Home Blog Page 1359

អាមេរិកជំរុញហ្វីលីពីនក្នុងការរុករកថាមពលថ្មី ជំនួសប្រេងនិងអគ្គីសនី

0

កាលពីថ្ងៃពី១៧ខែវិច្ឆិកានេះ សហរដ្ឋអាមេរិកនិងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយគ្នា ដែលអនុញ្ញាតិឲ្យសហរដ្ឋអាមេរិកនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរនិងសម្ភារៈមួយចំនួនទៅកាន់ហ្វីលីពីន ដើម្បីប្រើប្រាស់ក្នុងការរុករក ការបំបែកកាបូន និងជំរុញឲ្យមានការកកើតឡើងនៃថាមពលថ្មីៗជំនួសថាមពលចាស់ៗដូចជាប្រេង និងអគ្គីសនី។US, Philippines sign landmark nuclear deal | Reuters

រដ្ឋមន្រ្តីការបរទេស លោកអាន់តូនី ប្លីងគេន បាននិយាយនៅក្នុងកិច្ចប្រជុំកំពូល APEC នាទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូនៃសហរដ្ឋអាមេរិកថា អាមេរិកនឹងផ្តល់នូវគ្រឿងបរិក្ខារបច្ចេកវិទ្យាផ្សេងៗទៅកាន់ហ្វីលីពីន សម្រាប់ការអភិវឌ្ឍមួយចំនួន ដូចជាការសិក្សាពីប្រតិកម្មម៉ូលីគីល និងហេដ្ឋរចនាសម្ព័ន្ធថាមពលអ៊ុយក្លេអ៊ែរស៊ីវិល។

ប្រធានាធិតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានថ្លែងនៅក្នុងសន្ទរកថាមួយថា «ហ្វីលីពីនកំពុងសំឡឹងឃើញពី ការរុករកថាមពលនុយក្លេអ៊ែរគឺជាផ្នែកមួយដ៏សំខាន់ក្នុងប្រទេសហ្វីលីពីននឹងអាចសម្រេចជោគជ័យនៅឆ្នាំ២០៣២ ហើយសហរដ្ឋអាមរិកគឺជាដៃគូរសហការដ៏ល្អនៃដំណើរការនេះ»។Philippines, US sign landmark nuclear deal

ម៉្យាងវិញទៀត ហ្វីលីពីនមានបំណងចង់ទាញយកថាមពលនុយក្លេអ៊ែ ដែលជាប្រភពមួយជំនួសឲ្យថាមពលផ្សេងៗព្រោះ ជាក់ស្តែង ភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ងាយនឹងរងគ្រោះដោយសារតែបញ្ហាមួយចំនួន មានដូចជា ការប្រែប្រួលតម្លៃប្រេងពិភពលោក ការដាច់ចរន្តអគ្គិសនីតាមរដូវកាល និងអត្រាអគ្គិសនីខ្ពស់ជាដើម ដែលជាហេតុបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនីមួយៗនៅអាស៊ី។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចប់នៃឆ្នាំ 1984 មានកត្តាមួយចំនួនបានជំរុញឲ្យរោងចក្រថាមពលនុយក្លេអ៊ែរ Bataan របស់ហ្វីលីពីនត្រូវបានបំផ្លាញចោល រីឯគ្រោះមហន្តរាយនុយក្លេអ៊ែរ Chernobyl ក៏កើតមានយ៉ាងសាហាវ និងមានការចោទប្រកាន់អំពើពុករលួយផងដែរ។ ដូច្នេះ ការប៉ុនប៉ងពីមុនដើម្បីបន្តថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសហ្វីលីពីនត្រូវបានបញ្ឈប់ដោយសារតែមានការព្រួយបារម្ភអំពីសុខសន្តិភាពទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែថ្មីៗនេះ លោក Marcos បានពិភាក្សាឡើងវិញអំពីលទ្ធភាពក្នុងការស្តារនូវរោងចក្រថាមពលនុយក្លេអ៊ែរនេះ ដែលបំណងរបស់គាត់គឺនឹងផលិតថាមពលថ្មីឡើង ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលក្នុងកើតមានក្នុងសតវត្សទី២១នេះ៕US scientists declare landmark nuclear fusion breakthrough

សហរដ្ឋអាមេរិកនឹងលក់មីស៊ីលចំនួន ៤០០ គ្រាប់ទៅឱ្យប្រទេសជប៉ុន

0

បរទេស៖ ក្រសួងការបរទេសអាមេរិកបានយល់ព្រមក្នុងការលក់មីស៊ីល Tomahawk ពីរប្រភេទទៅឱ្យប្រទេសជប៉ុនជាមួយនឹងតម្លៃសរុបប្រហែល ២.៣៥ ពាន់លានដុល្លារ។

យោងតាមប្រភពព័ត៌មាន US News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា ប្រទេសជប៉ុនបានទិញមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក ក្នុងគោលបំណងបន្សាបការគំរាមកំហែងដែលកំពុងកើនឡើងនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។Bring Back the Nuclear Tomahawks | Proceedings - May 2017 Vol. 143/5/1,371

ក្រសួងការបរទេសអាមេរិកក៏សង្ឃឹមដែរថា ការលក់មីស៊ីលឆ្លងទ្វីប Tomahawk ចំនួន ៤០០ គ្រាប់ទៅឱ្យប្រទេសជប៉ុន ដែលមានតម្លៃ ២.៣៥ ពាន់លានដុល្លារនឹង “ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសម្រាប់សម្ព័ន្ធមិត្តដ៏សំខាន់ដែលដើរតួជាកម្លាំងសម្រាប់ស្ថិរភាពនយោបាយ និងការរីកចម្រើន” ។ យោងតាមមន្ទីរបញ្ចកោណ បានឱ្យដឹងដែរថា បន្ថែមពីលើប្រភេទមីស៊ីល Tomahawk ពីរប្រភេទ ការលក់ក៏រួមបញ្ចូលនូវប្រព័ន្ធគ្រប់គ្រងអាវុធយុទ្ធសាស្ត្រ Tomahawk ចំនួន ១៤ ប្រភេទ កម្មវិធី សម្ភារៈជំនួយ គ្រឿងបន្លាស់ និងសេវាកម្មជំនួយបច្ចេកទេសទៀតផង។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសជប៉ុនមិនទាន់មានកាំជ្រួចមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយនៅឡើយទេ ពីព្រោះរដ្ឋធម្មនុញ្ញរបស់ប្រទេសបានចែងថា ឧបករណ៍យោធាបម្រើតែគោលបំណងការពារជាតិប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ប្រទេសជប៉ុនបានបកស្រាយឡើងវិញនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយអនុញ្ញាតឱ្យខ្លួនបើកការវាយប្រហារ ប្រសិនបើសន្តិសុខជាតិត្រូវបានគំរាមកំហែង។Demand exploding for Tomahawk missiles as US backs latest foreign sale

មីស៊ីល Tomahawks ត្រូវបានគេដាក់រហ័សនាមថា “អ្នកនាំសារនៃសង្រ្គាម” ដោយសារតែពួកវាត្រូវបាននាំចេញដោយសហរដ្ឋអាមេរិកជាញឹកញាប់ដើម្បីវាយប្រហារសត្រូវជាមុននៅក្នុងសង្រ្គាមជាច្រើន។ កាំជ្រួចមីស៊ីលនេះមានតម្លៃ ១.៥ លានដុល្លារក្នុងមួយកាំជ្រួច បំពាក់ក្បាលគ្រាប់ទម្ងន់ ៤៥៤ គីឡូក្រាម មានចម្ងាយប្រហែល ១,៦០០ គីឡូម៉ែត្រ និងត្រូវបានដឹកនាំដោយប្រព័ន្ធកំណត់ទីតាំងសកល (GPS)។

គួរបញ្ជាក់ដែរថា ក្រៅពីអាមេរិក អង់គ្លេសក៏ជាប្រទេសតែមួយគត់ដែលមានស្តុកគ្រាប់មីស៊ីល Tomahawk ផងដែរ។ កាលពីខែសីហា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលក់មីស៊ីល Tomahwak ជាង ២០០ គ្រាប់ដែលមានតម្លៃសរុបប្រហែល ៨៣០ លានដុល្លារទៅឱ្យអូស្ត្រាលី ដោយរំពឹងថានឹងបំពាក់នូវនាវាពិឃាត Hobart-class របស់ប្រទេសនេះ៕Govt eyes U.S. Tomahawk missiles to bolster defense - The Japan News

ជនជាតិវៀតណាមដែលប្រមាថប្រាសាទអង្គវត្តអាចនឹងហាមមិនឱ្យចូលប្រទេសកម្ពុជាពី៥ទៅ១០ឆ្នាំ

0

ឆ្លើយតបនឹង សារព័ត៌មាន VnExpress នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាមានប្រសាសន៍ថា សកម្មភាពរបស់អ្នកលេងបណ្តាញសង្គមទិកតុកជាជនជាតិវៀតណាមនៅប្រាសាទអង្គរវត្តកាលពីថ្ងៃទី២៣ ខែតុលា បានជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់ទេសចរណ៍។ បច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងពិចារណាដាក់ពិន័យលើបុគ្គលនេះ ដែលអាចហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៥-១០ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ព្រឹកថ្ងៃទី១៨ វិច្ឆិកា។Angkor Wat: History of Ancient Temple | Live Science

