ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានសហការជាមួយរដ្ឋបាលចំណីអាហារ និងឱសថ ចុះចាប់ក្រុមហ៊ុន និងរោងចក្រផលិតអាហារបំប៉នសម្រកទម្ងន់ ដែលបានប្រើប្រាស់សារធាតុផ្សំស៊ីប៊ូត្រាមីន (Sibutramine) ។ សមត្ថកិច្ចឱ្យដឹងថា ការចុះចាប់កន្លែងផលិតអាហារបំប៉ន ដោយសារកន្លងមក មានអ្នកស្លា.ប់ដោយសារការបរិភោគអាហារបំប៉ននេះ ព្រោះបានផ្សំនូវសារធាតុស៊ីប៊ូត្រាមីន ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធបេះដូង ។

សមត្ថកិច្ច និងមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ បានចុះត្រួតពិនិត្យក្នុងរោងចក្រផលិតអាហារបំប៉នមួយកន្លែង ដែលមានម៉ាក SS នៅខេត្តសុងខ្លា ដោយសារទទួលបានសេចក្តីរាយការណ៍ថា វាជាអាហារបំប៉នសម្រកទម្ងន់ ប៉ុន្តែមានផ្ទុកនូវសារធាតុស៊ីប៊ូត្រាមីន ដែលបណ្តាលឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ។ปคบ.-อย.ทลายเครือข่ายยาลดความอ้วนผสมไซบูทรามีน ยึดของกลางกว่า 7 ล้าน

ក្រោយពីការចុះត្រួតពិនិត្យរោងចក្រនៅខេត្តសុងខ្លា សមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនៅក្រុមហ៊ុនមួយទៀតនៅខេត្តពិស្ណុលោក ។ ក្រុមហ៊ុននេះបានស្តុកទុកផលិតផលអាហារបំប៉នសម្រកទម្ងន់ និងចែកចាយទៅឱ្យអតិថិជន ។ ក្នុងការពិនិត្យនោះ ប៉ូលិសបានរឹបអូសយកផលិតផលប៉ះពាល់សុខភាពចំនួន៧០០ប្រអប់, ថ្នាំគ្រាប់ជិត៣ម៉ឺនគ្រាប់ ព្រមទាំងម្សៅផ្សេងៗសម្រាប់ធ្វើជាគ្រឿងផ្សំអាហារបំប៉ន ស្មើទឹកប្រាក់ចំនួន៣លានបាត ។

សមត្ថកិច្ចឱ្យដឹងថា ការចុះបង្ក្រាបករណីនេះ ដោយសារទទួលបានពាក្យបណ្តឹងពីអតិថិជនថា ពួកគេបានទិញអាហារបំប៉នសុខភាពទៅបរិភោគរួចហើយ ស្រាប់តែមានអាការៈញ័រដៃ-ជើង និងឈឺក្បាល ។ ដូច្នេះ សមត្ថកិច្ចជឿថា វត្ថុតាងដែលរឹបអូសបានមានផ្ទុកសារធាតុស៊ីប៊ូត្រាមីន សម្រាប់ផ្សំក្នុងអាហារបំប៉ន ។ បន្ទាប់មក សមត្ថកិច្ចក៏បញ្ជូនវត្ថុតាងទៅឱ្យនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រត្រួតពិនិត្យលទ្ធផល ។บุกโรงงาน ทลายเครือข่ายผลิตอาหารเสริม ผสมไซบูทรามีน โพส

លោក វិត្យា ស្រ៊ីប្រសីទ្ធភាព មេបញ្ជាការនាយកដ្ឋានបង្ក្រាបបទល្មើសលើកឡើងថា គ្រឿងផ្សំសម្រាប់ផលិតអាហារបំប៉ននៅក្នុងរោងចក្រ គឺគេបានកុម្ម៉ង់ទិញពីស្រុកមួយនៅខេត្តភាគខាងជើងប្រទេសថៃ ។ សមត្ថកិច្ចនឹងស៊ើបអង្កេតករណីនេះ ដើម្បីតាមចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀត ។

ជនជាប់ចោទដែលសមត្ថកិច្ចចាប់ខ្លួន ពួកគេនៅតែបដិសេធថា ពុំបានជាប់ពាក់ព័ន្ធនឹងករណីនេះទេ ។ រីឯម្ចាស់ក្រុមហ៊ុន និងឃ្លាំងស្តុកផលិតផល សមត្ថកិច្ចបានចោទប្រកាន់ពីបទជួញដូរសារធាតុញៀនប្រភេទលេខ១ ដោយខុសច្បាប់ ៕ทั่วไทย | Thai PBS News ข่าวไทยพีบีเอส