Home Blog Page 1360

បវរកញ្ញាខ្មែរ៣រូប មិនបានជាប់ក្នុងចំណាត់ថ្នាក់កម្មវិធីនៅវៀតណាមតែក៏លើកមុខមាត់កម្ពុជាដែរ

0

នៅក្នុងឆ្នាំនេះប្រទេសវៀតណាមបានទទួលសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញាជាច្រើនសុទ្ធតែកម្មវិធីធំៗល្បីៗ មានដូចជា Miss Charm , Miss Grand International និង Miss Earth ជាដើម ខណៈបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅចូលរួមកម្មវិធីទាំង៣នេះនៅប្រទេសវៀតណាមសុទ្ធតែមិនបានចូល TOP ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បវរកញ្ញា ប៊ី សុធារី បេក្ខភាពតំណាងកម្ពុជាបានស្ពាយក្តីសង្ឃឹមរបស់អ្នកគាំទ្រចូលរួមកម្មវិធីប្រកួត Miss Charm នៅលើទឹកដីប្រទេសវៀតណាម។ ការដែលអ្នកគាំទ្រមានការរំពឹងខ្ពស់ដែលអាចកម្ពុជាចូល TOP នេះដោយសារតែ ប៊ី សុធារី ស្ពាយបទពិសោធពេញខ្លួនទៅជាមួយ ទាំង ម៉ូដែលមានបទពិសោធច្រើនឆ្នាំ ជាគ្រូបង្វឹកដើរម៉ូត ថែមទាំងធ្លាប់តំណាងប្រទេសកម្ពុជាដំបូងគេចូលប្រកួត Miss Universe ឆ្នាំ២០១៧ ថែមទៀត។ ទោះយ៉ាងណា ក្តីសង្ឃឹមរបស់អ្នកគាំទ្រត្រូវធ្លាក់ចុះវិញបន្ទាប់ពីការតំណាងប្រទេសរបស់ ប៊ី សុធារី នៅលើឆាក Miss Charm លើទឹកដី វៀតណាម រងបរាជ័យ មិនបានចូលTOPនៅក្នុងការប្រកួតឡើយ។ ដ្បិត ប៊ី សុធារី ពុំបានចូលTOPនៅក្នុងការប្រកួតតែឈុតតំណាងជាតិដែលយកទៅប្រកួតបានឈ្នះគេផងដែរ។May be an image of 1 person

អ្នកគាំទ្រត្រូវបានខកចិត្តជាលើកទី២ នៅក្នុងកម្មវិធី Miss Grand International 2023 នៅលើទឹកដីវៀតណាម ដែលបានប្រព្រឹត្តិទៅកាលពីខែតុលា កន្លងមកនេះ ដោយខាងកម្ពុជាយើងបានបញ្ជូលបវរកញ្ញា ភឹម ស្រីនោ ទៅប្រកួតនៅក្នុងកម្មវិធីសម្រស់អន្តរជាតិ។ ទោះយ៉ាងណា ភឹម ស្រីនោ មិនបានទទួលជ័យជម្នះការប្រកួតមួយនេះឡើយដោយមិនបានចូលTOPនៅក្នុងការប្រកួតឬជ័យលាភីផ្សេងទៀត។May be an image of 1 person

ក្តីសង្ឃឹមចុងក្រោយមួយទៀតនៅក្នុងការប្រកួតលើទឹកដីវៀតណាមក៏ត្រូវរងបរាជ័យដដែលដោយបេក្ខភាពតំណាងប្រទេសកម្ពុជា ពៅតាន់ ជេស៊ីកា មិនបានចូលTOPនៅក្នុងការប្រកួត Miss Earth កាលពីយប់ថ្ងៃទី២២ ធ្នូ នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWTjAtjyU-nJ0997MAgALDA-NVI_pVrT2UGkUjW6_14omb9CWv9ceWQpINPmZaQI7T6Xr0-XRve_8cRRM7e_wNzIieS168xG9nqq8QK_SMdwqKwIS_gmOmgJm2LU6jC8jW4Qpb5HLxMRvmlP016Ce9frcLapa1bAccNoV71fkLEhI8A7jFxFaH554gntg/s900/FB_IMG_1701227283608.jpg

ទោះបីជាបវរកញ្ញាតំណាងប្រទេសកម្ពុជារួមមាន ប៊ី សុធារី , ភឹម ស្រីនោ និង ពៅតាន់ ជេស៊ីកា ប្រកួតលើទឹកដីវៀតណាមក្នុងកម្មវិធីផ្សេងគ្នាមិនបានទទួលជ័យជម្នះក្តីប៉ុន្តែអ្នកគាំទ្រនូវតែលើកទឹកចិត្តដល់ពួកនាងព្រោះបវរកញ្ញាគ្រប់រូបបានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការតំណាងប្រទេសចូលប្រកួតលើឆាកអន្តរជាតិនេះបានត្រឹមតែស្ពាយពាក្យថាសោកស្តាយតែប៉ុណ្ណោះ៕

ប្រទេសថៃនឹងចាត់វិធានការលើស្ថានីយចាក់ប្រេងមិនគ្រប់ចំនួន

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលប្រទេសថៃ បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុកថា ៖ «កាលពីថ្ងៃទី២២ ខែធ្នូ ខ្ញុំទទួលបានរបាយការណ៍ថា មានស្ថានីយចាក់ប្រេងមួយកន្លែងបានចាក់ប្រេងឱ្យអតិថិជនមិនគ្រប់ចំនួន ។ តាមការត្រួតពិនិត្យឃើញថា បទបញ្ជារបស់ក្រសួងពាណិជ្ជកម្មកំណត់ថា វាជាករណីខាតបង់ប្រាក់» ។Piraphan" orders agencies to come to a conclusion by October. | RYT9

លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល យល់ឃើញថា វាជាការវាស់វែងតាមច្បាប់របស់ក្រសួងតែប៉ុណ្ណោះ ។ ទោះយ៉ាងណា ស្ថានីយចាក់ប្រេងឥន្ធនៈគួរចាក់ប្រេងឱ្យអតិថិជន តាមចំនួនលីត្រដែលអតិថិជនបានចំណាយប្រាក់ ពីព្រោះការចំណាយប្រាក់ថ្លៃប្រេង គឺអតិថិជនបានចំណាយប្រាក់គ្រប់តាមចំនួនលីត្រ មិនមែនចំណាយប្រាក់ដើម្បីខាតបង់ទេ ។Bangkok Petrol Price Comparison 2022 | Articles | Motorist Thailand

លោករដ្ឋមន្ត្រីក្រសួងថាមពលបន្តថា ៖ «ខ្ញុំនឹងយកករណីនេះទៅបញ្ចូលក្នុងដំណោះស្រាយច្បាប់ជួញដូរប្រេង ។ ខ្ញុំយល់ឃើញថា ច្បាប់នាពេលបច្ចុប្បន្ន នៅមានចន្លោះប្រហោងច្រើន ជាពិសេស អំណាចរបស់រដ្ឋមន្ត្រីក្នុងការដោះស្រាយបញ្ហាឱ្យពលរដ្ឋ ដូចជាករណីនេះ ពិតជាមានអំណាចតិចណាស់» ។E20 set to be leading fuel by July 2021

ទោះយ៉ាងណា ខ្ញុំបានចេញលិខិតណែនាំដល់នាយកក្រុមហ៊ុន PTT ឱ្យដោះស្រាយករណីនេះជាបន្ទាន់ ហើយខ្ញុំក៏បានបញ្ជាទៅអគ្គនាយកដ្ឋានអាជីវកម្មថាមពល ដែលគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសថៃ ឱ្យដោះស្រាយបញ្ហានេះផងដែរ ។ លើសពីនេះ ខ្ញុំក៏បានប្រគល់តួនាទីនេះទៅឱ្យប្រធានទីប្រឹក្សារបស់ខ្ញុំ ទទួលខុសត្រូវ ។Thailand's budget for diesel subsidy running low, negos for lower oil price  with Saudi Arabia | WapCar

លោកបញ្ជាក់ថា សូមឱ្យពលរដ្ឋទាំងអស់មានទំនុកចិត្តថា ក្រសួងថាមពលសម័យនេះនឹងមិនព្រងើយកន្តើយទៅលើបញ្ហារបស់ពលរដ្ឋទេ ។ យើងនឹងព្យាយាមដោះស្រាយបញ្ហាឱ្យអស់ពីសមត្ថភាពតាមច្បាប់បច្ចុប្បន្នបានកំណត់ ។ នៅថ្ងៃខាងមុខ នឹងមានការធ្វើវិសោធនកម្មច្បាប់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានគ្រប់ជ្រុងជ្រោយ ។ ហេតុនេះ បញ្ហាថាមពល វាមិនគ្រាន់តែជាការរៀបចំរចនាសម្ព័ន្ធឡើងវិញទេ ប៉ុន្តែវាទាមទារឱ្យសើរើប្រព័ន្ធទាំងមូល ៕ ប្រភព ៖ daily news

កាដូមិនប៉ះពាល់បរិស្ថានកំពុងពេញនិយមខ្លាំងនៅអូស្ត្រាលី

0

ប្រទេសអូស្ត្រាលី ៖ យោងតាមការស្រាវជ្រាវមួយរបស់ Monash Business School បង្ហាញថា ការទិញកាដូសម្រាប់ពិធីបុណ្យគ្រិស្តម៉ាសនៅឆ្នាំ២០២៣ នេះ អ្នកទិញកាដូនៅប្រទេសអូស្ត្រាលី ស្មើនឹង៥១% បានចាប់ផ្តើមស្វែងរកទិញកាដូមិនប៉ះពាល់បរិស្ថាន ឬហៅថា កាដូជជុះ ដែលនៅតែមានសភាពស្រស់ស្អាត ។10 cool eco-friendly gift ideas from Australia - Viable Earth

ម្ចាស់ហាងលក់សម្ភារៈជជុះ និងសម្ភារៈមិនប៉ះពាល់បរិស្ថានមួយកន្លែងឈ្មោះ Tiffany Inglis រៀបរាប់ថា នៅឆ្នាំ២០២៣ មានអតិថិជនកាន់តែច្រើនបាននាំគ្នាមកទិញកាដូគ្រិស្តម៉ាសពីហាងរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងកាត់បន្ថយការចំណាយប្រាក់ ។Tiffany Inglis on LinkedIn: #reducereuserecycle #circulareconomy

ម្ចាស់ហាងរូបនេះបន្តថា ការលក់សម្ភារៈក្នុងហាងនេះ បានកើនឡើងខ្ពស់ជាងកាលពីខែធ្នូ ឆ្នាំ២០២២ ប្រមាណ២០% ។ លើសពីនេះ មនុស្សមួយចំនួនបានមកទិញចានជជុះពីហាង ដើម្បីយកទៅប្រើប្រាស់ក្នុងពិធីជប់លៀងគ្រិស្តម៉ាសទៀតផង ខណៈអ្នកខ្លះទៀតបានមកជួលចានពីហាង ហើយពួកគេយកចានមកប្រគល់ឱ្យហាងវិញពេលជប់លៀងរួចរាល់ ។Eco-friendly and second-hand gifts increase in popularity this festive  season, say op shop owners - ABC News

