ទីបំផុត! G-Dragon បានរួចផុតពីការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿ.ងញៀ.ន
យោងតាមប្រភពពី Chosun នៅថ្ងៃទី១៩ ខែធ្នូ នាយកដ្ឋានប៉ូលិសក្រុងសេអ៊ូលបានប្រកាសថាសំណាកធ្វើតេស្តទាំងអស់របស់ G-Dragon គឺអវិជ្ជមានចំពោះសារធាតុញៀន។ អង្គភាពស៊ើបអង្កេតក៏មិនអាចរកឃើញភ័ស្តុតាងច្បាស់លាស់ដើម្បីចោទប្រកាន់តារាចម្រៀងរូបនេះពាក់ព័ន្ធនឹងគ្រឿងញៀនដែរ ដូច្នេះ G-Dragon មិនត្រូវបានកាត់ទោសទេរួមទាំងបញ្ឈប់ការស៊ើបអង្កេតលើលោកដូចគ្នា។
កន្លងមក G-Dragon ត្រូវបានធ្វើតេស្តចំនួនបីដង ដោយរាល់ពេលដែលតារាចម្រៀងរូបនេះបង្ហាញខ្លួនទៅកាន់អាជ្ញាធរ លោកតែងនិយាយថាខ្លួនគ្មានកំហុស ហើយនឹងសហការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការស៊ើបអង្កេតដើម្បីទទួលបានលទ្ធផលឆាប់ៗនេះ និងធានាជូនអ្នកគាំទ្ររបស់លោក លោកមិនជាប់ពាក់ព័ន្ធនោះទេ។
តារាចម្រៀង G-Dragon ត្រូវបានប៉ូលិសក្រុងសេអ៊ូលកាត់ទោស ដោយគ្មានការឃុំខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីចុងខែតុលា។ នៅពេលនោះសាក្សីម្នាក់បានផ្តល់សក្ខីកម្មថាតារាចម្រៀងរូបនេះប្រើប្រាស់គ្រឿងញៀនជាច្រើន សិល្បករផ្សេងទៀត។ ប៉ុន្តែក្រោយមក មនុស្សម្នាក់នេះបានផ្លាស់ប្តូរចម្លើយវិញដោយបានសារភាពថា រូបគេមិនបានឃើញ G-Dragon ប្រើថ្នាំដោយផ្ទាល់ភ្នែកទេ។
G-Dragon ត្រូវបានគេរកឃើញប្រើកញ្ឆានៅប្រទេសជប៉ុនក្នុងខែឧសភា ឆ្នាំ២០១១ និងធ្វើតេស្តវិជ្ជមានក្នុងខែកក្កដាឆ្នាំដដែល ហើយទទួលបានការព្យួរទោស។ ក្រៅពី G-Dragon សមាជិកបីនាក់ផ្សេងទៀតរបស់ក្រុម Big Bang ក៏ជាប់ពាក់ព័ន្ធរឿងអាស្រូវទាក់ទងនឹងសារធាតុញៀនផងដែរ។
G-Dragon គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង ល្បីល្បាញក្នុងវិស័យ Kpop ។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៦ ក្នុងនាមជាមេក្រុម Big Bang ក្រោមផលិតកម្ម YG ។ លើសពីនេះ G-Dragon បានបង្កើតអាជីពទោលរបស់ខ្លួនជាមួយនឹងអាល់ប៊ុមជាច្រើន ដោយសារតែភាពជោគជ័យ និងឥទ្ធិពលនៅក្នុងតន្ត្រី និងម៉ូត តារាចម្រៀងរូបនេះត្រូវបានគេដាក់នាមឱ្យថា « King of KPOP»។
បន្ទាប់ពីចាកចេញពីផលិតកម្ម YG និងរឿងអាស្រូវគ្រឿងញៀនស្ងប់ស្ងាត់វិញ G-Dragon ត្រូវបានគេរាយការណ៍ថាមានគម្រោងចូលរួមជាមួយក្រុមហ៊ុនធំមួយផងដែរ៕
















ក្នុងចំណោមភ្ញៀវអន្តរជាតិចំនួន ២៦ លាននាក់ទៅកាន់ប្រទេសម៉ាឡេស៊ី ភ្ញៀវទេសចរសិង្ហបុរីមានចំនួនច្រើនជាងគេដែលមានចំនួនជាង ១២.៦ លាននាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌូណេស៊ីមានចំនួន ៣,១ លាននាក់ ថៃមានភ្ញៀវទេសចរ ២ លាននាក់ ចិនមានភ្ញៀវ ១,៤ លាននាក់ ប្រ៊ុយណេមាន ៩០ ម៉ឺននាក់ និងឥណ្ឌាមាន ៧៨ ម៉ឺននាក់។










ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះមុនីវង្សចាប់ពីសណ្ឋាគារ ស ដល់ស្តុបបេកាសេ និងកំណាត់មហាវិថីកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្តុបថ្មដា ដើម្បីប្រារព្ធពិធីសម្ពោធអគារធនាគារវីងថៅវើ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣៕






