Home Blog Page 1376

ពូឃ្លាំង ថាឱ្យក្រុម គ្រូតឿ ដើម្បីលុយបង្ហាញមិនសមរម្យឱ្យអន្តរជាតិបានឃើញថាខ្មែរបែបនេះ

0

ក្រុមគ្រូតឿ ដែលគេស្គាល់ថាអ្នកផលិតវីដេអូប្លែកៗរួមទាំងមិនសមទំនង ព្រមទាំងទទួលបានការរិះគន់រឿងហូបលាមកគោ ធ្វើឱ្យមហាជនចាប់ផ្តើមរិះគន់សាជាថ្មីចំពោះក្រុមនេះដែលបានយកសត្វសុនកមកផលិតវីដេក្នុងរូបភាពមិនសមសម្យ។ ក្នុងនោះដែរតារារ៉េប ពូឃ្លាំង បាននិយាយដាក់ក្រុមគ្រូតឿថា ដើម្បីលុយបង្ហាញមិនសមរម្យឱ្យអន្តរជាតិបានឃើញថាខ្មែរបែបនេះ។No photo description available.

នាពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកស្រលាញ់សត្វចិញ្ចឹមបានបង្ហាញការមិនពេញចិត្តខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមផលិតវីដេអូគ្រូតឿ ដែលផលិតវីដេអូមិនសមរម្យសាហាវឃោរឃៅ។ វីដេអូនោះបានបង្ហាញសកម្មភាពរបស់ក្រុមគ្រូតឿ យកសត្វសុនកមកបង្ហាញអង្គុយជុំគ្នាជាមួយមនុស្សប៉ុន្មាននាក់ដែលមើលទៅមិនសមរម្យចំពោះទង្វើបែបនេះ។ ការផលិតរបស់ក្រុមគ្រូតឿ យកសត្វសុនកមកធ្វើជាចំណីហើយតាំងបង្ហាញឃើញច្បាស់ៗនេះអ្នកលេងបណ្តាញសង្គមបាននាំគ្នាសម្រុកReport page យ៉ាងចាស់ដៃនិងបានប្រើសម្តីរិះគន់យ៉ាងខ្លាំង។No photo description available.

ក្នុងនោះដែរ តារារ៉េប ពូឃ្លាំង ដែលជាអ្នកស្រលាញ់សត្វមួយរូបក៏បានបង្ហាញការខឹងសម្បារដូចគ្នាទៅលើក្រុមនេះ។ លោកបានសរសេរលើបណ្តាញសង្គមនាថ្ងៃទី៦ វិច្ឆិកា ថា «ខ្ញុំពិតជាសោកស្តាយណាស់ ដែលមានរូបភាពបែបនេះកើតឡើង ដែលគ្រាន់តែចង់រកលុយសំរាប់ខ្លួនឯង បែរជាបង្ហាញទង្វើបែបនេះឱ្យអន្តរជាតិបានឃើញថាខ្មែរយើងបែបនេះ…..»។May be a black-and-white image of 3 people
បើតាមការ Live របស់ក្រុមគ្រូតឿ នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៦ វិច្ឆិកា ក្រុមនេះបានធ្វើការសូមទោសចំពោះអ្នកស្រលាញ់សត្វចិញ្ចឹមចំពោះទង្វើរបស់ពួកគេដែលមានលក្ខណៈឃោរឃៅបែបនេះ។ ក្រុមនេះបានបញ្ជាក់ថា វីដេអូដែលធ្វើហូបសត្វសុនកនេះគឺពួកគេធ្វើទៅខាងក្រៅប្រទេសដើម្បីទទួលបានចំណូលដោយមិនបានបើកឱ្យក្នុងប្រទេសឃើញឡើយប៉ុន្តែដោយសារមានអ្នកយកទៅបង្ហោះនៅលើទិកតុកទើបធ្វើឱ្យសាធារណជនឃើញបែបនេះ។May be an image of 2 people

គួរបញ្ជាក់ថា ក្រុមគ្រូតឿ ដែលល្បីធ្វើវីដេអូហូបអាចម៍គោ និងវីដេអូផ្សេងៗធ្លាប់ត្រូវបាននាយប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌កោះហៅវាស់កម្ពស់ និងណែនាំម្តងរួចហើយកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕May be a black-and-white image of 2 people