អ្នកលេងបណ្តាញសង្គមទិកតុករូបនោះមានឈ្មោះថា Hua Quoc Anh រស់នៅក្នុងទីក្រុងហូជីមិញ បានទៅប្រាសាទអង្គរវត្ត ដើម្បីថតរឿង និងថតរូបកាលពីថ្ងៃទី២៣ ខែតុលា រួចបង្ហោះវីដេអូនៅលើ TikTok ជាមួយនឹងរូបភាពនារីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក កាន់ដំបងដើរជុំវិញប្រាសាទអង្គរវត្ត ហើយបញ្ចូលវា រូបភាពនៃទង់ជាតិថៃ និងព្រះមហាក្សត្រ អមដោយសំឡេង “Hello Thailand”។

ជាមួយគ្នានេះដែរអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១២ ខែវិច្ឆិកា បានវាយតម្លៃវីដេអូនេះថាបានប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបានស្នើឱ្យបណ្ដាញសង្គម TikTok ទប់ស្កាត់វីដេអូនេះ។ អាជ្ញាធរជាតិអប្សរាក៏បានសំណូមអរអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្តចែករំលែក ឬគាំទ្រសកម្មភាពអវិជ្ជមានខណៈវីដេអូនោះត្រូវបានលុបចេញពីបណ្តាញសង្គម TikTok ហើយ។Planning Your Trip to Angkor Wat | Moon Travel Guides

បើតាមសម្តីរបស់គណៈមេធាវីទីក្រុងហាណូយ ដោយផ្អែកលើព័ត៌មានខាងលើ សកម្មភាពរបស់បុគ្គលនេះធ្វើឡើងក្នុងទឹកដីកម្ពុជា ដូច្នេះការចាត់ការលើបុគ្គលនេះ គឺអាស្រ័យលើអាជ្ញាធរកម្ពុជា និងអនុវត្តទៅតាមច្បាប់របស់ប្រទេសនេះ។
បុគ្គល Hua Quoc Anh កាលពីដើមសប្តាហ៍នេះ បានបដិសេធមិនចែករំលែកអំពីហេតុផលនៃការថតវីដេអូនេះនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបានបញ្ចូលរូបភាព និងសំឡេងទាក់ទងនឹងប្រទេសថៃដោយបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយ«សង្ឃឹមថានឹងត្រូវបានលើកលែងទោស»ពីប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ក្រោយពីបានឃើញវីដេអូនារីម្នាក់ជាជនជាតិវៀតណាម ដែលបានបង្ហោះក្នុងគណនីទិកតុកបុគ្គលខាងលើនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជា រួមទាំងខ្មែរក្រោមផង មិនពេញនិងរិះគន់យ៉ាងខ្លាំងដែលនារីនោះបានស្លៀកសំលៀកបំពាក់ថៃ កាត់តមានរូបទង់ជាតិនិងស្តេចថៃបង្ហោះនៅបណ្តាញសង្គមទិកតុកដោយដាក់ភ្លេងថៃទៀត ប៉ុន្តែការថតនោះគឺនៅលើទឹកដីប្រាសាទអង្គរវត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11fjBJ8ymmBioE643DeFDDAW8GWelWGiacLKs-ezP5d0FLndGNx8Pu644ymnG5aFZIiM3jqCtOURcTmDPyhblYB25DRZZ1HX7kMhNG6jKfRJI9U7imUua8dWIC-49IaWhhgkPknx8PHa6J0btb4GG28WYLByW8FJqsMcyMF9Nq7odGHsbCuR6OHBhrqo/s841/image_2023-11-18_10-32-34.png

អ៊ីស្រាអែលបានប្រកាសថាខ្លួននឹងវាយប្រហារក្រុមហាម៉ាសទូទាំងតំបន់ហ្កាហ្សា

0

បរទេស៖ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាសគ្រប់ទីកន្លែងដែលពួកគេរកឃើញ រួមទាំងនៅតំបន់ហ្គាហ្សាភាគខាងត្បូងផងដែរ។

