Home Blog Page 1287

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យភ្លាមៗ ក្រោយលេចឮមានអ្នករំលោភយកដីរដ្ឋ៨ពាន់ហិចតា

0

អភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែរំលោភបំពាន យកដីធ្វើស្រែប្រាំង មានចំនួន ៨.០០០ហិចតា ដែលស្ថិតនៅតំបន់(ខ្វាក់ទោច ខ្វាក់ធំ) ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖” បច្ចុប្បន្នមានជនខិលខូចមួយចំនួន នៅតែរុករានទន្ទ្រាន រំលោភយកដីរដ្ឋ នៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល។អភិបាលខេត្តកំពង់ធំរូបនេះ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយ សូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ ព្រោះវាធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រី និងសត្វគ្រប់ប្រភេទផងដែរ៕

រោគសញ្ញា ៦ យ៉ាងបង្ហាញថាអ្នកមានផ្ទៃពោះ ដែលស្ត្រីទើបតែរៀបការថ្មីថ្មោងគួរតែដឹង

0

សម្រាប់ស្ត្រីដែលទើបតែរៀបការថ្មីថ្មោង ច្បាស់ណាស់ប្រាកដជាមិនដឹងថាខ្លួនមានផ្ទៃពោះនោះទេ ព្រោះរោគសញ្ញានៃការមានផ្ទៃពោះដំបូង គឺមានអាការ:ធម្មតាណាស់ ដែលគ្រប់គ្នាស្ទើរតែមិនដឹង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានរោគសញ្ញា ៦ យ៉ាងនេះ កើតឡើងនោះមានន័យថា អ្នកនឹងជិតក្លាយជាម្តាយគេហើយ។

១.វដ្តរដូវប្រចាំខែមិនមក៖ វាគឺជារោគសញ្ញានៃការមានផ្ទៃពោះទូទៅបំផុត។ ជាធម្មតាស្ត្រីនឹងមករដូវរៀងរាល់ ២១-៣៥ ថ្ងៃម្តង ប៉ុន្តែប្រសិនបើរដូវរបស់អ្នកខកខាន បង្ហាញថាអ្នកអាចមានផ្ទៃពោះ។Is it normal to miss periods? | Ohio State Medical Center

២.ក្អួតចង្អោរ៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ៤ និងទី ៦ នៃការមានផ្ទៃពោះ ដោយក្អួតចង្អោរជាធម្មតាកើតឡើងនៅពេលព្រឹក។ ប៉ុន្តែរោគសញ្ញានេះក៏អាចកើតឡើងពេញមួយថ្ងៃបានផងដែរ។ ចង្អោរ និងក្អួត គឺបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយអំឡុងពេលមានផ្ទៃពោះ។Vomiting and diarrhea when pregnant: Is it serious?

៣.នោមញឹកញាប់៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ៤-៦ នៃការមានផ្ទៃពោះ ដោយសារតែបរិមាណឈាមកើនឡើង ធ្វើឱ្យតម្រងនោមត្រូវធ្វើការកាន់តែខ្លាំង និងផលិតទឹកនោមកាន់តែច្រើន។frequent urination during early pregnancy | causes of frequent urination  during pregnancy - The Pulse

៤.ឈឺក្បាល៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ១ និងទី ២ នៃការមានផ្ទៃពោះ។ នេះគឺដោយសារតែកម្រិតនៃអ័រម៉ូន estrogen និង progesterone កើនឡើង បណ្តាលឱ្យសរសៃឈាមពង្រីក និងបណ្តាលឱ្យឈឺក្បាល។Headaches During Pregnancy | Early Pregnancy Headaches

៥.អស់កម្លាំង៖ រោគសញ្ញានេះជាធម្មតាចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ១-២ នៃការមានផ្ទៃពោះ។ នេះគឺដោយសារតែរាងកាយត្រូវការថាមពលបន្ថែម ដើម្បីគាំទ្រដល់ការលូតលាស់របស់ទារក។The Best Natural Ways to Fight Pregnancy Fatigue

៦.ឈឺសុដន់៖ ពេលចាប់ផ្តើមមានផ្ទៃពោះ វានឹងមានការឈឺចាប់ខ្លាំងនៅបរិវេណខាងក្នុងសុដន់ ហើយទំហំនៃសុដន់នឹងរីកធំជាងមុន ជាមួយនឹងសរសៃប៉ោងនៅលើសុដន់ និងមានស្នាមតូចៗលេចឃើញឡើង កើតនៅតំបន់ក្បាលដោះ លើសពីនេះទៀតក្បាលសុដន់មានភាពរសើប ឬស្រៀវជាដើម៕

មិនគួររំលងសោះ! ដំណើរកំសាន្តចំនួន ១០កន្លែងដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ២០២៤

