អ្នកនាង នួន ស៊ុន្ទនារី ហៅ ស្រីអូនសម្រស់ធម្មជាតិ បានបង្ហោះសារលើបណ្តាញសង្គមដោយអះអាងថាមិនរត់ចោលអតិថិជនបុរីបុស្បាឡើយហ៊ានទទួលខុសត្រូវគ្រប់បែបយ៉ាង គ្រាន់តែសុំពេលក្នុងការដោះស្រាយ។ អ្នកនាង ស្រីអូន បានបញ្ជាក់ថាប្រសិនបើភ្ញៀវមិនព្រមអាចប្តឹងចាប់ខ្លួនដាក់ពន្ធនាគារបាន។ ការបញ្ជាក់របស់ អ្នកនាង ស្រីអូន ធ្វើឡើងក្រោយពីដល់វេលាកំណត់ប៉ុន្តែការសាងសង់ផ្ទះជូនអតិថិជននៅមិនទាន់រួចរាល់នៅឡើយ។No photo description available.

នៅលើបណ្តាញសង្គមអ្នកនាង ស្រីអូន កាលពីល្ងាចថ្ងៃទី១៥ ធ្នូ បានបង្ហោះយ៉ាងដូច្នេះថា «នេះជាមូលហេតុដែលខ្ញុំមិនខ្លាចនឹងដើរចូលគុក ព្រោះខ្ញុំឈឺចាប់ឆ្អែតឆ្អន់ដោយសារការពូកែទ្រាំគ្រប់រឿងដែលខ្ញុំជួបពីមុន ចូលចិត្តស្ងប់ស្ងាត់ព្រោះខ្ជិលឈ្លោះ ចឹងគុក ជាកន្លែងដែលស័ក្តសមសម្រាប់មនុស្សស្ងប់ស្ងាត់ដូចខ្ញុំ»។No photo description available.

អ្នកនាង ស្រីអូន បន្តទៀតថា «ថ្ងៃ ០១ ខែ១១ ជាថ្ងៃដែលខ្ញុំចូលខ្លួនមកប្រជុំតាមការស្នើសុំរបស់ BOD ទាំងអស់របស់បុរីបុស្បា ឱ្យខ្ញុំជួយដោះស្រាយបញ្ហា។ សម្រាប់ការដែលចូលខ្លួនមកកាន់កាប់បុរីបុស្បា គឺខ្ញុំបានត្រៀមគ្រប់យ៉ាងសម្រាប់ប្រឈមមុខជាមួយភ្ញៀវរួចហើយ ព្រោះខ្ញុំមើលឃើញតែបញ្ហា តែខ្ញុំនៅតែសន្យានឹងរកដំណោះស្រាយឱ្យភ្ញៀវពេញចិត្ត មិនខកបំណងជាដាច់ខាត ព្រោះភ្ញៀវគាត់ទិញបុស្បាដោយសារគាត់ទុកចិត្តខ្ញុំ។ នេះជាមូលហេតុដែលខ្ញុំនៅក្រាញ់ននៀលមិនរត់ចោលបុស្បា យករួចខ្លួន ទុកឱ្យភ្ញៀវឈឺចិត្តឡើយ»។No photo description available.

អ្នកជំនួញរូបនេះបានលើកឡើងចំនួន២ចំណុច ដើម្បីផ្តល់ទំនុកចិត្តជូនអតិថិជនឱ្យជឿជាក់លើខ្លួនដើម្បីដោះស្រាយបញ្ហា។ ចំណុចទី១ អ្នកនាង ស្រីអូន ថានឹងលក់ដីឡៃឡុងដើម្បីយកលុយមកសង់ផ្ទះជូនភ្ញៀវឱ្យបានគ្រប់អស់ មិនឱ្យភ្ញៀវខកបំណងជាដាច់ខាត។ ចំណុចទី២បើភ្ញៀវមិនព្រមគឺភ្ញៀវអាចប្ដឹងចាប់អ្នកនាងដាក់ គុក ២៤ម៉ោង លើ២៤ ម៉ោង។
ថៅកែសម្រស់ធម្មជាតិរូបនេះអះអាងថា «ខ្ញុំស្រីអូនមិនរត់គេចខ្លួនទៅណាទេ នៅទទួលខុសត្រូវគ្រប់បែបយ៉ាងបុស្បាបានសន្យាជាមួយភ្ញៀវ »។No photo description available.

តាមការធានាអះអាងរបស់អ្នកនាង ស្រីអូន ជូនអតិថិជនមិនរត់ចោលស្រុកហើយអាចប្តឹងចាប់ដាក់គុកបាននេះធ្វើឡើងបន្ទាប់ពីដល់វេលាកំណត់ជូនផ្ទះដល់អតិថិជនប៉ុន្តែការសាងសង់នៅមិនទាន់រួចរាល់ទើបតែបាន១០%ហើយត្រូវជាប់គាំងដោយសារបញ្ហាហិរញ្ញវត្ថុ។ បើតាមការ Live របស់អ្នកស្រីអូនបានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៤ អ្នកនាងនឹងប្រកាសក្ស័ណធនក្រុមហ៊ុនមួយ៕