អ្នកតាមដានវិស័យរឿងភាគកូរ៉េជា្របមកហើយថាកាលពីថ្ងៃទី២៧ ខែធ្នូ ដំណឹងមរ.ណភាពតារាសម្តែង Lee Sun Kyun បានស្លាប់ក្នុងរថយន្តបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ ក្នុងរយៈពេលពីរខែកន្លងមកនេះ ឈ្មោះរបស់តារាសម្តែងរូបនេះបានលេចមុខក្នុងប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់ទៅលើការចោទប្រកាន់ករណីប្រើប្រាស់ថ្នាំញៀ.ន។Parasite' Actor Lee Sun-kyun Found Dead at 48 - The New York Times

រឿងអាស្រូវនេះបានរីករាលដាលចាប់តាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលប៉ូលិសបានប្រកាសថាអាជ្ញាធរកំពុងស៊ើបអង្កេតតារាល្បី ៗ មួយចំនួនដែលបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន។ ក្រោយមកនៅលើបណ្ដាញសង្គមមានមនុស្សជាច្រើនបានបង្ហោះថាតារាសម្តែង Lee Sun Kyun ស្ថិតក្នុងចំណោមដែលត្រូវប៉ូលិសស៊ើបអង្កេត។ កាលពីថ្ងៃទី២០ ខែតុលា តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់លោក Lee Sun Kyun បានសារភាពពីឧប្បត្តិហេតុនេះ ដោយនិយាយថាក្រុមហ៊ុន និងតារាសម្តែងរូបនេះផ្ទាល់នឹងសម្របសម្រួលការស៊ើបអង្កេតដោយស្មោះត្រង់ ខណៈតារាបប្រុសរូបនេះក៏បានសូមទោសចំពោះព័ត៌មានដែលបង្កផលប៉ះពាល់ដល់ទស្សនិកជនដូចគ្នា។

លោក Lee Sun Kyun បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសកាលពីថ្ងៃទី២៨ ខែតុលា ដោយបានសូមទោសអ្នកដែលទុកចិត្តលោកហើយធ្វើឱ្យសាច់ញាតិរបស់ខ្លួនឈឺចាប់។ អ្នកដែលចោទលោក Lee Sun Kyun គឺជាស្រ្តីម្នាក់ជាអ្នកគ្រប់គ្រងបារមួយកន្លែងក្នុងទីក្រុងសេអ៊ូល។ ស្រ្តីនោះបានផ្តល់ចម្លើយឱ្យប៉ូលិសនូវពេលវេលា និងទីកន្លែងដែល Lee Sun Kyun ប្រើប្រាស់សារធាតុហាមឃាត់សរុបចំនួន ៥ដងទាំងនៅផ្ទះរបស់នាងផ្ទាល់។ ខណៈពេលដែលតារាប្រុសរូបនេះបានអះអាងថាបានជួបស្រ្តីនោះ៤ដង។ លោកបានសារភាពថាលោកបានប្រើថ្នាំញៀនពីស្រ្តីនោះមែនប៉ុន្តែមិនដឹងថាជាសារធាតុញៀននោះទេដោយគិតថាជាថ្នាំងងុយដេក ហើយលោកមិនដែលមានចេតនាពាក់ព័ន្ធនឹងគ្រឿងញៀនដូចគ្នា។Korean stars mourn death of 'Parasite,' 'Coffee Prince' actor Lee Sun-kyunតាមរយៈការផ្តល់សក្ខីកម្មរបស់ភាគីទាំងសងខាង ការដែល Lee Sun Kyun មានទំនាក់ទំនងស្និទ្ធស្នាលជាមួយស្រ្តីនោះត្រូវបានលាតត្រដាង ធ្វើឱ្យតារាប្រុសរូបនេះ រងការវាយប្រហារតាមបណ្តាញសង្គមយ៉ាងខ្លាំង។

ក្នុងរយៈពេលពីរខែកន្លងមកនេះ តារាសម្ដែងរូបនេះបានប្រឈមមុខនឹងសម្ពាធពីភាគីជាច្រើន។ ស្រ្តីនោះធ្លាប់បានស្នើឱ្យ Lee Sun Kyun ចំណាយលុយ ៣៥០ លានវ៉ុន (ជាង២៧ម៉ឺនដុល្លារ )ដើម្បីរក្សារឿងនេះជាអាថ៌កំបាំង។ មិត្តភ័ក្តិរបស់ Lee Sun Kyun បង្ហើបថា ភរិយារបស់តារាសម្តែងរូបនេះគឺជាតារាសម្តែង Jeon Hye Jin ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដូច្នេះតារារូបនេះត្រូវខ្ចីលុយពីមិត្តភក្តិដើម្បីដោះស្រាយជាមួយស្រ្តីនោះ។ ជនម្នាក់ដែលបានផ្ទេរប្រាក់ទៅឱ្យ Lee Sun Kyun ប៉ុន្តែមិនបានដឹងពីគោលបំណងរបស់តារាសម្ដែងរូបនេះយកទៅប្រើប្រាស់ក្នុងន័យអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយក្រោយមក ហេតុការណ៍បានផ្ទុះឡើងដោយរងការចោទប្រកាន់ពីស្រ្តីនោះ ហើយតារាប្រុសរូបនេះបានដាក់ពាក្យប្តឹងស្រ្តីនោះដូចគ្នា។Parasite' actor Lee Sun-kyun found dead amid drug probe | Free Malaysia  Today (FMT)