0

ជាការពិតណាស់ សម្រាប់ភ្ញៀវទេចរណាដែលចង់ទទួលបានបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតដែលមិនអាចបំភ្លេចបាន ក៏ដូចជាមិនចង់ខ្ជះខ្ជាយពេលវេលាច្រើន រួមទាំងចង់ស្វែងយល់ពីពិភពលោកកាន់តែច្បាស់ អ្នកអាចទៅទស្សនាកម្សាន្ត និងបង្កើតអនុស្សាវរី នៅកន្លែងកំពូលទាំង ១០ ដូចខាងក្រោមនេះ។ នេះបើយោងតាម National Geographic ដែលបានប្រកាសពីបទពិសោធន៍ធ្វើដំណើរ “ល្អបំផុត” ចំនួន ១០ សម្រាប់ឆ្នាំ ២០២៤ ដែលស្ថិតនៅក្នុងបញ្ជី “គោលដៅដ៏ល្អបំផុតរបស់ពិភពលោក”។ បទពិសោធន៍ទាំងនេះមានចាប់ពីគោលដៅល្បីៗ រហូតដល់កន្លែងដែលមិនសូវស្គាល់។Eight of the best value destinations from world's top 50 you can visit in  2024 - you won't have heard of at least one | The Sun

១.ជិះសេះដើម្បីរុករកសាហ្វារីនៅប្រទេសកេនយ៉ាHorseback riding safaris in Kenya | Equus Journeys២.ការរត់ម៉ារ៉ាតុងអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំងMarathon pour tous Paris 2024" Live streaming in Paris 31/10/2021 - YouTube៣.ជិះស្គីនៅតំបន់បេតិកភណ្ឌ UNESCO ក្នុងរដ្ឋ GeorgiaWhy Georgia is Europe's most underrated skiing destination | CNN៤.មើលសត្វខ្លាឃ្មុំនៅឧទ្យានជាតិ Katmai រដ្ឋ Alaska សហរដ្ឋអាមេរិកMeet the Bears at Katmai National Park៥.ស្តាប់តន្ត្រីបន្តផ្ទាល់នៅទីក្រុង Kyoto ប្រទេសជប៉ុន10 Essential Things to Do in Kyoto on a Trip to Japan | Goway Travel៦.ដំណើរកម្សាន្តតាមដងទន្លេ Magdalena ក្នុងប្រទេសកូឡុំប៊ីColombia: project launched to restock Magdalena River with fish | Enel  Green Power៧.ជិះស្គីលើផ្លូវលេខ 66 ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិកRoute 66 Road Trip: Where to Stop From Chicago to Santa Monica៨.ទៅមើលផ្ទាំងគំនូរថ្មនៅប្រទេសអាល់ហ្សេរីAlgeria៩.មុជទឹកជាមួយត្រីឆ្លាមនៅឆ្នេរ Coral Coast ប្រទេសអូស្ត្រាលីSWIM WITH THE WHALE SHARKS | Exmouth & Coral Bay Swim Tours១០.ឡើងលើភ្នំភ្លើងនៅប៉ាណាម៉ា។37 Amazing Hikes In Panama: The Hiker's Guide

សម្រាប់បញ្ជីនៃបទពិសោធន៍ធ្វើដំណើរកំពូលទាំង ១០ ដែលត្រូវបានជ្រើសរើសដោយអ្នករុករក National Geographic អ្នកថតរូប និងអ្នកកែសម្រួល ដើម្បីចងក្រងចំណាត់ថ្នាក់នេះ អ្នកនិពន្ធបានប្រឹក្សាយោបល់ជាមួយអ្នកជំនាញសកលតាំងពីខែមេសាមកម្លេះ ដែលនេះធ្វើឱ្យបញ្ជីនេះកាន់តែមានលក្ខណៈពិសេស ហើយអ្នកទស្សនានឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឱ្យឆាប់ដល់គោលដៅ។

នេះបើយោងតាមអ្នកតំណាងទស្សនាវដ្តីបាននិយាយថា “យើងមិនគ្រាន់តែនិយាយអំពីទីតាំងប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើបទពិសោធន៍ដែលអ្នកអាចធ្វើបាននៅទីនោះ ដោយបង្កើតអនុស្សាវរីល្អឥតខ្ចោះមិនអាចបំភ្លេចបាន”។ លើសពីនេះ បញ្ជីនេះក៏ត្រូវបានចាត់ថ្នាក់តាមលំដាប់លំដោយពីខ្ពស់ទៅទាបផងដែរ ដើម្បីជួយអ្នកអានបង្កើនប្រសិទ្ធភាពអាទិភាពរបស់ពួកគេសម្រាប់ការធ្វើដំណើរ៕

ប្លែកទៀតហើយ! ថតរូប Pre-Wedding ជាមួយភួយទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

