Home Blog Page 132

ស្ដែងៗ នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកពីរគ្រឿងបុ.កគ្នានៅកណ្ដាលសមុទ្រការីប៊ីន

0

ឧប្បត្តិហេតុផ្លូវទឹកដ៏មិននឹកស្មានដល់! នាវាចម្បាំងដ៏ធំមួយរបស់កងទ័ពជើងទឹកអាមេរិក បានជ្រុលទៅបុ.កគ្នាជាមួយនាវាផ្គត់ផ្គង់កងទ័ពជើងទឹកក្នុងអំឡុងពេលប្រតិបត្តិការចាក់ប្រេង បណ្ដាលឲ្យកងនាវិកចំនួន ២នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ BBC ដោយដកស្រង់ចេញពីរបាយការណ៍របស់ទីបញ្ជាការភាគខាងត្បូងយោធាអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX4VqvwV0wINr3-zKSsjQy-VcC1hM0-vI7Cr-8u7oy_XtZLSbipSe67c-ui2JAQmEwNhRDjxRpCkFcznJ1DkW6mW1PPvpaTl7mmVylnXMibEBAtxyEFAAxPfs-0ZecMZEEoMUVSDKHZTVaC7T-c6efWbfZJR0WowPJMrsgB6VGFVHvUgVzdb8jonsjO06k/s800/photo_2026-02-13_15-18-27.jpg
តាមការឲ្យដឹងរបស់ប្រភពខាងលើនេះ មនុស្សយ៉ាងហោចណាស់ពីរនាក់បានរាយការណ៍ពីរបួសស្រាលក្នុងអំឡុងពេលប្រតិបត្តិការចាក់ប្រេងបំពេញបន្ថែមនៅកណ្ដាលសមុទ្រការប៊ីន ជិតអាមេរិកខាងត្បូងកាលពីថ្ងៃពុធ ។ តាមការបញ្ជាក់នាវាទាំងពីរគ្រឿងដែលបានប៉ះទង្គិចគ្នានេះ មួយគឺជានាវាពិឃាតថ្នាក់ Arleigh Burke USS Truxtun របស់កងទ័ពជើងទឹក និងមួយគ្រឿងទៀតគឺជានាវាគាំទ្រការប្រយុទ្ធរហ័ស Supply-Class USNS Supply ដែលទ្រទ្រង់គ្រឿងភស្តុភារសម្រាប់កងទ័ពជើងទឹកអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2jzWMFbkZBxAUpVs6HLbl9U5o1PX0n71yh8BOprx4AxLNho31zl7UWm3z0co5c0tuPbi3l9zaj51igz9kPv_fTXuXLlEx2UukkThinekPXbckiIaEts7pNUjWVE5GfPsJRocauPCUmWNGoy-aQuOW3-F6frSWc2x2oP1yt0veBKIki3p-zLr46_IX5SL/s1000/photo_2026-02-14_09-30-16.jpg

ជុំវិញហេតុការណ៍ដែលបានកើតឡើងនេះ ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកមិនបានបញ្ជាក់ពីមូលហេតុនៃការបុ.កគ្នានោះឡើយ ហើយបាននិយាយថាឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតជាបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPEVkeK5Dw9TuQUCU4t2aBfi6mutL_M6YfEKqbg7CJ2z2IHwCHeU3FBMjel_XuBYFQRuoQQg0-L-7T_rqFNFf2P8EobZrcNcIrX87H2QnBpbhdAiQNJzwFgMv9Wkmhz9UXeMmmI3qiy6kleIDgXZfXaXm8Io0wxhiv1Lnz27gCgx_ui4EX9JL0qlgLtR25/s1280/photo_2026-02-13_15-18-28%20(2).jpg
យោងតាមកាសែត Wall Street Journal មូលហេតុដែលកងនាវារបស់សហរដ្ឋអាមេរិកមានវត្តមាននៅក្នុងតំបន់ការ៉ាប៊ីន គឺដោយសារតែវាជាផ្នែកមួយនៃគោលបំណងដែលរដ្ឋបាលលោក ត្រាំ ដើម្បីកំណត់គោលដៅក្រុមជួញដូរគ្រឿងញៀ.ន ចាប់តាំងពីលោក Trump បានចូលកាន់តំណែងឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCYi6LZhjshc3jOwTnPnax-d85EvlCBu0DjZBVDc81wgsaDNOb45JzRtsYNChlUYPXtX3zw2cJTm4WN69img2LJnh0pkgD5BsDVjre1lz2eEKbCE1QTzt4fUgEmLOks_30zOIuRmiTST89dTEUpmYXhTnuKSknozgqo2bhnRn6CUL1VItA5OVs2TVOojHd/s1280/photo_2026-02-13_15-18-28.jpg

បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏បានប្រើប្រាស់វត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នោះ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រេងរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីប្រទេសនេះ លោក Nicolas Maduro ក្នុងប្រតិបត្តិការឆ្មក់ចូលទាំងកណ្តាលអធ្រាត្រកាលពីខែមករាកន្លងទៅ៕

ច្បាស់ការហើយពេលនេះ! មេរោគអេដស៍ លែងជាជំងឺកា.ចសា.ហា.វដ៏គួរឲ្យខ្លាចទៀតហើយ!

0

ក្រោយគំរា.មកំហែ.ងលើជីវិតមនុស្សអស់រយៈពេលជាច្រើនទសវត្សន៍កន្លងមក ឥឡូវនេះមេរោ.គអេដស៍ (HIV) លែងត្រូវបានចាត់ទុកថាជាជំងឺដ៏កា.ចសាហា.វតទៅទៀតហើយ ដោយសារការរីកចម្រើនផ្នែកវេជ្ជសាស្រ្ត និងការអភិវឌ្ឍន៍លើបច្ចេកទេសព្យាបាលរបស់មនុស្ស។ នេះបើតាមការដកស្រង់របាយការណ៍ពីអង្គការសុខភាពពិភពលោក(WHO) ចុះផ្សាយដោយគេហទំព័រ Hashem Al-Ghaili។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1R_ws65nfuNYcdHpoMvja4zffq8Y-XCzu7SNbHpa9579GAVwP8pdHSO6NidMW4W9ZHbvqqfLlixMiJEDrHLUctJ_GuEpaaDVhtEreL-zCqUSPPdvmhDQZhhDX_n1HPqadvLbyhjWBY9YiDmr8tmXa0Y_n4StdGfIJIgdMOL00ZFqLl2AsZv_8HrJIqU35/s1024/photo_2026-02-13_14-24-48%20(3).jpg
នៅក្នុងឆ្នាំដំបូងៗនៃការរាតត្បាតមេរោគអេដស៍ ឬជំងឺអេដស៍ក្នុងទសវត្សរ៍ឆ្នាំ 1980 និង 1990 គេពុំទាន់រកឃើញព្យាបាលណាមួយដែលមានប្រសិទ្ធភាពទេ ដូច្នេះមនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានស្លាប់។ ប៉ុន្តែសព្វថ្ងៃនេះ ដោយសារការរីកចម្រើនផ្នែកវេជ្ជសាស្រ្ត ឱសថព្យាបាលនិងវិធីព្យាបាលទំនើបៗជាច្រើនត្រូវបានបង្កើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFddjBVHDcABGhyv5q0rHqVMpKKb9BJ3MIuP9KBYEKYsv18I4VYjctQIFNh8Y0ODhQOjvr6B1Z2yhitVkboFGMkKRV5NIPhTp39s3ceMZfCPzhH6tYofkSIsVRCuNVZ-JkKRSXn9EDz5WVHa_7DKp5ZBy6jGW8MJlyxeZSYSm6myYsWlP9iMwJ0h4yWaI/s1280/photo_2026-02-13_14-24-48.jpg