ម្ចាស់ហាងលក់សម្ភារៈជជុះឈ្មោះ Tiffany Inglis និយាយថា ៖ «កាលពីមុន មនុស្សគ្រប់គ្នាតែងតែជឿថា របស់របរជជុះមិនល្អទេ ប៉ុន្តែបច្ចុប្បន្ន គំនិតនេះបានផ្លាស់ប្តូរហើយ ដោយមនុស្សភាគច្រើនចាប់ផ្តើមចាប់អារម្មណ៍ទិញរបស់របរជជុះ» ។Eco-friendly and second-hand gifts increase in popularity this festive  season, say op shop owners - ABC News

ចំណែកពលរដ្ឋខ្មែរយើងវិញ តើគិតបែបណាដែរ? បើយើងទិញរបស់របរជជុះយកទៅធ្វើជាកាដូប្រគល់ឱ្យអ្នកណាម្នាក់ តើល្អទេ?Eco-friendly and second-hand gifts increase in popularity this festive  season, say op shop owners - ABC News ប្រភព ៖ environman

បែកធ្លាយវីដេអូ វេជ្ជបណ្ឌិតដាល់អ្នកជម្ងឺក្នុងពេលវះកាត់ ពេញបណ្តាញសង្គម (មានវីដេអូ)

0

ប្រទេសចិន៖ អាជ្ញាធរចិនកំពុងស៊ើបអង្កេតមន្ទីរពេទ្យមួយកន្លែងក្នុងខេត្ត Guangxi បន្ទាប់ពីបែកធ្លាយវីដេអូមួយ ក្រោយមានវេជ្ជបណ្ឌិតម្នាក់វាយអ្នកជំងឺអាយុ ៨២ ឆ្នាំចំក្បាលអំឡុងពេលវះកាត់ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញអ៊ីនធឺណិត។

យោងតាមគេហទំព័រអន្តរជាតិ Daily Mail ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូថា នៅក្នុងវីដេអូនេះបានបង្ហាញពីវេជ្ជបណ្ឌិតម្នាក់ធ្វើការវះកាត់ភ្នែកលើអ្នកជំងឺស្ត្រីម្នាក់ អាយុ ៨២ ឆ្នាំនៅមន្ទីរពេទ្យមួយកន្លែងក្នុងខេត្ត Guangxi តាំងពីខែធ្នូ ឆ្នាំ ២០១៩ មកម្លេះ ដោយវេជ្ជបណ្ឌិតបានដាល់អ្នកជំងឺចំក្បាលបីដង។Shocking moment doctor PUNCHES patient in the face while performing surgery on her eyes | Ladun Liadi's News

ទោះបីជាឧបទ្ទវហេតុនេះបានកើតឡើងក្នុងឆ្នាំ ២០១៩ ក៏ដោយ ប៉ុន្តែវាបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនយ៉ាងខ្លាំងនាពេលថ្មីៗនេះ បន្ទាប់ពី Ai Fen ដែលជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញនៅក្នុងប្រទេសចិនបានចែករំលែកវីដេអូនេះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអ្នកតាមដានចំនួនពីរលាននាក់។ វីដេអូនេះបានធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមខឹងសម្បាយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ក៏ដូចជាស្នើឱ្យអាជ្ញាធរចិនធ្វើការស៊ើបអង្កេតករណីនេះឡើងវិញ កុំឱ្យវេជ្ជបណ្ឌិតផ្សេងៗទៀតមានទម្លាប់អាក្រក់បែបនេះ។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងអំឡុងពេលវេជ្ជបណ្ឌិតកំពុងវះកាត់ភ្នែកអ្នកជំងឺ ហើយអ្នកជំងឺបានលើកដៃរបស់គាត់ទៅប៉ះភ្នែកដែលកំពុងវះកាត់ ដែលវាអាចបណ្តាលឱ្យឆ្លងមេរោគ។ លើសពីនេះ អ្នកជំងឺអាចនិយាយបានតែភាសាក្នុងស្រុកប៉ុណ្ណោះ ហាក់ដូចជាមិនចេះភាសាចិនកុកងឺរបស់វេជ្ជបណ្ឌិតទៀតផង ដែលនេះប្រហែលជាមូលហេតុដែលមានឧបទ្ទវហេតុនេះកើតឡើង។Outrage as Surgeon Allegedly Assaults Patient in China

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការវះកាត់រួច អ្នកគ្រប់គ្រងមន្ទីរពេទ្យបានសុំទោស និងផ្តល់សំណងចំនួន ៥០០ យន់ (ប្រមាណ ៧០ ដុល្លារអាមេរិក) ទៅឱ្យអ្នកជំងឺ។ ដូច្នេះហើយ បច្ចុប្បន្នអ្នកជំងឺម្នាក់នោះបានខ្វាក់ភ្នែកមួយចំហៀង ដោយមិនច្បាស់ថាវាទាក់ទងនឹងអាកប្បកិរិយារបស់គ្រូពេទ្យឬអត់នោះទេ។ ហេតុនេះហើយ អាជ្ញាធរចិនកំពុងធ្វើការស៊ើបអង្កេតជុំវិញករណីទាំងនេះបន្ថែមទៀត ដើម្បីឱ្យដឹងកាន់តែច្បាស់៕

 