0

ប្រទេសវៀតណាម ៖ រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍១គូនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងអំឡុងពេលសីតុណ្ហភាពក្នុងទីក្រុងនេះបានធ្លាក់ចុះមកនៅត្រឹមតែ៧អង្សារសេ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេស ពេលពួកគេបានឃើញឧបករណ៍នៅខាងក្រោយឆាក ។ ឧបករណ៍ពិសេសដែលគូស្នេហ៍នេះយកមកតុបតែងធ្វើឆាកនោះ គឺជាភួយពណ៌ស ។

សារព័ត៌មានបរទេសផ្សាយថា នារីម្នាក់អាយុ២៦ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ នៅពេលនាងបង្ហោះរូបថត Pre-Wedding ដ៏សែនកក់ក្តៅជាមួយភួយពណ៌ស ក្នុងរដូវរងានៅទីក្រុងហាណូយ ដែលមានសីតុណ្ហភាពត្រឹមតែ៧អង្សារសេប៉ុណ្ណោះ ។

នាងបានរៀបរាប់ពីរូបថតទាំងនេះថា ៖ «ខ្ញុំ និងប្តី ចង់បានរូបថតយ៉ាងពិសេសសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ហើយមើលទៅដូចធម្មជាតិ និងជីវិតរស់នៅប្រចាំថ្ងៃ ស្របនឹងទីក្រុងហាណូយមានអាកាសធាតុត្រជាក់ខ្លាំង ។ ហេតុនេះ យើងទាំងពីរនាក់ចង់ថតរូប ដើម្បីចងចាំពីពេលវេលាដ៏ស្រស់ស្អាតក្នុងឱកាសនោះ ។ នេះជាឱកាសដ៏ពិសេស ទើបខ្ញុំជ្រើសយកភួយពណ៌សធំមួយមកធ្វើជាឧបករណ៍តុបតែងឆាក» ។

គូស្នេហ៍នេះចង់ថតយករូបភាពមើលទៅធម្មតាបំផុត ហើយស្និទ្ធស្នាលជាមួយគ្នាទៀតផង ។ នៅពេលពួកគេប្រាប់ពីគំនិតនេះទៅក្រុមថតរូប ក្រុមថតរូបក៏យល់ព្រមថតរូបភ្លាមៗតែម្តង ។ ទោះយ៉ាងណា មុនពេលពួកគេថតរូបនេះ១ថ្ងៃ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងហាណូយ ហើយធ្វើឱ្យគ្រប់គ្នាបារម្ភយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អ នៅថ្ងៃបន្ទាប់ បរិយាកាសល្អឡើងវិញ ហើយពួកគេអាចថតរូបនៅកណ្តាលថ្ងៃបាន ។

ពេលនោះ បរិវេណនៅជុំវិញកន្លែងថតរូប Pre-Wedding របស់គូស្នេហ៍នេះ គ្មានការធ្វើដំណើរទៅមកទេ ។ ដូច្នេះ វាមិនប៉ះពាល់ដល់អ្នកដទៃឡើយ ហើយគ្រប់យ៉ាងបានដំណើរការទៅយ៉ាងរលូន និងថតរួចរាល់ក្នុងរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ។

ស្ត្រីជាកូនក្រមុំបន្តថា ៖ «ខ្ញុំ និងប្តី បាននិយាយលេងសើចថា ពួកយើងជ្រើសរើសថ្ងៃដែលត្រជាក់បំផុតសម្រាប់ថតរូប ដើម្បីឱ្យយើងមានការចងចាំសម្រាប់កូនចៅរបស់យើង ។ ពិតហើយ នេះជាលើកដំបូងដែលខ្ញុំ និងស្វាមី បានថតរូបគូបែបនេះ ។ ដូច្នេះ អ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺស្វាមីខ្ញុំបញ្ចេញស្ទាយថតរូបល្អៗ និងដូចអ្នកជំនាញខ្លាំងណាស់ ហើយខ្ញុំមិនធ្លាប់ធ្វើបែបនេះពីមុនទេ» ។

រូបថតរបស់នាងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ហើយមានអ្នកចូលបញ្ចេញមតិ និងចែកចាយរូបថតអាពាហ៌ពិពាហ៍នេះរាប់ពាន់នាក់ ។ មនុស្សភាគច្រើនចូលចិត្តរូបថតអាពាហ៍ពិពាហ៍គួរឱ្យស្រឡាញ់ និងកក់ក្តៅនេះ ខណៈនៅទីក្រុងហាណូយមានអាកាសធាតុត្រជាក់ខ្លាំង ៕

ខែថ្មីភ្លាម តម្លៃសាំងហក់ឡើងថ្លៃតែម្តង

0

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំពោះតម្លៃសាំងបានកើនឡើង១៥០រៀល ពី៤២០០រៀលទៅ ៤៣៥០រៀលក្នុងមួយលីត្រ ដោយឡែកប្រេងសាំងម៉ាស៊ូត ឡើង១០០រៀលពីតម្លៃ៤១៥០រៀល ទៅ៤,២៥០រៀលក្នុងមួយលីត្រ។