យោងតាមឧត្តមនាវីទោ Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា “យើងនឹងប្តេជ្ញាបង្កើនយុទ្ធនាការរបស់យើងទៅគ្រប់ទីកន្លែងដែលក្រុមហាម៉ាសមាន ក៏ដូចជានៅទូទាំងតំបន់ហ្កាហ្សាផងដែរ” ។ លោក Hagari បានបន្តទៀតថា “ប្រតិបត្តិការនេះនឹងប្រព្រឹត្តទៅតាមពេលវេលា ទីកន្លែង និងក្រោមលក្ខខណ្ឌល្អបំផុតសម្រាប់កងទ័ពអ៊ីស្រាអែល”។Israeli forces participated in the battle in the Gaza Strip on November 16.  Photo: IDF

កន្លងមក កងទ័ពអាកាសអ៊ីស្រាអែលបានទម្លាក់ខិត្តប័ណ្ណនៅតំបន់ភាគខាងកើតនៃទីក្រុង Khan Younis និងភាគខាងត្បូងតំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យមនុស្សគ្រប់គ្នាចូលជ្រកកោនកន្លែងផ្សេងៗដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

ទាក់ទងនឹងខិត្តប័ណ្ណដែលរាយប៉ាយនៅភាគខាងកើតនៃទីក្រុង Khan Younis លោក Mark Regev ជំនួយការនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងត្រូវចូលទៅកាន់ទីក្រុងដើម្បី “បណ្តេញសមាជិកក្រុមហាម៉ាសចេញពីផ្លូវរូងក្រោមដី និងបន្ទាយក្រោមដី”។ យោងតាមលោក Regev ក៏បានបន្តទៀតថា បច្ចុប្បន្ន “យើងកំពុងស្នើសុំឱ្យមនុស្សគ្រប់គ្នាជម្លៀសចេញពីទីនេះដើម្បីធានាសុវត្ថិភាពរបស់ពួកគេ”។Israel declares war after Hamas surprise attack, launches retaliatory  airstrikes in Gaza | Fox News

អ្នកនាំពាក្យ IDF ក៏បាននិយាយផងដែរថា ថ្មីៗនេះទាហានអ៊ីស្រាអែលបានបន្តស្វែងរកតំបន់មន្ទីរពេទ្យ Al-Shifa នៅភាគខាងជើងនៃទីក្រុង Gaza ។ លោក Hagari បាននិយាយថា “យើងបានរកឃើញរចនាសម្ព័ន្ធក្រោមដីបន្ថែមទៀត ហើយកំពុងប្រមូលព័ត៌មានទាំងអស់អំពីចំណាប់ខ្មាំង”។ ដូច្នេះបច្ចុប្បន្ន “ទាហានអ៊ីស្រាអែលកំពុងស៊ើបអង្កេតផ្លូវរូងក្រោមដីដែលបានរកឃើញនៅលើមូលដ្ឋានមន្ទីរពេទ្យនៃតំបន់ហ្កាហ្សា”។

គួរបញ្ជាក់ដែរថា នៅចុងខែតុលា អ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងនឹងតំបន់ Gaza ក្នុងការសងសឹកចំពោះការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានប្រកាសថា អ៊ីស្រាអែល “បានខិតជិតដល់គោលដៅរបស់ខ្លួនក្នុងការបំផ្លាញប្រព័ន្ធយោធារបស់ពួកហាម៉ាសនៅភាគខាងជើងហ្គាហ្សា ហើយនឹងបន្តតាមប្រមាញ់ ក៏ដូចជាចាប់សមាជិកក្រុមហាម៉ាសរហូតទាល់តែបាន”៕Israel attacks Gaza, death toll rises to 26

ក្រុងញូវយ៉កគ្រោងផ្តល់សេវាកម្មដឹកអ្នកដំណើរតាមតាក់ស៊ីអាកាស

0

សហរដ្ឋអាមេរិក ៖ នេះជាតាក់ស៊ីអាកាសដើរដោយថាមពលអគ្គិសនី ដែលផលិតឡើងដោយក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក ។ វាជាលើកដំបូងហើយដែលតាក់ស៊ីអាកាស «Joby» បានហោះហើរនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ជាទូទៅ រថយន្តតាក់ស៊ីមានតួនាទីដឹកអ្នកដំណើរទៅកាន់ទីកន្លែងនានា ប៉ុន្តែសម្រាប់តាក់ស៊ីអាកាសនេះ នឹងត្រៀមដឹកអ្នកដំណើរពីតំបន់ម៉ែនហាតតាន់ ទៅកាន់អាកាសយានដ្ឋាន ដនអេស ខេនណាឌី ។Joby Aviation S4 2.0 (pre-production prototype)