សាលារៀនជាច្រើននៅក្នុងប្រទេសឥណ្ឌាត្រូវបានបិទដោយសារ…

0

ប្រទេសឥណ្ឌា៖ អាជ្ញាធរនៅក្នុងរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា បានបិទសាលាបឋមមួយរយៈ ដោយសារការបំពុលបរិយាកាសធ្ងន់ធ្ងរ និងគុណភាពខ្យល់កាន់តែអាក្រក់ទៅៗ។

យោងតាមគេហទំព័រ BBC News ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកាថា គុណភាពខ្យល់នៅក្នុងទីក្រុងដេលីបានធ្លាក់ចុះដល់កម្រិតធ្ងន់ធ្ងរជាលើកដំបូងក្នុងរដូវកាលនេះ ដែលធ្វើឱ្យរដ្ឋធានីនៃទីក្រុងនេះក្លាយជាទីក្រុងមួយដែលមានខ្យល់បំពុលបរិស្ថានខ្លាំងបំផុតរបស់ពិភពលោក។Delhi's air quality hits 'severe plus' category, schools shut for 2 days:  Top points - India Today

មូលហេតុដែលធ្វើឱ្យទីក្រុងដេលី មានបរិយាកាសមិនល្អ គឺដោយសារកត្តាផ្សេងៗ រួមទាំងការដុតបំផ្លាញដំណាំរបស់កសិករ ល្បឿនខ្យល់ទាប និងការផ្ទុះកាំជ្រួចក្នុងអំឡុងពេលពិធីបុណ្យនានាជាដើម។ យោងតាមការសិក្សាដោយគណៈកម្មាធិការត្រួតពិនិត្យការបំពុល បានបង្ហាញថា ការបំពុលខ្យល់ក្នុងទីក្រុងនឹងកើនឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅពេលដែលចំនួននៃឧប្បត្តិហេតុដុតកម្ទេចចោលនៅក្នុងរដ្ឋជិតខាងបានកើនឡើង។As Delhi's air turns toxic, here's what is being done to tackle pollution -  India Today

ដូច្នេះហើយ រដ្ឋមន្ត្រីរបស់ទីក្រុងដេលី លោក Arvind Kejriwal បានប្រកាសភ្លាមៗថា សាលាបឋមសិក្សារបស់រដ្ឋាភិបាល និងឯកជនទាំងអស់នៅក្នុងទីក្រុងនឹងត្រូវបានបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ដោយជាធម្មតាសាលារៀនទាំងអស់តម្រូវឱ្យរៀនពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ប៉ុន្តែដោយសារបរិកាសប្រែប្រួល ទើបរដ្ឋាភិបាលសម្រេចចិត្តបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍មួយរយៈ។ ហេតុនេះហើយ បច្ចុប្បន្នសាលារៀនបឋមបើកឱ្យសិក្សាត្រឹមថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត៌ប៉ុណ្ណោះ។Delhi turns into a gas chamber as air quality nosedives to 'severe';  primary schools shut | India News - News9live

ទោះជាយ៉ាងណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការបំពុលកើនឡើង គណៈគ្រប់គ្រងការបំពុលកណ្តាលបានបញ្ជាឱ្យហាមឃាត់ជាបន្ទាន់លើការងារសំណង់ដែលមិនសំខាន់នៅក្នុងទីក្រុង និងសេវាកម្មដឹកជញ្ជូនសាធារណៈទាំងអស់ រួមទាំងសេវារថភ្លើងក្រោមដី និងឡានក្រុងរបស់ក្រុងដេលី ក៏ត្រូវបានណែនាំឱ្យបង្កើនប្រេកង់របស់ពួកគេ ដើម្បីទប់ស្កាត់ការបំភាយឧស្ម័នពីយានយន្តផងដែរ។New Delhi shuts schools and limits construction work to reduce severe air  pollution | The Seattle Times