គួរបញ្ជាក់ដែរថា តម្លៃសាំង និងប្រេងម៉ាស៊ូតនៅក្នុងឆ្នាំ២០២៤ ហាក់មានការកើនឡើងពីចន្លោះ១០០រៀលទៅ៣០០រៀលក្នុងមួយលីត្រ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ថ្មីទៀតហើយ! ស្ត្រីជនជាតិទួរគីម្នាក់ទ្រាំមិនបានដាក់ពាក្យសុំលែងលះប្តី ដោយសារតែមូលហេតុនេះ

0

បរទេស៖ ស្ត្រីជនជាតិទួរគីម្នាក់បានដាក់ពាក្យប្តឹងលែងលះប្តី មូលហេតុគឺដោយសារប្តីកខ្វក់ពេក មិនដែលងូតទឹក ៧-១០ ថ្ងៃជាប់គ្នា និងដុសធ្មេញតែម្តងក្នុងមួយសប្តាហ៍ ធ្វើឱ្យនាងមិនអាចទ្រាំនឹងក្លិនស្អុយបានឡើយ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រ Audicity Central បានរាយការណ៍អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសទួរគី បន្ទាប់ពីប្រពន្ធបានប្តឹងទៅតុលាការក្រុងដើម្បីសុំលែងលះប្តី ដោយផ្តល់ហេតុផលថាប្តីកខ្វក់ពេក។ ប្រពន្ធបាននិយាយដូច្នេះថា ប្តីពាក់អាវដដែលៗ ៥ ថ្ងៃមកហើយ មិនងូតទឹក ៧-១០ ថ្ងៃជាប់ៗគ្នា ហើយក្នុង ១ ឬ ២ អាទិត្យដុសធ្មេញតែម្តងទេ បណ្តាលឱ្យធុំក្លិនស្អុយខ្លាំងពេក ទ្រាំលែងបានទើបសម្រេចចិត្តទៅតុលាការដើម្បីសុំលែងលះប្តី។23-year-old Madhya Pradesh woman files divorce as Husband doesn\'t shave,  bathe for 7-8 daysបន្ទាប់មក តុលាការក៏បានកោះហៅអ្នកស្គាល់គ្នា ហើយសហការីរបស់ប្តីនាងក៏បានមកផ្តល់សក្ខីកម្មនៅតុលាការ ដោយអ្នករាល់គ្នាបាននិយាយដូចគ្នាអំពីបញ្ហាខ្វះអនាម័យរបស់ស្វាមីនាង។ មិត្តរួមការងារម្នាក់របស់បុរសស្វាមីនោះបាននិយាយនៅក្នុងតុលាការថាក្លិនខ្លួនរបស់បុរសនេះគឺអាក្រក់ខ្លាំងណាស់ ហើយរាល់ពេលដែលយើងធ្វើការជាមួយគ្នា គាត់មានអារម្មណ៍ថាគាត់មិនអាចបន្តនៅក្បែរបុរសដែលជាស្វាមីនាងបានឡើយ។

ទោះបីជាហេតុផលនៃការដាក់ពាក្យសុំលែងលះអាចស្តាប់ទៅចម្លែកក៏ដោយ ប៉ុន្តែយោងទៅតាមច្បាប់ទួរគី តុលាការទទួលស្គាល់ហេតុផលពីរសម្រាប់ការស្នើសុំលែងលះ។ ក្រុមទីមួយគឺជាហេតុផលទូទៅ ហើយក្រុមទីពីរគឺជាហេតុផលពិសេស។ បញ្ហាខ្វះអនាម័យរបស់ស្វាមីធ្លាក់ចូលទៅក្នុងប្រភេទពិសេស ហើយតុលាការបានទទួលយកពាក្យបណ្ដឹងលើកនេះ។ នៅទីបំផុត តុលាការក៏បានសម្រេចឱ្យប្រពន្ធលែងលះប្តី ហើយបានបង្គាប់ឱ្យបុរសដែលជាអតីតស្វាមីនោះប្រគល់ប្រាក់ជាង ១៦,០០០ ដុល្លារអាមេរិកជាសំណង។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលការលែងលះត្រូវបានគេប្តឹងជុំវិញបញ្ហាក្លិនខ្លួន និងខ្វះអនាម័យ។ កាលពីឆ្នាំ ២០១៨ បុរសតៃវ៉ាន់ម្នាក់បានប្តឹងលែងលះប្រពន្ធ ដោយសារប្រពន្ធងូតទឹកបានតែម្តងក្នុងមួយឆ្នាំ រីឯករណីមួយទៀតយុវជនឥណ្ឌាម្នាក់ក៏បានសុំលែងលះប្រពន្ធផងដែរ ព្រោះនាងមិនងូតទឹករាល់ថ្ងៃ៕