ក្រុមហ៊ុនឱ្យដឹងថា តាក់ស៊ីអាកាសបានហោះហើរក្នុងល្បឿន៨៩គីឡូម៉ែត្រក្នុង១ម៉ោង គឺវានឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ។ បើអ្នកដំណើរជិះរថយន្តតាក់ស៊ីធម្មតាទៅកាន់អាកាសយានដ្ឋាន ដនអេស ខេនណាឌី ពួកគេនឹងត្រូវចំណាយពេលវេលាអស់ជាច្រើនម៉ោង ប៉ុន្តែបើពួកគេជិះតាក់ស៊ីអាកាសវិញ នឹងចំណាយពេលត្រឹមតែ៧នាទីប៉ុណ្ណោះ ។Joby Aviation to build air taxi production plant in Ohio | Reuters

ក្រៅពីវាមានល្បឿនលឿន និងចំណេញពេលវេលាហើយ តាក់ស៊ីអាកាសមិនបញ្ចេញជាតិពុលដល់បរិយាកាសទេ ពីព្រោះវាដើរដោយថាមពលអគ្គិសនី ។ លើសពីនេះ វាមិនបង្កសំឡេងរំខានទេ ពីព្រោះការប្រើប្រាស់ថាមពលអគ្គិសនីនឹងមានសំឡេងស្ងាត់ជាងការប្រើប្រាស់ម៉ាស៊ីនទូទៅ និងកាត់បន្ថយការបំពុលបរិយាកាសផងដែរ ។Joby Aviation | Joby

តើតាក់ស៊ីអាកាសអាចដឹកអ្នកដំណើរបានចំនួនប៉ុន្មាននាក់? តាក់ស៊ីនេះអាចទទួលអ្នកជិះចំនួន៥នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ទៀត ។ ក្រុមហ៊ុនសង្ឃឹមថា តាក់ស៊ីអាកាសនឹងអាចផ្តល់សេវាកម្មដឹកអ្នកដំណើរនៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍ជាតិ និងបានត្រួតពិនិត្យដំណើរការហោះហើររួចរាល់ហើយ ។ ដូច្នេះ មិនយូរទៀតទេ អ្នកដំណើរនឹងអាចជិះតាក់ស៊ីអាកាសដ៏ទំនើបនេះ ៕Joby receives FAA nod to begin flight testing of electric air taxi | Reuters ប្រភព ៖ Thai PBS

កិត្តិយសណាស់! Rosé ចូលរួមជាមួយជំទាវទីមួយ Jill Biden ស្តីពីការយល់ដឹងអំពីសុខភាពផ្លូវចិត្ត

0

Rosé សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅក្នុងក្រុមមួយសម្រាប់ការពិភាក្សាអំពីសុខភាពផ្លូវចិត្តក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅរដ្ឋកាលីហ្វ័រញ៉ាដែលរៀបចំដោយជំទាវទីមួយ Jill Bidenភរិយារបស់ប្រធានាធិបតីអាម៉េរិក។

Rosé បានបង្ហាញខ្លួនជាភ្ញៀវជាមួយជំទាវទីមួយរបស់កូរ៉េខាងត្បូង Kim Keon Hee ជាមួយនឹងជំទាវទីមួយរបស់សហរដ្ឋអាម៉េរិក Jill Biden។ សមាជិកក្រុម BLACKPINK រូបនេះបានចូលរួមក្នុងការពិភាក្សាដោយបើកចំហអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងជាមួយនឹងសុខភាពផ្លូវចិត្តក្នុងនាមជាបុគ្គលសាធារណៈ។ នាងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរំឭកខ្លួនឯងអំពីតម្លៃផ្ទាល់ខ្លួន ដែលអ្នកដទៃមិនអាចវាស់វែងបានឡើយ។

Rosé បាននិយាយថាការមានបណ្ដាញសង្គមធំមួយតាមដានធ្វើឱ្យនាងមានអារម្មណ៍ងាយរងគ្រោះ ជាពិសេសនៅពេលដែលមនុស្សរិះគន់។ នាងបាននិយាយថា វាជារឿងសំខាន់ក្នុងការនិយាយអំពីរឿងបែបនេះ ទោះជាវាពិបាកក៏ដោយ។ ទោះយ៉ាងណា Rosé បានបង្ហាញពីបំណងចង់ផ្តល់ការលើកទឹកចិត្ត និងការសម្រាលទុក្ខដល់អ្នកដែលស្តាប់តន្ត្រីរបស់នាងផងដែរ។

