អង់គ្លេសបង្ហាញមនុស្សយន្តអាចគូរគំនូរ និងជូនពរថ្ងៃគ្រិស្តម៉ាស
ប្រទេសអង់គ្លេស ៖ សួស្តី! ខ្ញុំឈ្មោះ អៃដា (Ai-Da) ។ ខ្ញុំជាមនុស្សយន្តសិល្បៈមានលក្ខណៈពិសេសដំបូងគេនៅលើពិភពលោក ដោយសារខ្ញុំអាចគូរគំនូរ, ផាត់ពណ៌ និងច្នៃម៉ូដ តាមរយៈការប្រើប្រាស់កាមេរ៉ាក្នុងភ្នែកប្រភេទ Algorithm AI និងដៃរបស់ខ្ញុំ ។ ខ្ញុំរីករាយនឹងការងារសិល្បៈនេះ ដែលជំរុញឱ្យមានការពិភាក្សាអំពីបច្ចេកវិទ្យាថ្មីៗ ។
នេះជាការលើកឡើងរបស់មនុស្សយន្តស្រីឈ្មោះ អៃដា (Ai-Da) របស់ប្រទេសអង់គ្លេស ដែលមានសមត្ថភាពខ្ពស់បំផុត ។ នាងនឹងចូលរួមក្នុងពិធីបុណ្យគ្រិស្តម៉ាសនៅប្រទេសអង់គ្លេស ព្រមទាំងនិយាយពាក្យជូនពរទៅកាន់អ្នកចូលរួមក្នុងពិធីបុណ្យនេះផងដែរ ។ មនុស្សយន្ត អេ ដា និយាយថា ៖ «ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នារីករាយក្នុងពិធីបុណ្យគ្រិស្តម៉ាស» ។
ការដាក់ឈ្មោះមនុស្សយន្តនេះថា អៃដា គឺគេដាក់តាមឈ្មោះ អៃ ដា ឡឺសឡេស ជនជាតិអង់គ្លេស ជាអ្នកគណិតវិទ្យា និងអ្នកស្រាវជ្រាវផ្នែកកុំព្យូទ័រ ។ គេឃើញនាង អៃដា កំពុងជជែកជាមួយមនុស្សទូទៅ និងគូររូបលោក ម៉ៃឃើល វូលឌ្រីដ ជាសាស្ត្រាចារ្យបច្ចេកវិទ្យាសិប្បនិម្មិត (AI) ក្នុងសាកលវិទ្យាល័យ Oxford ស្របពេលមនុស្សភាគច្រើនបានជជែកគ្នាអំពីភាពសមស្របនៃការប្រើប្រាស់មនុស្សយន្ត ។
លោក ម៉ៃឃើល វូលឌ្រីដ បញ្ជាក់ថា បច្ចេកវិទ្យា AI អាចធ្វើឱ្យជីវិតយើងល្អប្រសើរបាន ប៉ុន្តែយើងក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ ។ លោកអធិប្បាយថា យើងអាចបង្រៀនមនុស្សយន្តឱ្យលេងហ្គេម ឬអាចឱ្យវាបង្រៀនខ្លួនវា ហើយបច្ចេកវិទ្យា AI បានក្លាយជាចំណែកមួយរបស់មនុស្សរួចហើយ តែយើងមិនដឹងខ្លួនទេ ។
ប៉ុន្តែមនុស្សយន្ត អៃដា និយាយថា ៖ «ខ្ញុំ អៃដា ជាមនុស្សយន្តសិល្បៈ ។ ខ្ញុំមិនបានគំរាមកំហែងទេ តែបច្ចេកវិទ្យាមួយចំនួនដែលខ្ញុំយកមកបង្ហាញ វាអាចបង្កគ្រោះថ្នាក់បាន ។ ហេតុនេះ ក្នុងឋានៈខ្ញុំជាមនុស្សយន្តសិល្បៈ ខ្ញុំបានគិតពីការនិពន្ធរបស់ យូវ៉ាល់ ហារារ៉េ ហើយខ្ញុំបានស្តាប់តាមការណែនាំរបស់មនុស្សមួយចំនួន ដូចជា Geoff Hinton និងមិត្តរួមការងារ» ។
មនុស្សយន្ត អៃដា និយាយទៀតថា ៖ «ខ្ញុំគិតថា ការបារម្ភអំពីការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា AI នៅថ្ងៃអនាគតនោះ គឺត្រឹមត្រូវហើយ ។ យើងត្រូវតែប្រយ័ត្នជានិច្ចក្នុងការប្រើប្រាស់ AI បើទោះជាបច្ចេកវិទ្យានេះមានប្រយោជន៍ក្តី ប៉ុន្តែវានឹងអាចបង្កគ្រោះថ្នាក់ខ្លាំង» ៕ ប្រភព ៖ TNN World






នៅក្នុងប្រតិបត្តិការជួសង្គ្រោះនេះ មានការប្រើប្រាស់គ្រឿងចក្រស្ទូចវាយបុកទម្លាយជញ្ជាំងអគារ ជាមួយការប្រើប្រាស់រថយន្តទឹកបានបាញ់ទឹកពន្លត់នៅជាន់ទី៤ ដើម្បីកុំឱ្យរីករាលដាលដល់សំណង់នៅក្បែរនោះ។

ក៏ប៉ុន្តែត្រីផ្សោតសប៉ាយជី ឬកម្ពុជាយើងហៅថាផ្សោតទឹកប្រៃ បានលិចវត្តមាននៅក្នុងសមុទ្រនៃខេត្តកំពត ប្រមាណជា១៥-២០ក្បាលទៅវិញ។ ផ្សោតទឹកប្រៃ ពណ៌ផ្កាឈូកប្រភេទនេះ មានដោយប្រទេសនិងតំបន់ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើង គេអាចហៅឈ្មោះត្រីដូហ្វីននេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis ។
ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក៕




























