ធ្លាយដំណឹងថា Park Yoo chun បានបែកគ្នាជាមិត្តស្រីជនជាតិថៃហើយ
កាលពីដើមខែវិច្ឆិកា អតីតតារាចម្រៀង និងជាតារាសម្តែងល្បីឈ្មោះ Park Yoo chun អតីតសមាជិក TVXQ មានទំនាក់ទំនងស្នេហាជាមួយនារីជំនួញម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ក្នុងប្រទេសថៃ ព្រមទាំងមានពាក្យចចាមអារ៉ាមទៀតថាអ្នកទាំងពីរអាចឈានដល់ពិធីមង្គលការ។ ទោះយ៉ាងណា ពេលនេះមានសេចក្តីរាយការណ៍ប្រភពពីប្រទេសថៃ អ្នកទាំងពីរបានបែកគ្នាហើយ។
នៅថ្ងៃទី១៥ ខែធ្នូ Hankyung បានរាយការណ៍ថា Park Yoochun ថ្មីៗនេះបានបែកបាក់ជាមួយមិត្តស្រីជនជាតិថៃហើយ។ កន្លងមកមានព័ត៌មានថា អតីតតារាចម្រៀងរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញស្រីស្អាតជនជាតិថៃ។ គូស្នេហ៍មួយគូនេះត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយគ្នាជាងមួយឆ្នាំមកហើយ។ យោងតាមប្រភពក្នុងស្រុកថៃ បានឱ្យដឹងថា ថ្មីៗនេះ Park Yoochun បានបែកបាក់ជាមួយនឹងអ្នកជំនួញថៃដ៏ស្រស់ស្អាតម្នាក់ ដែលជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ផងដែរ។
ប្រភពដដែលលើកឡើងទៀតថា ស្ត្រីរូបនេះបានជួយអតីតតារារូបនេះអំឡុងពេល Park Yoochun មានជម្លោះផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុនរបស់ខ្លួន។ ដ្បិតតែអ្នកទាំងពីរត្រូវបានគេរាយការណ៍ថាជិតរៀបការហើយក៏ដោយ ប៉ុន្តែទីបំផុតគូស្នេហ៍មួយគូនេះបានបែកបាក់គ្នាហើយ។
ទន្ទឹមនឹងនោះ Park Yoochun ថ្មីៗនេះបានលេចលឺព័ត៌មានថាលោកមិនបានបង់ពន្ធជូនរដ្ឋឡើយ។ យោងតាមអាជ្ញាធរពន្ធដារ អតីតតារារូបនេះជំពាក់រដ្ឋាភិបាល ៤៩០ លានវ៉ុន ប្រហែល ៣៨០,០០០ ដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា Park Yoo chun ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែ និងព្យួរទោស២ ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀនជាមួយអតីតគូដណ្តឹងរបស់ខ្លួនកាលពីដើមឆ្នាំ២០១៩ ។ បច្ចុប្បន្នលោកក៏នៅតែត្រូវបានហាមឃាត់ពីសកម្មភាពផ្សព្វផ្សាយនៅក្នុងរបស់កូរ៉េបន្ទាប់ពីការស្នើសុំដកបម្រាមនេះត្រូវបានបដិសេធកាលពីខែកញ្ញា ឆ្នាំ២០២២៕










Gilberto Cruz ជាគណៈកម្មការប្រឆាំងអំពើឧក្រិដ្ឋកម្មបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ៖ «ជនជាតិចិនដែលហ្វីលីពីនបណ្តេញចេញពីប្រទេសនេះ គ្មានលិខិតអនុញ្ញាតធ្វើការទេ ។ ជនបរទេសជាច្រើននាក់ត្រូវបានគេឃាត់ខ្លួន ហើយហ្វីលីពីននឹងបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសវិញនាពេលឆាប់ៗ» ។














ប្រភព ៖ khaosod
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ការបិទមជ្ឈមណ្ឌលសហគមន៍អ៊ីស្លាមចំនួនពីរ និងកន្លែងអធិស្ឋាននៅក្នុងស្រុក Monfalcone នៃខេត្ត Gorizia ភាគឦសាននៃប្រទេសអ៊ីតាលី បានធ្វើឱ្យសហគមន៍មូស្លីមនិងកម្មករបង់ក្លាដែសភាគច្រើនខកចិត្តនៅក្នុងតំបន់នេះយ៉ាងខ្លាំង។
ក្នុងថ្ងៃដដែលនោះ បូជាចារ្យកាតូលិកពីរនាក់គឺលោក Flavio Zanetti និង Paolo Zuttion បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសេរីភាពក្នុងការថ្វាយបង្គំគឺជាតម្លៃដែលគួរត្រូវបានគោរពបំផុត។





ដោយមើលឃើញពីកង្វះអាងចម្រោះទឹកនេះ ក្រុមហ៊ុន BUCG Co.Ltd នៃប្រទេសចិនក៏បានគ្រោងបោះទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ប្រមាណជា ៥០លានដុល្លា លើរង្វង់ផ្ទៃដីរដ្ឋប្រមាណជា ៣០ហិកតា ស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ហើយគ្រោងសាងសង់នៅដើមឆ្នាំ២០២៤។


