ថៃបាត់បង់ចំណែកទីផ្សារទុរេនចិនទៅឱ្យប្រទេសទាំងពីរនេះ
ប្រទេសថៃ ៖ ការនាំចូលទុរេនរបស់ប្រទេសចិនទើបតែបានកើនឡើងកាលពីឆ្នាំ២០២៣ ប៉ុន្តែប្រទេសនាំមុខទីផ្សារដូចជាថៃ កំពុងតែបាត់បង់ចំណែកទីផ្សាររបស់ខ្លួន ក្រោយពីចិនអនុញ្ញាតឱ្យប្រទេសវៀតណាម និងហ្វីលីពីន នាំចេញទុរេនមកកាន់ប្រទេសចិនដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ។
បើតាមទិន្នន័យរបស់ការិយាល័យគយចិនបញ្ជាក់ថា ប្រទេសចិនបាននាំចូលទុរេនចំនួន១លាន៤សែនតោន នៅឆ្នាំ២០២៣ កើនឡើង៦៩% បើធៀបនឹងឆ្នាំ២០២២ ។ ប្រទេសថៃដែលធ្លាប់កាន់កាប់ចំណែកការនាំចូលទុរេនខ្ពស់បំផុត ជិតស្មើនឹង១០០% នៅឆ្នាំ២០២១ បែរជាធ្លាក់ចុះនៅសល់ត្រឹមតែ៩៥,៣៦% នៅឆ្នាំ២០២២ និងនៅសល់ត្រឹមតែ៦៧,៩៨% នៅឆ្នាំ២០២៣ ។
ចំណែកប្រទេសវៀតណាមបានចាប់ផ្តើមដណ្តើមចំណែកទីផ្សារទុរេនពីប្រទេសថៃ ក្រោយពីប្រទេសចិនអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញរបស់វៀតណាមអាចនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន នៅឆ្នាំ២០២១ ។ ការនាំចេញទុរេនរបស់វៀតណាមទៅប្រទេសចិន ចាប់ផ្តើមកើនឡើងស្មើនឹង៤,៦៣% នៅឆ្នាំ២០២២ និងកើនឡើងរហូតដល់៣១,៨២% នៅឆ្នាំ២០២៣ ។
ក្រៅពីនេះ ដើម្បីចាប់យកចំណែកទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនថែមទៀត ប្រទេសវៀតណាមបានកំណត់គោលដៅលក់ទុរេនក្នុងបរិមាណខ្ពស់នៅឆ្នាំ២០២៤ នេះ គឺការលក់នឹងកើនឡើងរហូតដល់៥៥% បើធៀបនឹងឆ្នាំ២០២៣ ។
រីឯប្រទេសហ្វីលីពីន ក៏ទទួលបានចំណែកទីផ្សារទុរេនចិនបន្តិចបន្តួចដែរ គឺនៅខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានអនុញ្ញាតឱ្យហ្វីលីពីននាំចូលទុរេនស្រស់របស់ហ្វីលីពីន ហើយការនាំចេញទុរេនរបស់ហ្វីលីពីនភាគច្រើនមានប្រភពពីដីភ្នំភ្លើង Mount Apo ដែលស្ថិតនៅភាគខាងត្បូងកោះ មិនដាណៅ (Mindanao) ។ ប្រទេសហ្វីលីពីនបាននាំចេញទុរេនមានសមាមាត្រប្រមាណ០,២% នៃការនាំចូលទុរេនរបស់ចិន កាលពីឆ្នាំ២០២៣ ។
ទោះយ៉ាងណា បច្ចុប្បន្ន ទុរេនបានក្លាយជាផ្លែឈើមួយប្រភេទដែលមានតម្លៃសម្រាប់អ្នកមានជីវភាពមធ្យមនៅប្រទេសចិន បើទោះជាមានមនុស្សមួយចំនួនមិនចូលចិត្តក្លិនរបស់វាក្តី ប៉ុន្តែផ្លែឈើដែលមានបន្លាមុតស្រួចនេះនៅតែមានតម្លៃថ្លៃ និងមានមនុស្សជាច្រើននាក់ចូលចិត្តបរិភោគ ។ លើសពីនេះ ទុរេនត្រូវបានគេដាក់ឈ្មោះថា «ស្តេចផ្លែឈើ» នៅប្រទេសចិនទៀតផង ៕


ចំពោះកំណាត់ផ្លូវល្បឿនលឿនអាស៊ានលេខ១ ឬផ្លូវជាតិលេខ៥ នៅកម្ពុជា មានប្រវែង ៣៦៦គីឡូម៉ែត្រឆ្លងកាត់ខេត្តខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ។
ផ្លូវជាតិលេខ៥ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម និងបញ្ចប់នៅចំណុច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការសាងសង់ផ្លូវបែងចែកចេញជា ៣កំណាត់ដោយ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។






ជនសង្ស័យទាំង២នាក់ រួមមាន៖


យោងតាមម្ចាស់គណនីហ្វេសប៊ុក 

















តារាកំប្លែងនាយស្វិត បានចូលព្យាបាលជំងឺឡើងឈាម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ខ្វះគ្រាប់ឈាម ហើយបានបញ្ចូលឈាមចំនួន២កំប្លោក។ ពេលបញ្ចូលឈាមហើយ បែរជាឡើងឈាមខ្លាំងរហូតដល់ខួរក្បាល ទើបមិនអាចជួយសង្គ្រោះបាន។