ប្រទះឃើញបំណែកយន្តហោះនៅបាតសមុទ្រសង្ស័យជារបស់ស្ត្រីបាត់ខ្លួនអស់៩០ឆ្នាំ

0

សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនស្រាវជ្រាវមហាសមុទ្របានបង្ហាញភស្តុតាងថ្មី និងអះអាងថា វាជាបំណែកយន្តហោះរបស់អ្នកនាង Amelia Earhart គឺជាអ្នកបើកយន្តហោះស្រី ដែលព្យាយាមបង្កើតកំណត់ត្រាជាស្ត្រីដំបូងគេហោះហើរនៅជុំវិញពិភពលោកដោយជោគជ័យ ។ ក្រោយមក យន្តហោះរបស់នាងបានបាត់យ៉ាងអាថ៌កំបាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅឆ្នាំ១៩៣៧ ។

សារព័ត៌មានរាយការណ៍ថា អ្នកនាង Amelia Earhart បានបើកយន្តហោះប្រភេទ Lockheed 10-E Electra ហើយបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅឆ្នាំ១៩៣៧ ក្នុងអំឡុងពេលនាងព្យាយាមបង្កើតកំណត់ត្រាជាស្ត្រីដំបូងគេហោះហើរនៅជុំវិញពិភពលោកដោយជោគជ័យ ។ ពេលនោះ នាងបានកំណត់គោលដៅថា នាងនឹងបើកយន្តហោះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឱ្យបាន ។Amelia Earhart: Everything we know about the legendary pilot's long-lost  plane | The Independent

ចាប់តាំងពីពេលនោះមក ក៏មានការសន្និដ្ឋានផ្សេងៗគ្នាអំពីហេតុការណ៍ដ៏អាថ៌កំបាំងនេះថា តើមានអ្វីកើតឡើងជាមួយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់នាង ។ ទោះយ៉ាងណា គ្មានអ្នកណាម្នាក់បានដឹងពីជោគវាសនារបស់នាងទេ ហើយក៏គ្មានអ្នកណាដឹងថា តើយន្តហោះដែលនាងបើកនោះបាត់ទៅណាដែរ?

លោក Tony Romeo គឺជាអ្នកបើកយន្តហោះ និងជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់កងទ័ពអាកាសអាមេរិកបានបង្ហោះរូបភាព Sonar នៅក្នុង Instagram ។ រូបភាពដែលបង្ហោះនេះមិនច្បាស់ទេ ហើយវាមានរូបរាងស្រដៀងគ្នានឹងយន្តហោះ Electra ដែលនាង Amelia Earhart បើកពេលនាងបាត់ខ្លួន ខណៈនាងព្យាយាមបើកយន្តហោះជុំវិញពិភពលោក ។Possible Amelia Earhart plane found in Pacific Ocean near Howland Island,  Deep Sea Vision sonar images show - 6abc Philadelphia

ការថតរូប Sonar គឺជាឧបករណ៍សម្រាប់គូសផែនទីបាតមហាសមុទ្រ ដោយការប្រើប្រាស់រលកសំឡេងវាស់ចម្ងាយពីបាតសមុទ្រ បន្ទាប់មក ប្រើប្រាស់បច្ចេកវិទ្យារុករកយន្តហោះរបស់នាង Amelia Earhart រហូតដល់ឃើញភាពខុសប្រក្រតីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ វាមានជម្រៅ៤.៨៧៧ម៉ែត្រ ហើយគេបារកឃើញវត្ថុលស្រដៀងនឹងយន្តហោះមានទំហំតូច ។

លោក Tony Romeo និយាយថា ៖ «វាអាចជារឿងដ៏រំភើបបំផុត ដែលខ្ញុំធ្លាប់ធ្វើក្នុងជីវិត ។ ខ្ញុំមានអារម្មណ៍ដូចជាកូនក្មេងអាយុ១០ឆ្នាំ ដែលកំពុងតាមរកទ្រព្យសម្បត្តិ» ។ បើវាជាការពិត ការស្វែងរកលើកនេះនឹងភារកិច្ចជោគជ័យគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែកន្លងមក ក៏មានការព្យាយាមជាច្រើនដើម្បីទម្លាយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់នាង Amelia Earhart ។Amelia Earhart plane wreckage may have been found in Pacific – The  Virginian-Pilot

កាលពីឆ្នាំ២០១៨ គេបានវិភាគទៅលើឆ្អឹងដែលបានប្រទះឃើញនៅលើកោះនិកុម៉ារ៉ូរុ នៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយលទ្ធផលវិភាគបង្ហាញថា ឆ្អឹងទាំងនេះជាឆ្អឹងរបស់នាង Amelia Earhart ខណៈគេបានរកឃើញឆ្អឹងទាំងនេះនៅឆ្នាំ១៩៤០ ។ ពីដំបូង គេសន្និដ្ឋានថា វាជាឆ្អឹងរបស់មនុស្សប្រុស ប៉ុន្តែក្រោយមក គេក៏បានវិភាគថា វាជាឆ្អឹងមនុស្សស្រី ហើយវាអាចទៅរួចថា នេះជាឆ្អឹងរបស់នាង Amelia Earhart ៕Amelia Earhart's Plane, If Found, Could Be Well Preserved, Expert Says