គិតមកត្រឹមឆ្នាំ 2025 ថ្នាំប្រឆាំងមេរោគអេដស៍ (ART) ត្រូវបានដាក់សាកល្បងឲ្យប្រើប្រាស់បានជោគជ័យ ហើយបានផ្លាស់ប្តូរស្ថានភាពនៃជំងឺយ៉ាងខ្លាំង។ អ្នកដែលមានលទ្ធភាពតែងតែស្វែងរកថ្នាំប្រភេទនេះ ដោយពួកគេរំពឹងថា វានឹងអាចជួយពួកគេរស់នៅបានយូរដូចជាមនុស្សធម្មតាដែលគ្មានមេរោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDX8rufvh3z7-v28qyOG995pKhqS_2zvtATTVTrCsgyk6T09CL0Ot1xMBOTUYdLlGeJ8FE86dl8bOTlV2S1Is6j01YPYRm0G0AQhFVZGQhM59gORV8qy8RuGgMWykwWHIGKBy4FpZxfPd1qHzGSBqa6xqNEskdlrWBGNxkQhY2EgQnrt0VDp6CIJwshMLJ/s1280/photo_2026-02-13_14-24-47%20(2).jpg

តាម WHO នៅពេលដែលមនុស្សមានផ្ទុកមេរោគអេដស៍ណាម្នាក់បានលេបថ្នាំ ART ជារៀងរាល់ថ្ងៃ នោះមេរោគនឹងចុះខ្សោយខ្លាំងនៅក្នុងខ្លួនរបស់ពួកគេ។ កត្តានេះនឹងជួយឲ្យពួកគេរស់នៅបានយូរ និងរស់នៅបានដូចមនុស្សទូទៅធម្មតា ហើយអាចឲ្យពួកគេធ្វើការ សិក្សា មានគ្រួសារ និងរស់នៅប្រកបដោយសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82UCZgZU7V77n_lfUEt39J15tFxJaUjjH_17dbRBuVz3WDhkSsdHYVWurMGZTZr2TEd-PCvNBegFFWp0utiXQ4QvS1E0cWodNlAJXNNHM7NouV2rzt8f0vYBkTbUeVYGCZLeNHSXgvsETgltsoXRKZxDR5FQS8yZICAhEjpearexejSWa65MzFp9iIJEq/s1200/photo_2026-02-13_14-24-47.jpg

អ្វីដែលកាន់តែពិសេស ជាមួយនឹងការព្យាបាលត្រឹមត្រូវក្នុងរយៈពេលយូរ វានឹងអាចកាត់បន្ថយបរិមាណមេរោគនៅក្នុងឈាមឲ្យនៅតិចតួចបំផុត រហូតឈានដល់កម្រិតដែលគេលែងអាចពិនិត្យឃើញតទៅទៀត ដែលជួយឲ្យអ្នកជំងឺមានប្រព័ន្ធភាពស៊ាំរឹងមាំ ហើយមិនអាចចម្លងមេរោគអេដស៍ទៅដៃគូផ្លូវភេទរបស់ពួកគេបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8sv9KfpH1iUpSCNerT1cgLcFyKGPwRbmSMCt771CRjIVAdHzDu2v3XFP-hih__gusMxqIOqxSSPgH9Rs1lQzthJ3F3CeZIlaIMlYhp3g-x1P-n9z2EZPZZQz2_BEHv6DOvf4A7YePNP45rNDuIqIzxdaR_mLBPrvuDsrgtkcnUV0k6uBrrIpnsnehF7ui/s750/photo_2026-02-13_14-24-48%20(2).jpg

យ៉ាងណាមិញ បើទោះជាមានថ្នាំពន្យាដែលមានប្រសិទ្ធភាពខ្ពស់ និងរបៀបព្យាបាលដែលទំនើបៗក្ដី មេរោគអេដស៍នៅតែត្រូវបានចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ប៉ុន្តែអាចគ្រប់គ្រងបាន ដោយលែងជាការគំរា.មកំហែ.ងដល់ជីវិតមនុស្សដ៏គួរឲ្យខ្លាចតទៅទៀតហើយ៕

យូហៃ ទទួលបានការសរសើរក្រោយពីមិនយកកាដូជាសាច់ប្រាក់សុទ្ធពីអ្នកគាំទ្រ

0

តារាចម្រៀងរ៉េប យូហៃ កំពុងទទួលបានមតិសរសើរពីអ្នកនិយមលេងអ៊ីនធឺណិតបន្ទាប់ពីម្ចាស់ពានរូបនេះបដិសេធមិនយកប្រាក់ចេញពីដៃអ្នកគាំទ្រកំឡុងពេលធ្វើការសម្តែងនៅក្នុងផាប់មួយកន្លែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41qNhpaGPEqbNy8qboOhydMdGYo9SYskjKAtAQKFcC-exGzwinskKCFHr3xYOkxgdG-Ynn97Ga8CWT5tM8fzEBmxz9sVYFJ47zFUCTOqDgV19RgXuNDjluGluXCPGsxYppKjz6tpoHRXq-CUupmsnR-P6crwwYuxPuf3ky03BqAYoVd4J05K1GvA4pYl8/s1440/image_2026-02-13_14-05-10.png
បន្ទាប់ពីក្លាយជាម្ចាស់ពាន The Rapper Cambodia យូហៃ បានក្លាយជាCaptain មួយរូបក្នុងចំណោម៣រូបក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីដែលទើបនឹងបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ងាកមកកាន់ស្នាដៃចម្រៀងវិញ យូហៃ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈបទចម្រៀង «ស៊ីជម្ពូ» សហការជាមួយ Jady, «ម្តងហើយម្តងទៀត» «ស្ទាវជ័រ»
ជាមួយ GMENGz , និងបទ «១ណា» ជាមួយនរិទ្ធ។ ក្រៅពីបទចម្រៀង យូហៃ បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជុំវិញសម្ព័ន្ធភាពជាមួយនឹង រ៉េត ស៊ូហ្សាណា ដែលជារឿយៗអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7wggNWVsISklfmwYqRpUWNXY-oanOz3T-6ERX_o6bFvv8BY62WszWg-IzsjiMxd0Pn7OlY_PwEqJTVcdyP5c7cbrY2lV0zWL0onBtZEbvfLomCdHRUaTdFO3TD-zYiUXQOic1RpYLIvAbNtqwaB4lDjojmmA6IQwXe5e0pOUFdJVoqQzgow3bq_CG6YeZ/s1280/image_2026-02-13_14-05-12.png

យ៉ាងណាមិញអ្វីដែលធ្វើឱ្យទស្សនិកជនសរសើរគឺសកម្មភាពថ្មីៗនេះរបស់ យូហៃ។ តាមរយៈការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុកគេបានឃើញ យូហៃ កំពុងតែសម្តែងបទ «ស្ទាវជ័រ» នៅក្នុងផាប់មួយកន្លែងដោយផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវនៅទីនោះតាមរយៈបទចម្រៀងរបស់លោក។ ជាមួយនឹងអ្នកគាំទ្រជាច្រើនដែលកំពុងសប្បាយផង ថតវីដេអូផងស្រាប់តែគេបានឃើញអ្នកគាំទ្រម្នាក់បានហុចក្រដាសប្រាក់ដុល្លារមួយសន្លឹកមកកាន់ យូហៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvvwNwaD-yMIT3PjObGtmRQtAPltNgV_stMNHhDqI4vVFFe6P4CmKfX8t9j4rAPGlmlEjwRGMZMV-RYof-ApYAj46IkcgngOO8y4gBoLYYEyV5y-N7LcDXi4LqTleoyAgy_BalAZL5lStoWSyIokzZgz_gCvaDD9cixHO-AYIZqFCQADKtJEr5wOo3YSod/s1164/1770946292923.jpg

