ម៉ូដែលរថយន្តខាងក្រោមនេះត្រូវបានគេស្គាល់ថាជាប្រភេទរថយន្តដែលមានតម្លៃសមរម្យបំផុតនៅសហរដ្ឋអាមេរិកដែលភាគច្រើនគឺម៉ាក Chevrolet, Nissan និង Toyota ។
យោងតាមបញ្ជីរថយន្តថោកបំផុតទាំង ១០ នៅឆ្នាំនេះបានឱ្យដឹងថា រថយន្តទាំងអស់នេះគឺមានតម្លៃក្រោមនិងជាង ២ ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈដែលកន្លងទៅរថយន្តទាំងនោះគឺមានតម្លៃខ្ពស់ណាស់។ ដូច្នេះខាងក្រោមនេះគឺជាម៉ូដែលរថយន្តដែលមានតម្លៃថោកបំផុតក្នុងឆ្នាំ ២០២៣៖
១.រថយន្តម៉ាក Nissan Versa មានតម្លៃជាមធ្យមប្រមាណ ១៧.២៤៥ ដុល្លារអាមេរិកប៉ុណ្ណោះ
២.រថយន្តម៉ាក Mitsubishi Mirage មានតម្លៃជាមធ្យមប្រមាណ ១៧.៧៩០ ដុល្លារអាមេរិក
៣.រថយន្តម៉ាក Mitsubishi Mirage G4 មានតម្លៃជាមធ្យមប្រមាណ ១៨.៨៩០ ដុល្លារអាមេរិក
៤.រថយន្តម៉ាក Kia Forte មានតម្លៃជាមធ្យមប្រមាណ ២០.៩១៥ ដុល្លារអាមេរិក
៥.រថយន្តម៉ាក Hyundai មានតម្លៃជាមធ្យមប្រមាណ ២១.១៣៥ ដុល្លារអាមេរិក
៦. Kia Soul មានតម្លៃជាមធ្យមប្រមាណ ២១.៣១៥ ដុល្លារអាមេរិក
៧. Chevrolet Trax មានតម្លៃជាមធ្យមប្រមាណ ២១.៤៩៥ ដុល្លារអាមេរិក
៨.Nissan Sentra មានតម្លៃជាមធ្យមប្រមាណ ២១.៧៤៥ ដុល្លារអាមេរិក
៩. Nissan Kicks មានតម្លៃជាមធ្យមប្រមាណ ២២.១៥៥ ដុល្លារអាមេរិក
១០. Volkswagen Jetta មានតម្លៃជាមធ្យមប្រមាណ ២២.៥៨៥ ដុល្លារអាមេរិកប៉ុណ្ណោះ
ទោះជាយ៉ាងណាក៏ដោយ នេះគឺជាលើកទីមួយដែលរថយន្តថ្លៃបំផុត ស្ថិតក្នុងចំណោមរថយន្តថោកបំផុតទាំង ១០ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះនៅបញ្ជីឆ្នាំ ២០២៣ បានកត់ត្រាថារថយន្តថោកជាងគេគឺរថយន្តម៉ាក Nissan Versa របស់ប្រទេសម៉ិកស៊ិក និងរថយន្តដែលថ្លៃបំផុតក្នុងចំណោមរថយន្តថោកបំផុតនោះគឺ Volkswagen Jetta របស់ប្រទេសម៉ិកស៊ិកដូចគ្នា៕