ជាមួយគ្នានេះផងដែរ ជំទាវទីមួយរបស់កូរ៉េខាងត្បូង បន្ថែមដោយការលើកទឹកចិត្ត Rosé និងតារា K-Pop ទូទាំងពិភពលោកឱ្យបន្តការរួមចំណែកក្នុងសង្គម ដោយរំកិលបេះដូងអ្នកស្តាប់ជុំវិញពិភពលោកជាមួយនឹងសារវិជ្ជមានរបស់ពួកគេ។

ការពិភាក្សានេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើនដែលរៀបចំដោយលោកជំទាវ Jill Biden ដែលជាមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះសម្រាប់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះមិនត្រឹមតែចូលរួមពីជំទាវទី១ នៃប្រទេសកូរ៉េខាងត្បូង ប៉ុណ្ណោះទេស្ត្រីទី១នៃប្រទេសហ្វីលីពីនក៏បានចូលរួមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRJKtyf_HH9ZJLVA0HgTM88_qZwiWrRwhnpRzQXf0-h-7dKyqgXGBH-SX_R2JhowINDAmJ46GISlDkMkM8lGgawavcKq3y5SoWQgZFUWck1JHOHCLuLr2WpGWFfDZCJgRKUNmX4iGQEpmNvAKOr4EsZMiqIWos6vDjlAethi8TqlgJhzVk6h53BMqAoDI/s720/image_2023-11-18_09-20-05.png

ប្រទេសហ្វីលីពីនបានជួបប្រទះនឹងគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ

0

ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានអង្រួនប្រទេសហ្វីលីពីន បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងផ្សារទំនើបជាច្រើន។

យោងតាមគេហទំព័រ ABC News ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ហេតុការណ៍នៃគ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៤:១៤ រសៀល ដែលមានកម្រិត ៦.៧ រ៉ិចទ័រ ស្ថិតនៅចម្ងាយ ២៦ គីឡូម៉ែត្រពីទីក្រុង Burias នៅចុងភាគខាងត្បូងនៃប្រទេសហ្វីលីពីន។Powerful earthquake shakes southern Philippines; no tsunami warning - ABC News

លោក Angel Dukaduka មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ បានឱ្យដឹងថា នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានមនុស្សយ៉ាងហោចណាស់ម្នាក់ត្រូវបានគេនិយាយថាស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស។ លោក Dukaduka បានបន្តទៀតថា អគារការិយាល័យក្រុង ក៏ដូចជាផ្ទះសម្បែង កន្លែងហាត់ប្រាណ និងផ្សារទំនើបជាច្រើនក៏ត្រូវបានរងការខូចខាតក្នុងការរញ្ជួយដីនេះផងដែរ រួមទាំងដាច់ចរន្តអគ្គិសនីដោយសារតែការរំញ័រខ្លាំងពេក។ ទោះជាយ៉ាងណាក៏ដោយ មេប៉ូលីសនៃទីក្រុង Koronadal បាននិយាយថា មិនមានរបាយការណ៍ណាច្បាស់លាស់អំពីការស្លាប់នោះទេ។Powerful earthquake shakes southern Philippines, causing ceilings to fall at malls | CityNews Toronto

បច្ចុប្បន្ន ប្រធានាធិបតី Ferdinand Marcos Jr បានធ្វើការណែនាំភ្នាក់ងាររដ្ឋាភិបាលឱ្យធានាសុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។
គួរបញ្ជាក់ដែរថា ប្រទេសហ្វីលីពីនបានជួបប្រទះការរញ្ជួយដីជាញឹកញាប់ និងការផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់វានៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលជាធ្នូនៃរលករញ្ជួយជុំវិញមហាសមុទ្រ៕Magnitude-7.2 Quake Causes Damage, Evacuation in Philippines - Bloomberg

