បុគ្គលិកបម្រើការនៅលើយន្តហោះហាមអ្នកដំណើរផឹកកាហ្វេ
យោងតាមសារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិកបម្រើការនៅលើយន្តហោះម្នាក់ឈ្មោះ ខេវីន បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម ហើយត្រូវបានមនុស្សជាច្រើននាក់ជជែកគ្នាអំពីវីដេអូនេះ ។ បុគ្គលិកបម្រើការនៅលើយន្តហោះរូបនិយាយថា អ្នកដំណើរពុំគួរពិសារកាហ្វេដែលខាងយន្តហោះយកមកជូនទេ ។
លោក ខេវីន បានបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម TikTok ហើយលោកបានឆ្លើយសំណួររបស់អ្នកលេងបណ្តាញសង្គម ដែលសួរថា ៖ «ក្នុងឋានៈលោកជាបុគ្គលិកបម្រើការនៅលើយន្តហោះ តើអ្វីជាភាពកខ្វក់ក្នុងការងាររបស់លោក?» ។
លោក ខេវីន ជាបុគ្គលិកបម្រើការលើយន្តហោះនិយាយថា សូមអ្នកដំណើរកុំពិសារកាហ្វេនៅលើយន្តហោះឱ្យសោះ ពីព្រោះធុងដាក់ទឹកស្ទើរតែពុំទទួលបានការសម្អាតឡើយ ហើយបុគ្គលិកក៏ប្រើប្រាស់ទឹកក្នុងធុងនេះសម្រាប់ឆុងកាហ្វេ ។ លោក ខេវីន បានប្រាប់ត្រង់ៗថា កាហ្វេនៅលើយន្តហោះខ្វះអនាម័យពិតមែន ហើយមិនត្រឹមតែមិនបានសម្អាតធុងដាក់ទឹកប៉ុណ្ណោះទេ ប៉ុន្តែហេតុផលមួយទៀត គឺប៉ាន់កាហ្វេ ។
បុគ្គលិកបម្រើការលើយន្តហោះរូបនេះបន្តថា កាហ្វេនៅសល់ក្នុងប៉ាន់កាហ្វេ ពួកគេមិនអាចចាក់ចោលទៅក្នុងបំពង់បង្ហូរទឹកបានទេ ។ ហេតុនេះ ពួកគេត្រូវចាក់វាចោលក្នុងចានបង្គន់ ហើយដើម្បីកុំឱ្យវាខ្ទាតចេញក្រៅ គឺត្រូវយកប៉ាន់កាហ្វេចាក់ឱ្យកៀកនឹងចានបង្គន់ ។ ហេតុនេះ វាធ្វើឱ្យមេរោគផ្សេងៗខ្ទាតចូលក្នុងប៉ាន់កាហ្វេដោយផ្ទាល់ ។
ក្រៅពីនេះ បុគ្គលិកបម្រើការនៅលើយន្តហោះបានណែនាំអ្នកដំណើរថា នៅពេលធ្វើដំណើរតាមយន្តហោះ អ្នកដំណើរត្រូវមកដល់អាកាសយានដ្ឋានឱ្យបានមុនពេលហោះហើរ និងទិញកាហ្វេខាងក្រៅយន្តហោះផឹកជំនួសវិញ ។
ក្រោយពីវីដេអូនេះបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សភាគច្រើននិយាយថា ៖ «អរគុណ សម្រាប់ការណែនាំ ចាប់ពីពេលនេះទៅ ពួកគេនឹងមិនផឹកកាហ្វេនៅលើយន្តហោះទៀតទេ» ។ មនុស្សខ្លះទៀតថា ៖ «នៅពេលឮបុគ្គលិកបម្រើការលើយន្តហោះសួរថា តើចង់ពិសារកាហ្វេ ឬទឹកតែ? អ្នកដំណើរនឹងព្រឺសម្បុរមិនខាន» ៕
ប្រភព ៖ khaosod


ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ ភាគច្រើនវត្តមានត្រីនេះ គេតែងឃើញនៅសមុទ្រថៃ ឥណ្ឌូនេណស៊ី ហ្វីលីពីន ចិន អូស្រ្តាលី និងមួយចំនួនធំនៅទ្វីបអាមេរិក។
ត្រីបាណន់គីង្គក់ ឬWhale Shark ជាប្រភេទត្រីធំជាងគេមួយក្នុងសមុទ្រ ដែលជាទូទៅ ត្រីនេះស៊ីកូនបង្គា មឹក និងកូនត្រី។ ត្រីនេះមានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ និងចាប់បន្តពូជនៅអាយុ៣០ឆ្នាំ៕





យោងតាមប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាទេសចរណ៍របស់វៀតណាម (TAB) បាននិយាយថា ទីផ្សារទេសចរណ៍ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍន៍នៃភ្ញៀវអន្តរជាតិមិនត្រឹមតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងក្នុងបណ្តាប្រទេសអាស៊ាន និងពិភពលោកទាំងមូលផងដែរ។ ដូច្នេះ ប្រទេសចិនតែងតែជាទីផ្សារបញ្ជូនដ៏ធំបំផុតរបស់ប្រទេសវៀតណាម។




ប្រភព ៖ beartai BRIEF



យើងត្រូវឆ្លងស្ពានកោះកុងដែលមានចម្ងាយ ៦៥០ ពីត្រើយខាងកើតទៅត្រើយខេត្តលិច ដើម្បីទៅដល់សំណង់ចេតិយដែលមានកម្ពស់ជាង ៤ម៉ែត្រនេះ។
ស្នេហាត្រីកោណមួយនេះធ្វើអោយនារីឈ្មោះ ផឹម បានបាត់បង់ជីវិត បន្ទាប់មកឃុនឆាងក៏បានសាងសង់ ចេតិយ បញ្ចុះសពនៅត្រើយខាងលិចដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់ ហើយឃុនឆាង ក៏បានយកទង់ព្រលឹងនាងទៅដោតនៅត្រើយខាងកើតដើម្បីអោយនាងឆាប់បានចាប់ជាតិជាថ្មី។