ទោះជាយ៉ាងណា យូហៃ បានបដិសេធភ្លាមៗដោយមិនទទួលយកលុយពីអ្នកគាំទ្រឡើយ។ វីដេអូមួយនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើទិកតុកជាមួយនឹងមតិសរសើរនិងគោរពចំពោះសកម្មភាពរបស់ម្ចាស់ពានរូបនេះ។ កាយវិការបដិសេធទទួលកាដូជាសាច់ប្រាក់ពីអ្នកគាំទ្ររបស់ យូហៃ ក៏ត្រូវបាន GMENGz ធ្វើការបង្ហោះឡើងវិញផងដែរ៕

មកដឹងពីប្រវត្តិដ៏ជូរចត់នៃទិវានៃក្ដីស្រឡាញ់

0

ជារៀងរាល់ឆ្នាំ នៅពេលដែលខែកុម្ភៈឈានចូលមកដល់ បរិយាកាសជុំវិញខ្លួនហាក់ប្រែជាពណ៌ផ្កាឈូក និងក្រហម។ មនុស្សម្នាសម្រុកទិញផ្កាកុលាប និងសូកូឡា ឬរបស់របរផ្សេងៗជូនអ្នកមានគុណ ឬមនុស្សជាទីស្រឡាញ់។ ប៉ុន្តែតើអ្នកដឹងទេថា នៅពីក្រោយថ្ងៃដ៏ផ្អែមល្ហែមនេះ គឺជាសាច់រឿងប្រវត្តិសាស្ត្រដ៏កម្សត់ និងការតស៊ូដើម្បីសេរីភាពនៃសេចក្តីស្រឡាញ់?

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBTkU6mkgQM3T9mEYLHVLv7prkdKjt00-Lvl7fwIizhlutLOLyqWSbdV7gKuciUr8HA-sV40HEKjCvWPxkyOib3BXnhVpucyme8KM2wzivXikjRSUSe2Vxdw8jJFL7mTRAbxMewBp9KKee4oxhMEPQelLrUqmOL6GoTLgWdLKM4irjoCqMeh5vYJH0twCH/s1200/photo_2026-02-14_08-37-17%20(2).jpg

    រឿងរ៉ាវចាប់ផ្តើមឡើងនៅក្នុងចក្រភពរ៉ូមដ៏ខ្លាំងពូកែ ក្រោមការគ្រប់គ្រងរបស់អធិរាជ Claudius II (រហស្សនាមថា Claudius ឃោរឃៅ)។ នាសម័យនោះ រ៉ូមត្រូវការទាហានជាច្រើនដើម្បីធ្វើសង្គ្រាម ប៉ុន្តែបុរសៗមិនចង់ចាកចេញពីប្រពន្ធកូន និងសង្សារឡើយ។ ដោយកំហឹង អធិរាជ Claudius បានប្រកាស “ហាមឃាត់ការរៀបការ និងការភ្ជាប់ពាក្យ” ទាំងអស់ក្នុងទីក្រុងរ៉ូម។ ក្នុងចំណោមអ្នកដែលមិនសុខចិត្ត មានលោកបូជាចារ្យម្នាក់ឈ្មោះ Valentine។ លោកយល់ថា ច្បាប់នេះផ្ទុយនឹងឆន្ទៈរបស់ព្រះ និងសិទ្ធិរបស់មនុស្សជាតិ។ លោកបានសម្រេចចិត្តលួចរៀបការឱ្យគូស្នេហ៍វ័យក្មេងជាសម្ងាត់ នៅក្នុងបន្ទប់ងងឹត ឬទីកន្លែងស្ងាត់ៗ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEichOh98Xx05hf-GJAic7SEP6TzwxdukXxOivqQku_65_hOKrhL8LjdGnPw2-dyyOGdAwZ6DSLoy3WF5YIR9CgUFq0yNrtGCDTIrzE1z-kN29xw5DkQLJmJqKHeaJX55eS2Iiy2JBsu6VVQijbPRfvFuXGTp9WZ1q7f9oy2JyljbTWBXa8LTtAiLXadKkIk/s1280/photo_2026-02-14_08-37-16.jpg
    នៅពេលសកម្មភាពរបស់លោកត្រូវបានបែកការណ៍ លោក Valentine ត្រូវបានចាប់ដាក់គុកងងឹត។ ក្នុងអំឡុងពេលនោះ រឿងរ៉ាវដ៏រំភើបមួយទៀតបានកើតឡើង គឺលោកបានស្គាល់កូនស្រីរបស់អ្នកយាមគុកម្នាក់ដែលភ្នែកពិការ។ ដោយសារជំនឿ និងសេចក្តីមេត្តា លោកបានបន់ស្រន់រហូតដល់ភ្នែកនាងមើលឃើញជាធម្មតាវិញ។
    នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២៧០ (គ្រិស្តសករាជ) មុនពេលគេយកលោកទៅប្រហារជីវិត លោកបានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់នារីម្នាក់នោះ ដើម្បីជាការលា និងលើកទឹកចិត្ត ដោយចុះហត្ថលេខាយ៉ាងខ្លីថា “Your Valentine”។ ឃ្លានេះហើយ ដែលបានក្លាយជាមរតកស្នេហាមកទល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNPXnvogZVicILs9qqFck9-GqguAOD7WccXFb6aq0ntQ1gUrJ-99nOfypBYoNDlUOU5Lrwkarhzssd1s-KpyMgnJaIBiDWfaliRbrnnEHE2kCBlvvv9YpCcD79BsnRR8DIiTa5Z1s6g4yTpg4xnHzYwWY4m2Vd-gfu68yDS7B2B7OEmg3Z6MtAGj6uQwNg/s1280/photo_2026-02-14_08-37-17.jpg

    មុនពេលគ្រិស្តសាសនារីកសុសសាយ រ៉ូមបុរាណមានពិធីបុណ្យមួយឈ្មោះថា Lupercalia នៅថ្ងៃទី ១៣-១៥ កុម្ភៈ ដែលជាពិធីបុណ្យបូជាសត្វដើម្បីសុំសេចក្តីសុខ និងឱ្យស្ត្រីងាយមានកូន។ រហូតដល់ចុងសតវត្សទី៥ ព្រះវិហារកាតូលិកបានសម្រេចចិត្តលុបបំបាត់ពិធីបុណ្យបែបជំនឿដើមនោះ ហើយប្រកាសយកថ្ងៃទី ១៤ កុម្ភៈ ជាថ្ងៃបុណ្យ Saint Valentine ដើម្បីផ្តល់កិត្តិយសដល់លោកបូជាចារ្យដែលបានស្លាប់ដើម្បីស្នេហា។

    ប៉ុន្តែនៅសតវត្សទី១៤-១៥ កវីល្បីៗដូចជា Geoffrey Chaucer បានចាប់ផ្តើមសរសេរកំណាព្យភ្ជាប់ថ្ងៃនេះទៅនឹងរដូវស្លឹកឈើលាស់ដែលបក្សីរកគូ។ ចាប់ពីពេលនោះមក វាក៏វិវត្តទៅជាការផ្ញើសំបុត្រស្នេហា ការជូនផ្កា និងការបង្ហាញចិត្តភក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJRyIgrKkOPnsqz-qOn4ZQAAit68Vx5DzBvjcbdFc22au0c58EqpQdXCWv2I2y8FdZHdJc8QM3jIVdPmVDDTmnLtP38TUapVH1v5-kRDiXlnlARx57EFOTzLrGQVooqpyVDnyIc1JHNN8sZMFaGGGEmXO6kF783zsy86WgamLrz0_uYDZvyW4n0hxuXpKI/s915/photo_2026-02-14_08-37-18.jpg

    បច្ចុប្បន្ននេះ យុវវ័យតែងយល់ច្រឡំថា Valentine ឬថ្ងៃនៃសេចក្ដីស្រឡាញ់ មានន័យត្រឹមតែជាក្ដីស្នេហាចំពោះសង្សារ ឬប្ដីប្រពន្ធប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ ថ្ងៃនេះគឺសំដៅដល់ ក្ដីស្រឡាញ់មេត្តា ការចែករំលែកដល់អ្នកខ្វះខាត ក្ដីស្រឡាញ់ចំពោះគ្រួសារ ក្ដីស្រឡាញ់ចំពោះខ្លួនឯងផងដែរ ព្រោះបើអ្នកមិនស្រឡាញ់ខ្លួនឯងផងនោះ តើអ្នកអាចស្រឡាញ់អ្នកដទៃបានដោយរបៀបណា?

