ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន IRON FACTORY IKEDA នៅខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានបង្ហោះរូបផ្លែចេកផលិតពីដែកនៅក្នុងអ៊ីនធើរណេត ព្រមទាំងសរសេរថា វាជាផលិតផលរបស់ក្រុមហ៊ុនសម្រាប់លក់នៅលើទីផ្សារ ។ ក្រុមហ៊ុនបញ្ជាក់ថា បច្ចុប្បន្ន ផលិតផលនេះលក់ដាច់ខ្លាំងលំដាប់ទី១ នៅលើពិភពលោក ហើយមានតែក្រុមហ៊ុននេះមួយប៉ុណ្ណោះ ដែលបានផលិតផ្លែចេកដែកលក់ឱ្យអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5oFEnjIl_fCPdEsa25hHCBjjldDri0JShwaSwIXR5KZ1Yfq0n3ERGC1VwTYStCkPs_PB6E-HKtntvLZ7TUZ9uJEbF4AZNJ03hlfMXQZPAaBY7bufFKmP_yRjWbZURtBi-oYH0FLJA1oQN4HAU27nrfXaIc3n63JO2Vtd2Ox919nfMbMalQZGTO4HhBhk/s710/photo_2023-12-02_11-13-46%20(3).jpg

ការបង្ហាញពីផលិតផលផ្លែចេកដែកក្នុងអ៊ីនធើរណេតបានធ្វើឱ្យមនុស្សជាច្រើននាក់ចាប់អារម្មណ៍ ហើយសង្ស័យថា តើផ្លែចេកដែកជាអ្វី? តើគេទិញវាយកទៅធ្វើអ្វីខ្លះ? មនុស្សមួយចំនួនបានសន្និដ្ឋានខុសៗគ្នាថា វាជាផលិតផលរបស់ប្រទេសជប៉ុន សម្រាប់បម្រើអារម្មណ៍ផ្លូ.វភេ.ទ ។ រីឯអ្នកខ្លះទៀតនិយាយថា វាអាចជាវត្ថុម្យ៉ាងមានថាមពលពិសេស ឬជាឧបករណ៍សម្រាប់សង្កត់នៅលើក្រដាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIcHwy8Yg5xwy6nPB6wyu_Whc31_nfeeFr4AE6Jg9p6mCeZQsIvkZ-6STHDO4gTG09XStAmSPIM60ciCm-9r4ccQYUJGQOh8yXQGHlOPwZ7eXtKolM708n_75OZUYVBaINwAkTaQfOZYzuQxEYyNPzaFJWKe6DDoDA1t2G4AaWrW_1VLg4Kl9j-cNMAJc/s680/photo_2023-12-02_11-13-46%20(4).jpg

ប៉ុន្តែសម្រាប់អ្នកដឹងពីមុខងារប្រើប្រាស់របស់ផលិតផលនេះបានចេញមកបកស្រាយ ដើម្បីឱ្យគ្រប់គ្នាអស់ចម្ងល់ពាក់ព័ន្ធនឹងផ្លែចេកដែក ។ ពួកគេបកស្រាយថា វាជាញញួរចេកដែក (Banana Hammer) ប្រើប្រាស់សម្រាប់ដំដែកគោល ។ ឧបករណ៍នេះបានផលិតឡើងតាំងពីឆ្នាំ២០២០ មកម៉្លេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលពួកគេចង់ប្រើញញួរផ្លែឈើសម្រាប់ដំដែកគោល ។ ផ្លែចេកដែកមានលក្ខណៈពិសេសមួយ គឺគេអាចប្រើប្រាស់វានៅកន្លែងដែលមានសីតុណ្ហភាពខ្ពស់រហូតដល់១.០០០អង្សារសេ ទើបអតិថិជនពេញនិយមវាខ្លាំង ។

ក្រុមហ៊ុន IRON FACTORY IKEDA បញ្ជាក់ថា ផ្លែចេកដែកនេះត្រូវបានផលិតឡើងពីលោហៈទាំងអស់ ហើយផ្លែចេកនីមួយៗមានទំហំ និងរូបរាងមិនដូចគ្នាទេ ។ វាមានទម្ងន់ស្មើនឹង១,៥គីឡូក្រាម ហើយក្រុមហ៊ុនដាក់លក់ក្នុងតម្លៃប្រមាណ៧៨ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១ផ្លែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicgkbPz5PcLMNyjlNTNktopmOd00p7SvIBnZykH0ex6x8OwMiln5YwlCYz2e9PScvCCxSlTgDo9tR_KBP8qi0QJ85kN7Lr6dYgrr5QyKK6MXklRcNOTVqdNjJ85KOwI1g-5mPVhGFOtJHz79XBdJe71dsY7JdLLffmVUYhEFvKoc9PzvIiRPqhUrdiVrY/s800/photo_2023-12-02_11-13-46%20(2).jpg