Icon of the Seas គឺជាកប៉ាល់កម្សាន្តខ្នាតយក្សដែលមានទំហំធំបំផុតនៅលើពិភពលោក បានបង្ហាញខ្លួន និងផ្តល់សេវាកម្មដល់ភ្ញៀវទេសចរហើយ ។ កប៉ាល់នេះមានតម្លៃរហូតដល់២ពាន់លានដុល្លារអាមេរិក, មានទម្ងន់ប្រមាណ២សែន៥ម៉ឺន៨រយតោន និងមានប្រវែង៣៥០ម៉ែត្រ គឺវែងជាង Eiffel Tower របស់ប្រទេសបារាំងទៅទៀត ។World's largest cruise ship begins its inaugural journey. All you need to  know about 'Icon of the Seas' | Mint

កប៉ាល់កម្សាន្តខ្នាតយក្ស Icon of the Seas គឺជារបស់ក្រុមហ៊ុន Royal Caribbean បានធ្វើដំណើរជាលើកដំបូងនៅទីក្រុងអៃអាមី រដ្ឋផ្លររីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។ រីឯសំបុត្រជិះកប៉ាល់បានលក់ដាច់អស់គ្មានសល់ទៅឱ្យអតិថិជន តាំងពីថ្ងៃកក់សំបុត្រលើកដំបូងមកម៉្លេះ ។ វាជាកប៉ាល់កម្សាន្តដ៏ធំបំផុតនៅលើពិភពលោក ដែលគេបានចំណាយពេលផលិតអស់៩០០ថ្ងៃ នៅកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Turku ប្រទេសហ្វាំងឡង់ ។INTRODUCING THE ICON OF VACATIONS: ROYAL CARIBBEAN REVEALS ICON OF THE SEAS  | Royal Caribbean Press Center

វាអាចផ្ទុកអ្នកដំណើរបានរហូតដល់៧.៦០០នាក់ ព្រមទាំងបុគ្គលិកបម្រើការនៅលើកប៉ាល់ ចំនួន២.៣៥០នាក់ទៀត ។ ហេតុនេះ វាអាចផ្ទុកមនុស្សស្មើនឹងចំនួនពលរដ្ឋដែលរស់នៅតាមទីក្រុងតូចៗដែរ ។

កប៉ាល់កម្សាន្តនេះមានប្រវែងរហូតដល់៣៥០ម៉ែត្រ គឺវែងជាង Eiffel Tower របស់ប្រទេសបារាំង ដែលមានកម្ពស់ត្រឹមតែ៣០០ម៉ែត្រ ។ វាមានកម្ពស់ស្មើនឹងអគារ២០ជាន់, មានបន្ទប់សម្រាកចំនួន២.៨០៥បន្ទប់, មានអាងហែលទឹកចំនួន៧ ដែលអាចផ្ទុកទឹកបានរហូតដល់៤ម៉ឺនលីត្រ គឺស្មើនឹងទឹកក្នុងបឹងមួយ ។ លើសពីនេះ នៅក្នុងកប៉ាល់មានភោជនីយដ្ឋាន និងក្លិបរាត្រីជាង៤០កន្លែង ដែលមានមុខម្ហូបជាច្រើនសម្រាប់អ្នកជិះកប៉ាល់កម្សាន្ត ថែមទាំងមានតារាចម្រៀង និងតារាកំប្លែង ចំនួន៥០នាក់ ។Icon of the Seas, world's largest cruise ship, docks in Miami ahead of  maiden voyage

ការធ្វើដំណើរជាលើកដំបូងរបស់កប៉ាល់កម្សាន្ត Icon of the Seas គឺមានគោលដៅទៅកាន់តំបន់ការ៉ាបៀនភាគខាងកើត ដោយត្រូវចំណាយពេលវេលាធ្វើដំណើរចំនួន៧ថ្ងៃ ។ គេបានចំណាយប្រាក់ចំនួន២ពាន់លានដុល្លារអាមេរិកដើម្បីផលិតកប៉ាល់នេះឡើង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ។

បុគ្គលិកក្រុមហ៊ុន Royal Caribbean លើកឡើងថា កប៉ាល់ Icon of the Seas មិនប៉ះពាល់បរិស្ថានទេ ។ ក្រៅពីនេះ វាមានប្រព័ន្ធ Pyrolysis ដែលប្រើប្រាស់មីក្រូវ៉េវ ដើម្បីជួយបំលែងកាកសំណល់ទៅជាឧស្ម័នសម្រាប់ផលិតថាមពល រួមទាំងប្រព័ន្ធ Reverse Osmosis ជាប្រព័ន្ធបន្សុតទឹកស្អាតសម្រាប់ផ្គត់ផ្គង់ទឹកសាបស្ទើរទាំងអស់ក្នុងកប៉ាល់ ។Icon of the Seas Vs Wonder of the Seas

អ្នកនាំពាក្យក្រុមហ៊ុន Royal Caribbean ប្រាប់ថា កប៉ាល់នេះបានសន្សំសំចៃថាមពលច្រើនជាងកប៉ាល់ផលិតនាពេលបច្ចុប្បន្ន រហូតដល់២០% ។ លើសពីនេះ ក្រុមហ៊ុនបានដាក់ផែនការបង្ហាញកប៉ាល់បញ្ចេញកាបូនស្មើសូន្យ នៅឆ្នាំ២០៣៥ ផងដែរ ។ ទោះយ៉ាងណា អ្នកបរិស្ថាននានាបានបង្ហាញក្តីបារម្ភអំពីការប្រើប្រាស់ឧស្ម័នធម្មជាតិរាវជាឥន្ធនៈ ពីព្រោះវានឹងបញ្ចេញឧស្ម័នមេតានប៉ះពាល់ដល់បរិស្ថាន ៕