មិនគួរឱ្យជឿ ! បុរសថែសួនម្នាក់មានសំណាងនឹងទទួលមរតកពីមហាសេដ្ឋីស្វីស

0

បរទេស៖ មហាសេដ្ឋីជនជាតិស្វីស វ័យ ៨០ ឆ្នាំលោក NICOLAS PUECH ដែលជាម្ចាស់ក្រុមហ៊ុនម៉ូដ Hermès ដ៏ល្បីល្បាញរបស់ពិភពលោក បានប្រកាសថា លោកគ្រោងនឹងផ្តល់ទ្រព្យសម្បត្តិសុទ្ធប្រមាណ ១៣ ពាន់លានដុល្លារអាមេរិកទៅឱ្យអ្នកថែសួនម្នាក់អាយុ ៥១ ឆ្នាំ។Nicolas Puech: Hermes billionaire wants to bequeath fortune to his former  gardener | CNN Business

យោងតាមគេហទំព័រអន្តរជាតិ CTV News ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូថា មហាសេដ្ឋីវ័យ ៨០ ឆ្នាំរូបនេះមិនទាន់រៀបការ និងគ្មានកូននោះទេ។ គាត់គឺជាអ្នកមានបំផុតម្នាក់នៅប្រទេសស្វីសដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១៣.៤ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែដោយសារភាពមិនចុះសម្រុងជាមួយគ្រួសារ និងបងប្អូនរបស់គាត់ Nicolas Puech ក៏សម្រេចចិត្តទុកទ្រព្យសម្បត្តិទាំងអស់ឱ្យទៅអ្នកថែសួនរបស់គាត់តែម្តង។

ការសម្រេចចិត្តនេះបានធ្វើឱ្យសាច់ញាតិរបស់គាត់ខកចិត្តយ៉ាងខ្លាំង ក៏ដូចជាបង្កឱ្យមានភាពចម្រូងចម្រាសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អត្តសញ្ញាណរបស់អ្នកថែសួន អាយុ ៥១ ឆ្នាំរូបនេះមិនត្រូវបានគេបង្ហាញឱ្យដឹងប្រវត្តិច្បាស់ឡើយ ។The billionaire, the gardener and Hermès' family fortune | Business Post

យោងតាមកាសែតអ៊ីតាលី Corriere della Sera ក៏បានឱ្យដឹងទៀតថា ប្រសិនបើអ្នកថែសួននោះក្លាយជាអ្នកស្នងមរតកតែម្នាក់គត់របស់មហាសេដ្ឋី Puech ពិតមែន អ្នកថែសួនរូបនោះនឹងទទួលបានទ្រព្យសម្បត្តិរបស់ម៉ូត Hermes ប្រមាណ ៥.៧% រួមជាមួយនឹងអចលនទ្រព្យនៅ Marrakesh, Morocvo និង Montreux ដែលមានតម្លៃរហូតដល់ ៥.៩ លានដុល្លារ ដែលបុគ្គលនេះអាចរកចំណូលបាន ៤៣ លានដុល្លារក្នុងមួយឆ្នាំដោយគ្រាន់តែទទួលបានភាគលាភប៉ុណ្ណោះ។Hermès billionaire heir moves to cut ties with his charity amid plans to  adopt gardener and pass on part of his fortune : r/Fauxmoi

គួរបញ្ជាក់ដែរថា កាលពីមុនមហាសេដ្ឋីវ័យ ៨០ ឆ្នាំរូបនេះបានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ទៅមូលនិធិ Isocrates ដែលជាអង្គការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត នឹងមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។ ដូច្នេះហើយ ការប្រកាសអំពីមរតកថ្មីៗនេះក៏បានធ្វើឱ្យអង្គការនេះតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីរបស់មហាសេដ្ឋី Puech ផងដែរ៕

កាណាដាហាមភោជនីយដ្ឋានផ្តល់សម្ភារៈផ្លាស្ទិកឱ្យអតិថិជន

0

ប្រទេសកាណាដា ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុង Ottawa ប្រទេសកាណាដា ថា កាណាដាបានប្រកាសពីច្បាប់ហាមប្រើប្រាស់សម្ភារៈផ្លាស្ទិកកាលពីឆ្នាំ២០២២ និងអនុវត្តច្បាប់នេះជាបន្តបន្ទាប់នាពេលកន្លងមក ។ វាជាផ្នែកមួយនៃការព្យាយាមរបស់អាជ្ញាធរប្រចាំក្រុង Ottawa ដើម្បីសម្រេចគោលដៅកាត់បន្ថយសំរាមផ្លាស្ទិកទាំងអស់នៅត្រឹមឆ្នាំ២០៣០ ។Restaurants debut new takeout ware amid phase-in of single-use plastics ban  | CTV News

តុលាការកាណាដាបានចេញសាលក្រមថា ច្បាប់នេះមិនសមហេតុផលទេ ហើយវាប្រឆាំងនឹងរដ្ឋធម្មនុញ្ញទៀតផង ។ ប៉ុន្តែស្ថាប័នពាក់ព័ន្ធនៅតែព្យាយាមអនុវត្តច្បាប់នេះ ព្រមទាំងសូមឱ្យតុលាការមិនជំទាស់ជាមួយបម្រាមប្រើប្រាស់ផ្លាស្ទិក ។ រដ្ឋាភិបាលកាណាដាបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការ បន្ទាប់មក រដ្ឋាភិបាលបានហាមឃាត់ការផលិតផ្លាស្ទិក, ហាមលក់ ឬហាមចែកចាយផ្លាស្ទិកគ្រប់ប្រភេទ ដែលប្រើប្រាស់តែម្តងបោះចោលនៅតាមភោជនីយដ្ឋាន ។Restaurants debut new takeout ware amid phase-in of single-use plastics ban  | CTV News