ឃុយ ម៉ីហៀង បកស្រាយបទ «លង់ស្នេហ៍កំលោះសុរិន» ពីសំនៀងដើម អេង ស្រីអូន កំពុងផ្ទុះការសរសើរ

0

តារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង អតីតបេក្ខភាព The Voice Kids Cambodia បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាថ្មីទៅលើទឹកដមសំឡេងរបស់នាងតាមបែបរដឺនទៅលើបទចម្រៀងមួយបទមានចំណងជើងថា «លង់ស្នេហ៍កំលោះសុរិន» ដែលជាបទកំពុងទទួលបានការគាំទ្រផ្ទុះខ្លាំងនៅលើបណ្តាញសង្គមទិកតុក ។  តារាចម្រៀង អេង ស្រីអូន ត្រូវបានទស្សនិកស្គាល់ភាគច្រើនទៅលើបទចម្រៀង «អូនមិនមែនជាធនាគារ » និងបទ«ថែអូនផងទាន់អូនស្រលាញ់ខ្លាំង» រួមទាំងបទចម្រៀងមួយចំនួនទៀត។ នាពេលថ្មីៗនេះបទរបស់នាងមានចំណងជើងថា «លង់ស្នេហ៍កំលោះសុរិន» បានផ្ទុះខ្លាំងនៅលើបណ្តាញសង្គមឡើងវិញ បន្ទាប់ពីបទនេះបានចេញតាំងពីខែធ្នូ ឆ្នាំ២០២០។

ទន្ទឹមនឹងបទចម្រៀង «លង់ស្នេហ៍កំលោះសុរិន» ផ្ទុះការគាំទ្រ ទស្សនិកជនក៏បានចាប់អារម្មណ៍ជាថ្មីទៅលើតារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង បន្ទាប់ពីនាងបង្ហើរសំឡេង ទៅលើបទចម្រៀងនេះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ។ អ្នកលេងបណ្តាញសង្គមបានកោតសរសើរទឹកដមសំឡេងរបស់ ឃុយ ម៉ីហៀង ច្រៀងបានយ៉ាងពីរោះ អមជាមួយឈុតសមសួនទៀតកាន់តែទាក់ទាញចំណាប់អារម្មណ៍។ អ្នកលេងបណ្តាញសង្គមខ្លះទៀតក៏បានលើកឡើងដែរថា ល្បីបែបថ្លៃថ្នូរសមសួនមិនដូចជាអ្នកមួយចំនួនល្បីបែបមិនសមរម្យ។

គេចាំបានថា កាលពីមួយរយៈមុន ឃុយ ម៉ីហៀង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីច្រៀង Cover ដោយគ្មានភ្លេងទៅលើបទ ចន្ទ្រារំពឹង របស់អ្នកនាង ចេន សាយចៃ។ មិនត្រឹមតែប៉ុណ្ណោះ ជារឿយៗ ម៉ីហៀង តែងតែទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមក្រោយពីនាងបង្ហើរសំឡេងខ្លីៗតាមរយៈបទជាតិនិងអន្តរជាតិបង្ហោះនៅលើបណ្តាញសង្គមទិកតុក៕

 

ផ្ទុះរឿងរសើបអ្នកមានបានប្តីក្មេងជំពាក់ភ្នួងនិងផ្កា ម្ចាស់សម្អាងនិងដេគ័រផ្កាចេញមុខអះអាងជូនលោកស្រី ទ្រី ដាណា

0

នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមទាំងទិកតុកនិងហ្វេកប៊ុកផ្ទុះរឿងរសើបយ៉ាងខ្លាំងបន្ទាប់ពីមានបុរសម្នាក់ចេញមកបង្ហោះពីអ្នកមានបានប្តីក្មេងប៉ុន្តែមិនទាន់សងលុយថ្លៃភ្នួងនិងផ្កាឱ្យគេគ្រប់ចំនួននៅឡើយ។ បន្ទាប់ពីរឿងនេះល្បីសុះសាយម្ចាស់សម្អាងការ ណុប ដាណេ និងផេករៀបចំដេគ័រផ្កា Event Flower ចេញមុខអះអាងចំពោះលោកស្រី ទ្រី ដាណា ថាមិនបានជំពាក់ប្រាក់នោះទេដើម្បីស្រាយចង្ងល់និងកុំឱ្យមានការយល់ច្រលំទៅលើអ្នកជំនួញរូបនេះ។