ងាកទៅតារាសម្តែង Jeon Hye Jin ត្រូវជាភរិយារបស់តារាប្រុសនេះ មានការតក់ស្លុត និងរន្ធត់ចិត្តជាខ្លាំង នៅពេលដែលដឹងថាប្តីរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀននៅផ្ទះរបស់ស្ត្រីនោះ។ នាងបានព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងបញ្ចប់នីតិវិធីបញ្ជូនកូនប្រុសទីពីររបស់នាងទៅសិក្សានៅក្រៅប្រទេស ដើម្បីកុំឱ្យកូនរងឥទ្ធិពលពីទង្វើរបស់ឪពុកខណៈកូនប្រុសច្បងរបស់ពួកគេកំពុងសិក្សានៅអាម៉េរិក។ ហើយតារាស្រីរូបនេះបានលក់ផ្ទះរបស់នាង ដើម្បីដោះស្រាយបញ្ហាគ្រួសារផងដែរ។

លើកចុងក្រោយដែល Lee Sun Kyun បង្ហាញខ្លួនគឺនៅថ្ងៃទី២៣ ខែធ្នូ ដោយលោកបានទៅប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរជាលើកទី៣មានរយៈពេល១៩ម៉ោង។ កាលពីថ្ងៃទី២៦ ខែធ្នូ តាមរយៈមេធាវី Lee Sun Kyun បានស្នើឱ្យប៉ូលិសធ្វើតេស្តទាំងតារាប្រុសរូបនេះនិងស្រ្តីនោះ។ មេធាវីបាននិយាយថាភស្តុតាងនៃ Lee Sun Kyun ប្រើប្រាស់គ្រឿងញៀនត្រូវបានផ្តល់ឱ្យដោយភាគីម្ខាងប៉ុណ្ណោះ ។ ម៉្យាងវិញទៀត ប្រសិនបើការចោទប្រកាន់របស់ស្រ្តីនោះជាការពិត គំរូតេស្តរបស់ Lee Sun Kyun ត្រូវតែផ្តល់លទ្ធផលវិជ្ជមាន ប៉ុន្តែតាមពិតទៅ ក្រោយការធ្វើតេស្តពីរលើក លទ្ធផលគឺអវិជ្ជមាន។Actor Lee Sun-kyun of Oscar-winning film 'Parasite' diesLee Sun Kyun មានអារម្មណ៍អយុត្តិធម៌ ហើយសង្ឃឹមថាអាជ្ញាធរនឹងពិនិត្យមើលភាពអាចជឿជាក់បាននៃភស្តុតាង និងសក្ខីកម្មរបស់ស្រ្តីនោះហើយតារាសម្ដែងរូបនេះក៏បានស្នើសុំឱ្យប៉ូលិសកោះហៅលោកក្នុងទម្រង់មិនសាធារណៈ។

មុនពេលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ Lee Sun Kyun មានរូបភាពដែលល្អនៅក្នុងឧស្សាហកម្មកម្សាន្តហើយត្រូវបានទទួលស្គាល់សម្រាប់ការសម្ដែងរបស់លោក និងត្រូវបានគេចាត់ទុកថាជាបុរសគំរូក្នុងគ្រួសារ។ បន្ទាប់ពីតារាប្រុសរូបនេះបានទទួលមរណភាពហើយ នៅលើបណ្តាញសង្គម និងវេទិការនានាក្នុងទ្វីបអាស៊ី មហាជនជាច្រើនបានសម្តែងការសោកស្តាយយ៉ាងខ្លាំង។Parasite' star Lee Sun-kyun found dead in apparent suicide: reportផ្នែកមួយនៃទស្សនិកជនកូរ៉េជឿថា វិធីសាស្ត្រស៊ើបអង្កេតរបស់ប៉ូលិសគឺមិនសមហេតុផល ដែលបង្កឱ្យមានសម្ពាធយ៉ាងខ្លាំងលើតួសម្តែង។ កាលពីថ្ងៃទី២៧ ខែធ្នូ តំណាងអង្គភាពដែលទទួលបន្ទុកករណីនេះបាននិយាយថា មិនមានការស៊ើបអង្កេតខ្លាំងលើតារាសម្តែងនោះទេ កិច្ចប្រជុំការងារទាំងអស់បានធ្វើឡើងដោយមានការយល់ព្រមពី Lee Sun Kyun ខណៈប៉ូលិសក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់តារាសម្ដែងរូបនេះផងដែរ។ ដោយសារតែការស្លាប់របស់ Lee Sun Kyun ករណីនេះក៏នឹងត្រូវបិទដូចគ្នា។

គួរបញ្ជាក់ថា Lee Sun Kyun មានអាយុ ៤៨ ឆ្នាំ បានបំរើវិស័យកម្សាន្តអស់រយៈពេល២២ ឆ្នាំ។ លោកបានសម្ដែងក្នុងរឿងជាច្រើនដូចជា Prince’s Cafe, White Power, Triple, My Uncle, ខណៈភាពយន្តដែលលេចធ្លោជាងគេរបស់ Lee Sun Kyun គឺបានចូលរួមសម្តែងក្នុងរឿង Parasite ដែលជាភាពយន្តមួយទទួលបានពានរង្វាន់ភាពយន្តល្អបំផុត នៅអូស្ការក្នុងឆ្នាំ២០២០។ លើសពីនេះតារាសម្តែងរូបនេះបានទទួលពានរង្វាន់ជាច្រើនសម្រាប់ការសម្ដែងរបស់ខ្លួននាពេលកន្លងមកនេះ៕Parasite" actor Lee Sun-kyun found dead in South Korea, officials say - CBS  News