គួរបញ្ជាក់ដែរថា ខ្យល់ដែលបំពុលបានបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់អ្នកស្រុកដេលីជារៀងរាល់ឆ្នាំ ដោយអ្នកជំនាញផ្នែកសុខភាពក៏បានរាយការណ៍អំពីការកើនឡើងនៃករណីជំងឺហឺត និងបញ្ហាសួតក្នុងចំណោមកុមារ និងមនុស្សចាស់ ដោយសារតែគុណភាពខ្យល់កាន់តែអាក្រក់។ លោក Jugal Kishore ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Safdarjung នៃទីក្រុង បាននិយាយថា បច្ចុប្បន្នយើងកំពុងកត់ត្រាការកើនឡើងនៃការឆ្លងមេរោគរលាកទងសួត ក៏ដូចជាបានណែនាំដល់អ្នកដែលមានបញ្ហាផ្លូវដង្ហើមកុំឱ្យចេញក្រៅផ្ទះលុះត្រាតែមានការចាំបាច់ប៉ុណ្ណោះ៕

ព្រឹកថ្ងៃទីមួយប្រឡងបាក់ឌុប បេក្ខជនជាង២ពាន់នាក់ អវត្តមាន

0

នាព្រឹកថ្ងៃទី៦ ខែវិច្ឆកា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣នេះ គេឃើញមានយុវជន១ ៩៥១នាក់ ក្នុងនោះបេក្ខជនស្វ័យរិន្ទចំនួ ១ ៦៣១នាក់ ស្មើនឹង ១,៤២ភាគរយ មានបញ្ហាសុខភាព ៣០ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន ២ករណី និងមានបេក្ខជនចំនួន ២រូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។

សម្រាប់ការប្រឡងព្រឹកថ្ងៃទី១ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។

សូមបញ្ជាក់ថា ក្រសួងគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត៕

លម្អិតពីអគារថ្មីក្រសួងមហាផ្ទៃ ដែលទើបដាក់សម្ពោធជាផ្លូវការ

0

នាព្រឹកថ្ងៃទី៦ វិច្ឆិកា ២០២៣ អគារថ្មីក្រសួងមហាផ្ទៃ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីដសម្ដេចធិបតី ហ៊ុន ម៉ាណែត។

អគារនេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ៥.៧ហិកតា ខណៈសំណង់អគារមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ និងមានកម្ពស់៩ជាន់។

លើសពីនេះទៅទៀត អគារទីស្ដីការថ្មីនេះ គឺមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងមានសួនច្បារនៅកណ្តាល និងមានរចនាប័ទ្មក្បាច់ចំនួន៣គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង។ សម្រាប់ផ្នែកខាងមុខនៃអគារនេះ គឺបែរទៅទិសខាងកើតស្របតាមមហាវិថីព្រះនរោត្តម និងបែរមុខចំទន្លេចតុមុខ។

ពិសេសពីនេះទៀត អគារទីស្ដីការក្រសួងទាំងមូល ត្រូវបានបំពាក់ប្រព័ន្ធគ្រប់គ្រងដែលមានមុខងារសំខាន់ៗ ដូចជា៖

• ប្រព័ន្ធគ្រប់គ្រងអគារ
• ប្រព័ន្ធការពារការវាយប្រហារពីខាងក្រៅ
• ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Network

ចន សុទីម៉ា លេចធ្លោមិនធម្មតាក្នុងកម្មវិធី Miss Universe លើកទី៧២ នៅឯ El Salvador

0

កញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន អ្នករៀបចំកម្មវិធី Miss Universe ប្រទេសជិតខាងពោលសរសើរថាស្អាត ក្នុងការប្រកួតនៅឯ El Salvador។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំនេះមហាជនសរសើរមិនដាច់ពីមាត់ថាមានសម្រស់ស្អាតខ្លាំងថែមទាំងលេចធ្លោមិនធម្មតា ឯកម្ពស់ទៀតសោតមិនចាញ់គេនោះទេ។May be an image of 2 people and text

