សព្វថ្ងៃនេះ មនុស្សមួយចំនួននៅមិនទាន់ដឹងច្បាស់ថាពួកគេស្រឡាញ់ខ្លួនឯងកម្រិតណានោះទេ។ ដូច្នេះប្រសិនបើអ្នកកំពុងមានអារម្មណ៍ទាំងនេះ ឬធ្វើអាកប្បកិរិយាបែបនេះ មានន័យថាអ្នកមិនបានស្រឡាញ់ខ្លួនឯងនោះទេ ដែលសញ្ញាទាំងនោះរួមមាន៖

១.ព្យាយាមផ្គាប់ចិត្តអ្នកដទៃ៖ ប្រសិនបើអ្នកតែងតែធ្វើរឿងអ្វីមួយដើម្បីផ្គាប់ចិត្តអ្នកដទៃរហូត ដោយមិនប្រកាន់ខ្ជាប់នូវតម្លៃខ្លួនឯងប្រហែលជាអ្នកនៅខ្វះការស្រឡាញ់ខ្លួនឯងខ្លាំង ធ្វើឱ្យអ្នកតែងតែស្វែងរកការទទួលស្គាល់ និងការកោតសរសើរពីអ្នកដទៃ។15 Effects of Love on Your Brain and Body

២.ពិបាកក្នុងការបដិសេធនរណាម្នាក់៖ នៅពេលដែលមាននរណាម្នាក់បបួលអ្នកទៅកន្លែងណាមួយ ពិតណាស់ប្រាកដជាអ្នកឆ្លើយថាអូខេហើយ នោះមានន័យថា អ្នកនៅខ្វះការស្រឡាញ់ខ្លួនឯង ដោយចំណាយពេលវេលាសម្រាប់អ្នកដទៃច្រើន ដើម្បីឱ្យអ្នកដទៃសប្បាយចិត្ត។ និយាយឱ្យខ្លី គឺអ្នកជាមនុស្សចិត្តល្អ ចិត្តទូលាយ និងមានឆន្ទៈចេះជួយ និងខ្វល់ខ្វាយចំពោះអ្នកដ៏ទៃរហូតដល់ចំណុចដែលវាពិបាកក្នុងការបដិសេធនរណាម្នាក់។35 Biggest Signs That He Doesn't Love You Anymore

៣.មិនសូវមានទំនុកចិត្តលើខ្លួនឯង៖ អ្នកងាយនឹងរិះគន់ខ្លួនឯង ឆាប់ខឹងឬតូចចិត្ត ពេលខ្លះអ្នកគិតថាអ្នកមិនសមនឹងទទួលបានរបស់ល្អ ឬតំណែងខ្ពស់នោះទេ ហើយក៏មិនចូលចិត្តការប្រកួតប្រជែងដែរ។To Love Yourself Love Your Character | Psychology Today

៤.ចូលចិត្តប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ៖ ពេលជួបនរណាម្នាក់ អ្នកតែងតែសន្លឹងមើលគេ ហើយគិតថាគេឆ្លាតជាង ចិត្តល្អ មុខមាត់ស្អាតជាង មានសុខភាពល្អ មានបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់ជាដើម ទោះបីជាអ្នកពេលខ្លះមានចំណុចល្អជាងគេក៏ដោយ។Be careful when comparing yourself with other people - The Daily Illini

៥.តែងតែបន្ទោសខ្លួនឯង៖ អ្នកតែងតែផ្តោតលើកំហុស ចំណុចខ្សោយ ឬរឿងដែលអ្នកធ្វើមិនបានល្អ និងតែងតែគិតថាអ្នកនឹងមិនអាចធ្វើអ្វីមួយបានល្អនោះទេ។It's All My Fault” | Why You Blame Yourself For Everything And How to Stop

៦.មិនពេញចិត្តនឹងរាងកាយរបស់ខ្លួន៖ អ្នកតែងតែព្យាយាមកែប្រែខ្លួនឯងឱ្យដូចរូបរាងអ្នកដទៃ និងឧស្សាហ៍និយាយអវិជ្ជមានចំពោះរាងកាយរបស់ខ្លួនជានិច្ច។Ways to Deal with Body Shaming - LGBTQ and ALL

៧.មានអារម្មណ៍ខ្មាសអៀន៖ អ្នកតែងតែខ្មាស់អៀន ហើយជារឿយៗចង់លាក់ខ្លួន ឬបាត់ខ្លួនពីស្ថានភាពសង្គមជាដើម។What Is Shyness? How to Understand It And Be Okay

៨.តែងតែគិតថាអ្នកដទៃមិនចូលចិត្តខ្លួន៖ អ្នកតែងតែគិតថាអ្នកដ៏ទៃមិនខ្វល់ពីអ្នក មិនស្រឡាញ់អ្នក ទោះបីវាមិនពិតក៏ដោយ ក៏អ្នកតែងតែគិតអវិជ្ជមានលើខ្លួនឯងជានិច្ច។Strategies For Helping Kids Overcome Shyness - Brisbane Kids

៩.ព្យាយាមទាក់ទាញមនុស្សដែលមិនស្រលាញ់ខ្លួនឯង៖ ទោះបីជាអ្នកដឹងថាគេមិនស្រឡាញ់អ្នកក៏ដោយ គេមិនខ្វល់ខ្វាយពីអ្នកក៏ដោយ ក៏អ្នកនៅតែចង់ក្បែរគេ ចង់នៅជាមួយគេ ដែលសញ្ញានេះបញ្ជាក់ថាអ្នកនៅខ្វះការស្រឡាញ់លើខ្លួនឯងខ្លាំង។Why am I so shy around boys? - Quora

១០.ប្រើអាកប្បកិរិយាមិនល្អជាមួយអ្នកដទៃ៖ អ្នកតែងមានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯង និងតែងតែបញ្ចេញកំហឹង ឬអាកប្បកិរិយាមិនល្អទៅលើអ្នកដទៃ ទោះជាអ្នកដឹងថាធ្វើបែបនេះខុសក៏ដោយ ក៏អ្នកនៅតែប្រព្រឹត្តបែបនេះរហូត៕