គណបក្សប្រជាជនខកចិត្តខ្លាំងចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនរាប់សន្លឹកឆ្នោតនៅខេត្តឈុនបុរីឡើងវិញ

0

ទោះជាពលរដ្ឋខេត្តឈុនបុរីរកឃើញភាពខុសប្រក្រតីជាច្រើននៅមណ្ឌលបោះឆ្នោត រាប់សន្លឹកឆ្នោត និងទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតឡើងវិញ ប៉ុន្តែគណៈកម្មាធិការបដិសេធ និងថាគ្មានភាពខុសប្រក្រតីអ្វីឡើយ ។ ការមិនរាប់សន្លឹកឆ្នោតឡើងវិញធ្វើឱ្យពលរដ្ឋខេត្តឈុនបុរី ក៏ដូចជាគណបក្សប្រជាជន (អតីតគណបក្សកាវក្លៃ) ខកចិត្តយ៉ាងខ្លាំងដោយសារការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ គ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ព្រមទាំងលម្អៀងទៅគណបក្សភូមិចៃថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVYPM3e5WiHn_y81ZEJ1w_3M8FX52Y46N0fQYDrzbaonOWQLHEt4GWcReCzQtTGmhwnZtoICNleHXfVWHT33ff-5x8G_bp6nj1yMkQ3v2Lp0s443HCtS7U-yNG4t5hyphenhyphen0_J-61mTgHL_7S-0ybOaoWPGoRgrUFe9NrXhINkZgDzq3LiN4uhqzwobOBS7wz1/s800/photo_2026-02-13_09-39-47.jpg

គណបក្សប្រជាជនបានបង្ហាញការខកចិត្តយ៉ាងខ្លាំងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនរាប់សន្លឹកឆ្នោតឡើងវិញក្នុងមណ្ឌល១ ខេត្តឈុនបុរី ទោះជាពលរដ្ឋធ្វើបាតុកម្មជាច្រើនថ្ងៃទាមទារបង្ហាញតម្លាភាពពីការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ក្តី ។ គណបក្សប្រជាជនអំពាវនាវឱ្យគណៈកម្មាធិការនេះរាប់សន្លឹកឆ្នោតដើម្បីឱ្យពលរដ្ឋអស់សង្ស័យពីការលម្អៀងទៅរកគណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyPp7tCJxqt8U0hDcyIgEvYrQcCUBaFDVIq2jBykzeufjlPjgfb8W67EqksAman3x-AKTARXvX4jpblRANtZDlgC4oWOigQ58xP5ET_ebwOWbaQE0iGSzCpEwr2hAv-GVdN1roPmc4sqQ4w5jJMg2N5u3BQo_9UsnIPk7eT6y0iI5sD9rbz3HSkWgqLt2x/s800/photo_2026-02-13_09-39-45%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានសម្រេចមិនរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌល១ ខេត្តឈុនបុរី ដែលការសម្រេចនេះបន្ទាប់ពីគណបក្សប្រជាជនបានប្រមូលភស្តុតាងពីភាពខុសប្រក្រតីជាច្រើនកើតឡើងនៅមណ្ឌលបោះឆ្នោត មណ្ឌលរាប់សន្លឹកឆ្នោត និងបញ្ជូនភស្តុតាងទៅគណៈកម្មាធិការដើម្បីស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjZgyHaBYrnCgf-Zm5ATHufD4h8ZrHAl3J_YGk4_BZICOfOPuCCRXXLPFQuToMMGb801Dpgm-6d9sCdJDnHBUYs8djs4shawPpc2BTj0J-N-JmFd6jxtwZeySoW6lBYemP7yRbroASPTgqRxKQTYtUUpijYSrckuGgtxjgCW4MqgJSMUzExhK-9wU-kK0/s800/photo_2026-02-13_09-39-45%20(3).jpg

គណបក្សប្រជាជនបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលគណៈកម្មាធិការមិនប្រើប្រាស់អំណាចស្របច្បាប់របស់ខ្លួនក្នុងការរាប់សន្លឹកឆ្នោតជាថ្មីនៅមណ្ឌលបោះឆ្នោតដែលមានភាពខុសប្រក្រតី ដោយគណបក្សនេះបញ្ជាក់ថា ការរាប់សន្លឹកឆ្នោតជាថ្មីនឹងមិនធ្វើឱ្យលទ្ធផលបោះឆ្នោតផ្លាស់ប្តូរទេ ប៉ុន្តែដើម្បីឱ្យពលរដ្ឋអស់សង្ស័យ និងឈប់ចោទប្រកាន់គណៈកម្មាធិការ ។ វានឹងធ្វើឱ្យពលរដ្ឋមានទំនុកចិត្តលើការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ប្រព្រឹត្តទៅដោយតម្លាភាព និងបញ្ជាក់ពីសន្លឹកឆ្នោតរបស់ពលរដ្ឋយ៉ាងត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCWGVg_Z1KmFyrQzyvoT7v2nVUxjX4Z1CkVEssxbhb49dNR6Nfc9AO_hGDFTNtudWZhDqPaBMux7hoM4XA3qoUpaC0TqZaHZRE4pA8zVbLoVwB9c1E3zvqpFk-2c-OwtbrE4lrsAnD9fCndygD6SUkbXbMD-XXSZxoeY1Psf7lzm-y2qL48qBzlXe_TK04/s800/photo_2026-02-13_09-39-45.jpg

គណបក្សប្រជាជនអំពាវនាវឱ្យគណៈកម្មាធិការរាប់សន្លឹកឆ្នោតជាថ្មីនៅមណ្ឌល១ ខេត្តឈុនបុរី និងរាយការណ៍ពីលទ្ធផលការរាប់សន្លឹកឆ្នោតក្នុងមណ្ឌលនេះជាបន្ទាន់ ។ រីឯមណ្ឌលផ្សេងទៀតដែលគណបក្សប្រជាជនរកឃើញភាពខុសប្រក្រតី គឺគណបក្សប្រជាជននឹងបន្តប្រមូលភស្តុតាងបញ្ជូនទៅគណៈកម្មាធិការឱ្យរាប់សន្លឹកឆ្នោតជាថ្មីតាមការប្រកាសជាសាធារណៈកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNgeGcMxig22iR1oizVXbc9oyAhQrU5zl4iJSasUvkrl4VpK8CseNp_Qdfe5YQ5XhX1bfBr6usgjFGB0iTQyKsNUvt1xc9jjq2teZkA8lAEEjGkI7TuB70K9QzR5AaD2A0GTct7J95Jx2b2GGf73AAuwADJROMxWOOSWx9qJ2v9py4JTM6qQw1-KWUOg1/s800/photo_2026-02-13_09-39-46%20(2).jpg
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសពីការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅមណ្ឌល១ ខេត្តឈុនបុរី គ្មានភាពខុសប្រក្រតីដូចការលើកឡើងទេ ដូច្នេះ គណៈកម្មាធិការសម្រេចមិនរាប់សន្លឹកឆ្នោតឡើងវិញឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEittH67GDMbBSX4N7kTQx096BqVkxLGp87DI8m-WC0jpUPt7jep3v8aR2W0ON_s9JDkwZicIIm-CKDFirQniG-U7XIzaHn9sPJHu7esYnsXTzVFEkSpPL17fhyYn5r074-afdBdjHojuKLSPVLxhyxgYL_8gxN7FtpVkCWJm9ygia5GzRqRfOlaUY6DjWBo/s800/photo_2026-02-13_09-39-46.jpg