បេក្ខភាពតំណាងប្រទេសកម្ពុជាកញ្ញា ចន សុទីម៉ា កំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងកម្មវិធី Miss Universe 2023 លើកទី៧២ ប្រកបដោយភាពទាក់ទាញមិនធម្មតា ពោលគឺ សុទីម៉ា លេងមួយចាស់ដៃបង្កព្យុះភ្លៀងក្នុងកម្មវិធីតែម្តង។ ការរៀបចំខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សុទីម៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រវិស័យបវរកញ្ញាជាមួយពាក្យសរសើរថា សុទីម៉ា តុបតែងខ្លួនបានស្អាត និងសមជាមួយកម្មវិធីមើលទៅគឺស្រស់ស្អាតតែម្តង។May be an image of 1 person, suitcase and text that says 'MISS UNIVERSE CAMBODIA IVERSE ODIA MISS UNIVERSE CAMBODIA MISS CAMBODIA UNIVERSE'

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ បវរកញ្ញាកម្ពុជារូបនេះបានប្រាប់អ្នកគាំទ្ររបស់ខ្លួនថាដោយសារតែនាងស្លៀកពាក់បានស្អាតត្រូវបានអ្នករៀបចំកម្មវិធី Miss Universe ហៅទៅថតនៅមុខកាមេរ៉ាតែម្តងដែលធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង។ លើសពីនេះផងដែរ សូម្បីតែអ្នកគាំទ្រវិស័យបវរកញ្ញាជាជនជាតិថៃក៏បានពោលសរសើរសម្រស់ ចន សុទីម៉ា ថាស្រស់ស្អាតផងដែរ។May be an image of 1 person ចំពោះរូបថតមួយសន្លឹកឈរទន្ទឹមគ្នារវាងបវរកញ្ញាកម្ពុជា , វៀតណាម អូស្តា្រលី សិង្ហបុរី ឃើញថាកម្ពស់របស់ ចន សុទីម៉ា មិនចាញ់គេនោះទេ។ ជារួមអ្នកគាំទ្រ បានពោលសរសើរថា ចន សុទីម៉ា ពិតជាស័ក្តិសមណាស់ក្នុងការប្រកួតតំណាងឱ្យប្រទេសកម្ពុជាឆ្នាំនេះថែមទាំងមានភាពលេចធ្លោគួរឱ្យកត់សម្គាល់ និងសង្ឃឹមរួមទាំងជូនពរឱ្យ ចន សុទីម៉ា មានឱកាសចូលTOPនៃកម្មវិធីប្រកួត Miss Universe 2023 នេះ។

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ កម្មវិធី Miss Universe 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខដែលមានបេក្ខភាពចូលរួមប្រមាណ៨៥នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEru-F9NmKfibUdrCSZUSLc0KO9wc2EgbKUrmkFyTVxQd7c54vAAMahlahlcXaWfkr9oBiSUrG4sv3AGrdWrs_SNMkzRNoIjl9FukUkpWPptECMaTgJAZUVTcLEjGFvZrbY1YpFiFgIdXnsCTymzV5BHcT3hqmvJy9mbVjneh5EGjXawyg2ZeGGvznk-k/s2048/400097253_310155895136221_2380515425735875211_n.jpg

Jungkook ក្លាយជាសិល្បករទី១ ក្នុងប្រវត្តិសាស្ត្រ Hanteo លក់អាល់ប៊ុមចម្រៀងបាន២លានបន្ទះត្រឹមរយៈពេល១ថ្ងៃ

0

ថ្ងៃទី៣ ខែវិច្ឆិកា Jungkook សមាជិក BTS បានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនមានចំណងជើងថា “GOLDEN” ជាមួយបទចម្រៀងមានចំណងជើងថា “Standing Next to You” ។ យោងតាម Hanteo Chart បានឱ្យដឹងថាអាល់ប៊ុល “GOLDEN” របស់តារាចម្រៀងរូបនេះបានលក់ដាច់សាងកំណត់ត្រាសរុបចំនួន ២,១៤៧,៣៨៩ បន្ទះដែលធ្វើឱ្យវាក្លាយជាអាល់ប៊ុមដំបូងរបស់សិល្បករទោលដែលលក់បាន២លានបន្ទះក្នុងថ្ងៃដំបូងនៃការចេញផ្សាយ។THIS IS HUGE!": Fans ecstatic as BTS' Jungkook becomes the first soloist to  sell over 2 million copies of an album in one day on Hanteo with GOLDEN

