គេចាត់ទុកថា ខោខៅប៊ូវ គឺជាខោសាមញ្ញមួយប្រភេទអាចស្លៀកប្រចាំថ្ងៃបាន ។ មនុស្សភាគច្រើនតែងមានខោខៅប៊ូវនៅក្នុងទូរសម្លៀកបំពាក់របស់ខ្លួន ដោយសារវាងាយស្រួលស្លៀក មិនងាយរហែក និងអាចស្លៀកបានក្នុងឱកាសជាច្រើន ។ ចំណុចមួយដែលគេបានសង្កេតនោះ គឺហោប៉ៅតូចនៅលើខោខៅប៊ូវ ដែលស្ថិតនៅបរិវេណហោប៉ៅខោ តើគេបង្កើតឡើងមកសម្រាប់ដាក់អ្វីដែរ?Why Do Jeans Have That Tiny Pocket? | Britannica

យើងបានប្រមូលទិន្នន័យយកមកចុះផ្សាយដើម្បីឱ្យគ្រប់គ្នាអស់ចម្ងល់ថា តើហោប៉ៅតូចនៅលើខោខៅប៊ូវសម្រាប់ដាក់អ្វី? ហេតុអ្វីចាំបាច់មានហោប៉ៅតូចបែបនេះ? ហើយគោលបំណងដែលគេបង្កើតហោប៉ៅតូចឡើងមក គឺដើម្បីអ្វី?Reason to set a tiny pocket in front of Jeans Pant - Goldnfiber | Apparel  Merchandising Blog

គេបានផលិតខោខៅប៊ូវឡើងមកតាំងពីឆ្នាំ១៨៧២ ហើយវាទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជន ពីព្រោះខោខៅប៊ូវអាចប្រើប្រាស់បានយូរ, មិនងាយរហែក និងងាយស្រួលស្លៀក ។ រីឯការបង្កើតហោប៉ៅតូចនៅលើខោខៅប៊ូវក្នុងអំឡុងពេលនោះ គឺសម្រាប់ដាក់នាឡិកាចល័តតាមខ្លួន ឬ Pocket Watch ពីព្រោះនៅសម័យនោះ នាឡិកាដៃពុំទាន់មានការពេញនិយមពាក់ច្រើនប៉ុន្មានទេ ។ ដូច្នេះ មនុស្សម្នាតែងតែដាក់នាឡិកាចល័តនេះ ដែលគេបានចងវាជាប់នឹងចង្កេះខោ ។How to use the little pocket of your jeans - Watchisthis

ហេតុនេះ ទើបធ្វើឱ្យក្រុមហ៊ុនផលិតខោខៅប៊ូវមានគំនិតបង្កើតហោប៉ៅតូចនេះឡើងមក ទុកសម្រាប់ដាក់នាឡិកាចល័ត (Pocket Watch) ។ ហោប៉ៅតូចនេះ នឹងជួយឱ្យអ្នកស្លៀកខោខៅប៊ូយងាយស្រួលដាក់នាឡិកាចល័តមានខ្សែចងជាប់នឹងខោ និងងាយស្រួលមើលម៉ោង ហើយវាអាចការពារចោរឆក់ផងដែរ ។

ក្រោយពីរយៈពេលកន្លងផុតទៅ មនុស្សភាគច្រើនបានងាកមកប្រើប្រាស់នាឡិកាដៃកាន់តែច្រើន ទើបធ្វើឱ្យនាឡិកាចល័តមានខ្សែនេះអស់តួនាទីបន្តិចម្តងៗ ។ ប៉ុន្តែគេនៅតែបង្កើតហោប៉ៅតូចនៅលើខោខៅប៊ូវបន្តទៀត សម្រាប់ដាក់របស់របរតូចៗ ដូចជា ៖ កូនសោរ, ដែកកេស ឬស្រោមអនាម័យ ទៅតាមស្ទាយរបស់បុគ្គលម្នាក់ៗ ៕