គណបក្សនយោបាយនានា និងពលរដ្ឋបានចាត់ទុកគណៈកម្មាធិការរៀបចំការបោះឆ្នោតធ្វើការលម្អៀងយ៉ាងខ្លាំង និងគាំទ្រគណបក្សភូមិចៃថៃរបស់លោក Anutin ឱ្យទទួលបានសន្លឹកឆ្នោតច្រើនលើសលប់ ។ ពលរដ្ឋតាមបណ្តាខេត្តធ្វើបាតុកម្មទាំងយប់ទាំងថ្ងៃទាមទារឱ្យរាប់សន្លឹកឆ្នោតជាថ្មីដោយសាររកឃើញភាពខុសប្រក្រតីជាច្រើន ប៉ុន្តែគណៈកម្មាធិការថា គ្មានភាពខុសប្រក្រតី ៕

ពិភពលោកបារម្ភបច្ចេកវិទ្យាបង្កគ្រោះថ្នា.ក់ បន្ទាប់ពីចិនបញ្ជូនមនុស្សយន្តទៅហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ

0

ពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង និងបារម្ភផងដែរពីមនុស្សនឹងមានគ្រោះថ្នា.ក់ដោយសារមនុស្សយន្តនាថ្ងៃអនាគត បន្ទាប់ពីចិនបញ្ជូនមនុស្សយន្តជាច្រើនគ្រឿងទៅហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ។ ប៉ុន្តែចិនចាត់ទុកនេះជាការរួមបញ្ចូលគ្នានូវក្បាច់គុនកុងហ្វូដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្លួនជាមួយមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKpE6fzzheeSN5OHuaJN2xHgXn_RkfPH13YPm88L-OuDj04aaxIpWNoNpYwroFOnpIeVfdiixWuVKvF3XmxTV9jXgrykKorG8S3iFJcRP1aR5-I8H4aU8YWMcyu_oTNKAp3n3ryuIAun6mZaNecJArAdj_G6DSANyeTyRSyWfw-gDUf85sCtKPs_Kmvj1P/s556/Screenshot%202026-02-14%20082822.png
រូបភាពគួរឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ត្រូវបានចែកចាយនៅទូទាំងពិភពលោក ដែលបង្ហាញពីវត្តសៅលិញដ៏ល្បីល្បាញក្នុងខេត្តហឺណាន ប្រទេសចិន បានអនុញ្ញាតឱ្យមនុស្សយន្ត Humanoids ជាច្រើនគ្រឿងចូលរួមហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ។

ចិនចាត់ទុកនេះជាការរួមបញ្ចូលគ្នានូវក្បាច់គុនកុងហ្វូមានអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្លួនជាមួយមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបនាពេលបច្ចុប្បន្ន ។ មនុស្សយន្តបានហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយកាយវិការដ៏រស់រវើកដូចគ្នានឹងព្រះសង្ឃវត្តសៅលិញដែរ ដែលក្លាយទៅជារូបភាពឆ្លុះបញ្ចាំងពីក្បាច់គុនសម័យកាលបុរាណជាមួយបច្ចេកវិទ្យាបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DcsM6_CGiiExk8ej5KTwjPQyxzu5q4BVWiF-AWagdEBpXCf5AdLDVYPGIrtjalGlsJn4_To-XRPqdMGg0oTUFasJjjB_1uMcUnwKLhj0kao2FL-iUfnPMK3LZTsnuUHQ2nQkDBU-oNewvxGESOA3P3s2SrdM0miaVyJj4_SQ-tMn-SJdlGgpLkEh_zZW/s730/photo_2026-02-14_08-26-58.jpg

វីដេអូមនុស្សយន្តហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារមនុស្សយន្តអាចប្រើប្រាស់ក្បាច់គុននេះដូចមនុស្សពិតៗគ្រប់កាយវិការក្នុងបរិវេណវត្ត ។ ពួកវាបង្ហាញកាយវិការហ្វឹកហាត់ក្បាច់គុនគ្រប់ក្បាច់ ដែលដូចគ្នានឹងកូនសិស្សកំពុងតែរៀនសូត្រពីគ្រូយ៉ាងយកចិត្តទុកដាក់ ។

សមត្ថភាពរបស់មនុស្សយន្តដែលអាចចងចាំក្បាច់គុន និងបញ្ចេញកាយវិការរស់រវើកពេលហ្វឹកហាត់ជាមួយព្រះសង្ឃវត្តសៅលិញនេះ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងកង្វល់ពីបច្ចេកវិទ្យាបង្កគ្រោះថ្នាក់ ។ មនុស្សមួយចំនួនចាត់ទុកនេះជាការបោះជំហ៊ានយ៉ាងសំខាន់សម្រាប់ឧស្សាហកម្មមនុស្សយន្ត ព្រមទាំងឆ្លុះបញ្ចាំងពីភាពរីកចម្រើនផ្នែកផលិតជាមួយបច្ចេកវិទ្យា AI រីកចម្រើនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_00f1TA7d3m3Yddaso-8aZFX27I6aXmxZHQVP1ejafhd0Z2Fa2xjtTWwIYoZVKLuUg9I0F-MOSQKJlDAEaIkprOt9tQx5md0OQrOV82DvbGOLCKlELcN9mQw6m94rSXuMmuCSZrFav2gmUzqs9lLXFgvl1_kAx2sqhW_Xe8SJVad1NuogV_HlpIpLEY3/s1280/photo_2026-02-14_08-26-58%20(2).jpg

ទន្ទឹមនឹងនេះ មនុស្សមួយចំនួនទៀតបារម្ភពីបច្ចេកវិទ្យារីកចម្រើនខ្លាំងអាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្សនាថ្ងៃអនាគត ឬរយៈពេល១០ឆ្នាំខាងមុខ មនុស្សនឹងប្រឈមហានិភ័យដោយសារមនុស្សយន្តមិនខាន ។

គួរបញ្ជាក់ថា ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើប និងរស់រវើកខ្លាំងឡើង ដើម្បីបម្រើការងារក្នុងឧស្សាហកម្មជាច្រើនទាំងក្នុងរោងចក្រ ក្រុមហ៊ុន និងលំនៅឋាន ។ មនុស្សយន្តចិនអាចរត់ប្រណាំង ប្រដាល់លើសង្វៀន រាំក្នុងកម្មវិធីផ្សេងៗ ធ្វើការលើលំហរអាកាស ហើយចិនគ្រោងដំណើរការមនុស្សយន្តពពោះនៅឆ្នាំ២០២៦ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQvaWwBUhXCN4mfHmqV0eyKJHuIAL4UVYD1TXxBc1dQCBrsC_BbrJEFt5cqjS_h3FanyGYv9UfzcJWkkuR3Oy_fiU4OdyNfcsqZtUDgY8uwzlG_wvPzoJHoxWz2sjpvAnuoL-ar_B7Yq1bJv5U2wwfGzbZWy9xOAOxaj206p-BySQ0yKEzPcr7EPpSuz8q/s768/photo_2026-02-14_08-26-57.jpg