មិនត្រឹមតែអាល់ប៊ុម “GOLDEN” បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការលក់អាល់ប៊ុមទោលក្នុងថ្ងៃដំបូងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Hanteo ប៉ុណ្ណោះទេ ប៉ុន្តែវាបានបំបែកកំណត់ត្រាសម្រាប់ការលក់អាល់ប៊ុមទោលក្នុងសប្តាហ៍ដំបូងខ្ពស់បំផុតក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។BTS' Jungkook achieves an astonishing record as a soloist in Hanteo history

កំណត់ត្រានៃការលក់អាល់ប៊ុមបានខ្ពស់កាលពីមុនគឺជាអាល់ប៊ុម “Layover” របស់សមាជិក V ដែលលក់បានចំនួន ១,៦៧២,១៣៨ បន្ទះនៅថ្ងៃដំបូង និងចំនួន ២,១០១,៩៧៤ បន្ទះក្នុងសប្តាហ៍ដំបូង។Golden: Jungkook torna-se o primeiro solista a vender mais de 1 milhão de  cópias no Hanteo

យោងតាម BIGHIT MUSIC នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា អាល់ប៊ុម “GOLDEN” បានឈានដល់លេខ ១ នៅលើតារាង iTunes Top Albums នៅក្នុងតំបន់យ៉ាងហោចណាស់៧៧ ផ្សេងៗគ្នា រួមទាំងចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា និងជប៉ុន។YEY! JUNGKOOK BTS ukir sejarah lagi. Baru sehari rilis album GOLDEN segini  hasil penjualannya lewat 2 juta loh - Lombok Insider

ទន្ទឹមនឹងនេះដែរ បទ “Standing Next to You” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ iTunes Top Songs charts នៅក្នុងតំបន់យ៉ាងហោចណាស់ ៧១ ផ្សេងៗគ្នា រួមមានប្រទេសក្រិក ប៉ូឡូញ និងកាតា៕

សហភាពអឺរ៉ុបបានខាតបង់ប្រាក់ចំនួន ១.៥ ពាន់លានដុល្លារដោយសារតែ…

0

បរទេស៖ សហភាពអឺរ៉ុបបានខាតបង់ប្រាក់ចំនួន ១.៥ ពាន់លានដុល្លារ ដោយសារតែការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាទៅលើរុស្ស៊ី។

យោងតាមគេហទំព័រ RT International ដែលបានចុះផ្សាយនៅថ្ងៃទី ៤ ខែវិច្ឆិកាថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុបបានបាត់បង់ប្រាក់ចំនួន ១.៥ ពាន់លានដុល្លារដោយសារការដាក់ទណ្ឌកម្ម និងការសម្រេចចិត្តកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។EU proposes new Russia sanctions to target Russia trade, include oil price  cap – EURACTIV.com

កន្លងទៅ កាលពីឆ្នាំ២០១៣ ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនិងសហភាពអឺរ៉ុបរកចំណូលបាន ៤១៧ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ចំណូលបានថយចុះមកត្រឹម ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០២២ ហើយត្រូវបានគេរំពឹងថានឹងមានតិចជាង ១០០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ដូច្នេះ នៅឆ្នាំក្រោយ វានឹងបន្តធ្លាក់ចុះមកត្រឹម ៥០ ពាន់លានដុល្លារ ហើយនៅឆ្នាំបន្ទាប់ៗទៀតចំណូលនឹងធ្លាក់មកដល់សូន្យតែម្តង។EU countries agree on sanctions package to target Russia's helpers –  POLITICO

លោក Aleksandr Grushko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា បើគ្មានទណ្ឌកម្មទេ ពាណិជ្ជកម្ម EU-រុស្ស៊ី ក្នុងឆ្នាំ ២០២៣ អាចឈានដល់ ៧០០ ពាន់លានដុល្លារ។ លោក ក៏បានបន្តទៀតថា វិស័យឧស្សាហកម្មអាល្លឺម៉ង់បច្ចុប្បន្នត្រូវទិញឧស្ម័នធម្មជាតិក្នុងតម្លៃ ៣ ដងខ្ពស់ជាងតម្លៃនៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ខ្សែសង្វាក់ផលិតកម្មនៅជួរមុខនៃម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបបានផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់អាមេរិកខាងជើង។Accountability in Russia • FREE NETWORK