ច្បាប់នេះកំណត់ថា ហាមភោជនីយដ្ឋានផ្តល់សម្ភារៈផ្លាស្ទិកឱ្យអតិថិជន ដូចជា ៖ បំពង់បឺត, ចានដាក់ម្ហូបអាហារ, ថង់, សម និងស្លាបព្រាប ។ រីឯពលរដ្ឋកាណាដាលើកឡើងថា ច្បាប់នេះបានកំណត់ឱ្យម្ចាស់ភោជនីយដ្ឋានជាអ្នកអនុវត្ត គឺជារឿងល្អប្រសើរ ពីព្រោះគេពិបាកឱ្យមនុស្សគ្រប់គ្នាអនុវត្តច្បាប់នេះភ្លាមៗ ហើយត្រូវចំណាយពេលយូរ ។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេសម្រាប់អ្នកប្រកបអាជីវកម្មខ្លះ ដែលពួកគេត្រូវស្វែងរកវត្ថុផ្សេងមកប្រើជំនួសផ្លាស្ទិក ។Restaurants Canada Displeased With Timing of Country's Plastics Ban -  Foodservice Equipment Reports Magazine

បើតាមទិន្នន័យរបស់អាជ្ញាធរប្រចាំក្រុង Ottawa បង្ហាញថា ពលរដ្ឋកាណាដាបានបោះចោលសំរាមផ្លាស្ទិក ប្រមាណ៣លានតោនក្នុង១ឆ្នាំ រួមទាំងថង់ផ្លាស្ទិកចំនួន១៥.០០០លានថង់ក្នុង១ឆ្នាំ ហើយគេបានយកសំរាមផ្លាស្ទិកទាំងនេះទៅកែច្នៃឡើងវិញត្រឹមតែ៩% ប៉ុណ្ណោះ ។ ហេតុនេះ រដ្ឋាភិបាលមានគោលដៅកែច្នៃសំរាមផ្លាស្ទិកឡើងវិញឱ្យស្មើរហូតដល់៩០% ដើម្បីស្របតាមគោលដៅការកែច្នៃសំរាមផ្លាស្ទិកប្រើប្រាស់ឡើងវិញរបស់សហភាពអឺរ៉ុប (EU) នៅត្រឹមឆ្នាំ២០២៩ ។Plastic ban is another headache for already overwhelmed Toronto restaurant  owners

លោក Steven Glebiult រដ្ឋមន្ត្រីក្រសួងបរិស្ថានកាណាដា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ៖ «វិទ្យាសាស្ត្រមានភាពច្បាស់លាស់ ហើយជាតិពុលចេញពីផ្លាស្ទិកមាននៅគ្រប់ទីកន្លែង ។ វាបានបង្កគ្រោះថ្នាក់ដល់សត្វព្រៃ និងបំផ្លាញបរិស្ថាន ។ លើសពីនេះ គេឃើញសំរាមផ្លាស្ទិកនៅពាសពេញប្រទេសកាណាដា និងប្រទេសនានាលើពិភពលោក» ។Canada bids farewell to plastic straws, cutlery and checkout bags | News |  Bangladesh Sangbad Sangstha (BSS)

រីឯក្រុមអ្នកស្រឡាញ់បរិស្ថាននៅកាណាដាឱ្យដឹងថា ពលរដ្ឋកាណាដាគាំទ្រ១០០% ចំពោះការហាមប្រើប្រាស់សម្ភារៈផ្លាស្ទិក ។ ប្រទេសកាណាដាបានប្រកាសហាមប្រើប្រាស់ផ្លាស្ទិក ស្របគ្នាជាមួយប្រទេសប្រមាណ៥០ នៅលើពិភពលោក ក៏បានបង្កើតបង្កើតច្បាប់ប្រឆាំងនឹងការប្រើប្រាស់ផ្លាស្ទិកផងដែរ ៕ ប្រភព ៖ daily news

មាស សុខសោភា ថាអ្នកមានប្រជាប្រិយភាពខ្លះមានមោទនភាពនឹងការឈ្លោះហែកហួរគ្នាលើបណ្តាញសង្គម

0

តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញអ្នកនាង មាស សុខសោភា បាននិយាយនៅក្នុង Live ជជែកជាមួយអ្នកគាំទ្រកាលពីពេលថ្មីៗនេះថា អ្នកមានប្រជាប្រិយភាពមួយចំនួនមានរូបរាងស្អាតៗបែរជាមានមោទនភាពទៅនឹងទង្វើដែលឈ្លោះហែកហួរគ្នានៅលើបណ្តាញសង្គម ដែលក្លាយទៅជាមេរោគឱ្យសីលធម៌សង្គមធ្លាក់ចុះទៅវិញ។ តារាចម្រៀងរូបនេះថែមទាំងលើកឡើងទៀតថា សង្គមបច្ចុប្បន្នសកម្មភាពមួយដែលមានគុណធម៌ សីលធម៌ ពុំមានអ្នកចែករំលែកច្រើនជាងការហែកហួរឈ្លោះគ្នាលើបណ្តាញសង្គមឡើយ។May be an image of 1 person and text