សំ លីដា និង គី សាវីន ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងពេលច្រៀងបទភ្លេងការចូលគ្នាបានល្អ

0

គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ និង សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានបកស្រាយចម្រៀងប្រពៃណី «ចៅដក» តាមលំនាំដើម អ្នកគ្រូ អ៊ុក សុផា និង លោកគ្រូ ឈិន ឈាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVgCvg3cicpo9f7xkzGY1kZ0SUJrer1Uf1HYll7B4P6oep4nUu6Ho501irJCPo5iTw3e8b3K6S9OuBSyiYM6kEy-SVHfXqTB3dz0OmA_tH4Zjpv84v9sJ19CkwbNkTxIq1Pr9RKLxLNuAFYulVTLtwkhwGMkr-QuCJ0HB2aZDX1iv9TUKEG1Leg1M4y4hU/s2048/image_2026-02-13_09-54-05.png
តាមរយៈវីដេអូដែល សំ លីដា បានបង្ហោះនៅលើគណនីទិកតុកកាលពីពេលថ្មីៗនេះ ការបកស្រាយចម្រៀង ចៅដក ជាមួយនឹង គី សាវីន ដែលនាងទើបតែហ្វឹកហាត់ច្រៀងចម្រៀងភ្លេងការបានទទួលមតិវិជ្ជមានពីមហាជន។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ធនធានសិល្បៈកម្ពុជា» «សំឡេងស៊ីគ្នាណាស់» «ពីរោះណាស់អ្នកទាំងពីរ» «សម្លេងហ្នឹង ភ្លេងការអឿនពីរោះណាស់» រួមទាំងមតិយោបល់សរសើរជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE5f7e3-b50RRP2dC-lpLUkW9wSaCFP57SECsyNAIC0a0mCor1teUkoUKCfXtEGkA8GgsARF-zmtjD5smM0gsQNARhYlNEWNNh2kBt2W5hWSrh048oRaXdW-yAg8on50bBy1OEuU4gMkMJsUmRTb7u0Ro3DhNNMKe8-GtLZES0u2eibvJ4qUhTs3NyL7Ts/s2048/image_2026-02-13_09-53-58.png
គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ ជាញឹកញាប់តែងតែទទួលបានការសរសើរខាងផ្នែកចម្រៀងបុរាណ។ ជាក់ស្តែងមុននឹងលោកចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងសម័យលោកក៏អ្នកចម្រៀងផ្នែកបុរាណម្នាក់ផងដែរ។ ចំណែកឯ លីដា វិញជាធនធានសិល្បៈជំនាន់ក្រោយដោយពោរពេញដោយទេពកោសល្យមានទឹកដមសំឡេងពីរោះ។ ជាក់ស្តែងកាលពីកន្លងមក តារាចម្រៀង អ៊ីវ៉ា ក៏ធ្លាប់សរសើរសំឡេង សំ លីដា ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTqnGgM_9yJ2cLEC5mShK-eqbvwk6yNjxirimZbroNDX6f_1_lafQNSMWG7gqWfkQ513fFNybX5ZV4mnA-M1KWYxmwTG9a1nhy21lE2DM3_BOGAKzJ9ctMBnUuhxggW7UuOgSjLeqIWPKKyEslQErieZ6ZUmu7O_IugPsbchZsxh7ZuK5QuozQvDCJDlG/s2048/image_2026-02-13_09-54-02.png

ទោះយ៉ាងណា គី សាវីន បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ខាងចម្រៀងបុរាណ ប៉ុន្តែលោកពុំទាន់មានបទចម្រៀងល្បីខាងសម័យក្នុងនាមជាម្ចាស់ពានឡើយ។ លើសពីនេះទៅទៀតការចេញបទចម្រៀងរបស់ គី សាវីន នៅមានកម្រិតពុំទាន់វាយឡុកទីផ្សារបាននៅឡើយទេ ប៉ុន្តែគេបានឃើញលោកកាក់កបសម្បូរការងារទាំងសម័យនិងបុរាណ៕

រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?

0

ការបរិភោគចេក គឺជាចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់គ្នា ពីព្រោះវាផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព ថែមទាំងងាយស្រួលរកទិញនៅគ្រប់ទីកន្លែង ប៉ុន្តែជ្រាបទេថា រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi-Avork_u0z6ZC6RoCxDzdBLUAYfh8rDxibuGcQwHJgow-4BGS22KcYuMHPqGXYauCzuRFstFJVn6cHTuBCs0YY8j6SlfAs6OadruH9PHaZ9EPgF2hXw1-MzChbAOpWloTZf60Gs2NXB6XCVcOtK_PKZ3pihXdEG76k_uTdfhyPJ4nyQ0lZBiQkafG59n/s750/photo_2026-02-13_15-52-48.jpg

ចេកទុំមានសម្បកពណ៌លឿង រសជាតិផ្អែម ដែលមនុស្សភាគច្រើននិយមបរិភោគជំនួសអាហារ ជាពិសេស ពេលប្រញាប់ ។ វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ រួមមាន ៖ ជំនួយដល់ការរំលាយអាហារ, ជួយឱ្យរាងកាយទទួលបានថាមពលឆាប់រហ័ស និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលពន្យារភាពចាស់ជរា និងកាត់បន្ថយហានិភ័យកើតជំងឺផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-lrbaBefplSbYNA0Rm9IBo1KXRHPFCKG-Krrm9Hz_to-Cif366eyPNzf5Sm7saLs1Z4Z9xHeMgGrGYMDqVXvV_YR2Evn0EHoX7dZoBrMD0LHl-N6JKd-DDja07F32qGBnJ8zQqDC67KTfXBTBweygdvMYlNH-8YUCpJoP-DBh0JoJ5JILJ8pxYgVY8X3l/s780/photo_2026-02-13_15-52-49%20(2).jpg
គួរតែប្រុងប្រយ័ត្នចំពោះការបរិភោគចេកទុំ ពីព្រោះពេលវាទុំខ្លាំងនឹងបាត់បង់សារធាតុចិញ្ចឹមមួយចំនួន, មានបរិមាណស្ករខ្ពស់ រីឯអ្នកកើតជំងឺទឹកនោមផ្អែម ឬអ្នកកាត់បន្ថយជាតិស្ករ គួរចៀសវាងបរិភោគចេកទុំ ឬកុំបរិភោគច្រើន ។

ចំណែកចេកខ្ចី យើងមិនសូវនិយមបរិភោគទេ ពីព្រោះមានរសជាតិចត់ សាច់រឹង ទើបចេកខ្ចីត្រូវបានយកទៅស្ងោរឱ្យឆ្អិន ឬធ្វើចេកឆាប ឬធ្វើបន្លែ ។ ចេកខ្ចីក៏ផ្តល់ផលប្រយោជន៍ដល់សុខភាពដែរ រួមមាន ៖ មានម្សៅម្យ៉ាងឈ្មោះ Resistant Starch ខ្ពស់ ដែលជួយមិនឱ្យចេកខ្ចីមានស្ករខ្ពស់, រសជាតិមិនផ្អែម ដែលល្អសម្រាប់អ្នកគ្រប់គ្រងកម្រិតស្ករក្នុងឈាម, អ្នកកើតជំងឺទឹកនោមផ្អែមអាចបរិភោគចេកខ្ចីក្នុងបរិមាណសមស្រប, ល្អសម្រាប់ការរំលាយអាហារ និងពោះវៀន ព្រមទាំងជួយឱ្យរាងកាយទទួលសារធាតុចិញ្ចឹមបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Q-MW2W3GOzAQrgd8nozCDWzR0rbXUxBT3JSn6AC6y9aUuLeoLcfY1U62l6sEv2AbsTg6cU8Pd74E3LSu1T3IvqM05koUsYk2a9luiNeMUoKE_lMGmIxZTjBpGcMQgjG-jiSeyGtBSbPYTK4hzAsKoHUhaXsPXdkQErH_MP6QsRDfL3bf1GRAeUFlXgdW/s1200/photo_2026-02-13_15-52-49%20(3).jpg