កូរ៉េខាងត្បូងចេញច្បាប់ហាមពលរដ្ឋបរិភោគសាច់ពិសេស

0

ប្រទេសកូរ៉េខាងត្បូង ៖ វាជាដំណឹងដ៏រីករាយសម្រាប់អ្នកស្រឡាញ់សត្វនៅប្រទេសកូរ៉េខាងត្បូង ខណៈនៅឆ្នាំ២០២៣ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ហាមពលរដ្ឋបរិភោគសាច់ពិសេស ឬសាច់ឆ្កែ ក្រោយពីទទួលការរិះគន់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ រដ្ឋាភិបាលបញ្ជាក់ថា នឹងផ្តល់ប្រាក់សំណងដល់អ្នកប្រកបអាជីវកម្មនេះដែលត្រូវផ្លាស់ប្តូរមុខរបរ ។ រីឯកសិករចិញ្ចឹមឆ្កែលក់សាច់បានតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដោយពួកគេនិយាយថា វាជាការរំលោភសិទ្ធិរស់នៅ ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ហាមពលរដ្ឋនៅទូទាំងប្រទេសកូរ៉េខាងត្បូងបរិភោគសាច់ឆ្កែ ក្នុងគោលបំណងបញ្ឈប់មតិរិះគន់ និងការប្រឆាំងនឹងការបរិភោគសាច់ឆ្កែនៅកូរ៉េខាងត្បូង និងនៅក្រៅប្រទេស ។It Is Time': South Korea Plans to Ban Eating Dog Meat amid Criticism

លោក You Uidong ប្រធានគណបក្ស People Power Party ជាគណបក្សរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល និងសកម្មជនសិទ្ធិសត្វថា វាដល់ពេលហើយ ដែលកូរ៉េខាងត្បូងត្រូវបញ្ឈប់បញ្ហាទំនាស់ក្នុងសង្គម និងភាពចម្រូងចម្រាស់អំពីការបរិភោគសាច់ឆ្កែ ។ ហេតុនេះ កូរ៉េខាងត្បូងត្រូវចេញច្បាប់ពិសេសមួយដើម្បីបញ្ឈប់ការបរិភោគសាច់ឆ្កែ ។

លោក You Uidong លើកឡើងថា ៖ «រដ្ឋាភិបាល និងគណបក្សរបស់រដ្ឋាភិបាលនឹងស្នើសេចក្តីព្រាងច្បាប់ ដើម្បីដាក់ឱ្យអនុវត្តបម្រាមបរិភោគសាច់ឆ្កែនៅឆ្នាំ២០២៣ ព្រមទាំងអំពាវនាវឱ្យមានការគាំទ្រពីគណបក្សប្រឆាំង ហើយរដ្ឋសភាអាចអនុម័តច្បាប់នេះបានជោគជ័យ» ។

ការបរិភោគសាច់ឆ្កែ គឺជាផ្នែកមួយនៃវប្បធម៌បរិភោគអាហារនៅឧបទ្វីបកូរ៉េជាយូរមកហើយ ។ ពលរដ្ឋកូរ៉េខាងត្បូងយល់ឃើញថា ការបរិភោគសាច់ឆ្កែអាចជួយកាត់បន្ថយកំដៅក្នុងខ្លួននៅរដូវក្តៅ ប៉ុន្តែការវិវឌ្ឍរបស់ពិភពលោក និងការយល់ដឹងអំពីសិទ្ធិសត្វ បានធ្វើឱ្យវប្បធម៌ការបរិភោគសាច់ឆ្កែទទួលការរិះគន់យ៉ាងខ្លាំងទាំងនៅកូរ៉េខាងត្បូង និងក្រៅប្រទេស ។South Korea aims to ban dog meat consumption - CNA

មុននេះ កូរ៉េខាងត្បូងបានព្យាយាមធ្វើសេចក្តីព្រៀងច្បាប់ហាមបរិភោគសាច់ឆ្កែជាច្រើនលើក ប៉ុន្តែទទួលបរាជ័យ ដោយសារមានមតិប្រឆាំងពីអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មលក់ដូរសាច់ឆ្កែ ។ ទន្ទឹមនឹងនេះ គេបារម្ភថា ការហាមឃាត់បរិភោគសាច់ឆ្កែនឹងប៉ះពាល់ដល់មុខរបររបស់កសិករនៅជនបទ ។

សេចក្តីរាយការណ៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់ហាមបរិភោគសាច់ឆ្កែនឹងរួមបញ្ចូលរយៈពេលអនុគ្រោះចំនួន៣ឆ្នាំ ហើយរដ្ឋាភិបាលនឹងផ្តល់ប្រាក់សំណងដល់អ្នកប្រកបមុខរបរលក់សាច់ឆ្កែ ដើម្បីឱ្យពួកគេយកប្រាក់នេះទៅប្រកបមុខរបរផ្សេងទៀត ។

តាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសកូរ៉េខាងត្បូងមានកសិដ្ឋានចិញ្ចឹមឆ្កែប្រមាណ១.១៥០កន្លែង, ទីស.ត្តឃា.តចំនួន៣៤កន្លែង និងភោជនីយដ្ឋានលក់ម្ហូបអាហារពីសាច់ឆ្កែ ចំនួន១.៦០០កន្លែង ៕South Korea to ban eating dog meat | World News | Sky News ប្រភព ៖ 3Plus News