តាមរយៈការ Live លើបណ្តាញសង្គមរបស់តារាចម្រៀង មាស សុខសោភា កាលពីថ្ងៃទី២១ ធ្នូ ប្រមាណជាង៤០នាទី ហើយពាក្យសម្តីរបស់តារាចម្រៀងរូបនេះមួយចំនួនត្រូវបានគេកាត់តបង្ហោះឡើងវិញធ្វើឱ្យមានការគាំទ្រពេញចិត្តយ៉ាងខ្លាំងពីអ្នកលេងបណ្តាញអ៊ីនធឺណិតដោយសារតែមានអត្ថន័យចាក់ដោតខ្លាំងត្រូវនឹងតថភាពពិតក្នុងសង្គម។May be an image of 4 people
អ្នកនាង មាស សុខសោភា ថាការសម្តែងខ្លះជាការសម្តែងល្អជាផលវិជ្ជមាន ជាផ្លូវដែលបន្សល់ទុកទោះពេលស្លាប់ហើយក៏ដោយប៉ុន្តែរូបភាពនិងសកម្មភាពនៅរហូត នៅឱ្យគេយកតម្រាប់តាម ដែលគេហៅថាសម្តែងដោយសិល្ប៍វិធី ប្រកបដោយគុណធម៌។ អ្នកនាងបន្តថា បច្ចុប្បន្ននេះម្នាក់ៗទង្វើអ្វីក៏ចេះតែធ្វើមកដែរមានរឿងអីបន្តិចនិយាយតែតាមបណ្តាញសង្គម ដែលវាធ្វើឱ្យយើងជាមេរោគក្នុងសង្គម។ ប្រសិនជាដឹងថាសកម្មភាពខ្លួនឯងជាមេរោគក្នុងសង្គមគួរបញ្ឈប់ទៅកុំឱ្យខ្លាចជាគំរូអាក្រក់ដល់សង្គមខ្លួនឯង ប្រជាជនខ្លួនឯង។May be an image of 1 person and text

ម្ចាស់បទ «ខូចចិត្តច្រើនដង» រូបនេះ បន្តទៀតថា រឿងខ្លះយើងអាចនិយាយទូរសព្ទតទល់ ហៅគ្នាមកនិយាយឈ្លោះគ្នាតែគ្នាឯងទៅ កុំចែករំលែកហែកហួរក្នុងសង្គមដែលជះផលប៉ះពាល់ទាំងអស់គ្នា។ ក្នុងនាមជាជនជាតិខ្មែរតែមួយ ការហែកហួរគ្នានៅលើបណ្តាញសង្គមវាធ្វើឱ្យសង្គមធ្លាក់គុណធម៌ដោយសារតែយើងម្នាក់ឯង។May be an image of 2 people and text

មាស សុខសោភា ថា យូរៗទៅជាសកម្មភាពមួយដែលមានគុណធម៌ សីលធម៌ អត់មានអ្នកចែករំលែកច្រើនជាងការហែកហួរឈ្លោះគ្នាទៅវិញ ។ អ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម រូបរាងស្អាតៗ បែរជាមានមោទនភាពទៅលើមាតិកាឈ្លោះគ្នា ដែល ទង្វើនេះមិនមែនការស្តែងឡើងពីសីលធម៌ គុណធម៌ ។ ការទទួលបានភាពជោគជ័យដែលបានមកពីទង្វើ ប្រជែង ឈ្លោះគ្នា ឈប់បានក៏ឈប់ទៅគួរតែរកមាតិកាណាដែលល្អៗជំនួសវិញ៕May be an image of 2 people

បវរកញ្ញាខ្មែរ៦រូបត្រៀមដើរម៉ូតក្នុងកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ាននៅវៀតណាម

0

បវរកញ្ញាខ្មែរ៦រូបដែលមកពីកម្មវិធីផ្សេងៗដូចជា Miss Grand Cambodia Miss Universe Cambodia ធីតាឯកសង្រ្កាន និងកម្មវិធីផ្សេងទៀត ចំនួន៦នាក់ត្រូវបានជ្រើសរើសជាម៉ូដែលបង្ហាញឈុតពីអ្នកច្នៃម៉ូតល្បីៗជុំវិញអាស៊ីនៅក្នុងកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ានដែលរៀបចំឡើងនៅប្រទេសវៀតណាម។

តាមការឱ្យដឹងពីផេកគាំទ្របវរកញ្ញាមួយឈ្មោះថា «Global Beauty Pageant» បវរកញ្ញាខ្មែរទាំង៦រូប ត្រូវបានជ្រើសរើសក្នុងការដើរបង្ហាញម៉ូតអន្តរជាតិគម្រប់ខួប២៥ ឆ្នាំដែលធំជាងគេក្នុងអាស៊ាន មានការចូលរួមពី Model ល្បីៗជុំវិញអាស៊ានក្នុងកម្មវិធី Fashion Show International ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0_nzkH_bGUffk1l8LadqXC1Xxel7FWI2lLtwjoykNVEZR4EMgB0WyJMf_B8urOj_xqdRLxvb2vXsrY-qzSv-NnEpD3CTjBn08UHkXT5EUJeUIr2BdetLCo1et0g_SVsXFKUtfEt-LqTMgF-BwrAXu0Wbnf1ejzy7NdJWR-OaZR0xf9B8nIy1l4h6xhCQ/s1354/412419210_337598699030012_3230287764014766823_n.jpg

បវរកញ្ញាខ្មែរយើងដែលចូលរួមក្នុងកម្មវិធីធំនេះមានដូចជា អ៊ិន លក្ខិណា លំដាប់រងទី២ Miss Grand Cambodia 2023 , អ៊ិន ម៉ូលីកា ធីតាឯកសង្រ្កាន្ត រដូវកាលទី៤ ឆ្នាំ២០២៣ , បវរកញ្ញា ស៊ូ ស្រីនីត លំដាប់រងទី៣ និង ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023, បវរកញ្ញាយុវតី ណូ ហ្វារីដា លំដាប់រងទី៣ Miss Teen of the Universe 2023 , និង ខុន ស្រីខួច TOP10 Miss Universe Cambodia 2023។អ៊ិន​ លក្ខិណា​ និង​បវរកញ្ញា​ថៃ​រូប​នេះ​ ប្រកួត​វេទិកា​២​ផ្សេង​គ្នា​  ប៉ុន្តែ​មាន​វាសនា​ដូច​ - Troryorng Media