គួរតែប្រុងប្រយ័ត្នចំពោះការបរិភោគចេកខ្ចី ពីព្រោះមានសារធាតុប្រឆាំងអុកស៊ីតកម្មតិចជាងចេកទុំ, ការបរិភោគចេកខ្ចីបណ្តាលឱ្យហើមពោះ ទល់លាមក ឬពិបាករំលាយអាហារ (សម្រាប់មនុស្សមួយចំនួន) ។

រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx9ICVJq236n4hcGoTFJMeN1HcLrUsKAZ0GNmFZWeBP9VArXcdXM_oH9_kNCRxBcckIz8ZOsh0NZLXNqXjqFqOdv9pVrlmDAGXXOGj4hO0ks69cXQho2SodP1fYBCWqrX7X23pKSPJ8E_TEwO07FnFBlx2_gAbrtKbi55cf9UhqX-fPtcOV0MkEujzBYuH/s1080/photo_2026-02-13_15-52-49.jpg

    ចេកទុំ និងចេកខ្ចី សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពដូចគ្នា ការបរិភោគចេកទុំ និងចេកខ្ចី គឺអាស្រ័យលើរាងកាយ និងគោលដៅសុខភាពរបស់មនុស្សម្នាក់ៗ ។ ប្រសិនបើត្រូវការឱ្យរាងកាយមានថាមពលឆាប់រហ័ស ងាយស្រួលរំលាយអាហារ គួរបរិភោគចេកទុំ ប៉ុន្តែបើចង់គ្រប់គ្រងកម្រិតស្ករ ថែទាំពោះវៀន និងសុខភាពយូរអង្វែង គួរបរិភោគចេកខ្ចី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSilBQHuTVt4sL8K592DLq8HkWhxnFSl57uVhXVKPrMibkq38r1hguHVsGJkUjZqRDYV1EZKnYhMWg_8G4opovOUSPaIX_fkngJTFsCQCXy1z7P6UKiNtvOfKuiHN19i9OGRV77rb1D0MrowUmltuwEIUD9fjlRCXGDgea1ePkUSlmGJ1lb3XnWJuHJia1/s900/photo_2026-02-13_15-52-49%20(4).jpg

    ចំណែកអ្នកមានបញ្ហាកម្រិតស្ករក្នុងឈាមខ្ពស់ ពុំគួរបរិភោគចេកទុំទេ និងគួរបរិភោគចេកខ្ចីចម្អិនឆ្អិន ។ អ្នកឯកទេសអាហារូបត្ថម្ភណែនាំថា ការជ្រើសរើសបរិភោគចេកទុំ ឬចេកខ្ចី អាស្រ័យលើរាងកាយ និងត្រូវបរិភោគក្នុងបរិមាណសមស្រប ដើម្បីឱ្យវាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពជារៀងរាល់ថ្ងៃ ៕

កូរ៉េខាងជើងព្រមានចាត់វិធានការក្តៅចំពោះកូរ៉េខាងត្បូងបើនៅតែបង្ហោះដ្រូនឆ្លងកាត់ព្រំដែន

0

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើតឡើងម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងព្រមានចាត់វិធានការក្តៅចំពោះកូរ៉េខាងត្បូង ប្រសិនបើនៅតែបង្ហោះដ្រូនឆ្លងកាត់ព្រំដែនចូលទឹកដីខ្លួន ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Lee Jae Myung សន្យាស៊ើបអង្កេតរកការពិត និងទម្លាក់កំហុសលើពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsAxeNHb4-hLyr2ROuGljmGktxN71nn_EXtdwA-lABQeKgxVVQsDdsYsL0JtNDoOf9zk334V8tx12VTdt2YL7NNnQnirUPTY_RKTaOhiDDSQrWLV7XBHoSUDFBG-PYv-N9d15mHvalklvWsG_mku-rOafnA-KmCSDj0vFbRok5aEyMz5VkLXJDaGXCrHN/s1280/photo_2026-02-13_14-56-55.jpg
ការព្រមានរបស់កូរ៉េខាងជើងធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកស្រី Kim Yo Jong ប្អូនស្រីរបស់លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ដែលត្រូវបានចុះផ្សាយដោយ KCNA ជាសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង ថាកូរ៉េខាងជើងនឹងចាត់វិធានការក្តៅចំពោះការល្មើសអធិបតេយ្យនេះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlUzOghqHw8iY2ZIjSuG7wcvdjyd4W4_FmMWkONvQok_RfBVIibIUMAEblbZBhUZoqv3D9LVHElOoYRLEOrAu4gQwPKtaBoNfKRFJ4PzMtpXgLBAHKGxUVzWAezy_dg7KLdb8dokLfsf7FTVc8pWP-oVsVtbtcKnlOyAHZihWcaF3OgPexHnVd6rxTuAOY/s1024/photo_2026-02-13_15-42-59.jpg

    អ្នកស្រី Kim Yo Jong ថា បើកូរ៉េខាងត្បូងនៅតែបង្ហោះដ្រូនឆ្លងកាត់ព្រំដែនទៀត កូរ៉េខាងជើងនឹងចាត់វិធានការយ៉ាងស័ក្តិសម មិនថាអ្នកបង្ហោះដ្រូននេះជាមន្ត្រីរាជការ ឬពលរដ្ឋធម្មតា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការទាំងអស់ ។ កូរ៉េខាងជើងបានបាញ់ទម្លាក់ដ្រូនស៊ើបការណ៍កាលពីដើមខែមករា ឆ្នាំ២០២៦ ដែលដ្រូននោះបំពាក់ដោយកាមេរ៉ាថតរូប, មានទិន្នន័យបញ្ជាក់ពីគោលដៅសំខាន់ៗ និងរូបភាពព្រំដែនប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-QR1xyBSSacaH6RwN8Cv4wSb2jpBNuDOJjkfFqlkqlMs_YcQ9_G6CZVHUZhIYDGpvSiCxaPhDBRp2vu-HEAnk0MDxkZy_86k_ut-R5y7767oPqfi-lVheCVnKXt5kD6Y0JuhHLjkx3yRQOII_ALhQY94I4qNEsHyPPRZWeq2yN6phBfIB_qgpPaUU6Tzv/s670/photo_2026-02-13_15-43-00%20(2).jpg

    ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលឡើងកាន់តំណែងកាលពីឆ្នាំ២០២៥ និងព្យាយាមស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើង បដិសេធថា មិនពាក់ព័ន្ធនឹងការបង្ហោះដ្រូនចូលទឹកដីកូរ៉េខាងជើងទេ វាអាចជាការបង្ហោះរបស់ពលរដ្ឋកូរ៉េខាងត្បូង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcwfI3JEyaTPEm06N9EDNI1hUFssqBB7tqURMJufKLeK8d8rNwlX_UuH0sskiTEccKfqR4_0tGNlO5oNSVZO7C2kHTNxsmDIT81iXzhjzwHTZk3SKCwCsu0sCc9rkAENll3pRjbhKh4D0Q0QjXgQ7pQWlBzkGMkx7tkKyS5eqdsz651g4x7HXLkkhgYqGj/s1280/photo_2026-02-13_15-43-00.jpg