បច្ចុប្បន្ន សហភាពអឺរ៉ុបបានដាក់ចេញកញ្ចប់ទណ្ឌកម្មចំនួន ១១ ប្រឆាំងនឹងរុស្ស៊ី ជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ ចំនួននៃការរឹតបន្តឹងបានឈានដល់រាប់ម៉ឺននាក់ បើទោះបីជាមន្ត្រីនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានទទួលស្គាល់ម្តងហើយម្តងទៀតថា ផលប៉ះពាល់អវិជ្ជមាននៃវិធានការលើប្រទេសរុស្ស៊ីមិនមានអ្វីគួរឱ្យកត់សម្គាល់ដូចការរំពឹងទុកនោះទេ៕Ukraine war: Russia hits most settlements in one day, says Kyiv - BBC News

ការផលិតជក់ផាត់មុខពីរោមចៀមក្លាយជាឧស្សាហកម្មសំខាន់នៅចិន

0

ប្រទេសចិន ៖ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយថា នៅស្រុក Luyi ទីក្រុង Zhoukou ខេត្ត Henan ប្រទេសចិន កសិករបានចិញ្ចឹមសត្វចៀមពូជហួយសានជាច្រើនក្បាល និងល្បីល្បាញនៅក្នុងតំបន់ ។ ការលក់ដូររោម និងសាច់ចៀមរបស់អ្នកស្រុករស់នៅក្នុងតំបន់នេះបានកាក់កបជាបន្តបន្ទាប់ ប៉ុន្តែសត្វចៀមប្រភេទនេះមានរោមតិចតួចណាស់ ។China Professional Full Face 22pcs Makeup Brush Set Manufacturers Suppliers  Factory

ហេតុនេះ សត្វចៀមពូជហួយសានមានរោមតិចតួច ធ្វើឱ្យពលរដ្ឋរស់នៅស្រុក Luyi មិនចាប់អារម្មណ៍យករោមចៀមទាំងនេះទៅកែច្នៃទេ ហើយពួកគេក៏យកវាទៅបោះចោលកាលពីកន្លងមក ។ ប៉ុន្តែបច្ចុប្បន្ន ពួកគេបានប្រើប្រាស់ប្រយោជន៍ពីរោមចៀម ដោយប្រមូលយករោមចៀមទុកសម្រាប់ធ្វើជក់ផាត់មុខ តាមរយៈការផលិតចំនួន១៥ដំណាក់កាល ។

ក្រុមហ៊ុននានាបានផលិតជក់សម្រាប់ប្រើប្រាស់ជាមួយគ្រឿងសម្អាងជាច្រើនប្រភេទនៅប្រទេសចិន ក្នុងនោះគេប្រទះឃើញថា មានជក់តុបតែងមុខយ៉ាងតិចចំនួន៥ ក្នុងចំណោមជក់ចំនួន១០ គឺបានផលិតនៅស្រុក Luyi ។ លើសពីនេះ ជក់តុបតែងមុខចំនួន៩ ក្នុងចំណោមជក់ចំនួន១០ ដែលប្រទេសចិនបាននាំចេញនោះ ក៏បានផលិតនៅស្រុក Luyi ផងដែរ ។ ដូចគ្នានេះ ជក់តុបតែងមុខជាច្រើនប្រភេទទៀត ដែលក្រុមហ៊ុនផលិតបានដាក់វានៅក្នុងកញ្ចប់គ្រឿងសំអាងសម្រាប់លក់នៅក្រៅប្រទេស គឺសុទ្ធតែបានផលិតនៅស្រុក Luyi ។Why is Merino Wool Great for Outdoor Activities – showerspassuk

