បារាំងស្ទាក់ចាប់យន្តហោះដែលគេសង្ស័យថាដឹកជនរងគ្រោះពីការជួញដូរមនុស្ស
បរទេស៖ ប៉ូលីសបារាំងបានបញ្ឈប់យន្តហោះ Airbus A340 ដែលដឹកអ្នកដំណើរឥណ្ឌាជាង ៣០០ នាក់ បន្ទាប់ពីទទួលបានរបាយការណ៍ថាជើងហោះហើរនេះ “មានជនរងគ្រោះនៃការជួញដូរមនុស្ស” ។
យោងតាមប្រភពព័ត៌មាន WIONEWS ដែលបានរាយការណ៍នៅថ្ងៃទី២២ ខែធ្នូថា យន្តហោះ Airbus A340 បានចុះចតនៅអាកាសយានដ្ឋាន Vatry ភាគខាងកើតប្រទេសបារាំងដើម្បីត្រួតពិនិត្យបច្ចេកទេស។ បន្ទាប់មកអាជ្ញាធរបារាំងក៏បានបញ្ឈប់យន្តហោះ A340 ហើយបានចាប់ខ្លួនមនុស្សពីរនាក់ បន្ទាប់ពីទទួលបានព័ត៌មានអនាមិកថា មានអ្នកដំណើរនៅលើយន្តហោះនោះគឺជា “ជនរងគ្រោះនៃការជួញដូរមនុស្ស”។
ព្រះរាជអាជ្ញាបាននិយាយថា អង្គភាពប្រឆាំងឧក្រិដ្ឋកម្មដែលរៀបចំដោយ JUNALCO របស់ប្រទេសបារាំងកំពុងស៊ើបអង្កេតការចោទប្រកាន់នេះ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានប្រកាសថា “យើងកំពុងពិនិត្យមើលអត្តសញ្ញាណរបស់ 303 និងនាវិក” ដោយនិយាយថាពួកគេក៏បានពិចារណាអំពីស្ថានភាពនៃអ្នកដំណើរ និងគោលបំណងនៃការធ្វើដំណើរផងដែរ។
យន្តហោះ Airbus A340 ដែលត្រូវបានរារាំងនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Legend ដោយចេញដំណើរពីសហព័ន្ធអារ៉ាប់រួម (UAE) ទៅកាន់ប្រទេស នីការ៉ាហ្គានៅអាមេរិកកណ្តាល។ ប្រភពមួយបាននិយាយថា អ្នកដំណើរខ្លះនៅលើជើងហោះហើរគ្រោងទៅអាមេរិកកណ្តាល ហើយបន្ទាប់មករកផ្លូវឆ្លងព្រំដែនចូលទៅ អាមេរិក ឬកាណាដា។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Legend Airlines បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នេះមិនបានធ្វើអ្វីខុស និងគ្មានបទឧក្រិដ្ឋនោះទេ។ Legend Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍តូចមួយរបស់រ៉ូម៉ានីដែលមានយន្តហោះចំនួន ៤ ប៉ុណ្ណោះ។
ហេតុនេះហើយ ឆ្មាំព្រំដែនបារាំងមានសិទ្ធិបញ្ឈប់ និងឃុំខ្លួនជនបរទេសដែលសង្ស័យថាបានប្រព្រឹត្តបទឧក្រិដ្ឋរហូតដល់ ៤ ថ្ងៃនៅពេលពួកគេមកដល់ប្រទេស។ ប្រសិនបើចៅក្រមយល់ព្រមនោះ រយៈពេលនៃការឃុំខ្លួនអាចបន្តរហូតដល់អតិបរមា ២៦ ថ្ងៃ។ ដូច្នេះការជួញដូរមនុស្សនៅប្រទេសបារាំងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២០ ឆ្នាំ៕


នៅក្នុងប្រតិបត្តិការជួសង្គ្រោះនេះ មានការប្រើប្រាស់គ្រឿងចក្រស្ទូចវាយបុកទម្លាយជញ្ជាំងអគារ ជាមួយការប្រើប្រាស់រថយន្តទឹកបានបាញ់ទឹកពន្លត់នៅជាន់ទី៤ ដើម្បីកុំឱ្យរីករាលដាលដល់សំណង់នៅក្បែរនោះ។

ក៏ប៉ុន្តែត្រីផ្សោតសប៉ាយជី ឬកម្ពុជាយើងហៅថាផ្សោតទឹកប្រៃ បានលិចវត្តមាននៅក្នុងសមុទ្រនៃខេត្តកំពត ប្រមាណជា១៥-២០ក្បាលទៅវិញ។ ផ្សោតទឹកប្រៃ ពណ៌ផ្កាឈូកប្រភេទនេះ មានដោយប្រទេសនិងតំបន់ ហើយមិននឹកស្មានមាននៅប្រទេសកម្ពុជាយើង គេអាចហៅឈ្មោះត្រីដូហ្វីននេះ មានឈ្មោះខ្មែរថា ផ្សោតឃ្លាច និង ឈ្មោះអង់គ្លេស Indo-Pacific Humpback dolphin និងឈ្មោះវិទ្យាសាស្ត្រ Sousa Chinensis ។
ផ្សោតទាំងនេះគឺជាប្រភេទសត្វផ្សោតជិតផុតពូជ ដែលល្បីល្បាញដោយសាររូបរាង និងពណ៌ផ្កាឈូកខុសគេតែមួយគត់របស់វា។ ផ្សោតពណ៌ផ្កាឈូកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (DD) ជាប្រភេទមិនទាន់មានព័ត៌មាន និងទិន្នន័យគ្រប់គ្រាន់លើពិភពលោក៕
































