ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានពង្រីកទុន វិនិយោគកើនដល់ប្រមាណជិត ៤១លានដុល្លារ និងពង្រីកផ្ទៃដីរោងចក្រផលិត កើនទ្វេដង រយៈពេល១០ឆ្នាំ!
ភ្នំពេញ៖ កាលពីរាត្រីទី០៧មករា ឆ្នាំ២០២៤ នៅឯសណ្ឋាគារសុខាភ្នំពេញ។ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានប្រារពកម្មវិធីអបអរសាទរនូវជោគជ័យដ៏ល្អបំផុត ក្នុងឆ្នាំ២០២៣ និងឆ្នាំកន្លងមក រួមជាមួយនិងតំណាងចែកចាយទូទាំងប្រទេស ក្រោមបរិយាកាសសប្បាយរីករាយបំផុត។
លោក កុយ សុវណ្ណ (Koy Sovann) នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានសំដែងនូវអំណរគុណ ដល់ដៃគូសហការដែលជាតំណាងចែកចាយទូទាំងប្រទេស ដោយលោកបានលើកឡើងពីរបាយការណ៍អាជីវកម្ម និងប្រវត្តិខ្លះលើកមកបង្ហាញភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីបានដឹងពីយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់ក្រុមហ៊ុននៅពេលអនាគតដ៏ខ្លីខាងមុខផងដែរ។
ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ទទួលបានអាជ្ញាបណ្ណ័ ពីរាជរដ្ឋាភិបាលកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៣ ដោយដំបូងឡើយក្រុមហ៊ុនបានសាងសង់លើផ្ទៃដី៣ហិកតា និងបានដំណើរការផលិត ផលិតផលទឹកដោះគោដំបូងរបស់ខ្លួន នៅខែកញ្ញា ឆ្នាំ២០១៥ និងបន្តការផលិតនិងចែកចាយនៅលើទីផ្សារកម្ពុជា។ គិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានគាំទ្រពីមហាជន លើផលិតផលរបស់ខ្លួន និងមានការរីកចម្រើនជាលំដាប់។ ដោយក្រុមហ៊ុនបានបង្កើនទុនវិនិយោគបន្ថែម គឺកើនដល់ជិត ៤១លានដុល្លារ និងបានពង្រីកទំហំទីតាំងរោងចក្រផលិតផលរបស់ខ្លួនកើនទ្វេដង នៅលើផ្ទៃដីសរុប៦ហិកតា។
ជាមួយសុទ្ធិដ្ឋិនិយមនិងមោទនៈភាពលើការធ្វើអាជីវកម្មជោគជ័យនៅកម្ពុជា រយៈពេលកន្លងមក ក្រុមហ៊ុនបានបង្កើត និងផ្តល់ការងារដល់កម្មករ និយោជិតប្រមាណ៦០០នាក់ និងបានបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាប្រមាណជា ៨លាន ទៅ១០លានដុល្លារក្នុង១ឆ្នាំៗ។
លោក កុយ សុវណ្ណ (Koy Sovann) នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី និងក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ យើងខ្ញុំនឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រកបដោយនិរន្តភាព និងដើម្បីពង្រីកទំហំទីផ្សាររបស់យើងអោយកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបានផលិតផល១ប្រភេទ បន្ថែមទៀតគឺ៖ ទឹកដោះគោបេស៍ខៅ ប្រភេទប្រអប់ក្រដាសបរិស្ថាន ចំណុះ 1,284Kg ហើយរំពឹងទុកជាមុនថាផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំងនិងមានការពេញនិយមគាំទ្រ ពីអតិថិជនទាំងអស់ ។
ដើម្បីឆ្លើយតបទៅនិងបរិបទនៃការប្រគួតប្រជែងដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ។ ដោយមានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធន៍ក្នុងការចែកចាយលក់ផលិតផលយូរឆ្នាំព្រមទាំងការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លក្ខណ៍នៅក្នុងតំបន់រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់។ ក្រុមហ៊ុនមានការរំពឹងទុកជាមុនថា ការសហការធុរកិច្ចក្នុងឆ្នាំ២០២៤នេះនឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២៣ ហើយនឹងមានកំណើនមិនតិចជាង១០-១៥%នោះឡើយ ដោយសារយើងមាន យុទ្ធសាស្រ្តល្អ ផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អ នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន ។ យុទ្ធសាស្រ្តគន្លឹះឆ្នាំ២០២៤គឺ៖
- ការកសាងម៉ាកយីហោ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាមបណ្តាញសង្គម និង ឌីជីថល (Social and digital media)
- ការពង្រីកទីផ្សារតាមរយៈ កម្មវិធីលក់ជាពិសេសដល់ដៃគូលក់និងចែកចាយបន្ត
- ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយលើទូទាំងប្រទេស ។
ជាការថ្លែងអំណរគុណដល់ដៃគូតំណាងចែកចាយទាំងអស់ ក្រុមហ៊ុននឹងផ្តល់ជូននូវការលក់ដោយបញ្ចុះថ្លៃពិសេសជាច្រើនជូនដល់អតិថិជន។
អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា! អង្គរមីលល្អសម្រាប់សុខភាពអ្នក!
ប្រភពអត្ថបទពីក្រុមហ៊ុន




.jpg)
.jpg)




:max_bytes(150000):strip_icc()/microplastics-0273e637d416468aa86b8eb8268be972.jpg)
























.jpg)