បច្ចុប្បន្ន នៅស្រុក Luyi មានក្រុមហ៊ុនផលិតជក់ពីរោមចៀមសម្រាប់ប្រើប្រាស់ជាមួយគ្រឿងសម្អាង ស្មើជាង១៦០ក្រុមហ៊ុន ។ ក្រុមហ៊ុនលើកឡើងថា រោមចៀមមិនត្រឹមតែក្លាយជាឧស្សាហកម្មសំខាន់នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ឱកាសឱ្យអ្នករស់នៅក្នុងតំបន់នេះមានការងារធ្វើជិតស្មើ១សែននាក់ឯណោះ ៕ ប្រភព ៖ China face

បវរកញ្ញាយុវតីចក្រវាល ណូ ហ្វារីដា ឈ្នះលំដាប់រងទី៣ Miss Teen of the Universe 2023 នៅឥណ្ឌា

0

បវរកញ្ញាយុវតីចក្រវាលនៃកម្ពុជា (Miss Teen Of The Universe Cambodia) ណូ ហ្វារីដា បានឈ្នះលំដាប់រងទី៣នៅក្នុងកម្មវិធីប្រកួតអន្តរជាតិ Miss Teen of the Universe 2023 ដែលប្រព្រឹត្តទៅនៅឯប្រទេសឥណ្ឌា។ ជាមួយគ្នានេះ បវរកញ្ញាវ័យក្មេងរូបនេះក៏ឈ្នះឈុតរាត្រីស្រមោលសល្អផ្តាច់គេ (best Evening Gown) នៅក្នុងកម្មវិធីប្រកួតនេះផងដែរ។May be an image of 1 person and textអ្នកស្នេហាវិស័យបវរកញ្ញា បានសម្តែងនូវអារម្មណ៍សប្បាយចិត្តរីករាយយ៉ាងខ្លាំងចំពោះបវរកញ្ញាវ័យក្មេង ណូ ហ្វារីដា ដែលបានលើកស្ទួយឈ្មោះប្រទេសកម្ពុជាតាមរយៈវិស័យបវរកញ្ញាចូលទៅកាន់ TOP5 នៃកម្មវិធីប្រកួត Miss Teen of the Universe 2023 ។ ក្នុងវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅឯប្រទេសឥណ្ឌាបវរកញ្ញាយុវតីរូបនេះ បានជាប់លំដាប់រងទី៣នៃកម្មវិធីប្រកួតក្នុងចំណោម២០ប្រទេសចូលរួម។May be an image of ring and text that says 'Miss Teen ofThe Universe 2nd runner up-m Best in Talent Round-'

ភាពស្រស់ស្អាត លេចធ្លោ រួមជាមួយភាពជឿជាក់សមត្ថភាពដែលខ្លួនមានជំរុញឱ្យបវរកញ្ញាវ័យក្មេងរូបនេះមិនអាចឃ្លាតឆ្ងាយពីចក្ខុរបស់គណៈកម្មការបានឡើយរហូត ណូ ហ្វារីដា មានឱកាសចូលTOP នៅក្នុងកម្មវិធីប្រកួតអន្តរជាតិនេះ។ មិនត្រឹមតែទទួលលទ្ធផល លំដាប់រងទី៣ Miss Teen of the Universe 2023 ប៉ុណ្ណោះទេតែ ណូ ហ្វារីដា ក៏បានយកឈ្នះ best Evening Gown ផងដែរ។
សមិទ្ធផលនៃការប្រកួតរបស់បវរកញ្ញាយុវតីចក្រវាលនៃកម្ពុជារូបនេះនៅលើឆាកអន្តរជាតិអ្នកគាំទ្រជាច្រើនបានសម្តែងការសាទរចំពោះ ហ្វារីដា នាំយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។
ក្រោយពីទទួលបានលំដាប់រងទី៣ ណូ ហ្វារីដា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែរថាការខិតខំរបស់នាងអស់រយៈពេលជាយូរមិនអត់ប្រយោជន៍នោះទេលើវិស័យនេះ ព្រោះពាក្យថាក្តីសុបិន អ្នកឈ្នះមិនដែលចុះចាញ់ អ្នកចុះចាញ់មិនដែលឈ្នះ។May be an image of 5 people and text

