយ៉ាងណា បច្ចេកវិទ្យាខាងលើនឹងរួមចំណែកក្នុងការបង្កើនល្បឿនបញ្ជូនទិន្នន័យដល់ ២២.៩ Pb/s ដែលច្រើនជាងទ្វេដងនៃកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំ ២០២០។ ដូច្នេះប្រសិនបើមានកំហុស ការកែតម្រូវនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ដែលធ្វើឱ្យល្បឿនកាន់តែលឿនរហូតដល់ ២៤.៧ Pb/s ៕













.jpg)





.png)





:max_bytes(150000):strip_icc():focal(959x92:961x94)/V-5e5abf4d4bbd460fb99c0fad1f8a7bae.jpg)