អត្តពលិក ទទួលបានមេដាយសុីហ្គេម នឹងមានសិទ្ធជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

0

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយបានទទួលទានភោជនីយអាហារ ជាមួយអត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការស្នើឱ្យអត្តពលិក ទទួលបានមេដាយ មិនថាមាស ប្រាក់ ឬសំរិទ្ធ ចំនួន២៦រូប ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានសិទ្ធជាប់ដោយស្វ័យប្រវត្តិ។

សម្តេចមានប្រសាសន៍ថា៖” ការធ្វើបែបនេះ​ គឺជាការតបស្នងសងគុណ ដល់អត្តពលិកទាំង២៦រូប ដែលខិតខំប្រឹងប្រែង យកមេដាយជូនជាតិ ការពីព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣កន្លងទៅ។

សូមបញ្ជាក់ផងដែរថា កាលពីសុីហ្គេមលើកទី៣១ សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានឱ្យអត្តពលិក ទទួលបានមេដាយ៨រូប ជាប់ដោយស្វ័យប្រវត្តិផងដែរ៕

Amazon នឹងសហការជាមួយ Hyundai ត្រៀមលក់រថយន្តតាមអនឡាញ

0

កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា ក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោក Amazon បានប្រកាសសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Hyundai ដើម្បីត្រៀមលក់រថយន្តតាមអនឡាញនៅសហរដ្ឋអាមេរិក ។ គម្រោងនេះគ្រោងដំណើរការនៅឆ្នាំ២០២៤ ហើយនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Amazon ងាកមកជួញដូរទំនិញធំៗ ដូចជា រថយន្ត ។

ការទិញរថយន្តតាមអនឡាញ គឺអតិថិជនអាចជ្រើសរើសប្រភេទរថយន្ត, ពណ៌ និងលក្ខណៈពិសេសផ្សេងទៀតតាមតម្រូវការ តាមរយៈគេហទំព័រ Amazon ។ លើសពីនេះ អតិថិជនអាចជ្រើសរើសវិធីទូទាត់ប្រាក់តាមតម្រូវការទៀតផង បើទោះជាពួកគេចង់បង់រំលោះ ឬចង់ទិញជាសាច់ប្រាក់ គឺពួកគេអាចធ្វើបានតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនទាំងអស់ ។ អតិថិជនថែមទាំងអាចកំណត់រយៈពេលការប្រគល់រថយន្ត តាមរយៈតំណាងចែកចាយក្រុមហ៊ុន Hyundai ក្នុងតំបន់ ឬអតិថិជនអាចមកទទួលយករថយន្តនៅហាងដោយខ្លួនឯងផ្ទាល់ ។Amazon and Hyundai announce partnership for in-car services | Digital Trends

កិច្ចព្រមព្រៀងនេះ គឺជាការពង្រីកកិច្ចព្រមព្រៀងដែលធ្លាប់បានប្រកាសកាលពី២ឆ្នាំមុន ដើម្បីពង្រីកកន្លែងលក់រថយន្តឌីជីថលរបស់ក្រុមហ៊ុន Hyundai នៅលើគេហទំព័រ Amazon.com ។ វានឹងជួយឱ្យអតិថិជនអាចកំណត់ថ្លៃបង់រំលោះរថយន្ត, គណនាតម្លៃ និងងាយស្រួលស្វែងរកតំណាងចែកចាយលើសពីមួយ ។

Jay Chang គឺជា CEO របស់ Hyundai Motor លើកឡើងថា ៖ «ការធ្វើជាដៃគូជាមួយក្រុមហ៊ុនមួយដែលមានអតិថិជនច្រើនបំផុតនៅលើពិភពលោក វានឹងជួយផ្តល់ឱកាសឱ្យក្រុមហ៊ុន Hyundai ខណៈយើងខ្លួនឯងក៏កំពុងព្យាយាមពង្រីកទីផ្សារ និងបណ្តាញលក់ផងដែរ ។ នេះជាការផ្លាស់ប្តូរមួយឈានទៅរកការប្រើប្រាស់ថាមពលអគ្គិសនី និងគិតពីអនាគតនៃការធ្វើដំណើរដ៏ឆ្លាតវៃ» ។You May Be Able To Buy A Hyundai Car On Amazon In 2024

ក្រុមហ៊ុនដ៏ល្បីល្បាញ Amazon បានងាកមកចាប់យកទីផ្សាររថយន្តបែបនេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក ៕ ប្រភព ៖ beartai BRIEF