មិនត្រឹមតែបវរកញ្ញាទាំង៦នាក់ខាងនេះចូលរួមប៉ុណ្ណោះទេប៉ុន្តែក៏មានម៉ូដែលបុរសសង្ហាពីររូបទៀតក៏ត្រូវបានជ្រើសរើសចូលរួមដើរបង្ហាញម៉ូតកម្មវិធីធំមួយនេះដូចគ្នា។ គូសបញ្ជាក់ថាកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ាននេះនឹងរៀបចំឡើងនៅប្រទេសវៀតណាមមក្នុងដើមឆ្នាំ២០២៤ខាងមុខនេះ។មុនឈ្នះមកុដក្លាយជាតួអង្គទេវតាឆ្នាំថ្មី អ៊ិន ម៉ូលីកា  ធ្លាប់ឆ្លងកាត់ការប្រកួតជាច្រើន – Popular Magazine

ក្រោយពីទទួលដំណឹងថាបវរកញ្ញាខ្មែរមានឱកាសចូលរួមកម្មវិធីដើរម៉ូតធំប្រចាំឆ្នាំនេះ ហ្វេនៗបានចូលរួមអមអរសាទរយ៉ាងច្រើនទៅដល់ពួកគេដែលទទួលបានកិត្តិយសដូចនេះ៕Miss Grand កំពង់ធំ ស៊ូ ស្រីនីត ស្រស់ស្អាតខ្លាំង ទាក់ចិត្តហ្វេនផេកធំៗវីដេអូ) ផ្ទុះសរសើរសម្រស់ ណងនីត លំដាប់រង ៤ MGC 2023  គ្រងឈុតនាងកាកីបណ្ដែតប្រទីប ស្រស់ស្អាតខ្លាំង – Popular Magazineអីយ៉ាស! លំដាប់រងទី ៣ Miss Teen of The Universal 2023 ណូ ហ្វារីដា  នឹងបង្ហាញវត្តមានក្នុងកម្មវិធីដ៏ល្បីមួយនៅវៀតណាម – Popular Magazine

ចូលដល់រដូវត្រជាក់កុំភ្លេចមកទស្សនាភូមិកញ្ជ្រោងព្រៃរបស់ប្រទេសជប៉ុន

0

ភូមិ Zao Kitsune គឺជាកន្លែងដែលអ្នកទេសចរណ៍អាចទស្សនា និងទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈការផ្តល់អាហារ និងការថតរូបជាមួយសត្វកញ្ជ្រោងព្រៃដ៏កម្រ នៅក្នុងព្រៃរបស់ប្រទេសជប៉ុន។
ភូមិកញ្ជ្រោង Zao Kitsune មានទីតាំងនៅជិតទីក្រុង Shiraishi ខេត្ត Miyagi និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសជប៉ុន។ ភូមិនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩៩០ ជាកន្លែងសម្រាប់ថែរក្សា និងចិញ្ចឹមសត្វកញ្ជ្រោងដ៏កម្រ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងរដូវត្រជាក់របស់ប្រទេសជប៉ុនផងដែរ។Cuteness overloaded at Fox Village / Kitsune Mura at Zao Miyagi Japan –  Midnight Crunch

នៅក្នុងភូមិមានកញ្ជ្រោងប្រហែល ១០០ ក្បាល ដែលក្នុងនោះមាន ៦ ប្រភេទ រួមទាំងប្រភេទសត្វពិសេសដូចជា កញ្ជ្រោងព្រិល និងកញ្ជ្រោងអាក់ទិកជាដើម។ សត្វកញ្រ្ជោងត្រូវបានគេបើកឱ្យដើរហើរដោយសេរីក្នុងភូមិ ដោយកញ្ជ្រោងដែលទើបនឹងណែនាំថ្មីមួយចំនួននឹងត្រូវបានរក្សាទុកក្នុងទ្រុងនៅច្រកចូលនៃកន្លែងរស់នៅរបស់វា។ ដូច្នេះបរិវេណភូមិកញ្ជ្រោងត្រូវបានបែងចែកទៅជាច្រើនតំបន់ដែលមានទម្រង់ផ្សេងៗគ្នានៃការទស្សនា។Visit Zao Kitsune Village (Zao Kitsune Mura) — The most unique & cutest fox  village in Miyagi, Japan - Living + Nomads – Travel tips, Guides, News &  Information!