នៅយប់ថ្ងៃទី៣១ មករា លោក ណុប ដាណេ ដែលជាម្ចាស់សម្អាងការក្នុងថ្ងៃមង្គលរបស់ថៅកែពេជ្រ ទ្រី ដាណា ចេញមកបង្ហោះយ៉ាងដូច្នេះថា «ខ្ញុំបាទដាណេ ជាម្ចាស់សំអាងការ ដោយសារមាន បងប្អូនជាច្រើនបានឆាតសួរខ្ញុំអំពី អត្ថបទមួយនេះ ខ្ញុំពិតជាមិនដឹងថាគេសំដៅទៅលើអ្នកណា តែបើសំដៅទៅលើថ្ងៃមង្គលការរបស់បង ទ្រី ដាណា និងស្វាមី ខ្ញុំសូមអះអាងថាមិនពិតទេ ព្រោះខ្ញុំទទួលការងារផ្នែកសម្អាងការក្នុងថ្ងៃនោះ ខាងខ្ញុំបានទទួលការ ទូទាត់រួចរាល់បន្ទាប់ពីបញ្ចប់ថ្ងៃកម្មវិធីហ្នឹងមកម្ល៉េះ»។

ចំណែកផេក Event Flower វិញបានបង្ហោះថា «ខ្ញុំបាទ បានឃើញផេកនិងជនឆ្លៀតឱកាសមួយចំនួនបានបង្ហោះលើបណ្តាញសង្គម ទាក់ទាញចំណាប់អារម្មណ៍ចង់ល្បី រឿងមានអ្នកជំពាក់ថ្លៃតុបតែងផ្កានិងថ្លៃភ្នួង ហើយក្នុងអត្ថន័យនោះដែរ នាំឱ្យមានការយល់ច្រឡំលើលោកជំទាវឧកញ៉ា ទ្រី ដាណា ដែលទើបរៀបការរួចថ្មីៗ។
ខ្ញុំផ្ទាល់ជាអ្នកទទួលតែងផ្កាក្នុងកម្មវិធីរបស់លោកជំទាវផ្ទាល់ បានទទួលលុយទូទាត់គ្រប់ចំនួនយូរមកហើយ។ ក្រៅពីខ្ញុំក៏គ្មានខាងណាផ្សេងទៀត ជាអ្នកតុបតែងផ្កាក្នុងកម្មវិធីនោះឡើយ ដូច្នេះការបង្ហោះនោះ ពិតជាការញោះញង់ធ្វើឱ្យមានការយល់ច្រឡំពិតមែន។ អរគុណលោកជំទាវឧកញ៉ា ទ្រី ដាណា ដែលបានផ្តល់ឱកាសឱ្យក្រុមការងារយើងខ្ញុំរៀបចំកម្មពិធីមង្គលជូន»។គួរបញ្ជាក់ថា ការចេញមុខរបស់ម្ចាស់សម្អាងការ និង ដេគ័រផ្កានេះធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់បានចេញមកបង្ហោះសារចំនួន២នៅលើបណ្តាញសង្គមនាំឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងរួមទាំងវីដេអអូមួយចំនួនទៀតនៅលើបណ្តាញសង្គមទិកតុក។ បុរសដែលបង្ហោះនោះបាននិយាយថា អ្នកមានបានប្តីក្មេងគេចវេសមិនទាន់ទូទាត់ប្រាក់គ្រប់ចំនួននៅឡើយទៅលើថ្លៃភ្នួង និងផ្ការាប់ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យមហាជនមួយចំនួនធំសម្តៅទៅលើលោកស្រី ទ្រី ដាណា ដែលបានរៀបការជាមួយស្វាមីវ័យកេ្មងកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣៕

 

 

ការផឹកទឹកតែ៣ពែងក្នុង១ថ្ងៃ នឹងអាចជួយពន្យារភាពចាស់

0

ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យ Sichuan ប្រទេសចិនបានវិភាគទិន្នន័យអំពីអ្នកផឹកទឹកតែ ក្នុងនោះពួកគេបានវិភាគលើជនជាតិចិន និងអង់គ្លេសជិត១៤.០០០នាក់ ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា ការផឹកតែជាប្រចាំ គឺអាចជួយពន្យារភាពចាស់ជរារបស់រាងកាយបាន ខណៈតែបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់សុខភាព ។

ពួកគេបានបង្ហាញលទ្ធផលស្រាវជ្រាវពាក់ព័ន្ធនឹងការផឹកតែ និងការប្រឆាំងនឹងភាពចាស់របស់មនុស្សនៅក្នុងទស្សនាវដ្តី «The Lancet Regional Health – Western Pacific» កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថា អ្នកផឹកតែជារៀងរាល់ថ្ងៃ គឺរាងកាយរបស់ពួកគេនឹងឈានទៅរកភាពចាស់យឺតជាងពេលធម្មតា ជាពិសេស អ្នកផឹកតែក្នុងបរិមាណជាមធ្យម ចំនួន៣ពែងក្នុង១ថ្ងៃ ។Drinking black tea may be linked to lower risk of early death, study finds  | CNN

