ញូវយ៉កជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ
បរទេស៖ ញូវយ៉កជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ ដោយសារតែមានការចំណាយខ្ពស់ក្នុងការណាត់ជួប។
យោងតាមប្រភពព័ត៌មាន New York Post ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូថា ទីក្រុងញូវយ៉កពិតជាកន្លែងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ ដោយសារតែនៅទីនោះគឺមានការចំណាយខ្ពស់ដូចជា មើលកុន ញ៉ាំអាហារនៅភោជនីយដ្ឋាន និងផឹកស្រាតិចតួចក៏ថ្លៃខ្លាំងផងដែរ ដែលនេះធ្វើឱ្យអ្នកនៅលីវពិបាកក្នុងការណាត់ជួបគ្នាព្រោះត្រូវពិចារណាអំពីលុយដែលចំណាយលើការញ៉ាំអាហារ ឬក៏ដើរកម្សាន្តនៅតំបន់នានាជាដើម។
យោងតាមការពន្យល់របស់ WalletHub ក៏បានឱ្យដឹងដែរថា ទីក្រុងញូវយ៉កមានតម្លៃជួលជាមធ្យមខ្ពស់ជាងបីដងនៃទីក្រុងដែលមានតម្លៃជួលថោកបំផុតគឺ Columbia រដ្ឋ Maryland។ ដូច្នេះអ្នកនៅលីវក្នុងទីក្រុងញូវយ៉កប្រហែល ១.៥ លាននាក់ដែលមានអាយុពី ២០-៣៤ ឆ្នាំបានងាកទៅរកកម្មវិធីណាត់ជួបគ្នាតាមអ៊ីនធឺណិតធ្វើឱ្យពួកគេមានពេលវេលាតិចក្នុងការជួបគ្នាខាងក្រៅ។
អ្នកប្រឹក្សាណាត់ជួបសម្រាប់បុរស Blaine Anderson បានធ្វើការស្ទង់មតិជាមួយនឹងអ្នកនៅលីវចំនួន ១,០០០នាក់ ដោយបុរស ៥៣% បាននិយាយថាពួកគេព្រួយបារម្ភអំពីការណាត់ជួបដោយមិនញ៉ាំអាហារ ឬមើលកុន ប៉ុន្តែខ្លាចដៃគូរបស់ពួកគេចាត់ទុកថាជាមនុស្សឈ្លើយ រីឯ ៤៥% នៃបុរសដែលមានអាយុពី ១៨ ទៅ ២៥ ឆ្នាំបានសារភាពថាពួកគេមិនដែលទាក់ទងមនុស្សស្រីទេ។
គួរបញ្ជាក់ដែរថា ញូវយ៉កក៏ត្រូវបានគេចាត់ទុកថាជាទីក្រុងមួយដែលមានមនុស្សតិចណាស់ដែលស្គាល់គ្នា។ នេះបើតាមការស្ទង់មតិចុងក្រោយដោយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី Wallethub បានបង្ហាញថាទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់ ១៤៤ ក្នុងចំណោមទីក្រុង ១៨២ ដែលសមរម្យសម្រាប់ការណាត់ជួប។ ចំណាត់ថ្នាក់នេះគឺផ្អែកលើឱកាស ការចំណាយ និងលក្ខណៈវិនិច្ឆ័យណាត់ជួប។ ដូច្នេះបើនិយាយពីការនៅម្នាក់ឯងគ្មានការណាត់ជួបវិញ ទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់ទី ១៦៧។
ទោះជាយ៉ាងណាក៏ដោយទីក្រុងដែលល្អ និងស័ក្តិសមបំផុតសម្រាប់អ្នកនៅលីវក្នុងការណាត់ជួបនោះគឺទីក្រុង Seattle (វ៉ាស៊ីនតោន) តាមពីក្រោយដោយ Las Vegas (Nevada), Denver (Colorado), Atlanta (Georgia) និង Austin (Texas)៕









២. London Eye ស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
៣. រោងមហោស្រព Colosseum នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
៥.ព្រះវិហារ Sagrada Familia ក្នុងប្រទេសអេស្ប៉ាញ
៧. Alton Towers Resort នៅចក្រភពអង់គ្លេស
៨.សួនទឹក Siam Park ក្នុងប្រទេសអេស្ប៉ាញ
៩.រមណីយដ្ឋានកម្សាន្ត Disneyland Paris ប្រទេសបារាំង
១០. Universal Studios Singapore ប្រទេសសិង្ហបុរី
១១.ប៉ម Tower of London នៅចក្រភពអង់គ្លេស
១២.តំបន់ភ្នំ Victoria Peak នៃទីក្រុងហុងកុង ប្រទេសចិន
១៣.សារមន្ទីរសិល្បៈជាតិ Louvre ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង
១៤.អគារខ្ពស់ Burj Khalifa នៅក្នុងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម
១៥.សួនកម្សាន្ត Thorpe Park ប្រទេសអង់គ្លេស
១៦.សារមន្ទីរ Madame Tussauds ប្រទេសអង់គ្លេស
១៧. Chessington World កន្លែងកម្សាន្តរបស់ Adventures Resort ប្រទេសអង់គ្លេស
១៨.សារមន្ទីរ Van Gogh ប្រទេសហូឡង់
១៩.កន្លែងសង្កេតនៅលើកំពូលនៃមជ្ឈមណ្ឌល Rockefeller នៅសហរដ្ឋអាមេរិក




ប្រភព ៖ nation





.png)

លោក លាវ វេងហួរ បានបន្តទៀតថា ភាពចម្រុះទាំងនោះមាននៅក្នុងយេនឌ័រ សាសនា ជាតិសាសន៍ ពូជសាសន៍ និងភាពចម្រុះបែបដែលមាននៅក្នុងគំនិតនិងជនឿ មនុស្សគ្រប់គ្នាគឺខុសប្លែកពីគ្នា ប្រសិនជាយើងចង់ស្វែងយល់ពីគ្នាទៅវិញទៅមក លោកនឹងប្រើតំណែងមួយនេះដើម្បីផ្សព្វផ្សាយនិងគាំទ្រការអបអរពីភាពចម្រុះបែបនៅទូទាំងពិភពលោក។





ចំណាត់ថ្នាក់ទី៥ ប្រទេសក្រូអាត គឺជាប្រទេសមួយដែលមានទីតាំងនៅផ្លូវបំបែកនៃអឺរ៉ុបកណ្តាល និងអាគ្នេយ៍ ដែលមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតលើលោក។







ប្រភព ៖ NewsWorkpoint