នៅតំបន់ទីមួយពេលឆ្លងកាត់ច្រកទ្វារធំគឺមានកញ្ជ្រោងដែលទើបតែត្រូវបានគេយកមកចិញ្ចឹមទុកក្នុងទ្រុងដើម្បីឱ្យវាស៊ាំនឹងបរិស្ថាន។ នៅទីនេះក៏មានទ្រុងមួយចំនួនសម្រាប់ចិញ្ចឹមទន្សាយ ពពែ និងសត្វចៀមផងដែរ។ រីឯនៅតំបន់ទីពីរវិញគឺយើងបានឃើញកញ្ជ្រោងដើរដោយសេរីនៅលើព្រិលពណ៌សក្នុងអាកាសធាតុត្រជាក់ ហើយក៏ជាតំបន់ដែលភ្ញៀវទេសចរអាចចូលទៅជិតដើម្បីថតរូប និងផ្តល់ចំណីឱ្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅទីនេះមានផ្លាកសញ្ញាព្រមានមួយចំនួន ដោយសុំឱ្យអ្នកទស្សនាផ្លាស់ទីជាបន្តបន្ទាប់ ព្រោះបើឈរយូរពេកអាចត្រូវសត្វកញ្ជ្រោងខាំ។Miyagi Zao Kitsune-mura | namhdyk | Flickr

ចំណែកតំបន់ទីបីវិញគឺជាប្រាសាទ Inari Okami ដែលត្រូវបានគេជឿថាជាកន្លែងទីសក្ការបូជាដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ដែលឧទ្ទិសដល់អាទិទេព Shinto នៃភាពរុងរឿង ការមានកូន និងស្រូវ ដោយអ្នកនាំសាររបស់ព្រះគឺជាសត្វកញ្ជ្រោង។ ហេតុនេះហើយនៅពេលអ្នកទេសចរបានមកដល់ភូមិកញ្ជ្រោង Zao Kitsune នឹងមានអារម្មណ៍ប្លែក សប្បាយរីករាយជាមួយសត្វព្រៃដ៏កម្រជាច្រើនប្រភេទ ក៏ដូចជាមានពេលវេលាជិតស្និតជាមួយសត្វទាំងនេះផងដែរ។Zao Fox Village - GaijinPot Travel

គួរបញ្ជាក់ដែរថា ភូមិកញ្ជ្រោង Zao Kitsune បើកដំណើរការជារៀងរាល់ឆ្នាំ ប៉ុន្តែម៉ោងប្រតិបត្តិការអាចប្រែប្រួលទៅតាមរដូវកាល។ ទោះជាយ៉ាងណាក៏ដោយ នៅរដូវរងានេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរដើម្បីនាំមកជូនអ្នកទស្សនានូវរូបថតដ៏ស្រស់ស្អាត ហើយកញ្ជ្រោងក៏កាន់តែលេចធ្លោដោយផ្ទៃខាងក្រោយមានព្រិលពណ៌សធ្លាក់មកទៀតផង៕

ចិនមានវិធានការពិសេសទប់ទល់គ្រោះមហន្តរាយបណ្តាលមកពីអាកាសធាតុប្រែប្រួល

0

ប្រទេសចិន ៖ នៅខែធ្នូ ឆ្នាំ២០២៣ គេសង្កេតឃើញតំបន់ជាច្រើននៅប្រទេសចិនមានព្រិលធ្លាក់ខ្លាំង និងផ្ទាំងទឹកកកពាសពេញទាំងអស់ ។ ហេតុនេះ ក្រសួងកសិកម្ម និងជនបទ បានចេញសេចក្តីប្រកាសអាសន្ន កម្រិតទី៤ សម្រាប់វិស័យកសិកម្មក្នុងតំបន់ជាច្រើន ដូចជា ៖ ទីក្រុងប៉េកាំង, ខេត្ត Hebei, ខេត្ត Shandong, ខេត្ត Henan និងខេត្ត Guangxi ។China: North-eastern city sees highest snowfall in 116 years - BBC News

ខេត្ត Henan មានផ្ទៃដីដាំដុះស្រូវសាឡីក្នុងរដូវរងាដ៏ធំបំផុតនៅប្រទេសចិន ។ បើការចុះត្រួតពិនិត្យក្នុងតំបន់ជាក់ស្តែងរបស់អ្នកជំនាញបង្ហាញថា នៅខែធ្នូ ឆ្នាំ២០២៣ ក្នុងតំបន់ភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង, ព្យុះព្រិល និងអាកាសធាតុត្រជាក់ខ្លាំង បានធ្វើឱ្យផលប៉ះពាល់តិចតួចដល់ស្រូវសាឡី លេខ១ និងលេខ២ ។ អាកាសធាតុបែបនេះ នឹងជួយធ្វើឱ្យដីមានសំណើម ដើម្បីឆ្លងកាត់រដូវរងាយ៉ាងមានសុវត្ថិភាព ។Heavy snow hits northern parts of China as cold wave sweeps in - CGTN

អ្នកជំនាញបន្តថា លើសពីនេះ វាក៏អាចកម្ចាត់សត្វល្អិតក្នុងស្រូវសាឡីផងដែរ ដែលបានដាំដុះក្នុងរដូវរងា និងជួយការពារជំងឺនៅឆ្នាំ២០២៤ ។ ទោះយ៉ាងណា ពូជស្រូវសាឡីដាំដុះក្នុងរដូវរងាដែលពុំសូវធន់ជាមួយទឹកកកនោះ នឹងអាចប៉ះពាល់ដល់ទិន្នផលស្រូវខ្លះដែរ ។China: North-eastern city sees highest snowfall in 116 years - BBC News

ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុមកលើទិន្នផលកសិកម្ម ក្រសួងកសិកម្ម និងជនបទចិន បានចាត់វិធានការការពារគ្រោះមហន្តរាយដោយសារទឹកភ្លៀង, ព្រិល, ទឹកកក និងសីតុណ្ហភាពទាប ។Rare, heavy snow falls in NW China's Gansu province - CGTN

លើសពីនេះ ក្រសួងកសិកម្មនឹងបញ្ជូនក្រុមការងារ និងភ្នាក់ងារផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចុះទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសង្គ្រោះ និងណែនាំដល់កសិករក្នុងតំបន់ ៕ China's cold snap reaches Shanghai with chilliest year-end in 40 years |  The Starប្រភព ៖ China face