លទ្ធផលស្រាវជ្រាវបង្ហាញទៀតថា អ្នកផឹកតែទាំងនេះមានការបារម្ភ ឬខ្វល់ខ្វាយ, សម្រាកមិនលក់ និងមានរោគសញ្ញាជំងឺធ្លាក់ទឹកចិត្តក្នុងអត្រាទាបជាងអ្នកមិនផឹកតែ ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងលទ្ធផលស្រាវជ្រាវនេះ តាមរយៈការមើលលើសារធាតុ Polyphenols ជាសារធាតុផ្សំក្នុងរុក្ខជាតិ ដែលផ្តល់ប្រយោជន៍ដល់មីក្រូបាក់តេរីក្នុងពោះវៀន និងល្អសម្រាប់រាងកាយ ។ លើសពីនេះ វាក៏បានជួយដល់ប្រព័ន្ធការពារ, ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធធ្វើការរបស់ខួរក្បាលឱ្យដំណើរការយ៉ាងរលូន ។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងពីការស្រាវជ្រាវនាពេលមុននេះ ពាក់ព័ន្ធនឹងសារធាតុ Flavonoids (ជាសមាសធាតុ Polyphenolic មួយប្រភេទសម្បូរនៅក្នុងទឹកតែ) គឺវាមានគុណសម្បត្តិជួយធ្វើឱ្យសត្វដែលគេយកមកសាកល្បង ដូចជា ៖ កណ្តុរ និងដង្កូវ កាន់តែមានអាយុវែងជាងមុន ។One Major Side Effect of Not Drinking Tea, Says Science — Eat This Not That

ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យរបស់ជនជាតិចិន ដែលមានអាយុចាប់ពី៣០ឆ្នាំ ទៅ៩១ឆ្នាំ ចំនួន៧.៣៩១នាក់ ដែលដកស្រង់ចេញពីករណីសិក្សាកុលសម្ព័ន្ធផ្សេងៗរបស់ចិន ព្រមទាំងជនជាតិអង់គ្លេស ដែលមានអាយុចាប់ពី៣៧ឆ្នាំ ទៅ៧៣ឆ្នាំ ចំនួន៥.៩៩៨នាក់ ដែលបានពីធនាគារទិន្នន័យជីវសាស្ត្ររបស់អង់គ្លេស ។ ពួកគេបានចំណាយពេលវេលាតាមដានអាកប្បកិរិយា ចាប់ពី១ឆ្នាំ ទៅ២ឆ្នាំ សម្រាប់ជនជាតិចិន និងចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំ សម្រាប់ជនជាតិអង់គ្លេស ។

អ្នកចូលរួមក្នុងគម្រោងទាំងអស់ត្រូវឆ្លើយតបសំណួរពាក់ព័ន្ធនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនក្នុងការផឹកតែ ដូចជា ៖ ប្រភេទតែដែលផឹក រហូតដល់ចំនួនលើក និងចំនួនពែងតែដែលផឹកជាប្រចាំផងដែរ ។ លើសពីនេះ គេបានកត់ត្រាសូចនាករជីវសាស្ត្រ ដូចជា ៖ កម្រិតសម្ពាធឈាម, កម្រិតកូឡេស្តេរ៉ុល និងកម្រិតខ្លាញ់ក្នុងរាងកាយ ដើម្បីកំណត់អាយុរាងកាយពិតប្រាកដ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា ពួកគេមិនអាចសន្និដ្ឋានដោយផ្ទាល់ថា ការផឹកតែជាប្រចាំនឹងជួយពន្យារភាពចាស់ បើទោះជាវាផ្តល់ផលប្រយោជន៍ដល់សុខភាពរាងកាយក្តី ។Green Tea Before Bed: Is It a Good Idea?

រីឯការស្រាវជ្រាវផ្សេងទៀតនាពេលមុននេះបង្ហាញថា ការផឹកតែក្នុងបរិមាណល្មម នឹងអាចកាត់បន្ថយហានិភ័យជំងឺខួរក្បាល ដូចជា ៖ ជំងឺភ្លេចភ្លាំង និងជំងឺវង្វេង ដូចគ្នានឹងការផឹកកាហ្វេដែរ ។ ការផឹកតែ ជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា, សុខភាពមាត់ធ្មេញល្អ, កាត់បន្ថយជាតិកំបោរនៅជាប់ធ្មេញ និងការពារជំងឺពុកធ្មេញ ដោយសារទឹកតែមានជាតិហ្វ្លុយអូរីត និងសារធាតុតានីន ដែលផ្តល់ប្រយោជន៍ក្នុងការថែទាំសុខភាពធ្មេញ ៕