    ក្រុមការងារចម្រុះកងទ័ព និងសមត្ថកិច្ចកូរ៉េខាងត្បូងបានប្រកាសនៅសប្តាហ៍ទី២ ខែកុម្ភៈ ពីការស៊ើបអង្កេតកងទ័ពកូរ៉េខាងត្បូង ចំនួន៣រូប និងមន្ត្រីស៊ើបការណ៍ ១រូប ដើម្បីស្វែងរកការពិតពីការបង្ហោះដ្រូន ខណៈរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បុងបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងសំណូមពរឱ្យរដ្ឋាភិបាលកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBB5NbyFbmCBtlUTaeaBohpISYixqOHupOuz4cq4ocYMCVs_nCfhlJ8fX9CY5E_itBI2LiDeBIYs-6UolrCuUU_EXpMRFQseXpj_tG_OTtd-i9v0CHhNga5aSTyYHoC0X1yjbH4-YWVJJeqqoB3viA63DPim-GJhf5WFSy9uBQF_-h24p5xXkHrRRkmfmf/s1020/photo_2026-02-13_15-42-59%20(2).jpg
    បើតាមអ្នកវិភាគ សេចក្តីថ្លែងការណ៍របស់អ្នកស្រី Kim Yo Jong បង្ហាញពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងត្បូងគ្រប់ពេលវេលា ជាពិសេស ពេលភូមិសាស្ត្រនយោបាយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែផុយស្រួយ ។ ការបង្ហោះដ្រូន ស្របពេលកូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំសំខាន់នៅចុងខែកុម្ភៈ ដែលកិច្ចប្រជុំនេះរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ដើម្បីកំណត់គោលនយោបាយជាតិ យុទ្ធសាស្ត្រកងទ័ព និងកំណត់ផែនការនុយក្លេអ៊ែររយៈពេល៥ឆ្នាំខាងមុខ ៕

បាតុភូតភពចំនួន ៦ តម្រៀបគ្នាដែលអាចមើលឃើញដោយភ្នែកទទេ នឹងកើតមាននៅចុងខែកុម្ភៈនេះ!

0

អ្នកចូលចិត្តខាងតារាសាស្រ្តកុំភ្លេចណាត់គ្នាដើម្បីទស្សនា! បាតុភូតដ៏អស្ចារ្យនិងគួរឱ្យចាប់អារម្មណ៍មួយនឹងកើតមាននៅរាត្រីថ្ងៃទី 28 ខែកុម្ភៈ ដោយភពនៅក្នុងគន្លងព្រះអាទិត្យចំនួន ៦ នឹងវិលមកដល់ចំណុចស្មើតម្រៀបគ្នាជាជួរ បង្កើតបានជាទស្សនីយភាពដ៏កម្រនៅលើមេឃដែលអនុញ្ញាតឲ្យមនុស្សរស់នៅលើភពផែនដីអាចមើលឃើញដោយភ្នែកទទេបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgrpfxQmhwcUdLeY1ptodNbmKJBx13waKuWDkh15D2nK67DRuw_ta8ToP7YDe84uL-Wn2B6-dLbmNSG6jqNAAIR34gzoZ0o76jk-uD1oULVYN3DSmabw0qMlYQeoStMyypZ6nmhUAjejLohDR52o2izbgIOURrMiThH0-jEITZ09FpgSXPDkkL7k3wusnR/s1280/photo_2026-02-13_13-06-55.jpg
យោងតាមការព្យាកររបស់អង្គការ NASA នៅរាត្រីថ្ងៃសៅរ៍ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅតាមតំបន់មួយចំនួននៃភពផែនដី មនុស្សនឹងអាចមានឱកាសឃើញភពពុធ ភពសុក្រ ភពព្រហស្បត៍ ភពសៅរ៍ ភពណិបទូន និង ភពអ៊ុយរ៉ានុស ក្នុងពេលតែមួយ ក្រោយព្រះអាទិត្យលិចទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguS9igiNVmg56Zvl4skFsO7NLrvXA50L_g9murbsWQ-pBoxJOjHolKBC15C9zj5aWkOGH2PP5PDCOCYlPZWQK2lI38XG7w5OYpjBj-Yi9lY1ynl-1i9AcXk4g-6M8qdyNKnrr98Y_gdQyH8_bPBHjQQdGX7HghK0qzhlguKgv-20H4jrVR8snZtzVyMiDf/s1280/photo_2026-02-13_13-06-54%20(2).jpg

តាមអង្គការ បាតុភូតនេះ ត្រូវបានគេស្គាល់ថាជាក្បួនដង្ហែរភព ឬការតម្រឹមភព កើតឡើងនៅពេលដែល ភពយ៉ាងហោចណាស់ចំនួន ៤ ឬ ៥ អាចត្រូវបានគេមើលឃើញរួមគ្នាក្នុងពេលតែមួយ ដោយសារតែគន្លងរបស់ពួកវា និងចំណុចរបស់ភពផែនដី ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅពេលព្រលប់ ដែលអ្នកអាចរីករាយនឹងពេលវេលានេះ បើទោះជាគ្មានឧបករណ៍ជំនួយការសង្កេតតារាសាស្រ្តក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO8eS2hUkwMQ2d_PRKS-bdvDZ-GD13w71Ea69ZqES2khnV96UWPyzChxee0pAY7LiEZt3juGmJcw8qUW5qWchTWLh9qhRAff-Z2Va2cO-Ervkyf-cmyBdCv0p1RkMOeL0Kj6JfczGErt6kxt24etuDNpuU1WAXPIi9P4AxFTR442gwifT-SnXigDTBmvkK/s1200/photo_2026-02-13_13-06-54%20(3).jpg
ជាមួយគ្នានេះដែរ ដើម្បីអាចទស្សនាព្រឹត្តិការនេះឲ្យកាន់តែច្បាស់ ជាដំបូងអ្នកត្រូវជ្រើសរើសទីតាំងបើកចំហរធំទូលាយ ដែលស្រឡះល្អសម្រាប់ការមើលទៅកាន់ផ្ទៃមេឃ ខណៈទីតាំងដែលល្អបំផុតគឺជាតំបន់ដែលនៅឆ្ងាយពីទីក្រុង មានភាពស្ងប់ស្ងាត់ មិនមានអគារ ឬដើមឈើបិទបាំង និងមិនមានពន្លឺភ្លើងឆ្វេចឆ្វាច។ ក៏ប៉ុន្តែ ប្រសិនបើអ្នករស់នៅក្នុងទីក្រុងធំ ហើយមិនចង់ចេញទៅណាឆ្ងាយនោះទេ នោះអ្នកអាចត្រូវការកែវយឹត ឬឧបករណ៍តេឡេស្កុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcTUt3m2gbEjFej-VuIzIp8Be5uKoDZ4cuMijF15U_ClYFMCsocYs7ds0CEEjOahcajTm0z4gf2qd1Oaq5yFjj6r5Ay0rpRH20XGVu7d3qD8ul2z1CXgINBB8Ce12bdKwP3yBy1BLW_RnMrFUU43LC_2mGFnCLe9zZovuOGMUBHu6qJolYf-7A5DcLSWSI/s1200/photo_2026-02-13_13-06-54.jpg

យ៉ាងណាក៏ដោយ ប្រសិនបើចង់ផ្ដិតយករូបភាពពីបាតុភូតនេះឲ្យបានច្បាស់ល្អ អ្នកគួរជ្រើសរើសប្រើប្រាស់កាមេរ៉ា DSLR ដើម្បីចាប់យករូបភាព ដូច្នេះនឹងអាចនឹងទទួលបានលក្ខខណ្ឌកាន់តែប្រសើរឡើងក្នុងការចាប់ប្លង់ថត៕