គួរបញ្ជាក់ថា ម្ចាស់មកុដ Miss Teen of the Universe 2023 នៅបានទៅលើប្រទេស
ហូឡង់ លំដាប់រងទី១ បានទៅលើ វេណេស៊ុយអេឡា លំដាប់រងទី២ បានទៅលើប្រទេសឥណ្ឌា លំដាប់រងទី៣ បានមកលើកម្ពុជា និងលំដាប់រងទី៤ បានទៅលើប្រទេសឥណ្ឌូនេស៊ី។

មុនតំណាងប្រទេសចូលរួមប្រកួតកម្មវិធីខាងលើនេះ ណូ ហ្វារីដា ក៏ធ្លាប់មានឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី «Miss Teen Charm 2022» នៅឯប្រទេស កូឡុំប៊ី ផងដែរ៕May be an image of 6 people, La Sagrada Familia and text

ចិននឹងអភិវឌ្ឍមនុស្សយន្ត AI ទ្រង់ទ្រាយធំនៅឆ្នាំ ២០២៥

0

ប្រទេសចិន៖ ប្រទេសចិនបាននិយាយថា ខ្លួននឹងអភិវឌ្ឍមនុស្សយន្ត AI ជាលក្ខណៈទ្រង់ទ្រាយធំនៅឆ្នាំ ២០២៥ ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្ម និងវិជ្ជាជីវៈជាច្រើននៅក្នុងប្រទេស។

យោងតាមប្រភពព័ត៌មាន CSMP ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកាថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានចេញគោលការណ៍ចំនួន ៩ ដោយអំពាវនាវឱ្យកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនចំនួនមនុស្សយន្តក្នុងការប្រកួតប្រជែងអន្តរជាតិសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា ដោយមេដឹកនាំនៃប្រទេសនេះ បានមើលឃើញថា មនុស្សយន្តជាវិស័យអាទិភាពសម្រាប់ការវិនិយោគ។

MIIT ក៏បានវាយតម្លៃវត្តមានរបស់មនុស្សយន្ត AI ថានឹងនាំមកនូវរបកគំហើញស្រដៀងនឹងកុំព្យូទ័រ ស្មាតហ្វូន ឬយានជំនិះដោយប្រើថាមពលជំនួស។ គេរំពឹងថានៅឆ្នាំ ២០២៥ ប្រទេសចិននឹងបញ្ចប់ ក៏ដូចជាដាក់មនុស្សយន្តចូលទៅក្នុងការផលិតទ្រង់ទ្រាយធំ។ ដូច្នេះនៅឆ្នាំ ២០២៧ ម៉ាស៊ីនទាំងនេះនឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចឈានមុខគេមួយនៅលើពិភពលោក។

យោងតាម MIIT ក៏បានឱ្យដឹងទៀតថា ដើម្បីសម្រេចបាននូវគោលដៅ ប្រទេសចិនត្រូវធ្វើឱ្យមានភាពជឿនលឿនបន្ថែមទៀតនៅក្នុងបញ្ញាសិប្បនិមិត្ត និងការផលិតព័ត៌មានលម្អិតនៃដៃ និងជើង ដោយមនុស្សយន្តនឹងត្រូវប្រើប្រាស់ក្នុងបរិយាកាសពិសេស ប្រឈមមុខនឹងស្ថានភាពដ៏លំបាក ដូចជាការងារជួយសង្គ្រោះជាដើម។ MIIT ក៏មានបំណង “បង្កើតប្រព័ន្ធច្នៃប្រឌិតមនុស្សយន្ត ធ្វើឱ្យមានរបកគំហើញនៅក្នុងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន និងធានានូវការផ្គត់ផ្គង់ផ្នែកស្នូលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព” នៅឆ្នាំ ២០២៥។Why China will become the world's AI powerhouse - Investment Monitor

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសចិនកំពុងបង្កើនការស្រាវជ្រាវ ដើម្បីបង្កើតផលិតផលដែលមានសមត្ថភាពប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក៏ដូចជាមានមហិច្ឆតាក្នុងការនាំចេញមនុស្សយន្តទៅកាន់អន្តរជាតិជាលក្ខណៈទ្រង់ទ្រាយធំទៀតផង៕