ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសថៃ និងហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ ការសហការគ្នានេះ មានគោលបំណងធានានូវសន្តិសុខស្បៀងលំដាប់ពិភពលោក និងតំបន់ ។

ការសម្រេចបាននូវកិច្ចព្រមព្រៀងរួមគ្នាបានកើតឡើងនៅពេលលោក Pham Minh Chin នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។Vietnam cooperate on rice exports with Thailand and Philippines - Rice News  Today

បច្ចុប្បន្ន ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់អាស៊ាន ។ ជាមួយគ្នានេះ ថៃ គឺជាវិនិយោគិនបរទេសលំដាប់ទី៩ របស់វៀតណាមផងដែរ ។ ប្រទេសវៀតណាម និងថៃ មានគំនិតផ្តួចផ្តើមលើការភ្ជាប់ផ្នែកចំនួន៣ ហើយប្រទេសទាំងពីរនឹងផ្តល់ភាពសំខាន់លើកិច្ចសហការថ្មីៗ ដូចជា ៖ ការឈានទៅរកបច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចបៃតង ។Thailand projects rice exports of up to 8.8mln tonnes | ASEAN | Vietnam+  (VietnamPlus)

នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីហ្វីលីពីនបានយល់ព្រមបង្កើនកិច្ចសហការនាំចេញអង្ករ ដើម្បីធានានូវសន្តិសុខស្បៀងលំដាប់ពិភពលោក និងតំបន់ ខណៈប្រទេសទាំងពីរនេះបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសជាច្រើន ។Vietnam halts new rice export contracts as it reviews stocks

ប្រទេសហ្វីលីពីន ក៏បាននាំចូលអង្ករពីវៀតណាមផងដែរ ហើយក្នុងចំណោមប្រទេសនាំចូលអង្ករពីវៀតណាម គឺហ្វីលីពីនបាននាំចូលអង្ករវៀតណាមច្រើនបំផុត ។ ជាក់ស្តែង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ ហ្វីលីពីនបាននាំចូលអង្ករវៀតណាម រហូតដល់២លាន៤សែនតោនឯណោះ ។

នៅឆ្នាំ២០២៣ នេះ តម្លៃជាមធ្យមរបស់អង្ករវៀតណាម គឺស្មើនឹង៥៦៨ដុល្លារអាមេរិកក្នុង១តោន កើនឡើង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ៕ ប្រភព ៖ AEC connect